សម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ សញ្ញាសម្គាល់នៅសាលប្រជុំ
(VOVWORLD) - នាថ្ងៃទី ១៩ ខែមិថុនា សម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ ត្រូវបានបិទបញ្ចប់នៅទីក្រុងហាណូយ។ នេះជាសម័យប្រជុំពិសេសក្នុងប្រវត្តិសាស្ត្ររដ្ឋសភាវៀតណាម។ សម័យប្រជុំលើកនេះ មិនត្រឹមតែបានធ្វើការអនុម័តលើគោលនយោបាយដ៏សំខាន់ៗ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃប្រទេសជាតិ ក្នុងបរិបទ ដែលត្រូវរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid -19 និងពង្រីកការដោះដូរពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងចាក់គ្រឹះសម្រាប់ការផ្លាស់ប្ដូរថ្មីក្នុងសកម្មភាពរបស់រដ្ឋសភាវៀតណាមទៀតផង។
សម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានប្រព្រឹត្តិទៅក្នុងបរិបទពិសេស ខណៈដែលជំងឺរាតត្បាត Covid – 19 បានជះឥទ្ធិពលដ៏ជ្រាលជ្រៅដល់សង្គមវៀតណាម។ ស្ថានភាពនេះបានបង្ខំឱ្យសម័យប្រជុំនេះត្រូវបែងចែកជា ២ វគ្គ ពោលគឺ ប្រជុំតាមរយៈប្រព័ន្ធវីដេអូ និងប្រជុំនៅហ្នឹងសាលប្រជុំ។
រូបថត៖ quochoi.vn |
ផ្លាស់ប្ដូរថ្មីរបៀបធ្វើសកម្មភាពរបស់រដ្ឋសភា
ការដែលរដ្ឋសភាបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ក្នុងរយៈពេល ៨ ថ្ងៃ នៃវគ្គទី ១ គឺជាកាលៈទេសៈជៀសមិនរួច ខណៈដែលជំងឺរាតត្បាត Covid-19 នៅមិនទាន់បានរុញថយក្រោយឡើយ ប៉ុន្តែបានបង្កើតជំហានផ្លាស់ប្ដូរថ្មីដ៏ធំធេងក្នុងសកម្មភាពរបស់រដ្ឋសភាវៀតណាម។ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលរដ្ឋសភាបានបើកកិច្ចប្រជុំតារយៈប្រព័ន្ធវីដេអូ ដោយតភ្ជាប់ជាមួយទីកន្លែងចំនួន ៦៣។ ក្នុងរយៈពេលមួយសប្តាហ៍បើកកិច្ចប្រជុំមក រដ្ឋសភាបានធ្វើការពិភាក្សាអំពីគម្រោងច្បាប់ចំនួន ១០ សេចក្ដីព្រាងសេចក្តីសម្រេចចិត្តចំនួន ៧ និងឃ្លាំមើលការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការបង្ការ និងប្រយុទ្ធប្រឆាំងការ រំលោភបំពានលើកុមារជាដើម។ វាយតម្លៃអំពីប្រសិទ្ធភាពនៃវគ្គប្រជុំនេះ លោក Nguyen Thanh Hai សមាជិកសភាខេត្ត Tien Giang បានឲ្យដឹងថា៖ “សម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ គឺជាសម័យប្រជុំពិសេស។ ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធពីខុទ្ទកាល័យរដ្ឋសភា និងភារកិច្ចរបស់សមាជិក សមាជិការសភានោះ យើងធានាបាននូវខ្លឹមសា ពេលវេលា នៃកិច្ចប្រជុំដើម្បី ធ្វើការសម្រេចចិត្តលើរាល់បញ្ហាដ៏សំខាន់ៗរបស់ប្រទេសជាតិ“។
ការផ្លាស់ប្ដរថ្មីនូវរបៀបធ្វើការ សំដៅបន្សាំជាមួយជំងឹរាតត្បាត Covid-19 គឺមានសារសំខាន់ណាស់ ព្រមទាំងជាឱកាស ដើម្បីអនុវត្តន៍ដំណោះស្រាយបច្ចេកវិទ្យាជឿនលឿន ដោយនាំសមិទ្ធិផលនៃបដិវត្តឧស្សាហកម្ម ៤.០ ទៅក្នុងរាល់សកម្មភាពរបស់រដ្ឋសភា។ លោក Nguyen Hanh Phuc អគ្គលេខាធិការរដ្ឋសភា បានចាត់ទុកថា៖ “រដ្ឋសភាអេឡិចត្រូនិកបានប្រើប្រាស់ឧបករណ៍ឆ្លាតវៃ និងកម្មវិធីផ្នែកទន់ឆ្លាតវៃ។ នេះក៏ជាគោលការណ៍មួយរបស់ថ្នាក់ដឹកនាំរដ្ឋសភានាពេលខាងមុខ។ ក្នុងយុគសម័យឌីជីថលនេះ រដ្ឋសភាត្រូវតែផ្លាស់ប្តូរថ្មី ដោយពន្លឿនបច្ចេកវិទ្យាព័ត៌មាន ដើម្បីអនុវត្តន៍រាល់គោលការណ៍ និងគោលយោបាយឲ្យបានឆាប់រហ័សផងដែរ“។
រាល់សេចក្ដីសម្រេចដ៏សំខាន់ៗ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ និងធ្វើ សមាហរណកម្មអន្តរជាតិ
សម័យប្រជុំលើកទី ៩ ក៏បានទទួលស្គាល់នូវសញ្ញាសម្គាល់ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម ខណៈដែលនៅក្នុងមស័យប្រជុំនេះ រដ្ឋសភាបានផ្ដល់សច្ចាប័នលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងកាំពារវិនិយោគ (EVIPA)។ នេះគឺជាបែបទគតិយុត្តិចុងក្រោយ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះនាចុងខែសីហាខាងមុខ ដែលបើកទ្វារសម្រាប់សហគ្រាសវៀតណាមជ្រៀតចូលទីផ្សារសហភាពអឺរ៉ុបដ៏
ធំទូលំទូលាយា។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមវាយតម្លៃ៖ “ការដែលរដ្ឋសភាបានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ក្នុងបរិបទ ដែលវៀតណាមទើបរួចផុតពីជំងឺរាតត្បាត Covid 19 ហើយកំពុងស្ថិតក្នុងដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញ គឺរឹតតែមានអត្ថន័យដ៏សំខាន់ ដោយសារនេះគឺជាកម្លាំងចលករ ដើម្បីយើងអភិវឌ្ឍន៍ ហើយ EVFTA គឺជាកម្លាំងចលករដ៏សំខាន់នេះ។ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ EU យើងនឹងមានឱកាស ដើម្បីអភិក្រមជាមួយទីផ្សារ ដែលមានចំនួនប្រជាជន ៤៥០ លាននាក់ផងដែរ“។
សញ្ញាសម្គាល់មួយទៀត នៅក្នុងសម័យប្រជុំលើកទី ៩ រដ្ឋសភា នីតីកាលទី ១៤ គឺ រដ្ឋសភាបានចំណាយពេលវេលាជាច្រើន ដើម្បីធ្វើការពិភាក្សាតាមរយៈគោលនយោបាយ ដោះស្រាយការលំបាកសម្រាប់ខឿនសេដ្ឋកិច្ច និងបង្ករលក្ខណៈងាយស្រួលដល់សហគ្រាស ក៏ដូចជាធ្វើការពិភាក្សាលើដំណោះស្រាយស្ដារសេដ្ឋកិច្ច ក្រោយពីជំងឺរាតត្បាត។ លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាបានឲ្យដឹងថា៖ “រដ្ឋសភាបានធ្វើការពិចារណា និងសម្រេចចិត្តលើខ្លឹមសារជាច្រើន ដែលក្នុងនោះមានគោលនយោបាយសំខាន់ៗជាច្រើន សំដៅស្ការផលិតកម្មនិងអាជីវកម្ម ជួយឧបត្ថម្ភដល់ប្រជាជន និងសហគ្រាស ក្នុងការជំនះពុះពារលើជំងឺរាតត្បាត ដើម្បីខិតខំប្រឹងប្រែងសម្រេចឲ្យបានរាល់គោលដៅ ភារកិច្ចសង្គមឆ្នាំ ២០២០ ក៏ដូចជាអភិវឌ្ឍន៍នាពេលខាងមុខ“។
ដូច្នេះហើយ ក្រោយរយៈពេល ១ ខែ ធ្វើការ មក ដោយមានវិធីសាស្រ្តសម្របសម្រួលយ៉ាងបតបែន និងសកម្មនោះ រដ្ឋសភានីតិកាលទី ១៤ សម្រេច បានរបៀបវារៈដែលបានដាក់ចេញ ធ្វើការអនុម័តលើសេចក្ដីសម្រេចកំណត់ដ៏ធំធេង ដើម្បីដោះស្រាយការលំបាកសម្រាប់ខឿនសេដ្ឋកិច្ច ក៏ដូចជាចាក់គ្រឹះដ៏សំខាន់ក្នុងការផ្លាស់ប្ដូរនូវប្រតិបត្តិការរបស់ស្ថាប័នមានសិទ្ធិអំណាចរដ្ឋខ្ពស់
បំផុតនៅវៀតណាមផងដែរ៕