ស្មារតីថ្មីសម្រាប់ដំណាក់កាលអភិវឌ្ឍថ្មី

(VOVWORLD) - វៀតណាមកំពុងឈានចូលភាពធម្មតាថ្មីជាបណ្ដើរៗ។ នោះគឺការបន្ធូរបន្ថយ វិធានការរក្សាគម្លាតសង្គមតាមជំហានៗ ស្វែងរកវិធីរួមរស់ប្រកបដោយ សុវត្ថិភាពជាមួយជំងឺឆ្លង ហើយស្ដារផលិតកម្មអាជីវកម្មសេវាកម្មឡើងវិញ ធានា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ តាមនោះ ការត្រិះរិះថ្មីអំពីការរួមរស់ជាមួយជំងឺឆ្លង Covid-19 ត្រូវបានកកើតឡើង ដោយទាមទារឲ្យមានសមត្ថភាពបន្សាំថ្មីរបស់ ក្បាលម៉ាស៊ីនគ្រប់គ្រង សហគមន៍អង្គភាពអាជីវកម្មទាំងមូលក៏ដូចជាប្រជាជន ម្នាក់ៗទៀតផង។
ស្មារតីថ្មីសម្រាប់ដំណាក់កាលអភិវឌ្ឍថ្មី - ảnh 1 វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់ដំណាក់កាលអភិវឌ្ឍថ្មី។

ដោយមានការពិចារណាយ៉ាងប្រុងប្រយ័ត្នចាប់ពីរដ្ឋាភិបាលរហូតដល់តំបន់នានា ក្នុងដំណើរការ ប្រក្រតីភាពនៃជីវភាពសង្គមឡើងវិញបន្ទាប់ពីជំងឺឆ្លង Covid-19 រុញថយក្រោយ ជាស្ថានពរនោះ រដ្ឋាភិបាល ក្រសួង ស្ថាប័ននិងខេត្ត ក្រុងនានា ទូទាំងប្រទេស កំពុងផ្ដោតសំខាន់ទៅលើការអនុវត្តវិធានការទូទៅដើម្បីដោះ ស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្ម និងជំរុញកំណើនសេដ្ឋកិច្ច។ ប្រទេសវៀតណាមមួយអាចបត់បែនតាមកាលៈទេសៈ

ចាប់ពីពេលដែលជំងឺឆ្លង Covid-19 ទើបតែកើតមានឡើង រដ្ឋាភិបាលបានជ្រើស រើសគោលដៅទ្វេដងគឺ៖ បង្ការទប់ស្កាត់ជំងឺឆ្លងបណ្ដើរ និងរក្សាកំណើនសេដ្ឋកិច្ច បណ្ដើរ។ រហូតមកដល់ពេលនេះ វៀតណាមបានគ្រប់គ្រងជំងឺឆ្លង Covid-19 ប្រកបដោយប្រសិទ្ធភាពអាស្រ័យដោយមានដំណោះស្រាយឆ្លើយតបយ៉ាង លឿន និងខ្លាំងក្លា។ ចំណែកឯលើវិស័យសេដ្ឋកិច្ចវិញ រដ្ឋាភិបាលបាន ចេញផ្សាយនូវគោលនយោបាយដែលមិនធ្លាប់មានតាំងពីមុនមកសំដៅជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្មនិងប្រជាជន ដូចជាការបើកកញ្ចប់ប្រាក់ជំនួយឧបត្ថម្ភ លើក ពេលបង់ពន្ធ ប្រាក់ជួលដីសម្រាប់អង្គភាព បុគ្គលដែលរងផលប៉ះពាល់ដោយ ជំងឺឆ្លង Covid-19 ឬការជំរុញខ្លាំងការបើកទុន វិនិយោគសាធារណៈ និងកសាង សេណារីយ៉ូស្ដារសេដ្ឋកិច្ចឡើងវិញក្រោយ Covid-19 ជាដើម។

គួរឲ្យកត់សម្គាល់ថា ការត្រិះរិះថ្មីអំពីការរួមរស់ជាមួយជំងឺឆ្លងក៏ត្រូវបាន បង្កើតឡើងផងដែរ។ អ្នកជំនាញ Nguyen Tri Hieu បានចាត់ទុកថា៖

“ពិភពលោកកំពុងផ្លាស់ប្ដូរ ហើយសេដ្ឋកិច្ចវៀតណាមក៏កំពុងផ្លាស់ប្ដូរជា ច្រើនដែរ។ ក្រោយជំងឺឆ្លង មុខមាត់សេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្មរវាងមនុស្ស ជាមួយមនុស្ស រវាងប្រទេសជាមួយប្រទេសមានការផ្លាស់ប្ដូរគ្រប់ជ្រុងជ្រោយ។ ហេតុដូច្នេះ ការបណ្ដុះបណ្ដាលកម្មាភិបាល បុគ្គលិក និងប្រភពធនធានមនុស្ស ដើម្បីឆ្លើយតបនឹងតម្រូវការនៃខឿនសេដ្ឋកិច្ចថ្មីគឺសំខាន់ណាស់”។

ក្នុងកាលៈទេសៈថ្មី ការបត់បែនតាមទីផ្សារដោយឈរលើការអនុវត្តបច្ចេក វិទ្យា ជំរុញពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់ឌីជីថល ធ្វើការងារពីចម្ងាយ ការរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់សកលឡើងវិញនិងផ្ដល់អាទិភាពច្រើនថែមទៀត ដល់ទីផ្សារក្នុងស្រុក នឹងជួយឲ្យវៀតណាមជំនះពុះពារលើជំងឺឆ្លង។ រដ្ឋមន្រ្តី ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានឲ្យដឹងថា៖

“យើងខ្ញុំត្រូវកសាងផែនការសកម្មភាពដើម្បីស្ដារប្រក្រតីភាពសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាខិតខំប្រឹងប្រែងសម្រេចបានគោលដៅអភិវឌ្ឍនៃឆ្នាំ២០២០។ ចំពោះ ការងារបំបែកភាពជាប់គាំងនៃទីផ្សារ យើងខ្ញុំបានប្រគល់ភារកិច្ចជាក់លាក់ សម្រាប់អង្គភាពមានសមត្ថកិច្ចនានាដើម្បីវាយតម្លៃឡើងវិញចំពោះឱកាសនៃ ទីផ្សារនីមួយៗ រួមទាំងទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ។ ក្នុងនោះផ្ដោតសំខាន់ ទៅលើវិស័យឧស្សាហកម្មសំខាន់ៗដូចជា វាយនភ័ណ្ឌ ស្បែកជើង គ្រឿងឈើ អេឡិចត្រូនិក ឧស្សាហកម្មកែច្នៃស្បៀងអាហារ កសិផលនិងជលផល”។

យោងតាមលោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត ណាមបានចាត់ទុកថា ការចេញផ្សាយគោលនយោបាយថ្មីៗដើម្បីបង្កើតកម្លាំង ចលករ ហើយជួយឲ្យកត្តាស្នូលនៃខឿនសេដ្ឋកិច្ចនោះគឺអង្គភាពអាជីវកម្មអាច ឈររឹងមាំនិងអភិវឌ្ឍក្រោយជំងឺឆ្លង គឺជាការងារចាំបាច់។ លោកបានថ្លែងថា៖

“សេដ្ឋកិច្ចនានាលើពិភពលោកក្រោយជំងឺឆ្លង នឹងមានការផ្លាស់ប្ដូរជាសារ វ័ន្ត។ ខ្សែសង្វាក់តម្លៃត្រូវបានរៀបចំឡើងវិញ លំហូរទុនវិនិយោគពាណិជ្ជកម្មនឹង បញ្ច្រាស។ គំរូអាជីវកម្មថ្មីនឹងកើតមានឡើង។ ហេតុដូច្នេះ ត្រូវតែត្រៀមរៀបចំ មូលដ្ឋានគ្រឹះខាងរបៀបរបបនិងធនធានមនុស្សឲ្យបានល្អទើបអង្គភាពអាជីវកម្ម វៀតណាមអាចបន្សាំនិងឆ្លៀតយកបាននូវឱកាសថ្មីក៏ដូចជាប្រឈមនឹងការសាកល្បងផងដែរ”។

ការបន្សាំដោយម្ចាស់ការរបស់សហគមន៍

គួរបញ្ជាក់ថា នាបច្ចុប្បន្ន សមាជិកចំនួន៧០%នៃសមាគមន៍សហគ្រាស ខ្នាតតូចនិងមធ្យមវៀត ណាមកំពុងប្រែប្រួលខ្លួនឯងដោយឆ្ពោះទៅរកបច្ចេកវិទ្យា ឌីជីថល។

វៀតណាមកំពុងបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញតាមជំហានៗ បន្ធូរ ស្រាលការរក្សាគម្លាតសង្គម។ ការដែលរដ្ឋាភិបាល ក្រសួង ស្ថាប័ននិងសហ គមន៍ទាំងមូលមើលឃើញប្រការដែលចាំបាច់ត្រូវផ្លាស់ប្ដូរដើម្បីបន្សាំទៅនឹង កាលៈទេសៈថ្មីក្រោយជំងឺឆ្លង គឺជាកត្តាដ៏សំខាន់ដើម្បីជួយឲ្យវៀតណាមត្រៀម ខ្លួនជាស្រេចឈានចូលដំណាក់កាលអភិវឌ្ឍថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ