សម្លេងវៀតណាមរួមដំណើរជាមួយការអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) - នាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥ វិទ្យុសម្លេងវៀតណាម (VOV) បានចាប់បដិសន្ធិជាផ្លូវការជាមួយនឹងការផ្សាយជាលើកដំបូង ជាភាសាវៀត ណាម អង់គ្លេស និងបារាំង។ ចាប់តាំងពីពេលនោះមក សម្លេងសុចរិតរបស់ប្រជាជនវៀតណាម របស់ប្រទេសវៀតណាមមួយឯករាជ្យ និងមានប្រាថ្នាចង់បានសន្តិភាព និងសេរីភាព ត្រូវបានបញ្ជូនទៅកាន់ជនរួមជាតិក្នុងប្រទេស  ទៅកាន់មិត្តភក្តិ និងប្រជាជនជុំវិញពិភពលោក។ ហើយចាប់តាំងពីពេលនោះមក វិទ្យុសម្លេងវៀតណាមមានការច្នៃប្រឌិត និងអភិវឌ្ឍន៍ដោយឥតឈប់ឈរ ដោយរួមដំណើរជាមួយប្រទេសជាតិឆ្លងកាត់រាល់កំណាត់ផ្លូវជាប្រវត្តិសាស្ត្រ និងពោរពេញទៅដោយវីរភាពផងដែរ។

សម្លេងវៀតណាមរួមដំណើរជាមួយការអភិវឌ្ឍប្រទេសជាតិ - ảnh 1អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក  Do Tien Sy (រូបថត៖ MediaVOV5)

ចាប់ពីចុងខែសីហាឆ្នាំ ១៩៤៥ តាមផ្លូវពីតំបន់ Viet Bac ទៅកាន់ទីក្រុងហាណូយ លោកប្រធានហូជីមិញបានមានប្រសាសន៍ថា បន្ទាប់ពីដណ្តើមបានរដ្ឋអំណាច និងបង្កើតរដ្ឋាភិបាលថ្មី  ការងារសំខាន់មួយក្នុងចំណោមការងារសំខាន់ៗដំបូងគឺត្រូវបង្កើតស្ថានីយ៍វិទ្យុជាតិ។ ក្រោមការដឹកនាំ និងការណែនាំជាប្រចាំរបស់លោកប្រធានហូជីមិញ វិទ្យុសម្លេងវៀតណមបានផ្សព្វផ្សាយនូវកិច្ចការសំខាន់ៗ និងចាំបាច់។

ការផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍ

ឆ្លងកាត់អស់រយៈពេល ៧៧ ឆ្នាំ វិទ្យុសម្លេងវៀតណាមតែងតែរួមដំណើរជាមួយប្រទេសជាតិ។ តាមរយៈ រលកវិទ្យុ សេចក្តីប្រកាសឯករាជ្យជាអមតៈរបស់ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ចុះថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ និង សេចក្តីអំពាវនាវឲ្យប្រទេសជាតិទាំងមូលចូលរួមប្រយុទ្ធដ៏ពិសិដ្ឋរបស់លោកប្រធានហូជីមិញប្រឆាំងនឹងការឈ្លានពានរបស់អាណានិគមនិយមបារាំងនៅថ្ងៃទី ២០ ខែធ្នូឆ្នាំ ១៩៤៦ ត្រូវបានចាក់ផ្សាយ។

ដោយកម្លាំងពលំរបស់ក្រុមអ្នកផ្សព្វផ្សាយ មានសមត្ថភាពប្រមូលផ្តុំ និងបង្រួបបង្រួមកម្លាំងប្រជាជាតិទាំងមូល វិទ្យុសម្លេងវៀតណាមបានបំពេញការងារនយោបាយ វប្បធម៌ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ និងកិច្ចការបរទេសបានយ៉ាងល្អប្រសើរ។ វិទ្យុគឺជាឧបករណ៍ឃោសនាដ៏មានប្រសិទ្ធភាពក្នុងកំឡុងរយៈពេល ៩ ឆ្នាំ តស៊ូប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង រួមជាមួយនឹងប្រជាជនវៀតណាមធ្វើឡើង Dien Bien Phu “ដ៏ល្បីរន្ទឺពេញទាំងទ្វីបទាំងប្រាំ រញ្ជួយពិភពលោក” និងរយៈពេល ២១ ឆ្នាំប្រឆាំងនឹងចក្រព័ត្តិអាមេរិក ដើម្បីបង្កើតឡើងមហាជ័យជំនះ នៅនិទាឃរដូវឆ្នាំ ១៩៧៥ ឯកភាពទេសជាតិ ហើយប្រទេសទាំងមូលបានឈានឡើងសង្គមនិយម។

ផ្តើមពីការដែលមានកម្មាភិបាល អ្នកសារព័ត៌មាន អ្នកបច្ចេកទេស ចំនួន ១០  នាក់ក្នុងថ្ងៃបង្កើតដំបូងប៉ុណ្ណោះ រហូតមកដល់ពេលនេះ វិទ្យុសម្លេងវៀតណាម    មានកម្មាភិបាល បុគ្គលិកប្រមាណ ៣០០០នាក់ កំពុងបំពេញការងារឃោសនា នៅក្នុងប្រទេស និងតំបន់ជាច្រើនជុំវិញពិភពលោក។ ពីត្រឹមតែផ្សាយសម្លេង ប៉ុណ្ណោះ ឥឡូវនេះ   វិទ្យុសម្លេងវៀតណាមមានទាំងប៉ុស្តិ៍ទូរទស្សន៍ កាសែតអេឡិចត្រូនិក និងកាសែតបោះពុម្ព  ក្លាយជាភ្នាក់ងារការបរទេសពហុមធ្យោបាយ និងពហុប្រព័ន្ធផ្សព្វផ្សាយ ដែលមានកម្មវិធីឯកទេសជាច្រើន។ អគ្គនាយកវិទ្យុសម្លេងវៀតណាម Do Tien Sy បានឲ្យដឹងថា៖ “វិទ្យុសម្លេងវៀតណាមចាក់ផ្សាយនៅលើមូលដ្ឋានប្រេកង់ទាំង ៣ SW, MW និង FM ដែលគ្របដណ្តប់ជិត ៩៧% នៃចំនួនប្រជាជន និងជាង ៩១% នៃផ្ទៃដី និងតំបន់សមុទ្រកោះមួយចំនួននៃប្រទេសវៀតណាម ដែលគ្របដណ្តប់រលកលើតំបន់មួយចំនួនក្នុងពិភពលោកដូចជា អាស៊ី អាហ្វ្រិក មជ្ឈិមបូព៌ា ហើយផ្នែកមួយនៃទ្វីបអឺរ៉ុប អាមេរិកកណ្តាល និងតំបន់ការាបៀន។ តាមនោះ វិទ្យុសម្លេងវៀតណាមបានផ្សព្វផ្សាយទៅដល់តំបន់ដាច់ស្រយាល តំបន់ព្រំដែនកោះសមុទ្រ ក៏ដូចជាមិត្តអន្តរជាតិ និងជនជាតិវៀតណាមនៅឯបរទេសផងដែរ”។

សម្លេងវៀតណាមរួមដំណើរជាមួយការអភិវឌ្ឍប្រទេសជាតិ - ảnh 2(រូបថតឯកសារ) ក្នុងប្រវត្តិសាស្ត្រ ៧៧ឆ្នាំរបស់ខ្លួន វិទ្យុសម្លេងវៀតណាមតែងតែរួមដំណើរជាមួយប្រទេសជាតិ

បន្តអះអាងនូវតួនាទី ឋានៈ និងសារៈសំខាន់របស់វិទ្យុជាតិលើសមរភូមិមនោគមវិជ្ជា ក្នុងការតម្រង់ទិសអភិវឌ្ឍន៍នាពេលខាងមុខ វិទ្យុសម្លេងវៀតណាមខិតខំប្រែក្លាយខ្លួនជាទីភ្នាក់ងារសារព័ត៌មានសំខាន់ ពហុមធ្យោបាយ ពហុប្រព័ន្ធផ្សព្វផ្សាយ ពហុវេទិកានាំមុខគេក្នុងតំបន់។ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព ដែលជាកត្តាឈានមុខក្នុងការ កែលម្អគុណភាពនៃធនធានមនុស្ស គុណភាពនៃកម្មវិធី និងការផ្លាស់ប្តូរឌីជីថល។ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy បានសង្កត់ធ្ងន់ថា៖ “ វិទ្យុសម្លេងវៀតណាមបាននឹងកំពុងចាប់យកយ៉ាងសកម្មនិងប្រើប្រាស់បច្ចេកវិទ្យាច្រើនបំផុតក្នុងប្រតិបត្តិការរបស់ខ្លួនកម្មវិធី ផ្សាយ និងទំនាក់ទំនងជាមួយសាធារណជន។ រលកវិទ្យុឥឡូវនេះមិនត្រឹមតែចាក់ផ្សាយតាមស្ថានីយ៍វិទ្យុប្រពៃណីប៉ុណ្ណោះទេ ថែមទាំងទៅដល់ទស្សនិកជនតាមបណ្តាញអ៊ីនធឺណិត តាមរយៈកម្មវិធី OTT របស់ស្ថានីយ៍ដូចជា VTC Now, VOV Media ឬតាមកាសែតអេឡិចត្រូនិក vov.vn ឬនៅលើវេទិកា facebook, youtube ទៀតផង”។

ចំណាប់អារម្មណ៍នៅក្នុងអារម្មណ៍របស់ទស្សនិកជន

ក្នុងរយៈពេល ៧៧ ឆ្នាំកន្លងមកនេះ វិទ្យុសម្លេងវៀតណាមបានអះអាងនូវតួនាទីរបស់ខ្លួនជាស្ថាប័ន បញ្ជេញមតិសំខាន់ជួរមុខរបស់ប្រទេសជាតិ ជាសម្លេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម និងជាស្ពាននៃទំនាក់ទំនងមិត្តភាព និងបង្កើតឡើងការជឿទុកចិត្តរវាងវៀតណាមនិងមិត្តភក្តិពិភពលោក។ សម្លេងវៀត ណាមដែលបានបង្កើតកម្លាំងចលករនៃមហាសាមគ្គីភាពសម្រាប់ប្រជាជនវៀតណាម បង្កើតការជឿទុក ចិត្ត និងសេចក្តីស្រឡាញ់របស់ទស្សនិកជនទាំងស្រុក និងក្រៅប្រទេស។ លោកស្រី Nguyen Thi My Ha មកពីទីរួមស្រុក Truong Sa ស្រុកកោះ Truong Sa ខេត្ត Khanh Hoa បានសំណេះសំណាលថា៖ “នៅកណ្តាលសមុទ្រខាងកើត ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែតាមដានស្តាប់របស់វិទ្យុសម្លេងវៀតណាម កម្មវិធីមានភាពចម្រុះ សម្បូរបែប និងគួរឲ្យទាក់ទាញណាស់។ តាមនោះ ជួយកងទ័ព និងប្រជាជននៅលើកោះឱ្យមានការចែករំលែក កាន់តែជិតស្និទ្ធ និងការអាឡោះអាល័យចំពោះដីគោក”។

សម្លេងវៀតណាមរួមដំណើរជាមួយការអភិវឌ្ឍប្រទេសជាតិ - ảnh 3វិទ្យុសម្លេងវៀតណាមបានអះអាងនូវតួនាទីរបស់ខ្លួនជាស្ពានមិត្តភាពដ៏ស្និទ្ធស្នាល និងគួរឱ្យទុកចិត្ត តភ្ជាប់វៀតណាមជាមួយមិត្តជុំវិញពិភពលោក

លោក Javad Monttaghi អគ្គលេខាធិការនៃសមាគមផ្សាយសម្លេងទូរទស្សន៍អាស៊ីប៉ាស៊ីហ្វិក (ABU) បានបង្ហាញថា៖  “វិទ្យុសម្លេងបានបម្រើប្រជាជនក្នុងសង្គ្រាម និងក្នុងសម័យសន្តិភាព រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍប្រទេសជាតិ។ មិនត្រឹមតែជារឿងរ៉ាវនៃការអភិវឌ្ឍន៍អព្ភូតហេតុរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជារឿងនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វិទ្យុសម្លេងវៀតណាម ដែលបានក្លាយជាស្ថាប័នផ្សាយដ៏មានកិត្យានុភាពបំផុតនៅក្នុងតំបន់ដែលផ្សព្វផ្សាយអំពី អប់រំ ណែនាំវប្បធម៌ សិល្បៈ និងប្រជាជន វៀតណាមទៅកាន់មិត្តភ័ក្តិជុំវិញពិភពលោក”។

៧៧ ឆ្នាំបន្ទាប់ពីកំណើតរបស់ខ្លួន អ្នកផ្សាយជាច្រើនជំនាន់នៅតែខិតខំប្រឹងប្រែងដើម្បីបំពេញបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ