ស៊ីរីក្នុងរង្វលវិលវល់អស្ថិរភាពថ្មី

(VOVWORLD) - ប្រជាជនស៊ីរីមានក្តីជាសប្បាយរីករាយយ៉ាងក្រែឡែងពេលដែលអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) ត្រូវកំទិចនៅប្រទេសនេះនាចុងឆ្នាំ ២០១៧ កន្លងទៅ ដោយសារ គេជឿជាក់ថា៖ នឹងមានឱកាសស្តារឡើងវិញជីវភាពរស់នៅ។ ប៉ុន្តែ រហូតមកដល់ពេលនេះស៊ីរីនៅតែធ្លាក់ចូលទៅក្នុងស្ថានភាពអស្ថិរភាពដដែល។ ពិសេសនាប៉ុន្មានថ្ងៃនេះសភាពការណ៍នៅស៊ីរីកាន់តែក្តៅគគុកថែមទៀតលើសារព័ត៌មានអន្តរជាតិពេលដែលកើតមានឡើងការសង្ស័យវាយប្រហារដោយអាវុធគីមីពុលដែលធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់នៅទីរួមស្រុក Douma។ ជាថ្មីម្តងទៀតស៊ីរីអូសទាញចូលក្នុងភាពចលាចលក្នុងហានិភ័យអាចរុញច្រានប្រទេសនេះធ្លាក់ចូលរង្វលវិលវល់អស្ថិរភាពថ្មី ព្រោះថា មួយឆ្នាំមុន ឆ្លៀតយកលេសស្រដៀងគ្នានេះអាមេរិកបានបាញ់រាប់សិបគ្រាប់មីសីលចម្ងាយឆ្ងាយ Tomahawk ទៅលើស៊ីរី។ 

ស៊ីរីក្នុងរង្វលវិលវល់អស្ថិរភាពថ្មី - ảnh 1 ស៊ីរីក្នុងរង្វលវិលវល់អស្ថិរភាពថ្មី

ក្រោយការខំប្រឹងប្រែងសម្រុះសម្រួលជាច្រើន នាចុងសប្តាហ៍កន្លងទៅ កំលាំងកងទ័រដ្ឋាភិបាលស៊ីរីបានបើកការវាយប្រហារលើដីគោកទៅលើទីរួមស្រុក Douma ជាយរដ្ឋធានី Damascus ដែលកំពុងស្ថិតក្រោមការទន្ទ្រានកាន់កាប់របស់ភាគីប្រឆាំង។ ការប៉ះទង្គិចរវាងភាគីទាំងពីរបានធ្វើឲ្យជនស៊ីវិលរាប់សិបនាក់ត្រូវស្លាប់ក្នុងនោះមានករណីជាច្រើនជាប់បញ្ហាខាងផ្លូវដង្ហើមដោយផ្សែង

ពុល។ ទោះបីជា រឿងហេតុនេះមិនទាន់បានបំភ្លឺច្បាស់លាស់ក្តី ប៉ុន្តែ ត្រូវបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលបណ្តាលឲ្យមានសង្គ្រាមពាក្យសំដីរវាងរុស្ស៊ីនិងអាមេរិក។ សូម្បីតែ វ៉ាស៊ីនតោនបានប្រកាសនឹងតបតវិញរដ្ឋា ភិបាលស៊ីរីដោយមិនអើពើដល់ការអនុញ្ញតិឬការប្រឆាំងជំទាស់ពី អ.ប.ប. ទេក្តី។

        ហេតុអ្វីគឺទីរួមស្រុក Douma ?

        Douma ជាទីតាំងចុងក្រោយនៃភាគីប៉ះបោរនៅប៉ែកខាងកើតតំបន់ Ghouta ។ អស់រយៈពេល ៦ ឆ្នាំកន្លងទៅហើយ ភាគីជនប៉ះបោរនិងជនជ្រុលនិយមបាន ប្រើប្រាស់ទីកន្លែងនេះដូចទីស្នាក់ការរបស់ខ្លួនដើម្បបាញ់ជោងទៅលើរដ្ឋធានី Damascus។ ដណ្តើមយកវិញប៉ែកខាងកើតតំបន់ Ghouta ជាជ័យជំនះដោយដាច់ខាតសំដៅផ្លាស់ប្តូរស្ថានភាពសមរភូមិនៅស៊ីរីគិតតាំងពីពេលសង្គ្រាមស៊ីវិល បានផ្ទុះឡើងនាឆ្នាំ ២០១១ មក។ នេះត្រូវបានចាត់ទុកជាជ័យជំនះត្រចះត្រចង់និងមានអត្ថន័យដ៏ធំធេងចំពោះប្រធានាធិបតីស៊ីរី លោក Bashar al-Assad ដោយ សារ កងទ័ពនៃរដ្ឋាភិបាលស៊ីរីដណ្តើមបានទីតាំងយុទ្ធសាស្ត្រចុងក្រោយរបស់ ភាគីប្រឆាំងនៅជាយរដ្ឋធានី Damascus។ ប្រការនេះក៏មានន័យថា ជ័យជំនះ របស់សម្ព័ន្ធភាពរុស្ស៊ី-ស៊ីរីបានគ្របដណ្តបភាពអ៍ព្ទអួរទៅលើតួនាទីរបស់អាមេរិកនិងសម្ព័ន្ធមិត្តក្នុងសង្គ្រាមនៅទីនេះ។

        ការសង្ស័យវាយប្រហារដោយអាវុធគីមីនៅទីរួមស្រុកDouma ត្រូវបានរីក រាលដាលនាពេលវេលាភាគីប៉ះបោរទទួលបរាជ័យនៅទីនេះ។ រដ្ឋអំណាចរបស់ ប្រធានាធិបតី លោក Bashar al-Assad និងរុស្ស៊ីសុទ្ធតែចាត់ទុកថា៖ នេះជា «ផែនការត្រូវបានរៀបចំពីមុន» សំដៅបំភាន់ទិសបណ្ដាយុទ្ធនាការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្មនៅស៊ីរី។

        ជាការពិត អាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តលោកខាងលិចមិនចាត់ទុកដូច្នេះ ឡើយ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្ទោសឲ្យរុស្ស៊ីនិងអ៊ីរ៉ង់ដោយសារបានគាំទ្រចំពោះរដ្ឋាភិបាលស៊ីរីដែលជាកំលាំងត្រូវបានចោទប្រកាន់ត្រូវមានការទទួលខុសត្រូវចំពោះការវាយប្រហារពោលខាងលើ។ សូម្បីតែ វ៉ាស៊ីនតោនបានប្រកាសនឹងមានវិធានការតបតវិញរដ្ឋាភិបាលស៊ីរីដោយមិនអើពើដល់ការអនុញ្ញតិរបស់ អ.ស.ប. ដែរឬទេ។ នាវាពិឃាដ USS Donald Cook ដែលដឹកជញ្ជូនរាប់ សិបកាំជ្រួចមីស៊ីលចម្ងាយឆ្ងាយ Tomahawk និងនាវាពិឃាដ USS Porter ត្រូវបានដាក់ពង្រាយជិតនៅកំពង់ផែរសមុទ្រ Tartus ភា្លមមួយរំពិច។ ខណៈពេលនោះ បណ្ដាកំលាំងការពារអាកាសរុស្ស៊ីប្រចាំនៅស៊ីរីទទួលបទបញ្ជាត្រៀមខ្លួនជាស្រេចប្រយុទ្ធនៅមូលដ្ឋានសឹក Tartus និងមូលដ្ឋានសឹកកងទ័ពអាកាស Khmeimim។

        នៅមានការគិតគូរជាច្រើន

       ពីយូរយាណាស់មកហើយ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា៖ អាមេរិកមាន ការគិតគូរខាងផលប្រយោជន៍ផ្សេងៗទៀតនៅស៊ីរីក្នុងនោះមានគោលបំណងបង្កើនការជះឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ព្រមទាំងបន្តរុករកប្រភពធនធានធម្មជាតិរបស់ស៊ីរីផ្តួលរំលំរបបររបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ដើម្បីបង្កើត ឡើងរដ្ឋាភិបាលថ្មីដែលមិនស្និទ្ធស្នាលជាមួយរុស្ស៊ីទេ។

        សន្លឹកបៀមួយដែលគេប្រើប្រាស់សំរាប់ចោទប្រកាន់រដ្ឋាភិបាលស៊ីរីជាមេគំនិតបណ្តាលឡើងការវាយប្រហារដោយអាវុធគីមី។ ជាងនេះទៅទៀត អាមេរិកជានិច្ចកាលចិញ្ចឹមមហិច្ឆតា បង្កើនការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយរុស្ស៊ីនៅមជ្ឈឹមបូព៌ារ។ ដោយហេតុនេះ ងាយឃើញថា៖ ភាពតានតឹងបច្ចុប្បន្ននៅស៊ីរីដែលអាមេរិកនិងលោកខាងលិច «ម្ចាស់ការ» ឡើងជណ្តើរថ្មីមួយនាពេលវេលាដែលការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្មនៅស៊ីរីខិតមកជិតដល់ការបញ្ចប់ រីឯ ដំណើរសន្តិភាពក៏មានសញ្ញាសង្ឃឹមវិជ្ជមាន មួយបន្ទាប់ពីរាល់ជុំចរចាសន្តិភាព។ ការចោទប្រកាន់របស់អាមេរិកស្តីអំពីរឿងហេតុវាយប្រហារដោយអាវុធគីមីជាការអះអាងថា៖ អាមេរិកបានបាត់បង់ឋានៈរបស់ខ្លួននៅមជ្ឈឹមបូព៌ារហើយកំពុងខំប្រឹងប្រែងដណ្តើមយកវិញ។ ប៉ុន្តែ ឧបាយកលណាមួយរបស់អាមេរិកក្តី ការដែលវ៉ាស៊ីនតោនគំរាមកំហែង «បើកចំហររាល់ដំណោះស្រាយ» ក៏កំពុងបង្កើនភាពតានតឹងនៅស៊ីរីឡើងកំពស់ថ្មីមួយដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ