ស៊ីរីនៅពោពេញទៅដោយអស្ថិរភាពក្រោយរយៈពេល៥ឆ្នាំសង្គ្រាមស៊ីវិល

(VOV)_នាថ្ងៃទី១៥មិនា គម្រប់៥ឆ្នាំ ការជំលោះ​កើតមានឡើងនៅស៊ីរី​និង
ពន្លិច​ប្រទេសនេះចូលក្នុងសង្គ្រាមស៊ីវិល។ ពីប្រទេសសុខសាន្តត្រាណនិងអភិ
វដ្ឍន៍នៅក្នុងតំបន់មជ្ឈឹមបូពា៍ ក្រោយរយៈពេល៥ឆ្នាំសង្គ្រាមស៊ីវិល ស៊ីរីត្រូវបំ
ផ្លាញ់យ៉ាង​ធ្ងន់ធ្ងរលើគ្រប់វិស័យ។ ឱកាសអំពីសន្តិភាពជាច្រើនត្រូវបានលុបចោល។

ស៊ីរីនៅពោពេញទៅដោយអស្ថិរភាពក្រោយរយៈពេល៥ឆ្នាំសង្គ្រាមស៊ីវិល - ảnh 1
ស៊ីរីនៅពោពេញទៅដោយអស្ថិរភាពក្រោយរយៈពេល៥ឆ្នាំសង្គ្រាមស៊ីវិល(TTXVN)

ចាប់ផ្តើមពីរលកបាតុកម្មសន្តិភាព មុនពេលឡើងជណ្ដើរក្លាយជាសង្គ្រាមស៊ីវិលបង្ហូរឈាម ការក្រោកឈរឡើងនៅស៊ីរីបានក្លាយទៅជាសង្គ្រាមបង្ហូរឈាមនៅក្នុង
ចំណោមបដិវត្តន៍និទាឃរដូវអារ៉ាប់នៅមជ្ឈឹមបូពា៍និងអាហ្វ្រីខាងជើង។

          ការខូចខាតយ៉ាងធ្ងន់ធ្ងរ

        តាមអង្គការសហប្រជាជាតិថាមានមនុស្សចំនួន២៧០ពាន់នាក់ត្រូវស្លាប់ ​និង
មនុស្សជាងមួយលាននាក់ទៀតរងរបួស ក្នុងសង្គ្រាមស៊ីវិលនៅស៊ីរី ក្នុងរយៈពេល
៥ឆ្នាំកន្លងទៅ ប៉ុន្តែមជ្ឈដ្ឋានមន្ត្រីក៏បានទទួលស្គាល់តួរលេខជាក់ស្ដែងគឺខ្ពស់ជាង
​ទៀត។ ស្ថាប័នជនអន្តោប្រវែសន៍ អង្គការសហប្រជាជាតិ បានអោយដឹងថា៖ជន
ស៊ីរីចំនួន៤,៨លាននាក់ ត្រូវចាក់ចេញពីស្រុកកំណើតទៅប្រទេសផ្សេងៗ ដើម្បី​រួចផុតពីសង្គ្រាម បណ្ដាលឡើងវិបត្តិជនអន្តោប្រវេសន៍ធំបំផុតពីមុនមក នៅអឺរ៉ុប។ 
ប្រជាជននៅសេសល់ កំពុងរង់ចាំការជួយឧបត្ថម្ភខាងមនុស្សធម៌។ ទីក្រុងជាច្រើន
ត្រូវបំផ្លាញ់ ដែលក្នុងនោះ មានទីក្រុង Aleppo ជាទីក្រុងធំបំផុត ​ជា​មជ្ឈ​មណ្ឌលពា
ណិជ្ជកម្មរបស់ស៊ីរី។ រីឯ Homs ទីក្រុងធំទី៣របស់ស៊ីរី ស្ទើតែគ្មាន​មនុស្សរស់នៅ។

          ខឿនសេដ្ឋកិច្ចស៊ីរីក៏រងការឥទ្ធិពលយ៉ាងធ្ង​ន់ធ្ងរ ដោយខូចខាតជិត៦០%​ 
អត្រាអតិផរណារបស់ប្រទេសនេះបានកើនឡើង២៧,៧៧% នាខែមិនាឆ្នាំ ២០១៦។

          ជះឥទ្ធិពលទៅលើប្រទេសជាច្រើន

        សង្គ្រាមស៊ីវិលនេះមិនគ្រាន់តែបំផ្លាញ់ស៊ីរីប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូរ​ពិភព
លោកទាំងមូលទៀតផង។ សេដ្ឋកិច្ចរបស់ប្រទេសជិតខាងជាច្រើន ដូចជា៖​ទួរគី
 អ៊ីរ៉ាក់ ក៏រងឥទ្ធិពលជាច្រើន ដោយជនអន្តោប្រវេសន៍ដែរ។

          អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បន្ទាប់ពី​បានបង្កើតមូលដ្ឋានស្នូលនៅទី
ក្រុង​ Raqqa (ស៊ីរី)មក​ ឆ្នាំ ២០១៤ ក៏បានពង្រីកទៅដល់អ៊ីរ៉ាក់ ហើយពីនោះគ្រប់គ្រង
​តំបន់ធំទូលាយនៅប្រទេសមជ្ឈឹមបូពា៍មួយចំនួនទៀត។

        ការខំប្រឹងប្រែងចរចារដើម្បីមានសន្តិភាព

        ដំណោះស្រាយជាច្រើនដើម្បីបញ្ចប់ជំលោះនៅស៊ីរីត្រូវបានអនុវត្តក្នុងរយៈ
ពេលកន្លងទៅ ក្នុងនោះ មានវង់ចរចារនៅទីក្រុង Geneva លើកទី១ (ឆ្នាំ២០១២) ​
និងលើកទី២ (ឆ្នាំ២០១៤) ។ ប៉ុន្តែ ឱកាសទាំងនេះ មិនបានភាគីនានាឆ្លៀតយកទេ
 ដោយគ្មានសម្លេងរួម អំពីអនាគតរបស់ប្រធានាធិបតី Bashar Al Assad ។ ចុង
ក្រោយបន្ទាប់ពីការខំប្រឹងប្រែងជាច្រើន វង់ចរចារសន្តិភាពស៊ីរីលើកទិ៣ នៅ 
Geneva ក៏ត្រូវបានចាប់ផ្តើម។ នាបច្ចុប្បន្ន ប្រជាជនស៊ីរី និងសាធារណៈ​កំពុងរង់
ចាំលទ្ធផលអំពីការចរចារ ដោយអង្គការសហប្រជាជាតិគាំពារ ដែលកំពុងប្រព្រឹត្ត
ទៅ (ចាប់ផ្តើ់មពីថ្ងៃទី១៤មិនា)។បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ 
ទទួលបន្ទុកស៊ីរី Staffan de Mistura បានព្រមានថាការចរចារលើកនេះបរាជ័យ 
នោះ​នឹងគ្មានដំណោះស្រាយណាមួយ ដើម្បីដោះស្រាយជំលោះនៅស៊ីរីទេ។ មុន
នោះ កិច្ចព្រមព្រៀងឈប់បាញ់ នៅស៊ីរី ក៏បានអនុវត្តពីថ្ងៃទី២៧កុម្ភះមក ដើម្បី
បង្ក​លក្ខណះសំរាប់សកម្មភាពជួយសង្គ្រោះមនុស្សធម៌ គូសញ្ញាសំខាន់អំពីការ​ខំ
ប្រឹងប្រែងការទូតលើទ្រង់ទ្រាយធំបំផុតគិតតាំងពីមុនមក ដើម្បីបញ្ចប់ជំលោះ
នៅប្រទេសនេះដែលអូសបន្លាយអស់​រយៈពេល៥ឆ្នាំកន្លងទៅ។

          ប្រទេសស៊ីរីបាននិងកំពុងបង់ថ្លៃខ្ពស់ ក្នុងរយៈពេល៥ឆ្នាំកើតមានជំលោះ។
 នា​បច្ចុប្បន្ន ប្រជាជនស៊ីរី​មានគោលបំណងអំពីសន្តិភាពជាងពេលណាទាំង​អស់។
 ប៉ុន្តែគេមិនអាចសម្រេចបានជោគវាសនារបស់ខ្លួនដោយខ្លួនឯងបានទេ ហើយ
ត្រូវចំណុះទៅលើសុឆ័ន្ទះ និងការខំប្រឹងប្រែងចរចាររបស់ភាគីនានា។ដូច្នេះ ឱ
កាសអំពីខឿន​សន្តិភាពសំរាប់ស៊ីរីនៅស្តួចស្តើងណាស់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ