សារព័ត៌មានបដិវត្តរួមដំណើរជាមួយប្រទេសជាតិ
(VOVWORLD) - កាលពី ៩៨ ឆ្នាំមុន (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥) កាសែត Thanh nien (យុវជន) ដែលត្រូវបានអគ្គមគុទ្ទេសក៍ Nguyen Ai Quoc បង្កើតឡើង បានបោះពុម្ភផ្សាយច្បាប់ដើមដំបូង គូសសញ្ញាការបង្កើតខឿនសារព័ត៌មានបដិវត្តន៍វៀតណាម។ អស់រយៈពេលជិតមួយសតវត្សរ៍កន្លងទៅអ្នកសារព័ត៌មានជាច្រើនជំនាន់ ជាមួយកម្លាំងពលំ បញ្ញារបស់ខ្លួនបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ ការពារជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue |
រួមដំណើរជាមួយប្រទេសជាតិជានិច្ច
នាគ្រាតស៊ូដណ្ដើមឯករាជ្យ ឯកភាពប្រទេសជាតិ អ្នកយកព័ត៌មាន និងអ្នកការសែតមានទឹកចិត្តក្លាហានប្រឈមនឹងគ្រោះថ្នាក់ និងឧបសគ្គ ដើម្បីមានវត្តមាននៅសមរភូមិ ក្នុងការផ្សព្វផ្សាយព័ត៌មាន។ មនុស្សជាច្រើនបានលះបង់អាយុជីវិតយ៉ាងអង់អាចក្លាហាន បន្យល់ទុកនូវនិមិត្តរូបអំពីស្មារតីទំនូលខុសត្រូវនិងសេចក្ដីស្រឡាញ់ចំពោះមាតុភូមិ និងប្រទេសជាតិ។
ក្នុងដំណើរការកសាងប្រទេសជាតិ សារព័ត៌មានបានឆ្លុះបញ្ចាំងពីសមិទ្ធិផល និងការខិតខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលក្នុងការដែលវៀតណាមសម្រេចបានចំណុចភ្លឺអំពីកំណើន និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩។ ប្រជាជនមានជំនឿជាក់ទៅលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមានរបស់បក្ស និងរដ្ឋ។
ក្រឡេកមើលរៈពេល ២ ទៅ ៣ ឆ្នាំមុន នៅពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ ១៩ ជាមួយការលំបាក សាកល្បងជាច្រើន សារព័ត៌មានបដិវត្តន៍វៀតណាមបានរួមចំណែកបង្កើតការស្រុះចិត្តគំនិតគ្នា ការចែករំលែក ការយោគយល់ក្នុងចំណោមប្រជាជនអំពីវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ អាចនិយាយបានថា រាល់គោលការណ៍ និងគោលនយោបាយសំខាន់ៗរបស់បក្ស និងរដ្ឋបានឈានចូលជីវភាពរស់នៅ ឆ្លុះបញ្ចាំងតថភាពជាក់ស្ដែងនៃជីវភាពរស់នៅគឺពឹងផ្អែកលើសារព័ត៌មាន។ អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់រង្វាន់ Dien Hong -ពានរង្វាន់សារព័ត៌មានទូទាំងប្រទេសស្ដីពីរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនលើកទីមួយ (ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖
“សារព័ត៌មានបានម្ចាស់ការផ្សព្វផ្សាយ និងលើកទឹកចិត្តយ៉ាងទូលំទូលាយ និងទាន់ពេលវេលា រួមចំណែកក្នុងការចាត់តាំងអនុវត្តន៍គោលការណ៍ និងគោលមាគ៌ារបស់បក្ស ដែលត្រូវបានរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនរៀបចំរបៀបរបបគោលនយោបាយ និងចលនាសកម្មភាពនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ រស់រវើកពីសេចក្តីប្រាថ្នាដ៏ត្រឹមត្រូវរបស់ស្ថាប័ន អង្គភាព ម្ចាស់ឆ្នោត ប្រជាជនទូទាំងប្រទេស និងជនរួមជាតិនៅឯបរទេស។ អ្នកយកព័ត៌មាន អ្នកនិពន្ធគ្រប់ជំនាន់តែងតែបានរួមដំណើរ ជក់ចិត្តនឹងការច្នៃប្រឌិត ហើយតាមនោះរីកចម្រើន យ៉ាងទូលំទូលាយដោយឥតឈប់ឈរផងដែរ”។
សម្របខ្លួនទៅនឹងយុគ្គសម័យ
នៅក្នុងបរិបទបច្ចេកវិទ្យាផ្សព្វផ្សាយនាពេលបច្ចុប្បន្ន សកម្មភាពរបស់ទីភ្នាក់ងារសារព័ត៌មានបានផ្លាស់ប្តូរជាបណ្តើរៗទៅគំរូទីភ្នាក់ងារសារព័ត៌មានពហុមុខងារ ចុះផ្សាយសារព័ត៌មានជាច្រើនប្រភេទ ឆ្លើយតបនឹងតម្រូវការព័ត៌មានដែលកាន់តែខ្ពស់ និងសម្បូរបែបរបស់សាធារណៈជន។
យុទ្ធសាស្ត្រ " ផ្លាស់ប្តូរឌីជីថលសារព័ត៌មានដល់ឆ្នាំ ២០២៥ តម្រង់ទិសដល់ឆ្នាំ ២០៣០" ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីអនុម័តកាលពីខែមេសាកន្លងទៅបានចែងថា៖ ដល់ឆ្នាំ ២០៣០ ទីភ្នាក់ងារសារព័ត៌មាន ១០០% នឹងដាក់បញ្ជូលខ្លឹមសារទៅក្នុងមូលដ្ឋានគ្រឹះឌីជីថល។ ទីភ្នាក់ងារសារព័ត៌មានទាំង ៩០% នឹងប្រើប្រាស់មូលដ្ឋានគ្រឹះវិភាគ ដោះស្រាយទិន្នន័យបូកសរុបប្រមូលផ្ដុំ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ យុទ្ធសាស្ត្រផ្លាស់ប្ដូរឌីជីថលបានសរឲ្យឃើញថាពីចក្ខុវិស័យរយៈពេលវែងស្ដីពីការអភិវឌ្ឍរួមរបស់សារព័ត៌មានពិភពលោក ព្រមទាំងឆ្លើយតបនឹងតម្រូវការដាចដោយឡែកចំពោះបេសកកម្ម តួនាទីដ៏សំខាន់ៗរបស់សារព័ត៌មានវៀតណាមក្នុងដំណើរការស្ថាបនា កសាងប្រទេសជាតិយ៉ាងខ្លាំងមាំមួន មានឋានៈ និងឥទ្ធិពលនៅលើឆាកអន្តរជាតិ។
អ្នកកាសែត Le Quoc Minh ប្រធានសមាគមន៍អ្នកកាសែតវៀតណាម |
យោងតាមអ្នកកាសែត Le Quoc Minh ប្រធានសមាគមន៍អ្នកកាសែតវៀតណាម និងជាអគ្គនិពន្ធនាយកកាសែត Nhan dan (ប្រជាជន) បានឲ្យដឹងថាទីភ្នាក់ងារសារព័ត៌មានជាច្រើនបាននិងកំពុងអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលយ៉ាងខ្លាំងក្លា៖ “ខ្លឹមសារនានាដែលមានលក្ខណៈពហុមុខងារ ពហុមូលដ្ឋានគ្រឹះកំពុងត្រូវបានទីភ្នាក់ងារសារព័ត៌មានបង្ហាញយ៉ាងច្បាស់លាស់ រស់រវើក ហើយត្រូវបានអនុវត្តពីខ្លឹមសារអត្ថបទ រូបថត និងក្រាហ្វិក។ សារព័ត៌មានទិន្នន័យកាន់តែមានភាពចាស់ទុំ។ ជាពិសេស ក្នុងការរួមបញ្ចូលគ្នារវាងស្នាដៃពីមូលដ្ឋានគ្រឹះផ្សេងៗជាច្រើន ទីភ្នាក់ងារសារព័ត៌មានក៏បានសកម្មអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតផងដែរ”។
ចំណែកឯអ្នកកាសែត Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានមានប្រសាសន៍ថា៖ “បរិយាកាសឌីជីថល និងផលិតផលសារព័ត៌មានឌីជីថលនឹងបង្កើតគុណសម្បត្តិសម្រាប់ការអភិវឌ្ឍ។ អង្គភាពនានារបស់វិទ្យុសម្លេងវៀតណាមបានម្ចាស់ការក្ដាប់ជាប់និន្នាការនេះ និងចែករំលែកខ្លឹមសារជាច្រើននៅលើមូលដ្ឋានគ្រឹះឌីជីថល។ នៅវិទ្យុសម្លេងវៀតណាម ក្រៅពីកាសែតអេឡិចត្រូនិកពីរ ទូរទស្សន៍ឌីជីថល VTC មានមូលដ្ឋានគ្រឹះ VTCNow ដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ផងដែរ”។
សារព័ត៌មានបដិវត្តន៍វៀតណាមបានកកើត និងអភិវឌ្ឍន៍អស់រយៈពេល ៩៨ ឆ្នាំហើយ។ រាល់ការរួមវិភាគទានរបស់សារព័ត៌មានក្នុងរយៈពេលជិត ១សតវត្សរ៍កន្លងទៅបានអះអាងពីតួនាទីរបស់សារព័ត៌មានចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជារួមចំណែកដ៏សំខាន់ដើម្បីប្រទេសជាតិមានឋានៈ សក្ដានុពល និងកិត្យានុភាពអន្តរជាតិដូចបច្ចុប្បន្ននេះផងដែរ៕