(VOVWORLD) - ពិធីបុណ្យ Vu Lan (ថ្ងៃពេញបូណ៌មី ខែពិសាខ រៀងរាល់ឆ្នាំ) គឺជាថ្ងៃបុណ្យដ៏សំខាន់មួយរបស់ព្រះពុទ្ធសាសនា។ មិនត្រឹមតែជាការតបស្នងសងគុណ និងរំលឹកគុណដល់អ្នកផ្តល់កំណើត និងការចិញ្ចឹមបីបាច់ខ្លួនប៉ុណ្ណោះទេ ពិធីបុណ្យ Vu Lan ថែមទាំងបង្ហាញពីសេរីភាពក្នុងសកម្មភាពជំនឿសាសនានៅវៀតណាមទៀតផង។
ជំនឿសាសនាគឺជាសេចក្តីត្រូវការខាងវិញ្ញាណមួយផ្នែករបស់ប្រជាជន ដែលបាននិងកំពុងគងវង្សស្ថិរភាពជាមួយប្រជាជនគ្រប់សាសនា រួមចំណែកយ៉ាងសំខាន់ដល់ផែនមហាសាមគ្គីជនជាតិទាំងមូល។ ពិធីបុណ្យ Vu Lan គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យសាសនា និងជំនឿជាង ៨.០០០ ផងដែរ។
លក្ខណៈសហគមន៍បង្ហាញយ៉ាងច្បាស់លាស់
គណៈអភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម នៅតាមមូលដ្ឋាននានាក្នុងទូទាំងប្រទេសវៀតណាមបានរៀបចំពិធីបុណ្យ Vu Lan ប្រកបដោយបរិយាកាសដ៏ឧឡារិកនិងសុខសាន្ត ដោយមានការចូលរួមមិនត្រឹមតែពីពុទ្ធសាសនិកប៉ុណ្ណោះទេ ថែមទាំងពីប្រជាជនយ៉ាងច្រើនកុះករទៀតផង។
តាំងពីដើមខែទី ៧ តាមច័ន្ទគតិមក មនុស្សម្នាជាច្រើនបានទៅវត្តក្នុងទីក្រុងហូជីមិញ ក្នុងនោះមានវៀតណាម Quoc Tu (នៅសង្កាត់លេខ១០ ទីក្រុងហូជីមិញ) ដើម្បីសូត្រធម៌បួងសួងសុំសេចក្តីសុខសាន្តត្រានជូនប្រទេសជាតិ បួងសួងសូមឲ្យឪពុកម្តាយមានអាយុយឺនយូរ និងចូលរួមពិធីបង្សុកូលឧទ្ទិសកុសកជូនដល់វិញ្ញាណក្ខន្ធយុទ្ធជនពលី។
ទន្ទឹមនឹងនោះ សមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត Ninh Binh បានរៀបចំពិធីបុណ្យ Vu Lan នៅវត្ត Bai Dinh។ ព្រះសង្ឃ ពុទ្ធសាសនិក សិស្សានុសិស្ស និងភ្ញៀវទេសចររាប់ពាន់នាក់មកពីគ្រប់ទិសទី បានមកដល់វត្តដ៏ធំបំផុតក្នុងប្រទេសវៀតណាម ដើម្បីចូលរួមពិធីបុណ្យនេះ។
សកម្មភាពជាច្រើនក្នុងរដូវ Vu Lan ឧទ្ទិសកុសលផលបុណ្យ តាមប្រតិទិនពុទ្ធសករាជ ២៥៦៨ - ឆ្នាំ ២០២៤ នៅវត្ត វៀតណាម Quoc Tu ។ រូបថត៖ Minh Nhan/giacngo.vn |
ក្នុងឱកាសនេះ នៅខេត្ត Ha Nam ក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាមនិងគណៈព្រះចៅអធិការវត្ត Tam Chuc បានរៀបចំពិធីបុណ្យ Vu Lan ឧទ្ទិសកុសលផលបុណ្យ តាមប្រតិទិនពុទ្ធសករាជ ២៥៦៨ - ឆ្នាំ ២០២៤ ធ្វើពិធីប្រពៃណីព្រះពុទ្ធសាសនា និងពិធីថ្វាយផ្កាកុលាប ដើម្បីសម្តែងកត្តញ្ញូតាធម៌ចំពោះអ្នកផ្តល់កំណើត។
នៅក្នុងខេត្តភាគកណ្តាលជាច្រើន ពុទ្ធសាសនិក និងប្រជាជនមួយចំនួនធំក៏បានចូលរួមសកម្មភាពក្នុងថ្ងៃបុណ្យពុទ្ធសាសនាធំនេះផងដែរ។
ចាប់ពីថ្ងៃបុណ្យពុទ្ធសាសនាដាច់ដោយឡែក រហូតមកដល់បច្ចុប្បន្ន ពិធីបុណ្យ Vu Lan បានក្លាយទៅជាថ្ងៃបុណ្យរួមរបស់ប្រជាជនភាគជាច្រើន ហើយបានក្លាយទៅជាលក្ខណៈពិសេសនៃជីវភាពប្រចាំថ្ងៃ របស់ប្រជាជន វៀតណាម។ ប្រការនេះអាចត្រូវបានមើលឃើញថាជាការបង្ហាញពីភាពសុខដុមរមនា និងការសម្របសម្រួលរវាងសាសនា និងជីវិត។
ប្រការនេះក៏ជាលក្ខណៈទូទៅនៃពិធីបុណ្យសាសនានៅវៀតណាម ក្រៅពីភាពពិសិដ្ឋក៏មានលក្ខណៈសហគមន៍យ៉ាងខ្លាំងក្លារផងដែរ។
ឆ្លុះបញ្ចាំងពីគោលនយោបាយសេរីភាពខាងជំនឿសាសនា
ជាច្រើនឆ្នាំមកនេះ ពិធីបុណ្យសំខាន់ៗរបស់សាសនា ដូចជាពិធីវិសខៈបូជា និងពិធីបុណ្យ Vu Lan នៃព្រះពុទ្ធសាសនា; ពិធីបុណ្យណូអែលនិងបុណ្យអ៊ីស្ទើររបស់សាសនាកាតូលិក និងប្រូតេស្តង់; ពិធីបុណ្យ Yen Dieu Tri Cung នៃសាសនា Cao Dai; ពិធីបុណ្យ Kate (បុណ្យកឋិន) របស់ជនជាតិចាម; ខែរ៉ាម៉ាដានរបស់មូស្លីម... ទាំងអស់នេះត្រូវបានប្រារព្ធឡើងក្នុងទ្រង់ទ្រាយធំ ដែលទាក់ទាញសាសនិកជន និងប្រជាជនយ៉ាងច្រើនកុះករ។
មិនសូវមានប្រទេសក្នុងពិភពលោកឡើយ ពិធីបុណ្យសាសនាដែលជាកិច្ចការផ្ទៃក្នុងរបស់សមាគមសាសនា មន្ត្រីសង្ឃ និងសាសនិក ក៏ទទួលបានការចាប់អារម្មណ៍ ការជួយគាំទ្រ និងការចូលរួមពីអ្នកដែលមិនកាន់សាសនានោះឡើយ។
លោកយាយនិងចៅស្រីចូលរួមធ្វើប្រទីបនៅវត្ត វៀតណាម Quoc Tu ។ រូបថត៖ Quang Dao/giacngo.vn |
ក្នុងដំណាក់កាលអភិវឌ្ឍន៍ប្រទេសនីមួយៗ បក្សបានចេញសេចក្តីណែនាំ គោលនយោបាយ និងច្បាប់សមស្រប ដើម្បីឆ្លើយតបនឹងសេចក្តីជំនឿ និងសេចក្តីត្រូវការខាងជំនឿសាសនាត្រឹមត្រូវរបស់ប្រជាជន ប្រមូលផ្តុំផែនមហាសាមគ្គីជនជាតិទាំងមូល សាមគ្គីបណ្តាសាសនា ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
ការដែលពិធីបុណ្យសាសនានៅវៀតណាមត្រូវបានប្រារព្ធឡើងក្នុងទ្រង់ទ្រាយធំ និងយ៉ាងឱឡារិក បានឆ្លុះបណ្ចាំងពីគោលនយោបាយសេរីភាពខាងជំនឿសាសនារបស់បក្ស និងរដ្ឋ ដែលបានអនុវត្តន៍ជាក់ស្តែងក្នុងជីវភាពសង្គម តាំងពីការយកចិត្តទុកដាក់ និងការអភិវឌ្ឍជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន ការគាំទ្រជាក់ស្តែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការរៀបចំ និងធានាសន្តិសុខ សណ្តាប់ធ្នាប់ ... សម្រាប់ពិធីបុណ្យនីមួយៗ។ ទាំងនេះជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋក្នុងការធានា និងបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពសាសនាប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃច្បាប់។
ភាពសម្បូរបែបនៃសកម្មភាពសាសនា រួមទាំងការរៀបចំពិធីបុណ្យ គឺជាការបង្ហាញយ៉ាងច្បាស់ថា សេរីភាពខាងជំនឿ និងសាសនានៅវៀតណាមត្រូវបានធានាក្រោមមាត្រា ២៤ នៃរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាមឆ្នាំ ២០១៣៖ មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពខាងជំនឿ សាសនា កាន់ឬមិនកាន់សាសនាណាមួយ។ រដ្ឋគោរព និងការពារសិទ្ធិសេរីភាពខាងជំនឿ និងសាសនា៕