សេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបានធានាជានិច្ច

(VOVWORLD) -  អនុភាពអមិត្តប្រឆាំងបក្សនិងរដ្ឋវៀតណាម តែងតែនាំចេញនូវល្បិចកលដោយចោទថា នៅវៀតណាម សាសនាត្រូវបានបង្ក្រាប រងការគៀប សង្កត់ ហើយប្រជាជនមិនមានសេរីភាពក្នុងការជ្រើសរើសសាសនានិងជំនឿរបស់ខ្លួនឡើយ។ ប៉ុន្តែ តាមការពិតជាក់ស្តែង រាល់សកម្មភាពសាសនានិងជំនឿស្របច្បាប់នៅវៀតណាមសុទ្ធតែមានលក្ខណៈសម្បូរបែប ហើយបានប្រព្រឹត្តទៅលើទូទាំងប្រទេស ដោយមិនត្រូវបានហាមឃាត់ក្នុងគ្រប់រូបភាពណាឡើយ។

សេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបានធានាជានិច្ច - ảnh 1

មហាពិធីបុណ្យវិសាខបូជា ២០១៩ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលវប្បធម៍ Tam Chuc, Kim Bang ខេត្ត Ha Nam (ប្រភព៖ គណៈកម្មាធិការសាសនារដ្ឋាភិបាល)

វៀតណាមគឺជាប្រទេសពហុសាសនា ដែលមានអង្គការចំនួន ៤៣ ចំណុះសាសនាចំនួន ១៦ ដែល ត្រូវបានទទួលស្គាល់ជានីតិបុគ្គល។ ទន្ទឹមនឹងការអភិវឌ្ឍន៍របស់អង្គការសាសនានីមួយៗ ចំនួនសាសនិកនិងសកម្ម ភាពសាសនាក៏មានការកើនឡើងឥតឈប់ឈរដែរ។ បច្ចុប្បន្ន ប្រជាជនវៀតណាម ៩៥% មានជីវភាពជំនឿ សាសនា ក្នុងនោះ សាសនិកជាង ២៤,៣ លាននាក់ដែលកាន់សាសនាផ្សេងៗគ្នា ស្រូបយក ២៧% នៃចំនួនប្រជាជន និងមានកន្លែងគោរពបូជាចំនួន ២៨.០០០ កន្លែង។ តួលេខទាំងនេះបង្ហាញពីភាពបើកចំហក្នុង គោលនយោបាយស្តីពីសេរីភាពខាងជំនឿសាសនានៅវៀតណាម។ នេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាមក្នុងគោលនយោបាយកសាងនីតិរដ្ឋ ស្តីពីសាសនា។ ប្រការដែលសំខាន់ នោះគឺសកម្មភាពជំនឿសាសនារបស់ប្រជាជនត្រូវបានបើកចំហរ ពោលគឺ ប្រជាជនមានសិទ្ធិជ្រើសរើសជំនឿសាសនាដូចគ្នានៅលើពិភពលោកផងដែរ។

លោក Do Quang Hung ប្រធានក្រុមប្រឹក្សាពិគ្រោះយោ បល់សាសនា - គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានឲ្យដឹងថា៖ “ជំនឿសាសនានិងព្រលឹងវិញ្ញាណគឺជាសសរស្តម្ភទាំងបីនៃជីវភាពខាងស្មារតីរបស់មនុស្សជាតិសព្វថ្ងៃ ហើយនៅវៀតណាមតែងតែទទួលបានការយកចិត្តទុកដាក់ជានិច្ច។  ប្រទេសវៀត ណាមគឺជាកន្លែងសាសនាសម្បូរបែប។ ជីវភាពសាសនារបស់អង្គការសាសនាតែងតែឆ្លើយតបទៅនឹងតម្រូវ ការសាសនារបស់ប្រជាជន។ ភ្ញៀវទេសចរអន្តរជាតិត្រូវបានគេទទួលស្គាល់យ៉ាងខ្លាំងថា ប្រមាណ ៧,៨ ឆ្នាំកន្លងមកនេះ វៀតណាមក៏បានដោះស្រាយនូវផ្នែកសំខាន់មួយនៃសេរីភាពខាងជំនឿសាសនា នោះជាសកម្មភាពសាសនារបស់ជនបរទេសនៅក្នុងប្រទេសវៀតណាម។ ប្រការនេះខ្ញុំគិតថាជាចលនាវិជ្ជមានរបស់រដ្ឋ។ យ៉ាងណាមិញ ជនបរទេសមិនត្រឹមតែ មកគោរពបូជានៅកន្លែងសក្ការៈបូជាប៉ុណ្ណោះទេ ថែមទាំងមានសកម្មភាពឯកជននិងអាចជួលការិយាល័យដើម្បីប្រតិបត្តិសាសនាខ្លួនផងដែរ។  លើសពីនេះទៅទៀត សកម្មភាពអន្តរជាតិរបស់អង្គការសាសនាវៀតណាម បានផ្លាស់ប្តូរច្រើន។ ពោលគឺប្រជាជនដែលមានជំនឿសាសនានៅវៀតណាមអាចទៅព្យាបាលនៅបរទេស ចូលរួមក្នុងសកម្មភាពវិទ្យាសាស្ត្រអន្តរជាតិ និងផ្លាស់ប្តូរជាមួយសាសនាដទៃទៀតយ៉ាងងាយ”

គោលនយោបាយខ្ជាប់ខ្ជួនរបស់រដ្ឋវៀតណាមគឺគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនានិងសេរីភាពនៃការមិនកាន់ជំនឿសាសនារបស់ប្រជាពលរដ្ឋ ដែលត្រូវបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់របស់វៀតណាម ហើយត្រូវបានធានាជានិច្ច។ ជាពិសេសនៅពេលដែលច្បាប់ជំនឿសាសនាឆ្នាំ ២០១៦ របស់វៀតណាមបានផ្សព្វផ្សាយជាធរមាន សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋទាក់ទងនឹងសេរីភាពខាងជំនឿសាសនា ឬមិនកាន់ជំនឿសាសនាបានបង្កើតឡើង គឺរួមចំណែកធានាកាន់តែជាក់ស្តែងនូវសេរីភាពខាងជំនឿសាសនារបស់ពលរដ្ឋគ្រប់រូបនិងអង្គការសាសនាទាំងអស់។ លោក Do Quang Hung បានបន្ថែមថា៖ “មានការផ្លាស់ប្តូរយ៉ាងសំខាន់ចំនួនបីចំណុចនៅក្នុងក្រមច្បាប់នេះ។ ជាលើកដំបូងបទប្បញ្ញត្តិស្តីពីសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ត្រូវបានធានាយ៉ាងពេញលេញជាង កាន់តែខិតជិតទៅនឹងអនុសញ្ញាអន្តរជាតិ។ ទីពីរគឺ ក្រមច្បាប់នេះគឺជាក្រមច្បាប់អាចដោះស្រាយរាល់បញ្ហា ទាំងមូលដ្ឋានសំភារៈនៃសាសនា ដូចជា ទីកន្លែងធ្វើសក្ការៈបូជា  ដីធ្លី ទ្រព្យសម្បត្តិ រួមទាំងបញ្ហា អំពីសារព័ត៌មានបោះពុម្ភផ្សាយព័ត៌មានទៀតផង។ ជាទូទៅ វៀតណាមមានច្បាប់ពេញលេញបែបនេះជាលើកដំបូង។ មិនមែនថា អ្វីៗ ត្រូវបានដោះស្រាយទាំងអស់នោះទេ ប៉ុន្តែក៏អាចដោះស្រាយចំណុចសំខាន់ជាច្រើនដែរ។  យ៉ាងណាមិញ អង្គការសាសនានានា ក្រៅពីសិទ្ធិរបស់ខ្លួន ក៏មានការទទួលខុសត្រូវរបស់ខ្លួនផងដែរ ជាពិសេសមេដឹកនាំបណ្តាសាសនា  សូម្បីតែគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ក្នុងនាមជាអង្គការនយោបាយសង្គមធំជាងគេ ក៏មានតួនាទីឃ្លាំមើល គ្រប់គ្រង និងបង្កលក្ខណៈងាយស្រួលឲ្យក្រមច្បាប់ទាំងនេះចូលជាធរមានក្នុងជីវភាពរស់នៅដែរ”។

តាំងពីយូរណាស់មកហើយ ជំនឿសាសានាបានក្លាយទៅជាលេស ដើម្បីប្រជាជាតិឬអនុភាពអមិត្តជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់វៀតណាម។ ថ្វីត្បិតតែដូច្នេះក៏ដោយ ជីវភាពខាងជំនឿសាសនារបស់ប្រជាជននិងអង្គការសាសនានៅវៀតណាមតែងតែត្រូវបានគោរពនិងធានាជានិច្ច ដែលជាចម្លើយជាក់ស្តែងបំផុត ចំពោះល្បិចកលមូលបង្កាច់ទាំងអស់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ