សេរីភាពនាវាចរណ៍និងមជ្ឈភាពរបស់អាស៊ាន
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងមក នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទទ្វេភាគីឬនៅវេទិកាពហុ ភាគីនានាប្រទេសជាច្រើនបានសម្ដែងនូវការគាំទ្រចំពោះមជ្ឈភាពរបស់សមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបញ្ជាក់ពីសារសំខាន់នៃសេរីភាពនាវាចរណ៍នៅ សមុទ្រខាងកើតផងដែរ។ នេះគឺជាការសន្យាដ៏ខ្លាំងក្លាសំដៅឆ្ពោះទៅរកគោលដៅ កសាងតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាព ផ្អែកលើច្បាប់ ក្នុងបរិបទដែលសន្តិ សុខតំបន់កំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។
រដ្ឋមន្រ្តីការពារជាតិ ជប៉ុន លោក Nobuo Kishi។ (រូបថត៖ AFP/VNA) |
ប្រឆាំងជំទាស់សកម្មភាពដែលបង្កឡើងអស្ថិរភាពឬគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ
នាថ្ងៃទី២៥ ខែឧសភា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្រ្តីការពារជាតិ ជប៉ុន លោក Nobuo Kishi ជាមួយនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការពារជាតិថៃ លោក Prayuth Chan-o-cha នោះ ភាគីទាំងពីរបានកត់សម្គាល់សារសំខាន់នៃការរក្សាសេរី ភាពនាវាចរណ៍ ព្រមទាំងបញ្ជាក់សារជាថ្មីម្ដងទៀតថា ចក្ខុវិស័យមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរីនិងបើកចំហររបស់ជប៉ុន មានលក្ខណៈស្រដៀងគ្នាជាច្រើនជាមួយ ចក្ខុវិស័យអាស៊ានអំពីមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែង នូវការគាំទ្រចំពោះការគោរពគោលការណ៍ទាំងអស់ដែលត្រូវបានចែងនៅក្នុងចក្ខុវិស័យអាស៊ានអំពីមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ក្នុងនោះមានមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់ សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
មុននោះ មន្ត្រីជប៉ុនបានជួបពិភាក្សាតាមទូរស័ព្ទដោយដាច់ដោយឡែកគ្នាជាមួយ សមភាគីហ្វីលីពីននិងអូស្ត្រាលីអំពីបញ្ហានានាក្នុងទំនាក់ទំនងទ្វេភាគីនិងសុវត្ថិភាព សន្តិសុខតំបន់។ តាមនោះ ខ្លឹម សារនៃជំនួបពិភាក្សាតាមទូរស័ព្ទខាងលើបានរំលេចនូវ ការប្ដេជ្ញាចិត្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការរក្សាសន្តិភាពនិងស្ថិរភាពតំបន់ ព្រមទាំងបញ្ជាក់សារជាថ្មីឡើងវិញនូវទស្សនៈប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា រាល់សកម្ម ភាពដោយឯកតោភាគីសំដៅផ្លាស់ប្ដូរសភាពការណ៍នៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ក៏ដូចជាសកម្មភាពដែលបណ្ដាលឲ្យមានភាពតានតឹងកើនឡើងផងដែរ។
ប្រធានាធិបតីអាមេរិក លោក Joe Biden និងសមភាពកូរ៉េខាងត្បូង លោក Moon Jae-in កាលពីថ្ងៃទី២១ខែឧសភាក៏បានចេញសេចក្ដីថ្លែងការណ៍រួមពីសេតវិមាន ក្នុង នោះបញ្ជាក់សារជាថ្មីម្ដងទៀតនូវការគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ាននិងរចនាសម្ព័ន្ធតំបន់ដឹកនាំដោយអាស៊ានផងដែរ។ សេចក្ដីថ្លែងការណ៍រួមនេះបានលើកច្បាស់ថា អាមេរិកនិងកូរ៉េខាងត្បូងប្រឆាំងជំទាស់នឹងគ្រប់សកម្មភាពទាំងអស់ដែលសំដៅបំផ្លិច បំផ្លាញ បង្កអស្ថិរភាព ឬគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិដែលត្រូវបានកសាង ឡើងដោយឈរលើច្បាប់ ព្រមទាំងប្ដេជ្ញាចិត្តរក្សាតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក មួយប្រកបដោយបរិយាប័ន្ន សេរីភាពនិងបើកចំហរផងដែរ។ ភាគីទាំងពីរក៏បានសន្យា រក្សាសន្តិភាព ស្ថិរភាព សេរីភាព ពាណិជ្ជកម្មស្របច្បាប់ និងគោរពច្បាប់អន្តរជាតិ ដែលរួមមានសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។
សហប្រតិបត្តិការរក្សាសន្តិភាព ស្ថិរភាពនៅតំបន់
រាល់សេចក្ដីថ្លែងការណ៍ខាងលើស្ដែងចេញពីកាយវិកានាពេលថ្មីៗនេះរបស់ចិន ដែលប្រកាសនិងអនុវត្តន៍ច្បាប់ឆ្មាំការពារសមុទ្រថ្មី បណ្ដាលឲ្យសហគមន៍អន្តរជាតិ ព្រួយបារម្ភនិងប្រឆាំងជំទាស់យ៉ាងខ្លាំង។ យោងតាមច្បាប់ថ្មីនេះ កម្លាំងឆ្មាំសមុទ្រអាច ប្រើប្រាស់អាវុធនៅលើនាវានិងលើអាកាសទាំងអស់ ដើម្បីបញ្ឈប់នាវាបរទេស ហើយត្រូវបានអនុញ្ញាតឲ្យទប់ស្កាត់ប្រទេសដទៃពីការកសាងអគារឬសំណង់លើ ថ្មប៉ប្រ៉ះទឹកនិងកោះនានាដែលប្រទេសចិនបានប្រកាសអធិបតេយ្យភាពដោយឯក តោកភាគីផងដែរ។
នាវាផ្ទុកយន្តហោះ HMS Queen Elizabeth របស់ចក្រភពអង់គ្លេស។ (រូបថត៖ AFP/ VNA) |
សហគមន៍អន្តរជាតិបាននិងកំពុងឡើងសម្លេងប្រឆាំងជំទាស់នឹងបទបញ្ញត្តិនិងសកម្មភាពដោយខុសច្បាប់របស់ចិន។ ជប៉ុននិងហ្វីលីពីនបានផ្ញើរកំណត់ទូតជូនអង្គ ការសហប្រជាជាតិ ដើម្បីច្រានចោលច្បាប់របស់ចិន ហើយអះអាងថាច្បាប់នេះបង្ក ឡើងគ្រោះថ្នាក់ដល់ការគោរពច្បាប់អន្តរជាតិនៅសមុទ្រខាងកើត។ ក្រៅពីនោះ អាមេរិក អង់គ្លេស អាល្លឺម៉ង់និងប្រទេសមួយចំនួនទៀតបានបញ្ជូននាវាទៅកាន់សមុទ្រ ខាងកើតទៀតផង។
ប្រទេសមួយចំនួនដែលមានសេចក្ដីប្រកាសពីអធិបតេយ្យភាពនៅសមុទ្រខាង កើតដូចជា ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ (ចិន) និងវៀតណាម សុទ្ធតែឡើង សម្លេងប្រឆាំងជំទាស់ច្បាប់ថ្មីខាងលើ ដោយចាត់ទុកថា ការចេញផ្សាយច្បាប់នេះ គឺជាភស្តុតាងថ្មីមួយទៀតដែលបង្ហាញឲ្យឃើញនូវការជំរុញខ្លាំងការអះអាងអធិប តេយ្យភាពដែនដីដោយខុសច្បាប់របស់ចិន។
សមុទ្រខាងកើតជាខ្សែផ្លូវនាវាចរណ៍ដ៏សែនសំខាន់របស់ពិភពលោក ដោយមិន ត្រឹមតែមានតម្លៃយុទ្ធសាស្ត្រខាងសេដ្ឋកិច្ចពាណិជ្ជកម្មនិងសន្តិសុខការពារជាតិ ប៉ុណ្ណោះទេ ថែមទាំងមានតម្លៃយុទ្ធសាស្ត្រខាងភូមិសាស្ត្រនយោបាយទៀតផង។ ម្លោះហើយ ការរក្សាសន្តិភាព ស្ថិរភាពដើម្បីនាំមកនូវផលប្រយោជន៍រួមគឺជាការទទួល ខុសត្រូវរបស់ប្រទេសទាំងឡាយ។ ចំពោះអាស៊ាន ជំហរជាគោលការណ៍របស់ប្លុកអំពី បញ្ហាសមុទ្រខាងកើត គឺតែងតែជំរុញកិច្ចសហប្រតិបត្តិការ កិច្ចសន្ទនា ការកសាង ជំនឿទុកចិត្តនៅតំបន់ ធានាការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាព នូវសេចក្ដីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) កសាងក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) ដោយមានសុពលភាព ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរ ជាតិ និងអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ គោលជំហរនេះរបស់អាស៊ាន ត្រូវបានសហគមន៍អន្តរជាតិគាំទ្រជានិច្ច ដោយមានការប្ដេជ្ញាចិត្តសហប្រតិបត្តិការ យ៉ាងខ្លាំងក្លាក្នុងការរក្សាសន្តិភាពនិងស្ថិរភាពរួម៕