ស្រមោលនៃលទ្ធិជាតិនិយមគំរាមកំហែងទ្វីបអឺរ៉ុប

(VOVworld) - លទ្ធិជាតិនិយមកាន់តែរីករាលដាលនៅទ្វីបអឺរ៉ុបពីមួយថ្ងៃទៅ
មួយថ្ងៃ។ក្នុងប៉ុន្មានឆ្នាំកន្លងមក លទ្ធផលនៃការបោះឆ្នោតនៅសភាថ្នាក់តំបន់ ថ្នាក់
អនុរដ្ឋនិងថ្នាក់ជាតិនៅប្រទេសជាច្រើនបានឆ្លុះបញ្ចាំងនូវជ័យជំនះរបស់គណៈបក្ស
នយោបាយជាតិនិយម។ជាពិសេសចាប់ពីចុងឆ្នាំ២០១៦មក បានបង្ហាញឲ្យឃើញ
ការពង្រីកយ៉ាងខ្លាំងក្លានៃលទ្ធិជាតិនិយមនៅប្រទេសអឺរ៉ុបជាច្រើនហើយស្រមោល
នៃលទ្ធិជាតិនិយមកំពុងជាការព្រួយបារម្ភរួមចំពោះគណៈបក្សប្រជាធិបតេយ្យនិង
អង្គការសង្គមនៅទ្វីបអឺរ៉ុប។        
ស្រមោលនៃលទ្ធិជាតិនិយមគំរាមកំហែងទ្វីបអឺរ៉ុប - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំមួយរបស់សភាអឺរ៉ុបនៅ Strasbourg ប៉ែកខាងកើតបារាំងកាលពីថ្ងៃទី១៤ មិនា (រូបថត៖AFP/TTXVN)

លទ្ធិជាតិនិយមត្រូវបានកំណត់ដូចជាការតស៊ូខាងនយោបាយ ឬរចនាបទ
នយោបាយមួយដែលតំណាងឲ្យនិន្នាការនយោបាយនានាប្រើប្រាស់ដើម្បីរិះគន់
និងចោទប្រកាន់គ្នាក្នុងការតស៊ូដណ្ដើមយកសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោត។លទ្ធិ
ជាតិនិយមមិនប្រដេញតាមប្រព័ន្ធតំលៃជាក់ស្ដែងណាមួយដើម្បីបែងចែកមនោគម
វិជ្ជាផ្សេងៗឡើយ ដោយហេតុនេះ លទ្ធិជាតិនិយមមានវត្តមានក្នុងគ្រប់ និន្នាការ
នយោបាយតាមចលនាសង្គម។
ហេតុអ្វីលទ្ធិជាតិនិយមរីកចម្រើន?
ដំណើរការសកលភាវូបនីយកម្មសេដ្ឋកិច្ចបានជំរុញខ្លាំងគំលាតរវាងក្រុមទទួល
បានផលប្រយោជន៍ជាមួយក្រុមរងការខ្វះខាត។គ្រោះគ្មានការងារមិនត្រឹមតែគំរាម
កំហែងទៅលើមជ្ឈដ្ឋានកម្មករ បុគ្គលិក ប៉ុណ្ណោះទេ ថែមទាំងវណ្ណៈកណ្ដាលក៏ព្រួយ
បារម្ភចំពោះស្ថានភាពរិចរិលសង្គមទៀតផង។វិបត្តិសេដ្ឋកិច្ចនិងសង្គមកិច្ចជា
ឱកាសដើម្បីលទ្ធិជាតិនិយមទាក់ទាញបន្ថែមអ្នកគាំទ្រ។ម្យ៉ាងវិញទៀត រូបសណ្ឋាន
អឺរ៉ុបត្រូវបានសង្ឃឹមថា នឹងនាំមកនូវតុល្យភាពរវាងទីផ្សារនិង សន្តិសុខសង្គម ប៉ុន្តែ
ស្ថានភាពជាក់ស្ដែងគឺមិនមែនដូច្នេះទេ។ការដែលតំបន់ អភិវឌ្ឍន៍អន់ខ្សោយមួយ
ចំនួនមិនមានកម្លាំងប្រកួតប្រជែងដ៏គ្រប់គ្រាន់ពោះមុខ ការរីករាលដាលនៃដំណើរការសកលភាវូបនីយកម្មនោះ បាននាំទៅដល់ ជំលោះរវាងបណ្ដាវណ្ណៈក្នុងសង្គម។
ជោគជ័យនៃលទ្ធិជាតិនិយមនាពេលកន្លងទៅគឺពឹងផ្អែកទៅលើការខកចិត្ត របស់
អ្នកបោះឆ្នោតអំពីគោលនយោបាយរបស់គណៈបក្សកាន់អំណាចឬការធ្លាក់ចុះ
ខាងផ្លូវចិត្តរបស់មជ្ឈដ្ឋានអ្នកដឹកនាំខាងនយោបាយក្នុងសង្គម។ប្រការនេះត្រូវបាន
បង្ហាញយ៉ាងច្បាស់លាស់តាមរយៈទស្សនៈប្រឆាំងជំទាស់ការទទួលជនចំណាក
ស្រុក មន្ទិលសង្ស័យសាសនាអ៊ីស្លាម បដិសេធអាពារហ៍ពិពារហ៍រវាងមនុស្ស
ស្រឡាញ់ភេទដូចគ្នានៅប្រទេសអឺរ៉ុបជាច្រើននាពេលកន្លងទៅ។ការបោះប្រជា
មតិកាលពីខែមិថុនាឆ្នាំ២០១៦នៅអង់គ្លេសដោយលទ្ធផលគឺប្រជាជននៃប្រទេស
នេះជ្រើសរើសការចាកចេញពីសហភាពអឺរ៉ុប (EU) ឬបានហៅថា Brexit នោះ ត្រូវ
បានចាត់ទុកថា ជាកំរិតកំពូលនៃរលកលទ្ធិជាតិនិយមនៅទ្វីបអឺរ៉ុប។
រួមកម្លាំងដើម្បីទប់ទល់
មជ្ឈដ្ឋានអ្នកវិភាគព្រួយបារម្ភថា លទ្ធិជាតិនិយមអាចរីករាលដាលថែមទៀត
នៅទ្វីបអឺរ៉ុបក្នុងឆ្នាំនេះ។បើទោះបីជាលទ្ធិជាតិនិយមមិនដណ្ដើមបានជ័យជំនះក្នុង
ការបោះឆ្នោតនៅហូឡង់នាពេលកន្លងទៅក្ដី ប៉ុន្តែនាពេលខាងមុខនេះ អធិការបតី
អាល្លឺម៉ង់លោកស្រី Angela Merkel ជាអ្នកគាំទ្រការទទួលជនភៀសខ្លួនក្នុងរយៈ
ពេល២ឆ្នាំកន្លងមកនោះ នឹងចូលរួមការបោះឆ្នោតបន្ថែមម្ដងទៀត។លទ្ធភាពដើម្បី
លោកស្រី Merkel បន្តឈ្នះក្នុងការបោះឆ្នោតខាងមុខគឺតិចតួចណាស់ដោយសារ
តែមានការអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់គណៈបក្ស AFD ប្រឆាំងជនអន្តោប្រវេសន៍និង
ជនអ៊ីស្លាម។
ក្នុងពេលនោះ ដំណើរការ Brexit នៅមានឧបសគ្គជាច្រើន។ដំណើរការដាក់
ឲ្យមានសុពលភាពមាត្រ៥០នៃសន្ធិសញ្ញា Lisbon ដើម្បីនាំអង់គ្លេសចាកចេញពី
EU កំពុងមានការបោះជំហានដំបូង។ប៉ុន្តែ មជ្ឈដ្ឋានអ្នកវិភាគព្រមានថា ការចាក
ចេញពី EU ត្រឹមតែជាជំហានដំបូងនៃដំណើរការនេះប៉ុណ្ណោះ។អង់គ្លេសនឹងអាច
 ចំណាយរយៈពេលរហូតដល់ទៅ២០ឆ្នាំដើម្បីបង្កើតគោលនយោបាយពាណិជ្ជ
កម្មថ្មី។
ស្រមោលនៃលទ្ធិជាតិនិយមពិតជាការព្រួយបារម្ភរួមចំពោះគណៈបក្សប្រជា
ធិបតេយ្យ អង្គការសង្គមនិងមជ្ឈដ្ឋានសារព័ត៌មាននៅអឺរ៉ុបនាបច្ចុប្បន្ន។ប្រសិនបើ
រដ្ឋាភិបាលនៃប្រទេសលោកខាងលិចនានាមិនខំប្រឹងប្រែងថែម ទៀតដើម្បីដោះ
ស្រាយបញ្ហាសេដ្ឋកិច្ចនិងសង្គមកិច្ចដែលពួកគេកំពុងប្រឈមមុខនោះគឺលទ្ធិជាតិ
និយមនឹងអាចបង្កឡើងព្រឹត្តិការណ៍គួរឲ្យភ្ញាក់ផ្អើលជាច្រើន ទៀតជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ