|
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (AP) |
Vovworld-គុយបាជាប្រទេសបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចក្នុង
រយៈពេល៦ថ្ងៃ។ នៅទីនេះប្រធានាធិបតីរុស្ស៊ីនឹងជួបសន្ទនាជាមួយលោកប្រធាន
Raul Castro និងអគ្គមគ្គុទេសលោក Fidel Castro ដើម្បីពិភាក្សាអំពីបញ្ហា
សហប្រតិបត្តិការក្នុងបណ្ដាវិស័យថាមពលគមនាគមន៍អាកាសចរណ៍ជាដើម។
បន្ទាប់នោះលោក Putin នឹងទៅកាន់អាហ្សង់ទិនដើម្បីពិភាគ្សាអំពីបញ្ហាពាណិជ្ជកម្មនិងថាមពលជាមួយប្រធានាធិបតីលោកស្រី Cristina Kirchner មុនពេលចូលរួមសន្និសីទកំពូលក្រុមប្រទេសកំពុងអភិវឌ្ឍន៍ BRICS នៅប្រេស៊ីល។
ស្រាយចំណងភាពឯកកោនៅទ្វីបអឺរ៉ុប
តាំងពីពេលវិបត្តិនៅអ៊ុយក្រែនបានផ្ទុះឡើង ទំនាក់ទំនងរវាងរុស្ស៊ីនិងលោក
ខាងលិចមានភាពតានតឹង។ ទំនាក់ទំនងកាន់តែអាក្រក់ទៅៗពេលដែលរុស្ស៊ី
បានរួមបញ្ចូល Crime ចូលដែនដីសហព័ន្ធនាខែមេសា បណ្ដាលឡើងរលករិះគន់
ដ៏ខ្លាំងក្លា។ អាមេរិកនិងសហភាពអឺរ៉ុប EU បានអនុវត្តបទហាមផ្ដល់ទិដ្ឋកានិង
ហ៊ុំព័ទ្ធទ្រព្យសម្បត្តិចំពោះក្រុមហ៊ុននិងបុគ្គលរបស់រុស្ស៊ី។ រុស្ស៊ីត្រូវលុបចោលពី
ក្រុម G8 ទៀតផង។
ទោះបីជានាពេលកន្លងមក រុស្ស៊ីមានកាយវិការជាច្រើនសំដៅបន្ធូស្រាលភាពតានតឹងជាមួយលោកខាងលិចក្នុងបញ្ហាអ៊ុយក្រែនដូចជាលុបចោលសេចក្តី
សំរេចចិត្តមួយដែលអនុញ្ញាតឲ្យបញ្ជូនទាហានទៅកាន់អ៊ុយក្រែន ដកកងទ័ពស្ទើរ
តែទាំងអស់ចេញពីដំបន់ជាប់ព្រំដែនជាមួយអ៊ុយក្រែនជាដើម។ ប៉ុន្តែរុស្ស៊ីនៅតែព្រួយបារម្ភអំពីការអនុវត្តបទដាក់ទណ្ឌកម្មពីអាមរិកនិងទ្វីបអឺរ៉ុបនិងការដែលទ្វីប
អឺរ៉ុបប្តេជ្ញាកាត់បន្ថយភាពចំណុះទៅលើរុស្ស៊ីក្នុងវិស័យថាមពលកំពុងបង្ខំរុស្ស៊ីត្រូវស្វែងរកទិសដៅសហប្រតិបត្តិការថ្មី។
ការចាប់ដៃរវាងរុស្ស៊ីជាមួយចិននិងកិច្ចព្រមព្រៀងមានតំលៃប្រាក់៤សែនលាន
ដុល្លាអាមេរិកក្នុងវិស័យថាមពលនាខែមុនជាសញ្ញានៃការផ្លាស់ប្តូរយុទ្ធសាស្ត្រសហប្រតិបត្តិការរបស់ម៉ូស្គូ។ ក៏ប៉ុន្តែបើពិនិត្យពីលក្ខណៈយូរអង្វែង ប៉េកាំងមិន
មែនជាដៃគូធ្វើឲ្យរុស្ស៊ីជឿជាក់ឡើយដោយសារភាគីទាំងពីរនៅមានការខ្វែង
គំនិត។ ដោយហេតុនេះឆ្ពោះមកដល់ទ្វីបអាមេរិកឡាទីន រុស្ស៊ីអាចបំផ្លាញភាព
ឯកកោអំពីសេដ្ឋកិច្ចនិងបង្កើនឥទ្ធិពលដល់ដំបន់ភូមិសាស្ត្រនយោបាយនេះផង។
ដំណើរទស្សនកិច្ចមានភារកិច្ចសំខាន់ជាច្រើន
ដោយហេតុនេះប្រធានាធិបតី Putin ក្នុងដំណើរទស្សនកិច្ចនៅអាមេរិកឡាទិនលើកនេះមានភារកិច្ចដ៏ធំធេង នោះគឺបើកចេញទីផ្សារឱកាសសហប្រតិបត្តិការថ្មីជាមួយទ្វីបមួយអ៊ូអរនិងសម្បូរធូធា។
អាចឃើញថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Putin មានការយកចិត្ត
ទុកដាក់ដល់ក្រុមប្រទេសចំនួន២គឺបណ្ដាប្រទេសមានប្រពៃណីសហប្រតិបត្តិការ
ជាមួយខ្លួននិងប្រទេសដែលត្រូវបានចាត់ទុកជាទីលានខាងក្រោយរបស់អាមេរិក។
តាមមជ្ឈដ្ឋានអ្នកវិភាគថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Putin នឹងទទួល
បានលទ្ធផលដូចនឹងបំណងជាពិតប្រាកដ។ មុននឹងដំណើរទស្សនកិច្ច ម៉ូស្គូបានសំរេចចិត្តលុបចោល៩០%នៃខ្ទង់បំណុលនៃខ្ទងឥណទានតាំងពីដំណាក់កាល
សហភាពស៊ូវៀតមុននេះ។ បរិមាណបំណុលសរុបរបស់គុយបាជាមួយរុស្ស៊ីមាន
ប្រមាណ៣៥,២ពាន់លានដុល្លារអាមេរិក។ ពិតប្រាកដថា កាយវិការនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ីនិងគុយបាកាន់តែកក់ក្តៅ បើកផ្លូវឲ្យវិស័យសហប្រតិបត្តិការសំខាន់ផ្សេងៗជាច្រើននាពេលខាងមុខ។
ចំពោះអាហ្សង់ទីន ខណៈដែលតុលាការកំពូលអាមេរិកបង្ខំអាហ្សង់ទីនត្រូវទូទាត់ខ្ទង់បំណុលប្រមាណ១,៣ពាន់លានដុល្លារអាមេរិកដោយសារមិនរកបាន
សម្លេងរួមក្នុងកម្មវិធីរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញរបស់ Buenos Aires នោះ រុស្ស៊ីអាចត្រូវបានចាត់ទុកដូចជាដៃគូថ្មីគួរទំនុកទុកចិត្តដែលជួយអាហ្សង់ទីនផុតពីគ្រោះអាសន្នក្ស័យធន។
ចូលរួមសន្និសីទកំពូល BRICS ដែលត្រូវបានរៀបចំនៅទីក្រុងចំនួន២គឺ
Fortaleza និង Brasilia របស់ប្រេស៊ីល ប្រធានាថិបតី Putin ក៏មានឱកាសផ្លាស់ប្តូរ
បង្កើនកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំនៃប្រទេសនេះនៅបញ្ហាជាច្រើន ពិសេសគឺចូលរួមចុះហត្ថលេខាបង្កើតធនាគារអភិវឌ្ឍន៍ BRICS និងទុនរួមផ្ទុកបំរង
រូបីយ៍វត្ថុ។
មិនមែនជាដល់ឥឡូវនេះរុស្ស៊ីទើបនឹងមានទំនាក់ទំនងជាមួយបណ្ដាប្រទេស
អាមេរិកឡាទីនទេ ប៉ុន្តែជាច្បាស់ណាស់ថា វិបត្តិនយោបាយនៅអ៊ុយក្រែន បើក
ទូលាយទំនាក់ទំនងលើច្រើនវិស័យរបស់ខ្លួនជាមួយអាមេរិកឡាទីនជាភារកិច្ច
សំខាន់របស់លោក Putin ជាមួយគោលដៅស្ដារប្រទេសឡើងវិញ។ ដោយដំណើរ
ទស្សនកិច្ចលើកនេះ ម៉ូស្គូកំពុងបង្ហាញឥទ្ធិពលរបស់ខ្លួនបំផ្លាញភាពឯកកោពី
អាមេរិកនិងលោកខាងលិច ស្វែងរកការគាំទ្រពីដៃគូរនៅខាងក្រៅទ្វីប៕