ស្វែងរកទិសដៅថ្មីសំរាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - ដោយមិនអើពើដល់ការដែលអាមេរិកប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បណ្ដាប្រទេសហត្ថលេខានៅសេសសល់កំពុងស្វែងរកទិសដៅថ្មីយ៉ាងសកម្មដើម្បីផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) នៅមានសុពលភាព។ ទោះជាណាក៏ដោយដំណើរការនេះមិន ងាយស្រួលឡើយ។

ស្វែងរកទិសដៅថ្មីសំរាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1 ស្វែងរកទិសដៅថ្មីសំរាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

វាសនានៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក្រោយពីអាមេរិកប្រកាសចេញពីឯកសារជាប្រវត្តិសាស្ត្រនេះនៅបន្តជាប្រធានបទ «ក្កៅគគុក» ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ។ អ៊ីរ៉ង់ទើបនឹងអះអាងនឹងបន្តអនុវត្តកិច្ចព្រមព្រៀងពោលខាងលើដោយលក្ខ័ណ្ឌថា បណ្ដាប្រទេសអឺរ៉ុបនៅរក្សាកិច្ចព្រមព្រៀងនេះ។ ខណៈពេលនោះ អាមេរិកដាស់តឿន ដោយឥតឈប់ឈរសម្ព័ន្ធមិត្តនានារបស់ខ្លួនគឺអង់គ្លេស បារាំង អាល្លឺម៉ង់ សហការជា មួយវ៉ាស៊ីនតោន ព្រមទាំង ព្រមាននឹងដាក់ទណ្ឌកម្មបណ្ដាក្រុមហ៊ុនអឺរ៉ុបប្រសិនបើបន្ត ធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ដែរ។

ការទូតទៅវិញទៅមកសំដៅដោះគ្រោះកិច្ចព្រមព្រៀង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរបច្ចុប្បន្នទោះបីជាខ្វះខាតអាមេរិកក្តីប៉ុន្តែប្រទេសសេស សល់ននាមិនលុបបំបាត់មហិច្ឆតារក្សាកិច្ចព្រមព្រៀងនេះទេ។ សញ្ញាច្បាស់លាស់មួយ គឺក្រោយពីសេចក្តីសម្រេចគួឲ្យអស់សង្ឃឹមរបស់ប្រធានាធិបតី Donald Trump ថ្នាក់ ដឹកនាំបណ្ដាប្រទេសចូលរួមកិច្ចព្រមព្រៀងនេះបានចាប់ផ្តើមជំរុញការចរចា។ ក្រោយពី រាល់ការពិភាក្សានៅរដ្ឋធានី Sofia របស់ប៊ុលហ្គារី នាថ្ងៃទី ១៦ ឧសភា ថ្នាកដឹកនាំ ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ទាំង ២៨ បានឯកភាពអំពីការទាក់ទងរួមផ្ទាល់នៃប្លុកនេះដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមហាអំណាចនានាបានចុះហត្ថលេខា ជាមួយអ៊ីរ៉ង់នាឆ្នាំ ២០១៥។ តាមនោះ បណ្ដាថ្នាក់ដឹកនាំ EU ជានិច្ចកាលគាំទ្រ JCPOA ប្រសិនបើ អ៊ីរ៉ង់ប្រតិបត្តិតាមកិច្ចព្រមព្រៀងនេះ។ EU ក៏នឹងរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់និងការពារក្រុមហ៊ុនអឺរ៉ុបដែលរងឥទ្ធិពលអាក្រក់ដោយសេចក្តីសម្រេចរបស់អាមេរិក។ នេះជាលើកដំបូងក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងទៅនេះ EU ទទួលបានសម្លេងឯកភាពនិងខ្លាំងក្លាស្តីពីបញ្ហាសន្តិសុខអន្តរជាតិធំមួយ។

តាមគំរោង អធិការបតីអាល្លឺម៉ង់ លោកស្រី  Angela Merkel នឹងទៅបំពែញ ទស្សនកិច្ចនៅរុស្ស៊ី ជួបចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី ១៨ ឧសភា។ បន្ទាប់នោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងមកបំពេញទស្សនកិច្ចនៅរុស្ស៊ីដែរ។ រីឯខ្លួនវិញ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងជួបធ្វើការជាមួយអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Yukiya Amano នៅទីក្រុង Sochi (រុស្ស៊ី)។ រីឯ ចិនបានឲ្យដឹងថា ត្រៀមខ្លួនជា ស្រេចសហប្រតិបត្តិការជាមួយរុស្ស៊ីដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។

ខណៈពេលនោះ  Tehran ក៏ម្ចាស់ការស្វែងរក «កិច្ចធានា» ពីភាគីនានាដែលបាន ចុះហត្ថលេខាលើ JCPOA ដែរ។ ដំណើរទស្សនកិច្ចនៅចិន រុស្ស៊ី បែលហ្ស៊ីក របស់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammed Javad Zarif ចាប់ពីថ្ងៃទី ១៣ ឧសភា កន្លងទៅគឺសំដៅអនុវត្តភារកិច្ចពោលខាងលើ។ ដំណើរទស្សនកិច្ចទទួលបានលទ្ធផល វិជ្ជមានពេលដែលភាគីទាក់ទិននានាសុទ្ធតែសន្យាគាំទ្រកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ យថាទស្សន៍ទទួលបានដំណោះស្រាយយូរអង្វែងនៅពិបាកណាស់។

មិនងាយស្រួលឡើយ

        ចំពោះអឺរ៉ុប សេចក្តីសម្រេចរបស់អាមេរិកស្តីពីការដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ បានធ្វើឲ្យប្លុកនេះធ្លាក់ចូលក្នុងភាពជាប់គាំងរវាង ភាគីទាំងពីរ។ ភាគីម្ខាងគឺអ៊ីរ៉ង់និងបណ្ដាផលប្រយផជន៍សេដ្ឋកិច្ចសន្តិសុខដែលអឺរ៉ុប បានដេញតាមអស់រយៈពេលច្រើនឆ្នាំកន្លងទៅទើបនឹងទទួលឲ្យបាន ហើយភាគី ម្ខាងទៀតគឺអាមេរិក សម្ព័ន្ធមិត្តសំខាន់បំផុតរបស់អឺរ៉ុបនិងជាមហាអំណាចជួរមុខលើ ពិភពលោក។ អាមេរិកនិងអឺរ៉ុបមានការស្រដៀងគ្នាក្នុងតំលៃភាគច្រើនខាងប្រព័ន្ធសតិ អារម្មណ៍ សេដ្ឋកិច្ច សន្តិសុខ និងផលប្រយោជន៍រួម។ ដូច្នេះ បញ្ហាបច្ចុប្បន្ននេះគឺអឺរ៉ុប ត្រូវធ្វើតុល្យភាពឲ្យបានការរក្សាអ៊ីរ៉ង់ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ទើបនឹងធ្វើយ៉ាងមេចដើម្បីមិនបំផ្លាញចោលទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយអាមេរិក។

        ម្ប៉ាងទៀត ទោះបីជា EU ប្រកាសយ៉ាងខ្លាំងក្លាណាក៏ដោយ ក្នុងកាលៈទេសៈ បច្ចុប្បន្ននោះ ការគ្រប់គ្រងរបស់អាមេរិកក្នុងខឿនហិរញ្ញវត្ថុពិភពលោកធ្វើឲ្យគំនិត ផ្ទុយទៅនឹងសេចក្តីសម្រេចដាក់ទណ្ឌកម្មរបស់អាមេរិកក្លាយទៅជាពិបាកក្រែឡែង។ អាមេរិកកំពុងត្រួតត្រាចំណុចសំខាន់បំផុតក្នុងបណ្ដាញហិរញ្ញវត្ថុ ក្នុងនោះ មានប្រព័ន្ធ ផ្លាស់ប្តូរអន្តរធនគារសកល SWIFT។ ដូច្នេះ វាយតំលៃអំពីផែនការជួយឧបត្ថម្ភអ៊ីរ៉ង់ មន្ត្រីជាន់ខ្ពស់អឺរ៉ុបមួយរូបបានបញ្ជាក់ថា៖ «ពិបាកស្វែងរកដំណោះស្រាយសមស្រប មួយ ពិសេសគឺសំរាប់សម្ព័ន្ធក្រុមហ៊ុនធំៗដែលកំពុងធ្វើអាជីវកម្មនៅអាមេរិក។»

        តាមទ្រឹស្ដី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ នៅអាចបន្តអនុវត្តឲ្យបាន សម្បីតែពេលដែលអាមេរិកដកខ្លួនចេញពី ប៉ុន្តែ អនុវត្តដល់កំរិតណា នោះគឺអាស្រ័យ ដោយការដែលអឺរ៉ុបហានពិឃាតបូជាទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយអាមេរិកដែរឬទេ? ពិបាកជឿជាក់ថា ទំនាក់ទំនងសម្ព័ន្ធមិត្តស្លាប់រស់របស់លោកខាងលេចអាចត្រូវបាន បំផ្លាញចោលដោយសំណុំឯកសារអ៊ីរ៉ង់។ ដូច្នេះ នាពេលខាងមុខ អឺរ៉ុបនឹងត្រូវស្វែងរក ដំណោះស្រាយដែលអាមេរិកយល់ព្រម។ ហើយកំណាត់ផ្លូវនេះនៅជួបការលំបាកលំ បិន ពេលដែល EU នៅស្វែងរកវិធានការធានាផលប្រយោជន៍របស់អ៊ីរ៉ង់ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ