សៀវភៅសការពារជាតិឆ្នាំ២០១៩៖វៀតណាមផ្ដល់អាទិភាពដល់ការរក្សា បរិយាកាសសន្តិភាព ស្ថិរភាពនិងសុវត្ថិភាព
(VOVWORLD) - សៀវភៅសការពារជាតិវៀតណាមឆ្នាំ២០១៩បានស្ដែងចេញទស្សនៈ វាយ តម្លៃ ហើយព្យាករណ៍អំពីស្ថានភាពពិភពលោក តំបន់និងក្នុងប្រទេសដែល ជាប់ពាក់ព័ន្ធដល់ការពារជាតិវៀតណាម ក៏ដូចជាផ្ដល់ព័ត៌មានទូទៅស្ដីពី គោលនយោបាយការពារជាតិវៀតណាម និងការអភិវឌ្ឍរបស់កងទ័ព ប្រជាជនវៀតណាមផងដែរ។
លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមឧទ្ទេសនាមសៀវភៅសការពារជាតិវៀតណាមឆ្នាំ២០១៩ (រូបថត៖ Vietnamnet) |
សៀវភៅសការពារជាតិវៀតណាមឆ្នាំ២០១៩ ឯកសារជាផ្លូវការដែល បានប្រើប្រាស់ដើម្បីបម្រើកិច្ចការបរទេសផ្នែកការពារជាតិ ហើយជូនព័ត៌ មានស្ដីពីគោលមាគ៌ាយោធាការពារជាតិរបស់បក្ស គោលនយោបាយ ការពារជាតិរបស់រដ្ឋវៀតណាម កំពុងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្នុងសហគមន៍អន្តរជាតិ។ សៀវភៅសការពារជាតិវៀតណាមឆ្នាំ២០១៩បន្ត អះអាងហើយបកស្រាយបំភ្លឺយ៉ាងច្បាស់លាស់ថែមទៀតនូវលក្ខណៈជាមូលដ្ឋាននៃខឿនការពារជាតិវៀតណាមនោះគឺសន្តិភាពនិងស្វ័យការពារ។
គោលនយោបាយប្រកបដោយតម្លាភាព
សៀវភៅសការពារជាតិវៀតណាមឆ្នាំ២០១៩បានស្ដែងចេញទស្សនៈ វាយ តម្លៃ ហើយព្យាករណ៍អំពីស្ថានភាពពិភពលោក តំបន់និងក្នុងប្រទេសដែល ជាប់ពាក់ព័ន្ធដល់ការពារជាតិវៀតណាម ក៏ដូចជាផ្ដល់ព័ត៌មានទូទៅស្ដីពី គោលនយោបាយការពារជាតិវៀតណាម និងការអភិវឌ្ឍរបស់កងទ័ព ប្រជាជនវៀតណាមផងដែរ។ ព័ត៌មានដែលត្រូវបានប្រកាសក្នុងសៀវភៅស នេះបានបង្ហាញអោយឃើញនូវតម្លាភាពក្នុងគោលនយោបាយការពារជាតិ របស់បក្ស រដ្ឋវៀតណាម សំដៅបង្កើនការយល់ដឹង កសាងជំនឿទុកចិត្ត រវាងកងទ័ពនិងប្រជាជនវៀតណាមជាមួយកងទ័ពនិងប្រជាជននៃប្រទេស ផ្សេងលើពិភពលោក។ ក្នុងបរិបទដែលស្ថានភាពសន្តិសុខពិភពលោកនិង តំបន់កំពុងប្រែប្រួលយ៉ាងស្មុគស្មាញហើយជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យការពារជាតិសន្តិសុខរបស់វៀតណាមនោះ វៀតណាមនៅតែបង្ហាញការ ប្ដេជ្ញាចិត្តរក្សាគោលនយោបាយការពារជាតិប្រកបដោយលក្ខណៈសន្តិភាព ស្វ័យការពាររបស់បក្ស រដ្ឋវៀតណាម ប្រកាន់យ៉ាងខ្ជាប់នូវការដោះស្រាយ ជម្លោះ ការខ្វែងគំនិតជាមួយប្រទេសផ្សេងៗដោយសន្តិវិធី ឈរលើមូលដ្ឋាន នៃច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះ វៀតណាមក៏បានអះអាងនូវគោលជំហរ ពង្រឹងនិងពង្រីកកម្លាំងការពារជាតិ ក្នុងនោះកម្លាំងយោធាជាស្នូល អោយ មានសមត្ថភាពគ្រប់គ្រាន់ដើម្បីរាំងស្កាត់និងវាយបរាជ័យអំពើឈ្លានពាននិងសង្គ្រាមទាំងអស់។
សន្តិភាពនិងស្វ័យការពារ
តាមសៀវភៅសបានអោយដឹងថា នាពេលខាងមុខ កងទ័ពប្រជាជន វៀតណាមនឹងបន្តត្រូវបានវិនិយោគដោយប្រភពធនធានចាំបាច់ ដើម្បីធ្វើជា សសរទ្រូងនៃខឿនការពារជាតិរបស់ប្រជាជនទាំងមូល មានសមត្ថភាពគ្រប់ គ្រាន់ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពដែនដី ផល ប្រយោជន៍ជាតិនិងលទ្ធិសង្គមនិយមវៀតណាម។ វៀតណាមនឹងបន្តជំរុញ យ៉ាងខ្លាំងនូវការធ្វើសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសផ្នែកការពារជាតិ រួមចំណែករក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយវិបុលភាពនៅ ក្នុងតំបន់និងលើពិភពលោក។ ក្នុងសៀវភៅសការពារជាតិឆ្នាំ២០១៩ វៀត ណាមបានអះអាងយ៉ាងច្បាស់ថា គោលនយោបាយការពារជាតិរបស់វៀត ណាមគឺសន្តិភាព ស្វ័យការពារ មិនចូលរួមសម្ព័ន្ធយោធា មិនចងសម្ព័ន្ធ ជាមួយប្រទេសណាមួយដើម្បីប្រឆាំងនឹងប្រទេសផ្សេងទៀត មិនអនុញ្ញាតអោយ បរទេសជួលមូលដ្ឋានសឹកឬប្រើប្រាស់ដែនដីវៀតណាមដើម្បីប្រឆាំងនឹងប្រទេសផ្សេងទៀត មិនប្រើប្រាស់អំពើហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ក្នុងទំនាក់ទំនងអន្តរជាតិ។
សៀវភៅសការពារជាតិវៀតណាមឆ្នាំ២០១៩ក៏បានកំណត់យ៉ាងច្បាស់នូវទស្សនៈរបស់វៀតណាមក្នុងការតស៊ូការពារមាតុប្រទេសផងដែរ។ នោះ គឺ៖ វៀតណាមគោរពឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពដែនដី និងផលប្រយោជន៍របស់ប្រទេសទាំងឡាយតាមការកំណត់នៃច្បាប់អន្តរ ជាតិ ព្រមទាំងសំណូមពរអោយប្រទេសដទៃគោរពឯករាជ្យ អធិបតេយ្យ ភាព ឯកភាព បូរណភាពដែនដី រដ្ឋធម្មនុញ្ញនិងច្បាប់របស់វៀតណាម។ វៀត ណាមប្រកាន់យ៉ាងខ្ជាប់នូវរបៀបដោះស្រាយជម្លោះឬការខ្វែងគំនិតដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់និងទំលាប់អន្តរជាតិ ហើយនឹងប្រើ ប្រាស់គ្រប់វិធានការចាំបាច់ដើម្បីស្វ័យការពារ ការពារអធិបតេយ្យភាព ដែនដីក្នុងករណីដែលផលប្រយោជន៍ជាតិរងការរំលោភបំពាន។ សៀវភៅស ការពារជាតិវៀតណាមបន្តអះអាងនូវតួនាទីជាអ្នកដឹកនាំជាដាច់ខាតលើគ្រប់ វិស័យរបស់បក្សកុម្មុយនិស្តវៀតណាមចំពោះបុព្វហេតុការពារជាតិនិងកង ទ័ពប្រជាជន។
ដោយការបោះពុម្ភផ្សាយសៀវភៅសការពារជាតិឆ្នាំ២០១៩ វៀតណាម បានបង្ហាញនូវគោលបំណងនិងការប្ដេជ្ញាចិត្តអភិវឌ្ឍទំនាក់ទំនងមិត្តភាព សហប្រតិបតិ្តការនិងសមភាពជាមួយប្រទេសទាំងឡាយលើពិភពលោក ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមលើពិភពលោក។ គោលដៅកំពូលនៃការប្រកាសសៀវភៅសការពារជាតិវៀតណាមឆ្នាំ២០១៩គឺសំដៅអះអាងនូវតម្លភាពនៃគោលនយោបាយការពារជាតិ ក៏ដូចជាកសាង ជំនឿទុកចិត្តរវាងប្រទេសនានាលើពិភពលោកជាមួយវៀតណាមផងដែរ៕