សហគ្រាសវៀតណាមរួមដំណើរជាមួយប្រទេសជាតិក្នុងការធ្វើសមាហរណកម្មពិភពលោកទាំងមូល

(VOVWORLD) - រួមជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ គុណភាពនិងបរិមាណជួរសហគ្រិនវៀតណាមកាន់តែត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយមានសហគ្រាសចំនួន ៦១០ ពាន់ដែលកំពុងធ្វើសកម្មភាព បណ្ដាសហគ្រិន កំពុងខំប្រឹងប្រែងរួមជាមួយប្រទេសជាតិធ្វើសមាហរណកម្មនាំពាណិជ្ជសញ្ញាវៀតណាមទៅដល់ពិភពលោក។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាសហគ្រិនវៀតណាម ថ្ងៃទី ១៣ តុលា អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម Chung Thuy និង Vu Dung សួមឧទ្ទេសនាមដល់អស់លោកអ្នកនាងរបាយការណ៍ក្រោមចំណមជើងថា
«សហគ្រាសនិងសហគ្រិនវៀតណាមរួមដំណើរជាមួយប្រទេសជាតិក្នុងការធ្វើសមាហរណកម្មពិភពលោកទាំងមូល»។
សហគ្រាសវៀតណាមរួមដំណើរជាមួយប្រទេសជាតិក្នុងការធ្វើសមាហរណកម្មពិភពលោកទាំងមូល - ảnh 1 សហគ្រាសវៀតណាមរួមដំណើរជាមួយប្រទេសជាតិក្នុងការធ្វើសមាហរណកម្មពិភពលោកទាំងមូល

(VOVworld) - នាពេលកន្លងទៅ ជួរសហគ្រិនវៀតណាមបានរួមវិភាគទាន ៤០% GDP ជារៀងរាល់ឆ្នាំក្នុងកំណើនរួមនៃខឿនសេដ្ឋកិច្ចប្រទេសជាតិ។ សហគមសហគ្រិនមិនត្រឹមតែ ខ្នះខ្នែងជំនះ

ពុះពារលើការលំបាកសាកល្បង ប៉ុណ្ណោះទេ ថែមទាំង ជានិច្ចកាលដើរជួរ មុខក្នុងការបើកទូលាយផលិតកម្ម អាជីវកម្ម បង្កើតការងារធ្វើសំរាប់ពលករ រួមចំណែក ក្នុងកំណើនសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។

        បង្កលក្ខណៈងាយស្រួលបំផុតដើម្បីសហគ្រិនចាប់ផ្តើមអាជីពថ្មីនិងអភិវឌ្ឍន៍

       ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០១៧ វៀតណាមមានសហគ្រាសចុះបញ្ជីបង្កើត ថ្មីចំនួន ៩៤ ពាន់ ដោយមានប្រភពទុនចុះបញ្ជីជាង ៩០០ ពាន់លានដុង កើនឡើងជាង ១៥% ខាងបរិមាណសហគ្រាសនិង ៤៣% ខាងប្រភពទុនចុះបញ្ជីបើប្រៀបនឹងរយៈ ពេលដូចគ្នានាឆ្នាំ ២០១៦។ អាស្រ័យដោយគោលនយោបាយសេចក្តីសម្រេចចិត្តរបស់ រដ្ឋនិងរដ្ឋាភិបាលរួមជាមួយបរិយាកាសធ្វើអាជីវកម្មងាយស្រួល ចំនួនសហគ្រិនចាប់ ផ្តើមអាជីពថ្មីកាន់តែកើនឡើងយ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) នាខែកញ្ញា ឆ្នាំ ២០១៧ មានសហគ្រាសចាប់ផ្តើមអាជីពថ្មី ចំនួន ៣០ ពាន់ត្រូវបានបង្កើត។ នាបច្ចុប្បន្ន ទីក្រុងកំពុងបង្កលក្ខណៈងាយស្រួលបំផុតសំរាប់បុគ្គលដែលមានគោលបំណងបង្កើតសហគ្រាស។ រាល់ការលំបាកដែលជាប់ក្នុង ការធ្វើសកម្មភាពក៏ត្រូវបានថ្នាក់ដឹកនាំទីក្រុងរួមដៃដោះស្រាយ។ ប្រធានសមាគម សហគិ្រនទីក្រុងហូជីមិញ លោក Chu Tien Dung បានឲ្យដឹងថា៖

        «អាចនិយាយបានថា៖ ប្រព័ន្ធនយោបាយទាំងមូលឆ្ពោះទៅសហគ្រាសអាជីវករ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ដោយហេតុនេះ លទ្ធផលនៃសកម្មភាពអាជីវកម្មរបស់ បណ្ដាសហគ្រាសទទួលបានការបោះជំហានវិជ្ជមានថែមទៀត។ ជាពិសេស ការរួម វិភាគទានក្នុងថវិការរដ្ឋខ្ពស់ជាង ចំនួនសហគ្រាសថ្មីនៅទីក្រុងហូជីមិញឆ្នាំនេះកើន ឡើងខ្លាំងជាងបើប្រៀបនឹងឆ្នាំទៅមិញ។ បណ្ដាសហគ្រាសក៏ចូលរួមយ៉ាងសកម្មចូល ក្នុងកម្មវិធីសុខុមាលភាពសង្គមថែមទៀត។»

សហគ្រាសវៀតណាមរួមដំណើរជាមួយប្រទេសជាតិក្នុងការធ្វើសមាហរណកម្មពិភពលោកទាំងមូល - ảnh 2 ទិវាសហគ្រិនវៀតណាម ថ្ងៃទី ១៣ តុលា

        សហគ្រិននិងសហគ្រាសកសាងពាណិជ្ជសញ្ញាវៀតណាមលើពិភពលោក

       នាបច្ចុប្បន្ន មានសហគ្រាសនិងសហគ្រិនវៀតណាមជាច្រើនបានកសាង ពាណិជ្ជសញ្ញាល្បីឈ្មោះប្រកបដោយជោគជ័យក្នុងតំបន់និងលើពិភពលោក។ ការបង្កើតពាណិជ្ជសញ្ញាល្បីល្បាញលើទីផ្សារអន្តរជាតិរបស់មជ្ឈដ្ឋានសហគ្រាស វៀតណាមគឺជាសញ្ញាវិជ្ជមាននិងគួរឲ្យចាប់អារម្មណ៍ដែលបង្ហាញនូវគោលការណ៍អំពីការកែលំអបរិយាកាសអាជីវកម្ម លើកទឹកចិត្តចាប់ផ្តើមអាជីពថ្មី ផ្លាស់ប្តូថ្មីច្នៃប្រឌិតនិង អភិវឌ្ឍន៍សហគ្រាសរបស់រដ្ឋាភិបាលបានដាក់ឲ្យដំណើរការក្នុងជីវភាពរស់នៅជា ជំហានៗ ហើយបង្កើតឡើងទំនុកទុកចិត្តក្នុងអាជីវកម្ម។ Vinacafe Bien Hoa គឺជា ឧទាហរណ៍មួយក្នុងពេលដែលកម្មសិទ្ធិពាណិជ្ជសញ្ញា Vinacafe ល្បីឈ្មោះ ដែលស្រូប យកចំណែកទីផ្សារស្នូលនៅវៀតណាម ហើយនាំចេញទៅប្រទេសជាង ៣០ លើពិភព លោក។ អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Vinacafe Bien Hoa លោក Nguyen Tan Ky បានចែករំលែកថា៖

        «យើងខ្ញុំជានិច្ចកាលមានជំនឿចិត្តថា៖ ពាណិជ្ជសញ្ញាខ្លាំងមួយគឺជាតំលៃស្នូល របស់ក្រុមហ៊ុន។ ក្នុងដំណើរកសាង យើងខ្ញុំដឹងច្បាស់លាស់នូវការប្រមូលផ្តុំកសាង ពាណិជ្ជសញ្ញាល្បីឈ្មោះមួយដែលដណ្តើមបានសេចក្តីស្រឡាញ់និងទំនុកទុកចិត្ត របស់អតិថិជន។ គិតដល់ឥឡូវនេះ ផលិតផលត្រូវបានអតិថិជនជាង ៨០% បានស្គាល់ ដល់។ នាពេលខាងមុខ យើងខ្ញុំនឹងប្រមូលផ្តុំទៅលើការកសាងពាណិជ្ជសញ្ញាដើម្បីធ្វើ យ៉ាងម៉េចមុខទំនិញរបស់ខ្លួនមានតំលៃឲ្យសមស្របជាមួយតំលៃរបស់ផលិតផលតាម បទដ្ឋានអន្តរជាតិ។»

        ក្តាប់ជាប់និន្នាការទាន់ពេលវេលា រស់រវើកនិងច្នៃប្រឌិតគឺជាគោលដៅដែល សហគ្រាសវៀតណាមជាច្រើនយកចិត្តទុកដាក់និងឆ្ពោះទៅដើម្បីមិនត្រឹមតែជ្រាបចូល ទីផ្សារក្នុងប្រទេស ប៉ុណ្ណោះទេ ថែមទាំង ដណ្តើមឲ្យបានទីផ្សារដែលមានបទដ្ឋានខ្ពស់ ដូចអឺរ៉ុបឬមជ្ឈឹមបូព៌ារ ទៀតផង។ ចែករំលែកអំពីយុទ្ធសាស្ត្រនេះ នាយកសម្ព័ន្ធក្រុម ហ៊ុន LP លោក Nguyen Lien Phuong បានឲ្យដឹងថា៖

        «ផលិតផលណាក៏ដោយសុទ្ធតែមានអតិថិជនរបស់ខ្លួន។ យើងខ្ញុំឆ្ពោះទៅទីផ្សារ វៀតណាមដែលមានអតិថិជនចំនួន ១ សែននាក់និងទីផ្សារចិនដែលមានអតិថិជន ចំនួន ១ លាននាក់។ ក្រៅពីនោះ ទីផ្សារបណ្ដាប្រទេសអាស៊ីឥសាន្តនិងទីផ្សារមជ្ឈឹម បូព៌ារក៏ត្រូវបានជ្រាបចូលបានហើយ។ ក្រុមហ៊ុនយើងខ្ញុំមានផែនការផលិតទឹកអប់ខ្លឹម ចាន់នាឆ្នាំខាងមុខ។»

        បង្កលក្ខណៈងាយស្រួលសំរាប់សហគ្រិនសហគ្រាសវៀតណាមអភិវឌ្ឍន៍

        នាពេលកន្លងទៅ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាមកាន់តែស្ថិរភាព GDP ឆ្នាំ ២០១៧ រុះពឹងនឹងទទួលបាន ៦,៧%។ លទ្ធផលនេះមានការរួមវិភាគទានសំខាន់នៃ សហគមន៍សហគ្រិន។ ថ្លែងមតិនៅសន្និសីទនាយករដ្ឋមន្ត្រីរួមដំណើរជាមួយ សហគ្រាសនាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖  

        «រដ្ឋាភិបាលបន្តត្រួតពិនិត្យបណ្ដាការកំណត់និងអនុវត្តយោយដាច់ខាតបណ្ដា វិធានការសំដៅកាត់បន្ថយចំណាយសំរាប់សហគ្រាស ដូចជា ចំណាយនៃបែបបទរដ្ឋ បាលខាងពន្ធគយ ចំណាយ BOT និង logistic ចំណាយប្រើប្រាស់សំណង់សេវាកម្ម សាធារណៈ ។ល។ នេះគឺជាចំណាយដែលកំពុងបណ្តាលឡើងការលំបាកសំរាប់សហ គ្រាសដែលយើងត្រូវស្រាវជ្រាវដើម្បីដោះស្រាយ។ ឆ្នាំ ២០១៧ នឹងជាឆ្នាំកាត់បន្ថយ ចំណាយសំរាប់សហគ្រាស។»

        សហគមន៍សហគ្រាសវៀតណាមកំពុងឆ្ពោះទៅគោលដៅដល់ឆ្នាំ ២០២០ វៀតណាមនឹងមានសហគ្រាសចំនួន ១ លានដែលធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព ហើយមានពាណិជ្ជសញ្ញាផលិតផលទ្រង់ទ្រាយធំក្នុងតំបន់និងទ្វីបអាស៊ី។ ទោះបីជានៅជួបការលំបាកសាកល្បងជាច្រើនក្តី ប៉ុន្តែ ដោយមានការជួយឧបត្ថម្ភរបស់ រដ្ឋាភិបាល ជួរសហគ្រិនវៀតណាមនឹងបោះជំហានដ៏រឹងមាំ រួមដំណើរជាមួយការ អភិវឌ្ឍន៍របស់ប្រទេសជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ