ហាណូយនិងវៀតណាមនឹងកត់ត្រាជ័យជម្នះមួយទៀត
(VOVWORLD) - នាប៉ុន្មានថ្ងៃខែនេះ រដ្ឋធានីហាណូយ សូម្បីតែប្រទេសវៀតណាមទាំងមូល កំពុងស្ថិតក្នុងសង្រ្គាមថ្មីមួយ។ សត្រូវដែលមើលមិនឃើញ ប៉ុន្តែពោរពេញទៅដោយគ្រោះថ្នាក់។ មិនត្រឹម តែវីរុស SARS-CoV2 ប៉ុណ្ណោះទេ ថែមទាំងមានវត្ថុពុល ចូលក្នុងស្មារតីមនុស្ស ជាមួយនឹងការស្លន់ស្លោព្រួយបារម្ភ ការថប់បារម្ភនិងការសង្ស័យ។ ថ្វីត្បិតតែដូច្នេះក៏ដោយ អ្នកទាំងអស់គ្នានៅតែមានជំនឿជាក់យ៉ាងមុតមាំថា ច្បាស់ណាស់ ហាណូយនិងវៀតណាម នឹងកត់ត្រាជ័យជម្នះមួយទៀតនៅក្នុងសមរភូមិនេះជាពុំខាន។
ថ្ងៃខែយ៉ាងស្វិតស្វាញប៉ុន្តែក៏ចម្លែកណាស់!
ចម្លែកត្រង់ថា ពិភពលោកទាំងមូលកំពុងប្រញាប់ប្រញាលជាមួយសកលភាវូបនីយកម្ម ជាមួយនឹង ៤.០ ស្រាប់តែដើរយឺតវិញ។ មនុស្សជាតិក្រអឺតក្រទម ដែលហាក់ដូចជាយកឈ្នះលើអ្វីៗទាំងអស់ ប៉ុន្តែភ្លាមៗនោះក៏ចុះខ្សោយទៅវិញ។ ចំណែកឯវៀតណាមយើងកំពុងមានរីកចម្រើន ប៉ុន្តែ ភ្លាមៗ ហាក់ដូចជាដើរយឺតទៅៗ។ ហើយមនុស្សយើងម្នាក់ៗ ស្រាប់តែត្រូវប្រឈមមុខនឹងភាពអនិច្ចំនៃជីវភាព។
រយៈពេល ២ សប្តាហ៍ដែលមានលក្ខណៈសម្រេចសម្រាប់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 (ប្រភព៖ tuoitre.vn)
|
ចម្លែកត្រង់ទៀតថា ប្រទេសនេះ អាចធ្វើអ្វីៗដែលប្រទេសអ្នកមាននិងប្រទេសអភិវឌ្ឍន៍ជាងមិនទាន់ធ្វើបាន។ ឈ្មោះវៀតណាមស្រាប់តែរះដូចក្តីសង្ឃឹម។ ក្តីសង្ឃឹមដែលមនុស្សជាតិកំពុងរំពឹង គឺខ្សែប្រយុទ្ធដ៏រឹងមាំដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួមរបស់មនុស្សជាតិ។ ម្យ៉ាងវិញទៀត ជាក្តីសង្ឃឹមរបស់ជនបរទេសជាជនវៀតណាមបានវិលត្រឡប់មកមាតុភូមិវិញ។ ថែមទាំងជាក្តីសង្ឃឹមរបស់ជនបរទេស ស្រាប់តែមើលឃើញថា វៀតណាមជាស្រុកកំណើតទី២របស់ខ្លួនអញ្ជឹង។
ចម្លែកណាស់ ព្រោះប្រជាជនវៀតណាម បន្ទាប់ពីការភិតភ័យដំបូងដែលជាសភាវគតិចៀសមិនផុតនោះ ប៉ុន្តែភ្លាមៗ បានត្រឡប់ទៅរកភាពក្លាហានដែលបានហត់ពត់លត់ដំរាប់ពាន់ឆ្នាំមក។ នោះជាសេចក្តីអំពាវនាវរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលបានកំណត់ថា “សុខភាពនិងអាយុជីវិតរបស់ប្រជាជនជាចម្បង” ហើយគ្មាននរណាម្នាក់នឹងត្រូវបោះបង់ចោល” នោះឡើយ។ ភាពតក់ស្លុតគួរឱ្យស្ញប់ស្ញែង ការបំភាន់ប្រឌិត ប្រៀបធៀបខុសឆ្គង ពាក្យចចាមអារ៉ាម ការលេងសើច ... ភ្លាមៗបានក្លាយជារឿងតូចតាច ចំពោះមុខសេចក្តីសប្បុរស កំពុងគ្របដណ្តប់ពេញប្រទេសជាតិ។
"រដូវកាលនេះ" ពិតជាលំបាកណាស់ ប៉ុន្តែក៏ជាថ្ងៃដែលមានអត្ថន័យដ៏កម្រផងដែរ។ ដោយ សារតែពេលវេលាដ៏មានអត្ថន័យនេះ ជាពេលវេលាសម្រាប់មនុស្សគ្រប់រូប សញ្ចឹងគិតនិងត្រិះរិះ អំពីការប្រតិបត្តិជាមួយមាតាធម្មជាតិនិងជាមួយគ្នាតែម្ត។ វាក៏ផ្តល់ឲ្យប្រទេសនីមួយៗ នូវការសាកល្បងដ៏តឹងរឹងអំពីលក្ខណៈនិរន្តរភាព និងភាពធន់ ក៏ដូចជាធម្មជាតិនៃរបបនយោបាយ និងសាមគ្គីភាពក្នុងសង្គម។ តាំងពីយូរណាស់មកហើយ នៅពេលដែលមាតុភូមិត្រូវសត្រូវឈ្លានពាន ស្មារតីនោះបានបង្កើតទៅជារលកដ៏មានឥទ្ធិពលខ្លាំង ឆ្លងកាត់រាល់គ្រោះថ្នាក់ ការលំបាកលំបិន”ដើម្បីប្រជាជាតិទាំងមូលរួបរួមគ្នា។ ម្យ៉ាងវិញទៀត បានរំលឹកថា ស្រឡាញ់គ្នាដូចស្រឡាញ់ខ្លួនឯង ដើម្បីយើងទាំងអស់គ្នា ដឹងខ្លួនជួយគ្នាទៅវិញទៅមកនាគ្រាលំបាក សូម្បីតែអ្នកមិនកាន់សញ្ជាតិវៀតណាមក៏ដោយ។
ជឿជាក់និងស្រឡាញ់ហាណូយ - វៀតណាម
រោគរាតត្បាត ជាការព្រមានដល់មនុស្សជាតិ ហើយក៏ជាបញ្ហាប្រឈមនៃប្រវត្តិសាស្ត្រសម្រាប់ប្រទេសតាមឆ្នេសមុទ្រខាងកើត។
ក្រុមគ្រូពេទ្យយកសំណាក COVID-19 នៅឯអាកាសយានដ្ឋាន Noi Bai (រូបថតៈ tuoitre.vn)
|
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនោះ វៀតណាម - ហាណូយត្រូវការយុទ្ធជនក្លាហាន។ អ្នកទាំងនោះ ដែលបន្តតាមប្រពៃណីរបស់ជីដូនជីតា ដើម្បីបន្តប្រវត្តិសាស្ត្រវីរភាពនៃការអភិវឌ្ឍយ៉ាងរហ័ស។ ជាងពេលណាៗទាំងអស់ យើងត្រូវការសាមគ្គីភាពនិងវិន័យដើម្បីបង្កើតជាធ្លុងមួយរឹងមាំនិងអាចទប់ទល់នឹងឧបសគ្គទាំងអស់នៃសម័យកាល។ នៅពេលបញ្ហាប្រឈមមួយកន្លងផុតទៅ ឧបសគ្គមួយទៀតនឹងកើតឡើងម្តងទៀត។ ដោយវិធីឆ្ពោះទៅកាន់ប៉មសិរីរុងរឿង ក៏ជៀសមិនផុតគ្រោះថ្នាក់ ឡោមព័ទ្ធដែរ។ ហើយជាងពេលណាៗទាំងអស់ មនុស្សម្នាក់ៗ ក្រុមគ្រួសារ នីមួយៗ អាជីវកម្មទាំងអស់ ត្រូវពិនិត្យមើលខ្លួនឯងឡើងវិញ ដើម្បីហាត់ពត់លត់ដំ ថែទាំងសុខភាព រក្សាស្មារតីនិងបំពេញបន្ថែមចំណេះដឹង ដើម្បីក្លាយជាអ្នកចម្បាំងក្លាហាន។ យើងត្រូវការការប្តេជ្ញាចិត្ត ការលះបង់ដើម្បីត្រៀមខ្លួនសម្រាប់ទីក្រុងហាណូយមួយដ៏ពិសិដ្ឋនិងក្លាហានអាចវិលត្រឡប់ទៅរកភាពអ៊ូអរនិងភាពត្រចះត្រចង់។ យើងត្រូវកំណត់ទីតាំងប្រទេសឡើងវិញ កំណត់ឋានៈរបស់ខ្លួនក្នុងពិភពលោកក្រោយរោគរាតត្បាត ដែលនៅមានការសាកល្បងនិងអស្ថិរភាព។
ប្រទេសជាតិនៅតែប្រឈមនឹងការលំបាកជាច្រើន ផ្នែកនយោបាយនិងសេដ្ឋកិច្ចក៏ត្រូវមានការកែលំអរជាច្រើនផងដែរ។ ប៉ុន្តែប្រការមួយគឺប្រាកដជាមានមោទនភាពខ្លាំងណាស់ គឺប្រទេសនេះ ប្រជាជននិងរបបនេះ ជានិច្ចកាលតែងតែដើម្បីផល ប្រយោជន៍របស់មនុស្សនិងប្រជាជន។ លើមូលដ្ឋានគ្រឹះមនុស្សធម៌ដ៏រឹងមាំនោះ វៀតណាម - ហាណូយនឹងកត់ត្រាជាថ្មីនូវ “ជ័យជម្នះដ៏រុងរឿងៗ។ ដើម្បីយើងទាំងអស់គ្នាកាន់តែមានជំនឿជាក់ កាន់តែមានក្តីស្រឡាញ់ និងកាន់តែមានក្តីសង្ឃឹម។ សម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក ផងដែរ៕