អង្គការ RSF បន្តបំប្លែងសេរីភាពខាងសារព័ត៌មាននៅវៀតណាម។

        VOV-អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនបាននិយាយថាការប្រគល់រង្វាន់
ឲ្យ​blogger Chenh ជារបៀបដែលអង្គការនេះកត់សម្គាល់ការរួមវិភាគទានរបស់អ្នក​យកព័ត៌មានសេរីនៅវៀតណាមមានសិទ្ធិសេរីភាពខាងនិយាយស្ដីសេរីភាពខាង
សារព័ត៌មាននិងសេរីភាព Internet។ នឹងគ្មានអ្វីគួរឲ្យនិយាយប្រសិនបើនេះ​ជា​ការងារផ្ទៃក្នុងរបស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនពីព្រោះប្រគល់រង្វាន់ជូន
បុគ្គលណាមួយទោះបីស័ក្កិសមរឺមិនស័ក្កិសមក៏ជាសិទ្ធិរបស់អង្គការណាមួយ
ដែរ។ តែគួរឲ្យខ្មាសអៀននៅត្រង់ថាអង្គការនេះបានបំប្លែងស្ថានភាពសារព័ត៌មាន
នៅវៀតណាមក្នុងពេលហៅវៀតណាមជាសត្រូវរបស់ Internet រៀបវៀតណាមនៅ
កំរិតថ្នាក់ទី១៧២​លើ១៧៩ក្នុងតារាងសន្ទស្សន៍សេរីភាពខាងសារព័ត៌មាន
ពិភពលោករបស់អង្គការនេះ។ ក្រៅពីនោះអង្គការនេះបានចាត់ទុកថាបណ្ដាអ្នក
ផ្គត់ផ្គងបណ្ដាញ់ Internet នៅវៀតណាមបានជួយរដ្ឋាភិបាលត្រួតពិនិត្យ internet។

អង្គការ RSF បន្តបំប្លែងសេរីភាពខាងសារព័ត៌មាននៅវៀតណាម។ - ảnh 1
វៀតណាមស្ថិតក្នុងបញ្ជីប្រទេសចំនួន២០លើពិភពលោកប្រើប្រាស់ Internet ច្រើនបំផុត។

           អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនបានធ្វើប្រងើយកន្តើយបំភ្លេចដោយ
ចេតនាស្ថានភាពជាក់ស្ដែងគឺ គិតតាំងពីឆ្នាំ១៩៩៧មក ក្នុងពេលវៀតណាម ទាក់ទងជាមួយបច្ចេកវិជ្ជា​ទំនើបនេះ ដល់ឥឡូវនេះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
របស់ Internet មិនត្រឹមតែ​បង្ហាញដោយតួលេខអំពីល្បឿនកំណើន ប្រភេទ
សេវ៉ាកម្មប៉ុណ្ណោះទេថែមទាំង​បង្ហាញតាមរយៈប្រជាជនអាចទាក់ទង Internet
នៅគ្រប់ពេលវេលា គ្រប់ទិសទី។ ស្ថានភាពជាក់ស្ដែងនេះបានអះអាងការ
យកចិត្តទុកដាក់និងយន្តការបើកចំហរ​របស់បក្សនិងរដ្ឋវៀតណាមដើម្បីបង្ក
លក្ខណៈឲ្យ​ internet អភិវឌ្ឍន៍។ វិទ្យុសម្លេង​វៀតណាមដែលធ្លាប់ដក់ស្រង់សំដី
របស់លោក Pham Quoc Nhat នាយកក្រុម​ហ៊ុន software Nhat Cuong បានចាត់
ទុកថា គិតតាំងពីពេលវៀតណាមត្រូវបាន​តភ្ជាប់ជាមួយបណ្ដាញ Internet សកល
មក ប្រជាជនវៀតណាមមិនជួបការលំបាកឧបស័គ្គ​ណា​មួយក្នុងពេលប្រើប្រាស់
Internet ឡើយ។ លោក Pham Quoc Nhat ​បានសង្កត់​ធ្ងន់ថា៖

        “វៀតណាមជាប្រទេសមួយមានល្បឿនអភិវឌ្ឍន៍បច្ចេកវិជ្ជាព័ត៌មានយ៉ាងខ្លាំង
ក្លា ក្នុងនោះ Internet បានមកដល់ភូមិឃុំ។ ប្រការនេះត្រូវបានបណ្ដាប្រទេសលើ​ពិភពលោកទទួលស្គាល់។ យើងអាចមានរាល់ព័ត៌មានលើ Internet ប្រសិនបើ​ចង់​
ស្វែងយល់។ ដូច្នេះនិយាយថា internet នៅវៀតណាមត្រូវរារាំងគឺមិនត្រឹមត្រូវ​
ឡើយ។”

អង្គការ RSF បន្តបំប្លែងសេរីភាពខាងសារព័ត៌មាននៅវៀតណាម។ - ảnh 2
Internet បានមកដល់ភូមិឃុំ

​​​​​         ប្រសិនបើវៀតណាមជាសត្រូវនៃអ៊ឹនធ័រណែតដូចជាអង្គការអ្នកយកព័ត៏មាន
គ្មានព្រំដែននិយាយគឺក្នុងរយះពេល១៦ឆ្នាំកន្លងមកមិនអាចមានជនវៀតណាម
ចំនួន២៧លាននាក់ប្រើប្រាស់អ៊ឹនធ័រណែតដែលស្មើនឹង៣១%នៃចំនួនប្រជាជន
ក្នុងពេលនេះឡើយ។ ប៉ុន្តែការពិតជាក់ស្តែងវាផ្ទុយនឹងការមួលបង្កាច់បំប្លែងរបស់
អង្គការ​នេះបាននាំចេញ។ លោកស្រី Yaima ជាជនជាតិគុយបា១រូបដែលបានរស់
នៅជាច្រើនឆ្នាំនៅវៀតណាមបានអោយដឹងថា៖ “ តាំងពីពេលមកដល់វៀតណាម គាត់គ្មានពេលណាជួបការលំបាកណា១ឡើយក្នុងការប្រើប្រាស់អ៊ឹនធ័រណែត។
នៅវៀតណាមគាត់នៅទាក់ទង ជាមួយសាច់ញាតិតាមរយះអ៊ឹនធ័រណែតដ៍ដែល។ គាត់រំពឹងគិតថា៖ប្រទេសជាតិទាំងឡាយសុទ្ឋតែមានការកំណត់ដោយឡែករបស់
ខ្លួនក្នុងការកសាងនិងពង្រីកអ៊ឹនធ័រណែតតាមគោលបំណងនិងផលប្រយោធន៍
នៃប្រទេសនេះ“។

អង្គការ RSF បន្តបំប្លែងសេរីភាពខាងសារព័ត៌មាននៅវៀតណាម។ - ảnh 3
ស្ថានភាពជាក់ស្ដែងនេះបានអះអាងការយកចិត្តទុកដាក់និងយន្តការបើកចំហររបស់បក្សនិងរដ្ឋ
វៀតណាមដើម្បីបង្កលក្ខណៈឲ្យ internet អភិវឌ្ឍន៍។

        វាមិនមែនជារឿងធម្មតាទេ ដែលវៀតណាមក្លាយទៅជាប្រទេសមាន
ល្បឿនកំណើន Internet​លឿនបំផុតក្នុងតំបន់ និងស្ថិតនៅក្នុងចំណោមប្រទេស
មានកំណើន​ខ្ពស់បំផុតលើពិភពលោក វាខុសស្រឡះនឹងការមូលបង្កាច់របស់
អង្គការអ្នកយកព័ត៍មានគ្មានព្រំដែន។ គន្លិះសំខាន់នៃការអភវិឌ្ឍន៍នោះគឺ ការ
យកចិត្តទុកដាក់ជាពិសេសរបស់បក្ស រដ្ឋ ចំពោះវិស័យបច្ចេកវិទ្យា​ព័ត៍មាន
និយាយរួម និងInternet ​និ​យាយដោយឡែក។ ប៉ុន្តែ ក៏ដូចជាប្រទេសផ្សេងៗ
 វៀតណាមមានបណ្ដាការ​កំណ​ត់​ចំ​ពោះ​ការប្រើប្រាស់Internet ដើម្បីពុំអោយ
វាជះឥទ្ធិពលទៅដល់ទំនៀម​ ទំលាប សន្តិសុខជាតិ…។​

        អង្គការអ្នកយកព័ត៍មានគ្មានព្រំដែននៅតែខ្វះបរានុម័ត ពេលដែលបាន​ប្រគល់ជូនរង្វាន់ពលរដ្ឋ Internet ឆ្នាំ ២០១៣ សំរាប់ Blogger Huynh Ngoc
Chenh​
ជាជនវៀតណាម។ ក្នុងបទថ្លែងមតិក្នុងពិធីទទួលរង្វាន់នេះ Huynh
Ngoc Chenh
បាន​ភ្លេចថា÷ ដោយសារការអភិវឌ្ឍន៍ លឿននៃបណ្ដាញ Internet
 នៅវៀតណាម​ហើយ​បណ្ដា​ប្រជា​ពលរដ្ឋ Internet ទើបអាចជួបប្រាស្រ័យ
ផ្លាស់ប្តូរ និង​សម្ដែង​ទស្សនះ​អំពីបញ្ហាទាំងលាយរបស់ប្រទេសនិងអន្តរជាតិ
 ប្រកបដោយសេរីភាព និងប្រជាធិបតេយ្យ។ ជាពិតប្រាកដថា អង្គការអ្នក
យកព័ត៍មានគ្មានព្រំដែន បានប្រគល់រង្វាន់ច្រឡំទៅអោយបុគ្គល១រូបដែល
មិនស័ក្តិសម បំរើអោយបណ្ដាគំនិតខ្វះបរានុម័តរបស់អង្គការនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ