អង្គការសហប្រជាជាតិ៖ មូលដ្ឋានគ្រឹះសម្រាប់វិស័យការទូតពហុភាគីវៀតណាមបោះជំហានទៅមុខ
(VOVWORLD) - នៅថ្ងៃនេះមុននេះ ៧៥ ឆ្នាំ (២៤ តុលា ១៩៤៥ - ២៤ តុលា ២០២០) អង្គការសហប្រជាជាតិ ដែលជាអង្គការពហុភាគីធំបំផុតនៅលើពិភពលោក បានចាប់បដិសន្ធិដោយគោលបំណង និងដោះស្រាយរាល់ហានិភ័យកើតឡើងជម្លោះ រាំងស្កាត់សង្រ្គាម រក្សាសន្តិភាព និងកសាងពិភពលោកមួយប្រកបដោយ សន្តិភាព សន្តិសុខ និងវិបុលភាព។ បានរួមដំណើរជាមួយអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ ១៩៧៧ មក វៀតណាមបានគូសបញ្ជាក់នូវសញ្ញាសំគាល់ដោយឡែកនៅក្នុងអង្គការនេះ ហើយនាំមកនូវផលប្រយោជន៍យ៉ាងធំធេងជូនដល់ប្រទេសជាតិ។ អាចបញ្ជាក់បានថា ការចូលរួមជាមួយអង្គការសហប្រជាជាតិគឺជាបុព្វបទសម្រាប់ការទូតពហុភាគីវៀតណាមបោះជំហានទៅមុខ។
នាល្ងាចថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០១៩ (ម៉ោងនៅវៀតណាម) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសថា វៀតណាមបានក្លាយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ (រូបថត៖TTXVN) |
ចូលរួមជាសមាជិកអង្គការសហប្រជាជាតិជាផ្លូវការនៅឆ្នាំ ១៩៧៧ វៀតណាមបានអះអាងគោលជំហររបស់ខ្លួនជាប្រទេសមួយឯករាជ្យ ឯកភាព ជាមួយសិទ្ធិប្រជាជាតិជាមូលដ្ឋាននៅលើឆាកអន្តរជាតិ។ ពីពេលនោះតទៅ វៀតណាមបានកំណត់តួនាទីនិងកិត្យានុភាពរបស់ខ្លួននៅក្នុងបណ្តាយន្តការសហប្រតិបត្តិការពហុភាគីសកល។
ពីការ “ចូលរួម” ទៅដល់ការ “កំណត់រូបរាង”
ពីព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងឆ្នាំ ១៩៧៧ នៅពេលដែល វៀតណាមចូលជាសមាជិកនៃអង្គការសហប្រជាជាតិមក វៀតណាមមានការបោះជំហានប្រកបដោយមោទនភាពលើមាគ៌ាធ្វើសមាហរណកម្មនិងក្លាយជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។
ចូលរួមជាសមាជិកអង្គការសហប្រជាជាតិ សកម្មភាពការទូតពហុភាគីរបស់វៀតណាមបានបោះជំហានយ៉ាងខ្លាំងជាមួយព្រឹត្តិការណ៍មានចរិតលក្ខណៈរបត់មួយ។ នោះគឺជាការធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក; ចូលរួមជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); ចូលរួមក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC); ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចជាមួយសហភាពអឺរ៉ុប (EU); ចូលរួមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO); ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ ២០០៨ - ២០០៩; ប្រធានអាស៊ាន; ចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង; ប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២០២០-២០២១។ ហើយជាបណ្តើរៗ វៀតណាមកាន់តំណែងសំខាន់នៅក្នុងអង្គការសហប្រជាជាតិ។ ឋានៈរបស់វៀតណាមចាប់ផ្តើមមានការផ្លាស់ប្តូរ។ លោក Ngo Quang Xuan ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៩៣-១៩៩៩ និងជាអ្នកដែលផ្សាភ្ជាប់ជាមួយការទូតពហុភាគីវៀតណាមជាច្រើនឆ្នាំមកហើយបានចែករំលែកថា៖ “យើងធ្វើចលនា ឯករាជ្យនិងពឹងផ្អែកលើខ្លួនឯង ដើម្បីធ្វើប្រតិបត្តិការដោយឈរលើផលប្រយោជន៍របស់យើង ដែលផ្សាភ្ជាប់ជាមួយមិត្តភក្តិអន្តរជាតិ ដើម្បីបង្ហាញឲ្យគេឃើញថា វៀតណាមគឺជាប្រទេស និងជាសមាជិកមួយដែលមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ ជាពិសេស ជាដៃគូពោរពេញទៅដោយសក្តានុពលសម្រាប់កំណើននិងការជឿទុកចិត្ត។ ឥឡូវនេះ យើងមានការនឹងនរចិត្ត ជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង នៅពេលចូលរួមរាល់យន្តការដឹកនាំទាំងអស់របស់អង្គការសហប្រជាជាតិ។ ការទូតពហុភាគីទូទៅនិងគោលជំហររបស់វៀតណាមនៅអង្គការសហប្រជាជាតិបានផ្លាស់ប្តូរយ៉ាងខ្លាំងនិងគួរឱ្យកត់សម្គាល់ផងដែរ”។
ទាហានស្រីដែលជាសមាជិកនៃមន្ទីរពេទ្យបណ្តោះអាសន្នវៀតណាម ជាមួយនឹងកុមារនៅស៊ូដង់ខាងត្បូង (រូបថត៖ nhandan.com.vn) |
ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមក ការចូលរួមជាសមាជិកអង្គការសហប្រជាជាតិបាននាំមកនូវសមិទ្ធិផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិ។ មិនត្រឹមតែគាំទ្រវៀតណាមយ៉ាងសកម្មក្នុងការអភិវឌ្ឍសន្តិសុខសង្គម ទាក់ទាញធនធានសម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មី កែលម្អគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិ ថែមទាំងជួយគាំទ្រយ៉ាងសកម្មដល់វៀតណាមលើមាគ៌ាធ្វើសមាហរណកម្មទៀតផង។ យោងតាមលោកឯកអគ្គរដ្ឋទូត Ngo Quang Xuan ទំនាក់ទំនងវៀតណាម - អង្គការសហប្រជាជាតិអាចត្រូវបានគេចាត់ទុកថាជាគំរូនៃកិច្ចសហប្រតិបត្តិការដែលទទួលបានជោគជ័យនៅលើពិភពលោក៖ “អាចនិយាយបានថា អង្គការសហប្រជាជាតិគាំទ្រវៀតណាមយ៉ាងច្រើន តាមរយៈមូលដ្ឋានសំភារៈនិងធនធានមនុស្ស។ ទន្ទឹមជាមួយគ្នានោះអង្គការសហប្រជាជាតិ បានត្រៀមឲ្យយើងនូវលក្ខណៈងាយស្រួល ដើម្បីយើងឈានចូលដំណាក់កាលនៃការច្នៃប្រឌិតនិងការធ្វើសមាហរណកម្មអន្តរជាតិ ហើយកិត្យានុភាពរបស់វៀតណាមត្រូវបានបង្កើតឡើងនៅលើមូលដ្ឋានគ្រឹះទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាតិតែងតែរីកចម្រើនហើយតែងតែនាំមកនូវផ្លែផ្កាជានិច្ច”។
កម្រិតថ្មី គោលដៅថ្មី
បច្ចុប្បន្ននេះទំនាក់ទំនងវៀតណាម - អង្គការសហប្រជាជាតិមានគោលបំណងឆ្ពោះទៅលើកកម្ពស់គុណភាពនៃការអភិវឌ្ឍន៍ ដោយផ្តល់អាទិភាពដល់វិស័យ សំខាន់ចំនួន ៣ គឺកំណើនប្រកបដោយចីរភាព បង្កើនការអភិក្រមសេវាកម្មចាំបាច់ដែលមានគុណភាពខ្ពស់និងការគាំពារសង្គម។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់អភិបាលកិច្ចសាធារណៈ ដើម្បីគាំទ្រវៀតណាមក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។ ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមនិងអង្គការសហប្រជាជាតិ ជាមួយនឹងការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់លើគ្រប់វិស័យនិងលើគ្រប់កម្រិតជាច្រើន បានរួមចំណែកលើកកម្ពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ នាំមកនូវមោទនភាពសម្រាប់ប្រជាជនវៀតណាម នៅក្នុងអង្គការមួយដែលមានទ្រង់ទ្រាយធំបំផុតនៅលើភពផែនដីនេះ។
ប្រទេសវៀតណាមចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ (រូបថត៖ TTXVN) |
ក្នុងបរិបទដែលទំនាក់ទំនងអន្តរជាតិស្មុគស្មាញនាពេលបច្ចុប្បន្ន ការប្រតិបត្តិរវាងបណ្តាប្រទេសធំៗ និងប្រទេសតូច កំពុងគ្របដណ្តប់លើលំដាប់ទំនាក់ទំនងអន្តរជាតិ ហើយវៀតណាមបន្តបង្ហាញសមត្ថភាពសកម្មនិងវិជ្ជមាន ដោយរួមជាមួយមិត្តភក្តិអន្តរជាតិ បំផុសស្មារតីនៃពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កម្រិតថ្មីនៃកិច្ចសហប្រតិបត្តិការពហុភាគីគឺខុសគ្នាឆ្ងាយជាងពេលមុន។ វៀតណាមយល់ដឹងច្បាស់ពីភាពចាំបាច់ក្នុងការទទួលខុសត្រូវខ្ពស់ ចូលរួមគំនិតផ្តួចផ្តើមកាន់តែច្រើន ចូលរួមក្នុងនិម្មាបនកម្មតំបន់និងយន្តការថ្មីជាដើម។ យ៉ាងណាមិញ វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មនៅបណ្តាវេទិកាពហុភាគី ក្នុងនោះមានអង្គការសហប្រជាជាតិ៕