អង្គការសហប្រជាជាតិមានសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្នចំពោះយថាទស្សន៍សេដ្ឋកិច្ចសកល

(VOVWORLD) - នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពនិងយថាទស្សន៍សេដ្ឋកិច្ចពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៦ ឧសភា អង្គការសហប្រជាជាតិ (UN) បានធ្វើ អត្ថាធិប្បាយថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ មានកត្តាវិជ្ជមានជាច្រើន។ ទោះជា យ៉ាងណាក៏ដោយ បញ្ហាប្រឈមកំពុងកើនឡើងចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ជាច្រើន។

របាយការណ៍ដែលចេញផ្សាយដោយអង្គការសហប្រជាជាតិនៅថ្ងៃទី ១៦ ខែឧសភា គឺជាកំណែបច្ចុប្បន្នភាពពាក់កណ្តាលឆ្នាំនៃរបាយការណ៍ស្ថានភាពនិងយថា ទស្សន៍សេដ្ឋកិច្ចពិភពលោកដែលបានចេញផ្សាយនៅក្នុងខែមករាឆ្នាំនេះ។

អង្គការសហប្រជាជាតិមានសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្នចំពោះយថាទស្សន៍សេដ្ឋកិច្ចសកល - ảnh 1លោក Shantanu Mukherjee នាយកផ្នែកវិភាគសេដ្ឋកិច្ច និងគោល នយោបាយ នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមកិច្ចនៃអង្គការសហប្រជាជាតិ (DESA)។ (រូបថត៖ un.org)

កម្លាំងចលករពីខឿនសេដ្ឋកិច្ចធំៗ

នៅក្នុងរបាយការណ៍ថ្មីបំផុត អង្គការសហប្រជាជាតិបានធ្វើអត្ថាធិប្បាយថា យថាទស្សន៍សេដ្ឋកិច្ចសកល មានភាពប្រសើរឡើង ដូច្នេះការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ត្រូវបានអង្គការសហប្រជាជាតិ ដំឡើងដល់ ២,៧% ពោលគឺ ០,៣%ខ្ពស់ជាងការព្យាករណ៍កាលពីខែមករា។ ពន្យល់ពីអត្ថាធិប្បាយ សុទិដ្ឋិនិយមនេះ លោក Shantanu Mukherjee នាយកផ្នែកវិភាគសេដ្ឋកិច្ច និងគោល នយោបាយ នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមកិច្ចនៃអង្គការសហប្រជាជាតិ (DESA) បានចាត់ទុកថា ខឿនសេដ្ឋកិច្ចធំៗ និងទើបលេចចេញមួយចំនួនបាន រីកចម្រើនជាងការរំពឹងទុកក្នុងប៉ុន្មានខែកន្លងមក ហើយបានបង្កើតកម្លាំងចលករដើម្បី នាំសេដ្ឋកិច្ចពិភពលោករួចចេញពីហានិភ័យនៃការធ្លាក់ចុះ។ លើសពីនេះ ការដែល សេដ្ឋកិច្ចធំៗបន្តរក្សាអត្រាការប្រាក់ខ្ពស់ដើម្បី បញ្ចុះកំដៅនៃអតិផរណា ដោយមិន បង្កឱ្យអត្រានៃភាពអត់ការងារធ្វើកើនឡើង ក៏រួមចំណែកដល់ការកែលម្អជំនឿជាក់ ទៅលើកំណើននាពេលខាងមុខផងដែរ។

ចំពោះមហាអំណាចសេដ្ឋកិច្ចធំជាងគេលើពិភពលោកគឺអាមេរិក អង្គការសហប្រជាជាតិព្យាករណ៍ថា អាមេរិកអាចទទួលបានកំណើន ២,៣% នៅឆ្នាំនេះ។ ចំណែកចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកក៏ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ៤,៨% នៅឆ្នាំនេះ ពោលគឺ០,១%ខ្ពស់ជាងការព្យាករណ៍ នៅដើមឆ្នាំ។ ក្នុងចំណោមសេដ្ឋកិច្ចធំៗ មានតែអឺរ៉ុបប៉ុណ្ណោះដែលទទួលបានការវាយតម្លៃវិជ្ជមានតិចនៅពេលដែលអង្គការសហប្រជាជាតិបានបញ្ចុះការព្យាករណ៍កំណើនសេដ្ឋកិច្ចនៃសហភាពអឺរ៉ុប (EU) ពី ១,២% មកត្រឹម ១%។ ផ្ទុយទៅនឹងប្រទេសដែល មានសេដ្ឋកិច្ចធំៗ អង្គការសហប្រជាជាតិផ្តល់ការវាយតម្លៃអវិជ្ជមានជាច្រើនលើយ ថាទស្សន៍កំណើននៃខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ជាច្រើន ជាពិសេសនៅទ្វីបអាហ្រ្វិក ដែលអង្គការសហប្រជាជាតិចាត់ទុកថាមានប្រទេសចំនួន ២០ ដែលកំពុងលង់ខ្លួនក្នុង បំណុល ខណៈដែលប្រទេសមានសេដ្ឋកិច្ចធំៗនៃទ្វីបដូចជាអេហ្ស៊ីប នីហ្សេរីយ៉ា និង អាហ្វ្រិកខាងត្បូង មានកំណើនតិចតួច។ លោក Shantanu Mukherjee បានធ្វើ អត្ថាធិប្បាយថា៖

“យថាទស្សន៍សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនពិតជាមិនមានសុទិដ្ឋិនិយមទេ។ យើងបានបង្កើនការព្យាករណ៍កំណើនសម្រាប់ប្រទេសទាំងនេះឡើងប្រហែល ៣,៣% នៅឆ្នាំនេះ និងឆ្នាំក្រោយ ប៉ុន្តែតួរលេខនេះនៅតែទាបជាងដំណាក់កាលមុន

ជំងឺរាតត្បាតច្រើន។ ដូច្នេះការធ្លាក់ចុះនេះមិនទាន់ត្រូវបានបំពេញនៅឡើយទេ។ គួរ ឲ្យកត់សម្គាល់ថាការព្យាករណ៍កំណើនសម្រាប់ទ្វីបអាហ្រ្វិក និងប្រទេសអភិវឌ្ឍន៍តិច បំផុតនៅឆ្នាំនេះត្រូវបានបញ្ចុះមកត្រឹម ៣,៣% ប៉ុណ្ណោះ”។ យោងតាមអង្គការសហប្រជាជាតិ កត្តាចម្បងដែលបង្កឲ្យមានផលប៉ះពាល់អវិជ្ជ មានដល់យថាទស្សន៍នៃប្រទេសកំពុងអភិវឌ្ឍន៍គឺនិន្នាការធ្លាក់ចុះដែលអូសបន្លាយពីឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន នៃការវិនិយោគ និងពាណិជ្ជកម្មទំនិញសកល ជា វិស័យពីរដែលសេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍កំពុងពឹងផ្អែកយ៉ាងខ្លាំង។
អង្គការសហប្រជាជាតិមានសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្នចំពោះយថាទស្សន៍សេដ្ឋកិច្ចសកល - ảnh 2អង្គការសហប្រជាជាតិ (UN) បាននិយាយថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះមានកត្តាវិជ្ជមានជាច្រើន។ (រូបថត៖ THX/TTXVN)

ហានិភ័យពីវិបត្តិអាកាសធាតុ

លើទិដ្ឋភាពទូទៅ ទោះបីជាបានបង្កើនការព្យាករណ៍កំណើនសកលក៏ដោយ ប៉ុន្តែអង្គការសហប្រជាជាតិក៏បានចេញការព្រមានអំពីហានិភ័យជាច្រើន ដោយចាត់ទុកថា ការអូសបន្លាយអត្រាការប្រាក់ខ្ពស់នៅក្នុងសេដ្ឋកិច្ចធំៗជាច្រើន បំណុលខូច និងហានិភ័យភូមិសាស្ត្រនយោបាយកាន់តែកើនឡើង នឹងបន្តជាកត្តាដែលគំរាម កំហែងដល់កំណើនសេដ្ឋកិច្ច និងស្ថិរភាពរបស់ប្រទេសជាច្រើន។

ជាពិសេស អង្គការសហប្រជាជាតិវាយតម្លៃថា ផលប៉ះពាល់កាន់តែអាក្រក់ទៅៗនៃការប្រែប្រួលអាកាស ធាតុកំពុងបង្កបញ្ហាប្រឈមខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយគំរាមកំហែងលុបបំបាត់ សមិទ្ធិផលនៃការអភិវឌ្ឍក្នុងអំឡុងច្រើនឆ្នាំរបស់ប្រទេសជាច្រើន ជាពិសេសប្រទេស អភិវឌ្ឍន៍តិចបំផុត (LDCs) និងប្រទេសកោះតូចៗ (SIDS)។ ដូច្នេះ យោងតាមលោក Shantanu Mukherjee នាយកផ្នែកវិភាគសេដ្ឋកិច្ច និងគោលនយោបាយរបស់ DESA ថា ក្នុងរយៈពេលវែង សហគមន៍អន្តរជាតិត្រូវការជំរុញខ្លាំងការផ្លាស់ប្តូរថាមពលដោយ សមភាពជាសកល ព្រមទាំងកសាងយន្តការដើម្បីជួយប្រទេសអភិវឌ្ឍន៍តិចតួច តែ សម្បូរទៅដោយធនធានធម្មជាតិសំខាន់ៗសម្រាប់ការផ្លាស់ប្តូរថាមពល ភាគច្រើន នៅអាហ្វ្រិក និង អាមេរិកខាងត្បូង ទទួលបានផលប្រយោជន៍សេដ្ឋកិច្ច-សង្គមកាន់តែ ច្រើនពីប្រភពធនធានទាំងនេះ៖

“នៅក្នុងរបាយការណ៍ យើងខ្ញុំបានរកឃើញថាមានបញ្ហាដ៏សំខាន់ចំនួន ២ ដែល ប្រទាក់ក្រឡាគ្នា។ ជាដំបូង នោះគឺជារបៀបជំរុញការផលិតនិងប្រភពផ្គត់ផ្គង់ដ៏សម្បូរ នៃសារធាតុរ៉ែសំខាន់ៗ តាមទ្រង់ទ្រាយនិងល្បឿនចាំបាច់សម្រាប់ការផ្លាស់ប្តូរ ថាមពល។ បន្ទាប់មកទៀត គឺជារបៀបដែលប្រទេសដែលសម្បូរទៅដោយប្រភពធន ធាននេះ អាចប្រែក្លាយវាទៅជាប្រៀបខ្លាំងរយៈពេលវែង ដើម្បីសម្រេចបាននូវគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិមិត្ត (AI) ក៏ជាកត្តាមួយទៀតដែលអង្គការសហប្រជាជាតិសង្កត់ធ្ងន់ថា អាចបង្កើតផលប៉ះពាល់ យ៉ាងធំធេងលើកំណើនសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខ នៅពេលដែលគេចាត់ ទុកថា AI នាំមកនូវឱកាសជាច្រើនដល់ប្រទេសនានា ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វាក៏ បង្កើតហានិភ័យ នៃការពង្រីកគម្លាត
បច្ចេកវិទ្យារវាងប្រទេសដែលមានសេដ្ឋកិច្ច អភិវឌ្ឍន៍ និងប្រទេសដទៃទៀតនៃពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ