អង្គការសហប្រតិបត្តិការសៀងហៃបង្កើនការតភ្ជាប់ និងតួនាទីសន្តិសុខ

(VOVWORLD) - ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែកក្កដា នៅរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំនេះ បានផ្តោតការពិភាក្សាលើការពង្រឹងការតភ្ជាប់ពាណិជ្ជកម្មនៅក្នុងប្លុក និងពង្រឹងកិច្ចសហប្រតិបត្តិការថាមពល សន្តិសុខ និងពង្រីកសមាជិកភាពក្នុងបរិបទអស្ថិរភាពភូមិសាស្ត្រនយោបាយនៅក្នុងពិភពលោកកំពង់កើនឡើង។
អង្គការសហប្រតិបត្តិការសៀងហៃបង្កើនការតភ្ជាប់ និងតួនាទីសន្តិសុខ - ảnh 1ទង់ជាតិនៃបណ្តាប្រទេសនៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ រូបថត៖ AFP/TTXVN

ដោយបានបង្កើតឡើងនាឆ្នាំ ២០០១ នៅទីក្រុងសៀងហៃ (ចិន) អង្គការសហប្រតិបត្តិការសៀងហៃ (SCO) បច្ចុប្បន្នមានសមាជិកចំនួន ៩ ប្រទេស រួមមាន ចិន រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន ប៉ាគីស្ថាន ឥណ្ឌា និងអ៊ីរ៉ង់។ SCO បានស្រូបយកជាង ៦០% ទំហំទ្វីបអាស៊ី អឺរ៉ុប និងប្រមាណ ៥០% នៃចំនួនប្រជាជនពិភពលោក និង ៣២% នៃផលិតផលក្នុងស្រុកសរុបរបស់សកលលោកទាំងមូល។

បង្កើនការតភ្ជាប់

ក្នុងនាមជាប្រធានប្ដុរវេន SCO ចាប់តាំងពីដើមឆ្នាំមក  កាហ្សាក់ស្ថានបានរៀបចំព្រឹត្តិការណ៍ជិត ១៨០ ដោយផ្តោតសំខាន់លើប្រធានបទបង្កើនសន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសសមាជិក និងតំបន់ ព្រមទាំងជំរុញយុទ្ធសាស្រ្តរយៈពេលវែងស្ដីពីការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ ផ្លូវគមនាគមន៍ និងថាមពល។ ដោយផ្អែកលើផលប្រយោជន៍រួមនៃប្រទេសជាមាជិក SCO ដែលពោរពេញទៅដោយប្រភពធនធានធម្មជាតិ រ៉ែ និងថាមពលកាហ្សាក់ស្ថានបានចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលគឺជាអាទិភាពចម្បងសម្រាប់លើកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូល SCO នៅឆ្នាំនេះ។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលនៃប្រទេសជាសមាជិក SCO កាលពីសប្តាហ៍មុន (ថ្ងៃទី ២៦ ខែមិថុនា) នៅរដ្ឋធានី Astana រដ្ឋាភិបាលកាហ្សាក់ស្ថានបានប្រកាសជាផ្លូវការនូវ "យុទ្ធសាស្រ្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការថាមពលរវាងបណ្ដាប្រទេសជាសមាជិក SCO ដល់ឆ្នាំ ២០៣០" សម្រាប់ប្រមុខរដ្ឋនៃបណ្ដាប្រទេសជាសមាចិក SCO ចុះហត្ថលេខា និងផ្តល់សច្ចាប័នក្នុងកិច្ចប្រជុំកំពូលលើកនេះនេះ។ យោងតាមរដ្ឋមន្ត្រីក្រសួងថាមពលកាហ្សាក់ស្ថាន លោក Almasadam Satkaliyev បានឲ្យដឹងថា ឯកសារយុទ្ធសាស្រ្តនេះគឺជាលទ្ធផលនៃកិច្ចប្រជុំ និងការពិភាក្សាចំនួន ១៦ លើក ក្នុងរយៈពេលមួយឆ្នាំកន្លងទៅរវាងបណ្ដាប្រទេសជាសមាជិក SCO ហើយនៅពេលអនុវត្តន៍ ឯកសារយុទ្ធសាស្ត្រនេះនឹងជួយប្រទេសជាសមាជិកធានាយ៉ាងរឹងមាំនូវសន្តិសុខថាមពល ព្រមទាំងទទួលបានផលប្រយោជន៍ដ៏ធំធេងជាងអំពីសេដ្ឋកិច្ចក្នុងរយៈពេលវេង។

“ឯកសារនេះបានបង្ហាញពីទិសដៅយុទ្ធសាស្ត្រជាមូលដ្ឋានមួយចំនួន។ ទី១ គឺធានាសន្តិសុខថាមពល ទាញយកប្រភពថាមពលកកើតឡើងវិញអភិវឌ្ឍន៍បណ្តាញអគ្គិសនីជាតិ និងអន្តរប្រព័ន្ធ សាងសង់បណ្តាញបញ្ជូនអគ្គិសនីឆ្លងដែន សាងសង់ប្រព័ន្ធស្តុកថាមពល វិនិយោគលើការអភិវឌ្ឍ និងផលិតកម្មប្រភពថាមពលផ្សេងទៀត រួមទាំងអ៊ីដ្រូកាបូនផងដែរ”។

ក្រៅពីកិច្ចសហប្រតិបត្តិការ ការតភ្ជាប់ថាមពល ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ (ផ្លូវគោក និងផ្លូវដែក) កំពង់ផែ និងបច្ចេកវិទ្យាក៏ជាអាទិភាពចម្បងផ្សេងទៀត ដែលត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកំពូល SCO ឆ្នាំនេះ។ នាពេលថ្មីៗនេះ ចិន អ៊ូសបេគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ច្រករបៀងផ្លូវដែកតភ្ជាប់ប្រទេសទាំង៣ ដូចជាផ្នែកមួយនៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" (BRI) ដើម្បីតភ្ជាប់ផ្លូវពាណិជ្ជកម្មក្នុងប្លុកឱ្យកាន់តែល្អប្រសើរឡើង។ លើសពីនេះទៅទៀត ក្នុងបរិបទ ដែលបញ្ហាប្រឈមកាន់តែកើនឡើងអំពីការប្រែប្រួលអាកាសធាតុ និងវឌ្ឍនភាពបច្ចេកវិទ្យា ជាពិសេសគឺបញ្ញាសិប្បនិម្មិត (AI) បណ្តាប្រទេសជាសមាជិក SCO ក៏បានជំរុញយន្តការសហប្រតិបត្តិការ និង គ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព បង្កើនការតភ្ជាប់សេដ្ឋកិច្ចឌីជីថល ធ្វើសមកាលកម្មពាណិជ្ជកម្មអេឡិចត្រូនិក និងគយអេឡិចត្រូនិកជាបណ្តើរៗ។ គួរកត់សម្គាល់ថា SCO ក៏កំពុងពន្លឿនល្បឿនផែនការកសាងរចនាសម្ព័ន្ធ រួមមានយន្តការទូទាត់ និងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកនៃប្រទេសជាសមាជិក SCO ក្នុងប្រតិបត្តិការពាណិជ្ជកម្មក្នុងប្លុក។

លើកកម្ពស់តួនាទីសន្តិសុខ 

អង្គការសហប្រតិបត្តិការសៀងហៃបង្កើនការតភ្ជាប់ និងតួនាទីសន្តិសុខ - ảnh 2រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ។ រូបថត៖ AFP

ទោះបីជាចាប់ផ្តើមជាអង្គការមួយដែលផ្តោតភារកិច្ចលើការពង្រឹងកិច្ចសន្ទនាវប្បធម៌ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីកណ្តាល ប៉ុន្តែ ជាមួយនឹងការរីកចម្រើននៃប្រទេសជាសមាជិកដើមដំបូង និងការដាក់បញ្ជូលសមាជិកថ្មី SCO កំពុងពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងឡើង ដោយក្លាយទៅជាអង្គការតំបន់មួយដែលដើរតួនាទីដ៏សំខាន់ចម្បងនៅលើពិភពលោកអំពីសេដ្ឋកិច្ច និងថាមពល (ប្រេង ឧស្ម័ន អ៊ុយរ៉ាញ៉ូម) ហើយមានឋានៈកាន់តែកើនឡើងអំពីសន្តិសុខ និងភូមិសាស្ត្រនយោបាយ។

បន្ទាប់ពីដាក់បញ្ចូលអ៊ីរ៉ង់ជាសមាជិកកាលពីឆ្នាំទៅមិញ SCO គ្រោងនឹងដាក់បញ្ចូលបេឡារុស្សជាសមាជិកទី ១០ ក្នុងកិច្ចប្រជុំកំពូល SCO ឆ្នាំនេះ តាមនោះពង្រីកវិសាលភាពភូមិសាស្ត្រ និងឥទ្ធិពលរបស់ខ្លួនទៅកាន់អឺរ៉ុបខាងកើត។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃទី២៥ ខែមិថុនា បានឲ្យដឹងថា៖

“ទាក់ទងនឹង SCO អ្វីគ្រប់បែបយ៉ាងត្រូវបានសម្រេចចិត្ត ហើយកិច្ចព្រមព្រៀងទាំងអស់ត្រូវបានធានា។ សកម្មភាពដំបូងនៅឯកិច្ចប្រជុំកំពូល SCO នៅទីក្រុង Astana គឺជាការដាក់បញ្ជូលបេឡារុស្សជាសមាជិកពេញសិទ្ធិរបស់ SCO ហើយបន្ទាប់មក បេឡារុស្សនឹងចូលរួមកិច្ចប្រជុំក្នុងនាមស្នើភាពជាមួយប្រទេសជាសមាជិកដទៃទៀតផងដែរ”។

គោលដៅនៃមជ្ឈមណ្ឌលថ្មីនេះគឺការពារអធិបតេយ្យភាពរបស់បណ្ដាប្រទេសជាសមាជិក SCO ពីឥទ្ធិពលខាងក្រៅ ក្នុងបរិបទជម្លោះ និងអស្ថិរភាពភូមិសាស្ត្រនយោបាយនៅក្នុងពិភពលោកនាបច្ចុប្បន្នមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ ចំណាត់ការនេះក៏សមស្របទៅនឹងសេចក្តីប្រកាស ដែលត្រូវបានលោក Tokaev លើកឡើងមុននោះថា SCO ចាំបាច់ត្រូវតស៊ូកំចាត់ "កងកម្លាំងអាក្រក់ទាំង ៣" រួមមាន៖ ភេរវនិយម ការបំបែកខ្លួន ជ្រុលនិយម ហើយចាំបាច់ត្រូវក្លាយទៅជាយន្តការសហប្រតិបត្តិការពហុភាគីដែលមានប្រសិទ្ធភាពជាងអំពីសន្តិសុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ