អាណិកជន៖ កាតាលីករដ៏សំខាន់ចំពោះជោគជ័យរបស់វៀតណាម

(VOVWORLD) -ប្រទេសវៀតណាមទទួលបានឯកភាពជាតិអស់រយៈពេល ៤៤ ឆ្នាំ ហើយ ពោលគឺចាប់តាំងពី និទាឃរដូវឆ្នាំ ១៩៧៥ មក ។ ដំណាក់កាលជាង ៤០ ឆ្នាំ នៃការស្ថាបនា និងអភិវឌ្ឍន៍នេះ បានកត់សម្គាល់នូវការរួមចំណែកដ៏ធំធេងរបស់សហគមន៍ជនវៀតណាមនៅឯបរទេស។ បំណងប្រាថ្នាស្ថាបនាប្រទេសជាតិ
របស់អាណិកជនកាន់តែខ្លាំងក្លាថែមទៀត ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ដោយមានគោលបំណង មិនទុកឱ្យវៀតណាមនៅអន់ថយក្នុងរាល់ការប្រកួតប្រជែងសកលឡើយ។
អាណិកជន៖ កាតាលីករដ៏សំខាន់ចំពោះជោគជ័យរបស់វៀតណាម - ảnh 1 ថ្នាក់ដឹកនាំវៀតណាមជាមួយអាណិកជន

ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមបានអះអាងម្តងហើយម្តងទៀតនូវតួនាទី ដែលមិនអាចកាត់ផ្ដាច់បានរបស់សហគមន៍ជនវៀតណាមនៅឯបរទេសក្នុងបុព្វហេតុ
កសាង និងការពារមាតុភូមិ។ រាល់សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម គឺសុទ្ធតែមានការរួមវិភាគទានរបស់សហគមន៍ជនវៀតណាមនៅឯបរទេស។ ការរួមវិភាគទានទាំងនេះ សុទ្ធតែជាកាតាលីករដ៏សំខាន់ចំពោះជោគជ័យរបស់វៀតណាមលើគ្រប់វិស័យផងដែរ។

រួមវិភាគទានដើម្បីបុព្វហេតុរួម

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជារៀងឆ្នាំ មាន បញ្ញវន្តជាអាណិកជនរាប់រយនាក់បានវិលត្រឡប់មកប្រទេសវិញ ដើម្បីចូលរួមទៅក្នុងបណ្ដាសកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ - បណ្តុះបណ្តាល ផ្ដល់មតិយ៉ាងស៊ីជម្រៅ និងជាក់ស្ដែងថែមទៀតទៅក្នុងការអភិវឌ្ឍប្រទេសជាតិ កសាងប្រព័ន្ធអេកូចាប់ផ្ដើមអាជីវកម្ម លើកកម្ពស់គុណភាពប្រភពធនធានមនុស្ស និងអភិវឌ្ឍន៍ បច្ចេកវិទ្យាក្នុងស្រុក។ លោក Nguyen Thanh My អាណិកជនកាណាដាគឺជាគំរូមួយរូប។ លោកបានជ្រើសរើសយកតំបន់វាលសណ្ដទន្លេ Cuu Long  ដើម្បីចាប់ផ្ដើមអាជីវកម្មលើវិស័យកសិកម្ម ៤.០។ លោក បណ្ឌិត Nguyen Thanh My និងសហការីបានបង្កើតឧបករណ៍កសិកម្មជាច្រើន ដើម្បីជួយសម្រួលការងារកសិកម្ម និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ទន្ទឹមនឹងនេះ អាណិកជនជាសហគ្រឹនវ័យក្មេង និង បញ្ញវន្តក៏បានវិលប្រឡប់មកវៀតណាម ដើម្បីអនុវត្តន៍សំណង់សិក្សាស្រាវជ្រាវ និងគម្រោងធ្វើអាជីវកម្ម ព្រមទាំងចូលរួមសកម្មភាពស្ម័គ្រចិត្តយ៉ាងសកម្ម។ លោក Dany Vo Thanh Dang អាណិកជនសិង្ហបុរីមួយរូប ដែលកំពុងធ្វើការលើវិស័យអប់រំ និងបណ្ដុះបណ្ដាលនៅវៀតណាមបានឲ្យដឹងថា៖

“ទីផ្សារវៀតណាមមានសក្តានុពលច្រើនណាស់។ ហេតុដូច្នេះហើយ អាណិកជនវ័យក្មេងដូចជាយើងខ្ញុំពិតជាមានគោលបំណងចង់វិលត្រឡប់មកស្រុកកំណើតណាស់”។

ចំណែកឯលោក Tran Hai Linh អាណិកជនមួយរូប ដែលកំពុងរស់នៅ និងធ្វើ ការ នៅកូរ៉េខាងត្បូងបានសំណេះសំណាលថា៖

“យើងខ្ញុំមានគោលបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េខាងត្បូង ជាពិសេសគឺទំនាក់ទំនងដោះដូរពាណិជ្ជកម្ម អប់រំ និង ពាណិជ្ជកម្ម។ យើងខ្ញុំនឹងធ្វើជាស្ពានតភ្ជាប់រវាងបណ្ដាសហគ្រាសក្នុងស្រុក ខេត្ត ក្នុងនានាជាមួយកូរ៉េខាងត្បូង ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ខេត្ត ក្នុងទាំងនេះផងដែរ”។

ចំណែកឯ លោក Kim Bo Ngo អាណិកជនមកពីកាណាដាមួយរូបបានឲ្យដឹងថា៖

“ខ្ញុំគិតថានឹងមានឱកាសជាច្រើន នៅពេលវិលប្រឡប់មកវៀតនាមវិញ។ មនុស្ស វ័យក្មេងដូចជាខ្ញុំអាចតភ្ជាប់វៀតណាមជាមួយពិភពលោក។ ខ្ញុំមិនត្រឹមតែមាន គោលបំណងចង់តភ្ជាប់វប្បធម៌យុវវ័យ បទពិសោធន៍ របៀបធ្វើហិរញ្ញវត្ថុ ច្បាប់ និងការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងស្វែងយល់អំពីស្រុកកំណើត ក៏ដូចជាជួយប្រទេសជាតិអភិវឌ្ឍទៀតផង”។

គោរព និងលើកទឹកចិត្តដល់អាណិកជន

ថ្នាក់ដឹកនាំវៀតណាមបានអះអាងជាច្រើនលើកច្រើនសារថា វៀតណាមជា និច្ចកាលត្រៀមខ្លួនជាស្រេចក្នុងការបង្ករាល់លក្ខណៈងាយស្រួលសម្រាប់អាណិកជន ដើម្បីរួមវិភាគទានកសាងស្រុកកំណើត។ នៅក្នុងរាល់ជំនួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅក្នុង និងក្រៅប្រទេស ថ្នាក់ដឹកនាំវៀតណាមសុទ្ធតែសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់អាណិកជន។ ចំណែកនៅថ្នាក់ខេត្ត ក្រុងវិញ ជាច្រើនឆ្នាំកន្លងទៅ រាល់ជំនួបសន្ទនាជាមួយសហគ្រិន បញ្ញវន្តជាអាណិកជនបានប្រព្រឹត្តិទៅជាប្រចាំ សំដៅដោះស្រាយការលំបាកលំបិនរបស់ប្រជាជន។ ព្រឹត្តិការណ៍ទាំងនេះគឺសុទ្ធតែមានវត្តមានថ្នាក់ដឹកនាំខេត្ត ក្រុងនានា។ ប្រការនេះបានក្លាយទៅជាកម្លាំងចលករតភ្ជាប់រវាងប្រទេសជាតិជាមួយប្រជាអាណិកជន។ ការតភ្ជាប់ទាំងនេះ ក៏បានបង្ហាញតាមរយៈតួរលេខស្ថិតិនាចុងឆ្នាំ ២០១៨ ៖ ប្រជាអាណិកជនបានវិនិយោគទុន ធ្វើអាជីវកម្មលើគម្រោង ប្រមាណ ៣ ពាន់ នៅខេត្ត ក្រុងចំនួន ៤៥ ដោយមានទុនចុះបញ្ជីជិត ៤ ពាន់លានដុល្លារអាមេរិក។

ពិតណាស់ថា ចំនួនអាណិកជនវៀតណាមនឹងវិលប្រឡប់មកស្រុកកំណើតវិញ ដើម្បីរួមកម្លាំងកាយចិត្តជាច្រើនថែមទៀត ក៏ដូចជាក្លាយទៅជា " កាតាលីករ" ដ៏សំខាន់ចំពោះជោគជ័យរបស់វៀតណាមលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ