អតីតនាយករដ្ឋមន្ត្រី Phan Van Khai និងការគូសសញ្ញាខាងកំណែទម្រង់និងសមាហរណកម្ម

(VOVWORLD) - អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Phan Van Khai (អាណត្តិ ១៩៩៧-២០០៦) មិនត្រឹមតែត្រូវបានវាយតំលៃជាអ្នកមានទស្សនៈ វិស័យយុទ្ធសាស្ត្រ រួមវិភាគទានសំខាន់ចូលក្នុងកិច្ចការអភិវឌ្ឍន៍ប្រព័ន្ធសេដ្ឋកិច្ច វៀតណាម ប៉ុណ្ណោះទេ ថែមទាំង លោកត្រូវបានចាត់ទុកជា «ឥស្សរៈជន» ប្រកបដោយទេពកោលសល្យដែលនាំខឿនសេដ្ឋកិច្ចវៀតណាមជំនះពុះពារលើរយៈពេលលំបាកលំបិននៃដំណាក់កាលដំបូងនៃការធ្វើសមាហរណកម្មនិងបើកទ្វារ។ 

អតីតនាយករដ្ឋមន្ត្រី Phan Van Khai និងការគូសសញ្ញាខាងកំណែទម្រង់និងសមាហរណកម្ម - ảnh 1 អតីតនាយករដ្ឋមន្ត្រី Phan Van Khai និងការគូសសញ្ញាខាងកំណែទម្រង់និងសមាហរណកម្ម

ក្នុងអាណត្តិកាន់ដំណែង អតីតនាយករដ្ឋមន្ត្រី Phan Van Khai ជាអ្នកគូស សញ្ញាដោយកំណែទម្រង់យ៉ាងខ្លាំងក្លាដែលរួមវិភាគទានជំរុញកំណើននិង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ អម្រែកនៅលើស្មារ៉ាប់រងភារកិច្ចសេដ្ឋកិច្ចសង្គមនយោបាយក្នុងប្រទេសផងនិងកិច្ចការបរទេសផង អតីតនាយករដ្ឋមន្ត្រី Phan Van Khai បាន បន្សល់ទុកមកនូវស្នាដៃជាច្រើន។

        អ្នករចនាកំណែទម្រង់ជំរុញកំណើននិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

        ពេលដែលទទួលដំណែងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនាឆ្នាំ ១៩៩៩ ខឿនសេដ្ឋកិច្ចអាស៊ី-អាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ កូរ៉េខាង ត្បូងនិងប្រទេសអាស៊ីមួយចំនួនរងឥទ្ធិពលដ៏ធ្ងន់ធ្ងរ។ ចំពោះមុខសភាពការណ៍ នោះ រដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី Phan Van Khai បានខំប្រឹង ប្រែងនាំចេញវិធានការដោះស្រាយវិបត្តិដើម្បីរាំងស្កាត់ការីករាលដាល

ហានិភ័យ។បណ្ដាវិធានការបណ្តោះអាសន្នដែលមានចរិតស៊ីជម្រៅទាំងនេះបានជួយខឿន សេដ្ឋកិច្ចវៀតណាមឈររឹងមាំ ទោះបីជាកំណើនទទួលនៅកំរិត ៤,៨% ក្តី ប៉ុន្តែ សន្ទស្សន៍នេះមិនទាបបើប្រៀបនឹងស្ថានភាពនាពេលនោះ។

        បន្ទាប់ពីក្លាយទៅជាអ្នកប្រមុខរដ្ឋាភិបាល សហគ្រាសនិងមជ្ឈដ្ឋាន សហគ្រិនរួមជាមួយបរិយាកាសធ្វើអាជីវកម្មក៏ជាអាទិភាពជួរមុខមួយក្នុងចំណោម អទិភាពរបស់លោក។ បានមានការសន្ទនារវាងអតីតនាយករដ្ឋមន្ត្រី Phan Van Khai ជាមួយមជ្ឈដ្ឋានសហគ្រិនអស់រយៈពេល ២ អាណត្តិធ្វើជានាយករដ្ឋមន្ត្រី របស់លោក។ សន្ទនាផ្ទាល់ដើម្បីផ្ទៀងស្តាប់បញ្ហា ការលំបាកសាកល្បងដើម្បី ស្វែងរកដោះស្រាយសំរាប់សហគ្រាសអភិវឌ្ឃន៍។ ច្បាប់សហគ្រាសត្រូវបាន បង្កើតនាឆ្នាំ ១៩៩៩ បន្ទាប់នោះ បានធ្វើវិសោធនកម្មនាឆ្នាំ ២០០៥ ក៏ដូចជា ការចាប់បដិសន្ធិផ្សារហ៊ុនដំបូងរបស់វៀតណាមនាឆ្នាំ ២០០០ គឺជាសក្ខីភាពរស់ រវើកសំរាប់ទស្សនៈមុនវិស័យក៏ដូចជាក្រោយរបស់លោក។

         ការចេញផ្សាយច្បាប់សហគ្រាសនាឆ្នាំ ១៩៩៩ និងការចុះហត្ថលេខាលុប ចោលលិខិតអនុញ្ញតិចំនួន ២៦៨ (ស្រូបយក ៥០% លិខិតអនុញ្ញតិសុរប) ចំពោះ សហគ្រាសរបស់នាយករដ្ឋមន្ត្រី Phan Van Khai បានរួមចំណែកដ៏សែនសំខាន់ ក្នុង «ការរំដោះ» សេដ្ឋកិច្ចឯកជន លើកទឹកចិត្តការឆ្នៃប្រឌិតនិងសស្រាក់សស្រាំរបស់ប្រជាជន។ រហូតមកដល់ពេលនេះ ច្បាប់សហគ្រាសនៅជាជំហាន កែទម្រង់លេចធ្លោបំផុតដែលបង្កើតគ្រឹះស្ថានជាគោលសំរាប់ការអភិវឌ្ឍខឿន សេដ្ឋកិច្ចក្នុងរយៈពេលយូរអង្វែង។ ក្នុងរយៈពេល ២ ឆ្នាំតែប៉ុណ្ណោះ ជាឆ្នាំ ២០០០ និងឆ្នាំ ២០០១ បានមានសហគ្រាសចុះបញ្ជីបង្កើតថ្មីជាង ៣៥ ពាន់ ជិតស្មើ ជាមួយបរិមាណសហគ្រាសដែលចុះបញ្ជីបង្កើតនា ៩ ឆ្នាំមុន។ អស់រយៈពេល ជិត ១០ ឆ្នាំកាន់ដំណែងជានាយករដ្ឋមន្ត្រីក៏ជារយៈពេលដែលខឿន សេដ្ឋកិច្ចវៀតណាមទទួលកំណើនខ្ពស់បំផុតនិងស្ថិរភាពបំផុត (កំណើនមធ្យម ទទួលបាន ៧%/ឆ្នាំ)។ ខឿនសេដ្ឋកិច្ចរក្សាឲ្យបានកំណើនខ្ពស់ ធានាឲ្យបានចរិត ម៉ាក្រូស្ថិរភាព ហើយទើបនឹងបង្កើតឡើងកត្តាថ្មីថ្មោងសំរាប់កំណើនដែរ។

        ជំរុញសមាហរណកម្មអន្តរជាតិ

        នៅខាងក្រៅបណ្ដាការរួមវិភាគទានដ៏ធំធេងចូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច អតីតនាយករដ្ឋមន្ត្រី Phan Van Khai មានគុណូបការៈក្នុងការជំរុញសមាហរណ កម្មអន្តរជាតិទៀតផង។ ជាអ្នកសេដ្ឋកិច្ចឆ្នើមនិងថ្នាក់ដឹកនាំពូកែ លោកប្រាកដ ក្នុងខ្លួនពេលដែលចូលរួមបណ្ដាសកម្មភាពកិច្ចការបរទេស។ លោករួមជាមួយ បណ្ដាថ្នាក់ដឹកនាំផ្សេងទៀតរបស់វៀតណាមបានកសាងយុទ្ធសាស្ត្រធ្វើសមាហ រណកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រោយដំណាក់កាលវៀតណាមប្រក្រតីភាពទំនាក់ ទំនងជាមួយមហាអំណាចនិងចូលរួមអាស៊ាន។

        នាសម័យកាលកាន់ដំណែងជានាយករដ្ឋមន្ត្រីរបស់លោក Phan Van Khai វៀតណាមនិងសហរដ្ឋអាមេរិកបានសម្រេចការចរចានិងចុះហត្ថលេខាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី (BTA) គូសសញ្ញាជំហានប្រវត្តិសាស្ត្រក្នុងដំណើរ ការប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អតីតនាយករដ្ឋមន្ត្រី Phan Van Khai ក៏ជានាយករដ្ឋមន្ត្រីដំបូងរបស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ អាមេរិកនាឆ្នាំ ២០០៦ ដែលបើកចេញទំព័រថ្មីមួយសំរាប់ទំនាក់ទំនងសហប្រតិបត្តិ ការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ក្រោមការដឹកនាំរបស់លោក ក្រសួងផ្នែករបស់វៀតណាមបានសម្រេចចរចាដើម្បីវៀតណាមចូលរួមអង្គការ ពាណិច្ជកម្មពិភពលោក (WTO) នាចុងឆ្នាំ ២០០៦ អនុវត្តជាផ្លូវការឲ្យដំណើរធ្វើសមាហរណកម្មសេដ្ឋកិច្ចសកលទាំងមូល ហើយកសាងឋានៈថ្មីសំរាប់ខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀតនាប៉ុន្មានឆ្នាំជាបន្ត។   

        អតីតនាយករដ្ឋមន្ត្រី Phan Van Khai ជាថ្នាក់ដឹកនាំដែលចាប់បដិសន្ធិ ជំហានដំបូងក្នុងការកសាងនិងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គម និយមរបស់វៀតណាម។ លោកបានបន្សល់ទុកមក «បេតិកភ័ណ្ឌដ៏ធំធេង» ជា ខឿនសេដ្ឋកិច្ចស្ថិរភាពសមាហរណកម្មនិងគំរោងការកែទម្រង់សំរាប់បណ្ដាអ្នកជាបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ