អន្តរជាតិប្រឆាំងនិងបង្កើនវិធានការណ៍ប្រឆាំងនឹងការដែលកូរ៉េខាងជើងសាកល្បងគ្រាប់បែកអ៊ីដ្រូសែន
THU HOA -  
(VOVWORLD)-នាថ្ងៃទី៣ខែកញ្ញាដោយមិនអើពើដល់បទដាក់ទណ្ឌកម្មតឹងរឹងនិងកាយ វិការយោធាពីអាមេរិក និងប្រទេសនានាក្នុងតំបន់ សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបានបន្តបង្ហាញនូវកម្លាំងនុយក្លេអ៉ែររបស់ខ្លួនដោយការសាកល្បងគ្រាប់បែកអ៊ីដ្រូសែន (ឬបានហៅថាគ្រាប់បែក H) នៅក្រោមដី។
នាថ្ងៃទី៣ខែកញ្ញា ដោយមិនអើពើដល់បទដាក់ទណ្ឌកម្មតឹងរឹងនិងកាយវិការយោធាពីអាមេរិក និងប្រទេសនានាក្នុងតំបន់ សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបានបន្តបង្ហាញនូវកម្លាំងនុយក្លេអ៉ែររបស់ខ្លួន ដោយការសាកល្បងគ្រាប់បែកអ៊ីដ្រូសែន (ឬបានហៅថាគ្រាប់បែក H) នៅក្រោមដី។ នេះជាការសាកល្បងនុយក្លេសអ៉ែរលើកទី៦របស់សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ និងជាកាយវិការគ្រោះថ្នាក់ ជំរុញស្ថានភាពនៅលើឧបទ្វីបកូរ៉េឡើងកំរិតតឹងរឹងថ្មីមួយទៀត។
អន្តរជាតិប្រឆាំងនិងបង្កើនវិធានការណ៍ប្រឆាំងនឹងការដែលកូរ៉េខាងជើងសាកល្បងគ្រាប់បែកអ៊ីដ្រូសែន
|
នេះជាលើកទី២ហើយដែលកូរ៉េខាងជើងប្រកាសជាសាធារណៈនូវការសាកល្បងដោយជោគជ័យនូវគ្រាប់ បែក H។ មុននេះ នាថ្ងៃទី៦ ខែមករាឆ្នាំ២០១៦ប្រទេសអាស៊ីភាគឦសាននេះបានសាកល្បងគ្រាប់បែកអ៊ីដ្រូសែនដោយជោគជ័យ (គ្រាប់បែក H) មុនថ្ងៃខួបកំណើតថ្នាក់ដឹកនាំ គីមជុងអ៊ុន។ យោងតាមក្រុងព្យុងយ៉ាងថា៖ ការធ្វើតេស្តគ្រាប់បែក H នេះគឺសំដៅការពារប្រទេសនេះពីការគំរាមកំហែងរបស់អាមេរិកហើយដោយមានការជោគ ជ័យក្នុងការសាកល្បងគ្រាប់បែក Hនេះ កូរ៉េខាងជើងបានចូលរួមជួរបណ្ដាប្រទេសមាននុយក្លេអ៉ែរអភិវឌ្ឍន៍។ ទោះជាយ៉ាងណាក៏ដោយនៅពេលនោះទីភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូងបាននិយាយថា៖ឧបករណ៍ដែលកូរ៉េខាងជើងធ្វើតេស្តនាថ្ងៃទី៦ ខែមករាកន្លងទៅ មិនមែនជាគ្រាប់បែក H ទេ បន្ទាប់ពីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបាននិយាយថា៖ ពួកគេមិនបានរកឃើញសញ្ញាវិទ្យុសកម្មណាមួយឡើយ។
កំរិតគ្រោះថ្នាក់នៃគ្រាប់បែកអ៊ីដ្រូសែន(គ្រាប់បែក H)
គ្រាប់បែកអ៊ីដ្រូសែនគឺជាអាវុធនុយក្លេអ៊ែរជំនាន់ទី២ ដែលត្រូវបានសហរដ្ឋអាមេរិកស្រាវជ្រាវនិងអភិវឌ្ឍន៍ ពីឆ្នាំ១៩៥០មក។ គ្រាប់បែកអ៊ីដ្រូសែន(ដែលគេស្គាល់ផងដែរថាជាគ្រាប់បែក H, គ្រាប់បែកហ៊ីត្រូ ) ត្រូវបានគិត ថាមានឥទ្ធិពល បំបែកខ្លាំងជាងគ្រាប់បែកបរមាណូរាប់ពាន់ដង។ នៅក្នុងការធ្វើតេស្តរបស់អាមេរិកនាឆ្នាំ ១៩៥៤លទ្ធផលបានបង្ហាញថាគ្រាប់បែកនេះមានកម្លាំងខ្លាំងជាងមួយពាន់ដងបើប្រៀបនឹងគ្រាប់បែកបរមា ណូ ដែលបានទម្លាក់ទៅលើហ៊ីរ៉ូស៊ីម៉ា(ជប៉ុន) នាឆ្នាំ ១៩៤៥។ ដោយសារតែកម្លាំងបំផ្លាញដ៏ធំបែបនេះ បច្ចុប្បន្នទើបមានប្រទេសមហាអំណាចចំនួនប្រាំគឺ អាមេរិក រុស្ស៊ី អង់គ្លេស បារាំងនិងចិន អះអាងថាខ្លួនជាម្ចាស់គ្រាប់បែក H។ ប្រទេសផ្សេងទៀតដូចជាឥណ្ឌានិងប៉ាគីស្ថានមានតែគ្រាប់បែកបរមាណូធម្មតាប៉ុណ្ណោះ។ ដូច្នេះ កូរ៉េខាងជើងប្រកាសថាបានបង្កើតឡើងគ្រាប់បែក H ដោយជោគជ័យគឺជារឿងគួរឱ្យព្រួយបារម្ភចំពោះពិភព លោកពីព្រោះប្រការនេះមានន័យថាពួកគេពិតជាទទួលបានការរីកចំរើនគួរឱ្យកត់សម្គាល់នៅក្នុងដំណើរការបង្កើតគ្រាប់បែកនុយក្លេអ៊ែរ។
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក Han Tae-song ក៏បានបញ្ជាក់ពីការសាកល្បងនុយក្លេអ៊ែរដ៏ជោគជ័យរបស់ទីក្រុងព្យុងយ៉ាងនិង”វិធានការការពារខ្លួន”របស់កូរ៉េខាងជើងថាជាកញ្ចប់អំណោយមួយសំរាប់អាមេរិក។ លោកក៏បានព្រមានវ៉ាស៊ីនតោនថានឹងទទួលបាន "អំណោយបន្ថែម"ជាច្រើនទៀតពីព្យុងយ៉ាង។
ចំពោះកាយវិការរបស់កូរ៉េខាងជើង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបគ្នាជាបន្ទាន់តាមសំណើរបស់អាមេរិក ជប៉ុន អង់គ្លេស បារាំងនិងកូរ៉េខាងត្បូង។ នៅក្នុងកិច្ចប្រជុំបន្ទាន់នេះ អ្នកតំណាងភាគច្រើននៃបណ្ដាប្រទេសបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបន្តបទដាក់ទណ្ឌកម្មចំពោះព្យុងយ៉ាង ដែលក្នុងនោះឯកអគ្គរដ្ឋទូតអាមេរិក នៅអង្គការសហប្រជាជាតិ លោក Nikki Haley បានអំពាវនាវឱ្យដាក់វិធានការដ៏ខ្លាំងក្លាបំផុត។
អន្តរជាតិប្រឆាំងនិងបង្កើនវិធានការណ៍ប្រឆាំងនឹងការដែលកូរ៉េខាងជើងសាកល្បងគ្រាប់បែកអ៊ីដ្រូសែន
|
បណ្តាប្រទេសក្នុងតំបន់ពង្រឹងសមត្ថភាពការពាររបស់ខ្លួន
ការសាកល្បងគ្រាប់បែក Hប្រកបដោយជោគជ័យរបស់កូរ៉េខាងជើងបានបណ្ដាលអោយអាមេរិក-កូរ៉េខាងត្បូងឯកភាពបង្កើនទម្ងន់ក្បាលកាំជ្រួចមីស៊ីល។ កិច្ចព្រមព្រៀងចុងក្រោយរវាងសម្ព័ន្ធមិត្តទាំងពីរត្រូវបានសម្រេចក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទរវាង ប្រធានាធិបតីអាមេរិកលោក Donald Trump និងសមភាគីកូរ៉េខាងត្បូងគឺលោក Moon Jae-in នាថ្ងៃទី ៤ ខែកញ្ញា។ ដែនកំណត់ទម្ងន់បច្ចុប្បន្ននៃក្បាលមីស៊ីលរវាងក្រុងវ៉ាស៊ីនតោននិងសេអ៊ូលគឺ 500 គីឡូក្រាម។ ទោះយ៉ាងណាអាមេរិកបានព្រមព្រៀងអនុញ្ញាតឱ្យកូរ៉េខាងត្បូងដាក់ពង្រាយក្បាលកាំជ្រួចមីស៊ីលធុនធ្ងន់បន្ទាប់ពីការធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា។ នៅក្នុងបរិបទនៃភាពតានតឹងកើនឡើងជាបន្តបន្ទាប់នៅលើឧបទ្វីបកូរ៉េ ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏បានយល់ព្រមលើការលក់អាវុធដោយមានតំលៃរាប់ពាន់លានដុល្លារអាម៉េរិកសំរាប់កូរ៉េខាងត្បូង ជប៉ុនផងដែរ។
គ្រាន់តែពីរថ្ងៃបន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្តគ្រាប់បែក H ចិនក៏បានធ្វើសមយុទ្ធនាយប់ថ្ងៃទី៥កញ្ញាដោយ មានគោលដៅ៖”បាញ់ទម្លាក់មីស៊ីលកំពុងហោះហើរ។
ការសាកល្បងនុយក្លេអ៊ែរលើកទី 6 របស់កូរ៉េខាងជើងនាថ្ងៃទី ៣ ខែកញ្ញាបានកើនឡើងហួសពីដែនកំណត់ក្រហមដែលត្រូវបានវ៉ាស៊ីនតោននិងសេអ៊ូលដាក់នៅលើក្រុងព្យុងយ៉ាង។ កាយវិការនេះបានបង្ហាញពីការកើនឡើងហានិភ័យនៃជម្លោះយោធានៅក្នុងតំបន់៕
THU HOA