អនុវត្តខ្លាំងក្លាគោលនយោបាយកិច្ចការបរទេសពហុទិសដើម្បីសន្តិភាពនិងភាពសម្បូររុងរឿង

(VOV)_នាថ្ងៃទី១៣កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
បានដឹកនាំគណប្រតិភូវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ុង
ហ្គោលី និងចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប លើកទី១១(ASEM11) នៅទីក្រុង 
Ulanbator។ ដំណើរទស្សនកិច្ចលើកនេះជាឱកាសដើម្បីប្រទេសទាំងពីរផ្លាស់ប្តូរអំពី
ទិសដៅសហប្រតិបត្តិការថ្មី សំដៅជំរុញទំនាក់ទំនង ក៏ដូចជាបង្កើនថែមទៀតតួ
នាទិរបស់វៀតណាម នៅលើឆាកអន្តរជាតិ។

អនុវត្តខ្លាំងក្លាគោលនយោបាយកិច្ចការបរទេសពហុទិសដើម្បីសន្តិភាពនិងភាពសម្បូររុងរឿង - ảnh 1
អនុវត្តខ្លាំងក្លាគោលនយោបាយកិច្ចការបរទេសពហុទិសដើម្បីសន្តិភាពនិងភាពសម្បូររុងរឿង

ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន
ធ្វើឡើងតាមសេចក្ដីអញ្ជើញរបស់ ​ប្រធានាធិបតីម៉ុងហ្គោលី លោក Tsakhiagiin
Elbegdiri និងនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Jagaltulga Erdenebat ។​ដំណើរទស្សន
កិច្ចលើកនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦កក្កដាឆ្នាំ២០១៦។

          ជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-ម៉ុងហ្គោលី 

          ចាប់ពីពេលបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី១៧វិច្ចកាឆ្នាំ១៩៥៤)ម៉ុងហ្គោលី 
ជាប្រទេសមួយក្នុងចំណោមប្រទេសប្រកៀកស្មាជាមួយវៀតណាមជានិច្ចក្នុងការតស៊ូ
ដណ្ដើមឯករាជ្យជាតិ។ ម៉ុងហ្គោលី ជានិច្ចកាលយកចិត្តទុកដាក់និងគោរពទំនាក់ទំ
នងមិត្តភាពជាប្រពៃណីជាមួយវៀតណាម ហើយចាត់ទុកវៀតណាមជាប្រទេសមួយ
ក្នុងចំណោមដៃគូសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រីឯខ្លួនវិញ វៀតណាម ក៏ជា
និច្ចកាលគោរពនិងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ
ជាមួយម៉ុងហ្គោលី ។ ដោយមានស្មារតីនេះ វៀតណាមនិងម៉ុងហ្គោលី បានរក្សាដំណើរ
បំពេញទស្សនកិច្ចគ្រប់ជាន់ថ្នាក់ជាប្រចាំ។ ចាប់ពីឆ្នាំ ១៩៧៩មក វៀតណាមនិងម៉ុង
ហ្គោលី បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលចំនួន១៥លើក ជំរុញកិច្ច
សហប្រតិបត្តិការទ្វេភាគីអភិវឌ្ឍន៍ខ្លាំងក្លា។

          ដូច្នេះ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan
Phuc ជាឱកាសដើម្បីប្រទេសទាំងពីរផ្លាស់ប្តូរទិសដៅ និងវិធានការប្រសិទ្ធិភាព ដើម្បី
រក្សាទំនាក់ទំនងនយោបាយផង និងជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាង
ប្រទេសទាំងពីរទៀតផង។

អះអាងតួនាទីជាសមាជិកសកម្មរបស់ ASEM

        បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី នាយករដ្ឋមន្ត្រី លោក Nguyen
 Xuan Phuc នឹងអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប (ASEM) លើកទី១១ នឹង
ប្រព្រឹត្តទៅនៅទីក្រុង Ulanbator នាថ្ងៃទី១៥និងទិី១៦កក្កដាឆ្នាំ២០១៦។ ដោយប្រធាន
បទ៖​២០ឆ្នាំ ASEM ទំនាក់ទំនងដៃគូដើម្បីអនាគតតាមរយៈការតភ្ជាប់​ សន្និសីទជាន់
ខ្ពស់ ASEM ទី១១ ជាឱកាសមួយ ដើម្បីវៀតណាមបន្តអនុវត្តគោលនយោបាយកិច្ច
ការបរទេសពហុបែបភាវូបនីយកម្ម ពហុទិសភាវូបនីយកម្ម ជំរុញការអនុវត្តផែនការ
ជាច្រើនដែលវៀតណាមផ្តើមគំនិត ក្នុង​ASEM។

          ចំពោះវៀតណាម កិច្ចសហប្រតិបត្តិការ ASEM ជានិច្ចកាលមានអត្ថន័យសំ
ខាន់។ ២០ឆ្នាំកន្លងទៅ វៀតណាមជានិច្ចកាលជាសមាជិកសកម្ម មានការទទទួល
ខុសត្រូវ ចំពោះ ASEM ។ 

          ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធិជាមួយសមាជិកទាំងឡាយ និងើសកម្ម
ចូលរួមក្នុងASEM នេះ ក៏នាំមកនូវផលប្រយោជន៍ជាក់ស្ដែងជាច្រើនសំរាប់វៀតណាម។
 លោកស្រី Nguyen Thi Nguyet Nga ប្រធាននាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចព
ហុភាគី (ក្រសួងការបរទេសវៀតនាម) បានអោយដឹងថា៖

          “ ចំពោះវៀតណាម សមាជិក ASEM ​ជាងពាក់កណ្ដាលជា​ដៃគូយុទ្ធសាស្ត្រ និង
ដៃគូលើគ្រប់ជ្រុងជ្រោយរបស់វៀតណាម។ ក្នុងវិស័យសេដ្ឋកិច្ច យើងឃើញថាការមាន
វត្តមានរបស់ប្រទេសក្នុងទ្វីបអាស៊ីនិងអឺរ៉ុបគឺធំធេងណាស់។ នាបច្ចុប្បន្ន មាន១៤កិច្ច
ព្រមព្រៀង​ក្នុងចំណោមកិច្ចព្រមព្រៀងទាំង១៦ដែលវៀតណាមចុះហត្ថលេខា ឬចរចារ
ជាដៃគូ ASEM បង្កើតឡើងទីផ្សារធំទូលាយមួយសំរាប់អង្គភាពអាជីវកម្ម ក៏ដូចជា
ឱកាសសិក្សារៀនសូត្រសំរាប់ប្រជាជន។”

          វៀតណាមកំពុងឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ បណ្ដាដៃគូអាស៊ី-អឺរ៉ុប
 និយាយរួមនិងវេទិកា ASEM និយាយដោយឡែក មានអត្ថន័យកាន់តែសំខាន់ពីមួយ
ថ្ងៃទៅមួយថ្ងៃ ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍ និងធ្វើសមាហរណកម្មអន្តរជាតិ របស់ វៀតណាម ដូចជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh ៖

          “ ការទទួលរៀបចំ APEC ឆ្នាំ ២០១៧ ការសម្រាចរួចរាល់ការសន្យាចូលរួម WTO ​
នាឆ្នាំ២០១៨ និងការសន្យា FTA ជំនាន់ថ្មី ទទួលដំណែងជាប្រធានអាស៊ាន នាឆ្នាំ 
២០២០ និងបេក្ខជនចុះឈ្មោះជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ បានអះអាងនូវការប្តេជ្ញាចិត្តខ្លាំងក្លារបស់វៀតណាម ក្នុងដំ
ណើរធ្វើសមាហរណកម្មអន្តរជាតិ។ ក្នុងការខំប្រឹងប្រែងរួមនេះ វៀតណាមសន្យារួមដំ
ណើរជាមួយសមាជិកទាំងឡាយដើម្បី​ រួមចំណែកកសាងសហគមន៍ ASEM។”

          ដំណើរទស្សនកិច្ចនៅម៉ុងហ្គោលី និងការចូលរួមសន្និសីទកំពូល ASEM ១១ របស់
នាយករដ្ឋមន្ត្រី លោក Nguyen Xuan P huc លើកនេះនឹងរួមចំណែកអនុវត្តគោលមា
គា៍កិច្ចការបរទេសបើកទូលាយ ដែលបានមហាសន្និបាតបក្ស លើកទី១២ បានដាក់
ចេញ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងម៉ុងហ្គោលី ក៏
ដូចជាការតភ្ជាប់ទ្វីបទាំងពីរអាស៊ីនិងអឺរ៉ុប ជំរុញសន្តិភាព ភាពសម្បូរុងរឿង និង
និរន្តរភាពនៅក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ