(VOVworld)-គោលនយោបាយច្បាប់អំពីការធានារ៉ាប់រងសុខាភិបាលត្រូវបានរដ្ឋាភិ បាលវៀតណាមអនុវត្តន៌រយៈពេលជិត២០ឆ្នាំមកហើយ។បណ្តាសមិទ្ធិដែលទទួល
បាន ក្នុងរយៈពេលកន្លងទៅ ត្រូវបានសមាជិកសមាជិការសភាទទួលស្គាល់ក្នុងកិច្ច
ប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣។ ជាពិសេស គោលនយោបាយ
ច្បាប់ អំពីការធានារ៉ាប់រងសុខាភិបាលបានក្លាយទៅជាសសរទ្រង់១របស់ផ្នែកសុខុ
មាលភាពសង្គម។ នាពេលខាងមុខ វៀតណាមនឹងបន្តមាន កំណែទម្រង់ដើម្បី
គោល នយោបាយធានារ៉ាប់រង់សុខាភិបាលបង្កើនបន្ថែម ផលប្រយោជន៌របស់ប្រ
ជាជន រួមចំណែកអនុវត្តសិទ្ធិមនុស្សដ៏ល្អប្រសើរជាងទៀត។
តាមរបាយការណ៌លទ្ធផលឃ្លាំមើលរបស់គណៈកម្មាធិការអចិន្រ្តៃយ៌ រដ្ឋ
សភានិងតាម ការពិតជាកស្តែងក្នុង រយៈពេល២០ឆ្នាំអនុវត្តន៌គោលនយោបាយ
ច្បាប់អំពីការធានារ៉ាប់រងសុខាភិបាល បានអះអាងអំពីទស្សនៈ គោលនយោបាយ
ដ៏ត្រឹមត្រូវរបស់បក្ស រដ្ឋវៀតណាមចំពោះ ការថែរក្សាសុខភាពប្រជាជនទាំងមូល។
ដោយលក្ខណៈ មនុស្សធម៌របស់គោលនយោបាយពោលខាងលើគឺក្នុងរយៈពេល
៤ឆ្នាំពីឆ្នាំ២០០៩ដល់ឆ្នាំ២០១២អត្រា ប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល
បានកើនឡើង ៨,៦%។
|
កិច្ចប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣ (រូបថតៈ tuyengiao.vn)
|
គោលនយោបាយជាសសររបស់សុខុមាលភាពសង្គម
មូលនិធិធានារ៉ាប់រង់សុខាភិបាលពីការចំណាយហួសកម្រឹតនាឆ្នាំ២០០៩
គឺ៣ពាន់លានដុងវៀតណាម គឺដល់ឆ្នាំ២០១២ទទួលបានការចំនាយគ្រប់គ្រាន់
និងនៅសល់រហូតដល់ជិត១៣ពាន់លានដុង។ ពិសេសអត្រាចំនួនប្រជាជនចូល
រួមធានារ៉ាប់រង់សុខាភិបាលសម្រេចបាន៧០% គូសសញ្ញាពីជំហានជោគជ័យសំខាន់ក្នុងការងារថែរក្សាសុខភាពប្រជាជន ឈានឡើងធានារ៉ាប់រងសុខាភិបាល
ប្រជាជនទាំងមូល។ លោក Nguyen Van Tien អនុប្រធានគណៈកម្មាធិការបណ្តា
បញ្ហាសង្គមរបស់រដ្ឋសភាបានវាយតម្លៃថា៖
“អាចនិយាយបានថា៖ ក្នុងរយះពេលជិត២០ឆ្នាំអនុវត្តគោលនយោបាយ
ធានារ៉ាប់រង់សុខាភិបាលរបស់វៀតណាមពិសេសគឺក្នុងរយះពេល៤ឆ្នាំអនុវត្ត
ច្បាប់ធានារ៉ាប់រង់សុខាភិបាល យើងខ្ញុំឃើញថា៖ វៀតណាមទទួលបានសមិទ្ធិ
ផលដ៏សែនសំខាន់។ ដោយសារលក្ខណះប្រជាជនវៀតណាមនៅក្រីក្រ ចំណូល
ជាមធ្យមគឺ១ ៧០០ដុល្លារអាមេរិកក្នុងមួយឆ្នាំក្តី ប៉ុន្តែប្រជាជនវៀតណាមចំនួន
៧០%បានចូលរួមធានារ៉ាប់រង់សុខាភិបាល។ ពិសេសគឺ រដ្ឋបានលៃទុកការ
ធានាសុខុមាលភាពសង្គមដ៏ធំធេង ជួយឧបត្ថម្ភជនរួមជាតិភាគតិចក្រីក្រ កុមារ
អាយុក្រោម៦ឆ្នាំ ជនចាស់ជរា មុខសញ្ញាគោលនយោបាយ១០០%ត្រូវបានផ្តល់
ការធានារ៉ាប់រង់សុខាភិបាល"។
ស្ដីពីហេដ្ឋារចនាសម្ព័ន្ធ ការអនុវត្តគោលនយោបាយច្បាប់ស្ដីពីធានារ៉ាប់រង់
សុខាភិបាល ដែលក្នុងនោះមានការអនុវត្តតាមទិសដៅ៖មន្ទីពេទ្យធ្វើសកម្មភាព
ដោយខ្លួនឯង សង្គមភាវូបនីយកម្ម សម្ភារះទំនើបជាច្រើនត្រូវបានដាក់អោយ
ដំណើការ បានជួយឧបត្ថម្ភការងារពិនិត្យ ព្យាបាលជំងឺមានគុណភាពខ្ពស់ជាង
មុខមាត់មន្ទីពេទ្យត្រូវបានផ្លាស់ប្តូរថ្មីយ៉ាងល្អប្រសើរជាង។
|
ចំនួនប្រជាជនចូលរួមធានារ៉ាប់រង់សុខាភិបាលកាន់តែកើនឡើង
(រូបថតៈtapchitaichinh.vn ) |
បន្តការកែទម្រង់លើវិស័យទាំង៣៖ការគ្រប់គ្រង ធនធានមនុស្សនិង
គោលនយោបាយ
ផ្អែកទៅលើបណ្តាសមិទ្ធិផលដ៏សកម្មនោះ បញ្ហាដែលបានដាក់ចេញនាបច្ចុប្បន្ន
នោះគឺធ្វើយ៉ាងម៉េចដើម្បីគោលនយោបាយធានារ៉ាប់រង់សុខាភិបាលត្រូវបានល្អប្រ
សើរជាងទៀត? ប្រការនេះត្រូវបានអនុវត្តនៅលើវិស័យទាំងឡាយ៖ ពីការគ្រប់គ្រង
រៀបចំជួរកម្មាភិបាលធ្វើការងារធានារ៉ាប់រង់សុខាភិបាលនិងគោលនយោបាយ។
ស្ដីពីការផ្លាស់ប្តូរថ្មីរបៀបគ្រប់គ្រងមន្ទីពេទ្យ លោក Nguyen Van Tien អនុប្រ
ធានគណះកម្មាធិការបណ្ដាបញ្ហាសង្គម បានថ្លែងថា៖
“បញ្ហាមួយក្នុងចំណោមបញ្ហាចាំបាច់គឺផ្តាច់ចេញ មណ្ឌលសេវាកម្មចេញ
ទៅមណ្ឌលពិនិត្យព្យាបាលជំងឺតាមការធានារ៉ាប់រង់សុខាភិបាល។ ទីពីរគឺត្រូវធា
នាតម្លារភាពក្នុងមន្ទីពេទ្យសាធារណះនានា…។យើងគួរតែរៀបចំបណ្តាមណ្ឌល
សេវ៉ាកម្មដោយឡែក ។ ដើម្បីធ្វើបានការងារនេះ រដ្ឋត្រូវបែងចែក ប្រភពកម្ចី
សម្រាប់មន្ទីរពេទ្យនានាដើម្បីវិនិយោគកសាងមណ្ឌលសេវ៉ាកម្មដោយឡែក”។
ចំពោះគោលនយោបាយច្បាប់ក្នុងកិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាម
នីតិកាលទី១៣ រដ្ឋសភានឹងធ្វើវិសោធនកម្មលើសេចក្តីកំណត់មួយចំនួនរបស់ច្បាប់ ធានារ៉ាប់រងសុខាភិបាល។ រដ្ឋាភិបាលក៏ទើបនឹងដាក់ជូនរដ្ឋសភាឯកភាពចំពោះ តម្លៃសេវ៉ាកម្មសុខាភិបាលនៅតាមបណ្តាមន្ទីពេទ្យ។
បន្ទាប់ពីរយៈពេល២០ឆ្នាំអនុវត្តន៌គោលនយោបាយច្បាប់អំពីធានារ៉ាប់រង់
សុខាភិបាលនិងរយៈពេល៤ឆ្នាំច្បាប់ធានារ៉ាប់រងសុខាភិបាលមានសុពលភាព វៀតណាមកំពុងសុក្រិដ្ឋគោលនោបាយជាជំហានៗ។ទន្ទឹមនឹងនោះ របៀប រៀបចំដើម្បីធានាយ៉ាងល្អប្រសើផលប្រយោជន៌របស់ប្រជាជនចូលរួមធានារ៉ាប់
រង សុខាភិបាលក៏ជាកាយវិការជាក់ស្តែងដើម្បីធានាសិទ្ធមនុស្ស៕