អនុវត្តន៍សតិអារម្មណ៍ហូជីមិញដើម្បីកសាងនិងធ្វើឲ្យសុក្រិត្យនីតិរដ្ឋសង្គមនិយមវៀតណាម
(VOVWORLD) - ក្នុងឱកាសបើកសម័យប្រជុំលើកទី ១ រដ្ឋសភាវៀត ណាមនីតិកាលទី ១៥ និងបូកសរុបរយៈពេល ៥ ឆ្នាំនៃការអនុវត្តសារាចរណែនាំ លេខ០៥-CT/TW ចុះថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយស្តីពី “ជំរុញការរៀនសូត្រ ធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ”, ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសរសេរអត្ថបទមួយដែលមានចំណងជើងថា “អនុវត្តន៍សតិអារម្មណ៍ហូជីមិញក្នុងសកម្មភាពតាក់តែងច្បាប់ រួមចំណែកដល់ការកសាងនិងសុក្រិត្យនីតិរដ្ឋសង្គមនិយមវៀត ណាម”។ ក្នុងអត្ថបទនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចង្អុលបង្ហាញជាពិសេសអំពីសកម្ម ភាពនីតិប្បញ្ញត្តិ ក្នុងដំណើរការកសាងនីតិរដ្ឋសង្គមនិយមនៅវៀតណាម។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue (រូបថត៖ quochoi.vn) |
យោងតាមប្រធានរដ្ឋសភាលោក Vuong Dinh Hue សតិអារម្មណ៍ហូជីមីញអំពីរដ្ឋនិងច្បាប់ ក្នុងនោះមានទាំងសតិអារម្មណ៍លើសកម្មភាពនីតិប្បញ្ញត្តិ គឺជាត្រីវិស័យ សម្រាប់ការកសាងនិងធ្វើឲ្យសុក្រិត្យនូវប្រព័ន្ធច្បាប់នៅវៀតណាម។ ការសិក្សារៀនសូទ្រនិងការអនុវត្តសតិអារម្មណ៍ សីលធម៌និងរចនាបទហូជីមិញក្នុងសកម្មភាពនីតិប្បញ្ញត្តិនៅសម័យបច្ចុប្បន្នបានដើរតួនាទី យ៉ាងសំខាន់។ នាពេលខាងមុខ សកម្មភាពនីតិប្បញ្ញត្តិ របស់វៀតណាមត្រូវបំពេញតាមតម្រូវការចំនួន ០៦។ នោះគឺ៖
ទីមួយ សកម្មភាពនីតិប្បញ្ញត្តិត្រូវធានាការបង្កើតច្រករបៀងផ្លូវច្បាប់សម្រាប់រដ្ឋដើម្បីរៀបចំនិងដំណើរការក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញនិងច្បាប់។ ដើម្បីធ្វើបានដូចនេះសកម្មភាពនីតិប្បញ្ញត្តិ ត្រូវតែបង្កើតចំណុចលោតផ្លោះអំពីស្ថាប័នយ៉ាងពិតប្រាកដដើម្បីដោះស្រាយបញ្ហាជាក់ស្តែងដែលកំពុងត្រូវបានលើកឡើង និងធានានូវការគ្របដណ្តប់នៃច្បាប់ដល់សាធារណជនលើគ្រប់វិស័យនៃជីវភាពសេដ្ឋកិច្ចនិងសង្គម។
ទី ២ សកម្មភាពនីតិប្បញ្ញត្តិ ត្រូវធានាការគោរពនិងការពារសិទ្ធិមនុស្ស សិទ្ធិនិងសេរីភាពរបស់ពលរដ្ឋ រក្សាទំនាក់ទំនងរវាងរដ្ឋនិងពលរដ្ឋ រវាងរដ្ឋនិងសង្គម ដោយធានាសិទ្ធិមនុស្សលើគ្រប់វិស័យនៃសកម្មភាពរបស់រដ្ឋនិងសង្គម។ រាល់សកម្មភាពរបស់រដ្ឋត្រូវទទួលបានពីការគោរពនិងធានាសិទ្ធិមនុស្ស បង្ករាល់លក្ខណៈគ្រប់បែបយ៉ាងសម្រាប់ពលរដ្ឋក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនស្របតាមបទប្បញ្ញត្តិនៃច្បាប់។
ទី ៣ សកម្មភាពនីតិប្បញ្ញត្តិត្រូវធានាថា អំណាចរដ្ឋត្រូវបានរៀបចំនិងអនុវត្តតាមគោលការណ៍ដូចខាងក្រោមៈ ការចាត់តាំង ការសម្របសម្រួលអំណាចនិងការគ្រប់គ្រងអំណាច។ ទន្ទឹមនឹងនេះការរៀបចំនិងការអនុវត្តអំណាចត្រូវតែបានគ្រប់គ្រងយ៉ាងតឹងរឹង ជាមួយនឹងយន្តការត្រួតពិនិត្យជាក់ស្តែង ទាំងក្នុងនិងក្រៅក្បាលម៉ាស៊ីនរដ្ឋ។
ទី ៤ សកម្មភាពនីតិប្បញ្ញត្តិត្រូវធានានូវយន្តការការពាររដ្ឋធម្មនុញ្ញ និងច្បាប់សមស្រប។ មូលដ្ឋានគ្រឹះរបស់រដ្ឋនីតិរដ្ឋ គឺរដ្ឋធម្មនុញនិងប្រព័ន្ធច្បាប់ប្រកបដោយប្រជាធិបតេយ្យនិងយុត្តិធម៌ ហេតុដូច្នេះ យន្តការមួយសម្រាប់ការពាររដ្ឋធម្មនុញ្ញនិងច្បាប់តែងតែជាតម្រូវការ ជាលក្ខខ័ណ្ឌចាំបាច់ សំដៅធានាថា រដ្ឋធម្មនុញនិងច្បាប់ត្រូវបានគោរព ត្រូវបានលើកកម្ពស់និងត្រូវបានអនុវត្តន៍យ៉ាងតឹងរឹងផងដែរ។
ទី ៥ សកម្មភាពនីតិប្បញ្ញត្តិត្រូវធានាឱ្យមានការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃបដិវត្តឧស្សាហកម្មទី ៤។ តាមនោះសកម្មភាពនីតិប្បញ្ញត្តិត្រូវតែបង្កើតមូលដ្ឋានច្បាប់ដើម្បីទទួលបានសមិទ្ធិ ផលនិងផលវិជ្ជមានជាច្រើននៃបដិវត្តឧស្សាហកម្មលើកទី ៤ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជា ជន អង្គភាពអាជីវកម្មនិងសង្គម។
ទី ៦ សកម្មភាពនីតិប្បញ្ញត្តិត្រូវធានាបាននូវរដ្ឋនីតិរដ្ឋសង្គមនិយម ក្រោមការដឹកនាំរបស់បក្ស។ នេះជាខ្លឹមសារមានសារសំខាន់ណាស់ ដែលបង្ហាញច្បាស់បំផុតអំពីចរិតលក្ខណៈនៃរដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀតណាម។
យោងតាមប្រធានរដ្ឋសភាលោក Vuong Dinh Hue ថា នាពេលខាងមុខ រដ្ឋសភានឹងបន្តជំរុញការអនុវត្តការសិក្សារៀនសូត្រសតិអារម្មណ៍ហូជីមិញក្នុងសកម្មភាពនីតិប្បញ្ញត្តិ កសាងនិងអនុវត្តយុទ្ធសាស្ត្រក្នុងការកសាងនិងសុក្រិត្យរដ្ឋនីតិរដ្ឋសង្គមនិយម រហូតដល់ ឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥។ ជាចុងក្រោយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងពីការអនុវត្តនិងការលើកកម្ពស់សមិទ្ធិផលដែលមិនអាចកាត់ថ្លៃបាននៃសតិអារម្មណ៍ហូជីមិញក្នុងសកម្មភាពនីតិប្បញ្ញត្តិ រួមជាមួយនឹងការបន្តផ្លាស់ប្តូរថ្មីនៃសកម្មភាពរបស់រដ្ឋសភា ដោយលើកកម្ពស់តួនាទីរបស់រដ្ឋសភាដែលជាតំណាងខ្ពស់បំផុតរបស់ប្រជាជន គឺជាស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតរបស់ប្រទេសវៀតណាម គឺជាមូលដ្ឋានគ្រឹះនិងតម្រូវការចាំបាច់សម្រាប់សុក្រិត្យនូវប្រព័ន្ធច្បាប់ ដែលរួមចំណែកដល់ការកសាងប្រកបដោយជោគជ័យ រដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀតណាម៕