(VOVWORLD) - សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ បានសង្កត់ធ្ងន់ថា ទិសដៅអភិវឌ្ឍន៍វប្បធម៌ និងប្រទេសជាតិដំណាក់កាល ២០២១-២០៣០ គឺ “អភិវឌ្ឍន៍មនុស្ស គ្រប់ជ្រុងជ្រោយ និងកសាងវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ ដើម្បីវប្បធម៌ក្លាយទៅជាកម្លាំងពលំផ្ទៃក្នុង កម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិ និងការពារមាតុភូមិ”។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung |
អនុវត្តន៍គោលការណ៍នេះនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមកំពុងប្រញាប់ប្រញាល់សម្រេចរួចរាល់ការកសាងកម្មវិធីគោលដៅជាតិស្តីពីការលើកស្ទួយឲ្យរីកចម្រើនរុងរឿង អភិវឌ្ឍន៍វប្បធម៌កសាងមនុស្សវៀតណាមក្នុងដំណាក់កាល ២០២៥ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ សំដៅនាំរាល់សេចក្ដីសម្រេចចិត្ត ទិសដៅអភិវឌ្ឍន៍វប្បធម៌ កសាងមនុស្សវៀតណាមនៅក្នុងជីវភាពរស់នៅ។
បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងវប្បធម៌
យោងតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung បានឲ្យដឹងថា គោលដៅនៃកម្មវិធីគឺកៀរគរាល់កម្លាំងពលំវិនិយោគសម្រាប់អភិវឌ្ឍន៍វប្បធម៌ ឆ្ពោះទៅទិសដៅវិនិយោគលើវិស័យវប្បធម៌ ពោលគឺ ជាការវិនិយោគរយៈពេលវែងសម្រាប់អនាគត។ លោករដ្ឋមន្ត្រី Nguyen Van Hung បានឲ្យដឹងថា៖
“យើងខ្ញុំបានដាក់ចេញសំណូមពរទាំង ១០ ក្នុងកម្មវិធី ក្នុងនោះ មានសំណូមពរត្រូវទាញយកឲ្យបានល្អប្រសើរនូវផលប្រយោជន៍ពីគ្រប់ទិដ្ឋភាពសេដ្ឋកិច្ចនៅក្នុងវប្បធម៌ និង វប្បធម៌លើវិស័យសេដ្ឋកិច្ច ដើម្បីកត្តាវប្បធម៌ជ្រៀតចូលយ៉ាងស៊ីជម្រៅទៅគ្រប់វិស័យនៃជីវភាពរស់នៅ និងគំនិតច្នៃប្រឌិតរបស់មនុស្ស។ នេះគឺជាសំណូមពររយៈពេលវែងក្នុងការដឹកនាំ។ រចនាសម្ព័ននៃកម្មវិធីមានក្រុមគម្រោងចំនួន ៩ ក្នុងនោះក្រុមគម្រោងទី ៦ គឺជាក្រុមដ៏មានសារៈសំខាន់ ពោលគឺអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ ដើម្បីធានាយុទ្ធសាស្ត្រដល់ឆ្នាំ ២០៣០ វប្បធម៌រួមវិភាគទាន ៧% ក្នុងផលិតផលក្នុងស្រុកសរុប ( GDP) ផងដែរ”។
កម្មវិធីគោលដៅជាតិស្ដីពីការលើកស្ទួយឲ្យរីកចម្រើនរុងរឿង អភិវឌ្ឍន៍វប្បធម៌ កសាងមនុស្សវៀតណាមដំណាក់កាល ២០២៥ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ នឹងរួមចំណែកបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយក្នុងការ លើកស្ទួយឲ្យរីកចម្រើនរុងរឿង អភិវឌ្ឍន៍វប្បធម៌ កសាងមនុស្សវៀតណាម សុក្រិតបុគ្គលលក្ខណៈ អត្តសញ្ញាណ និងឬទ្ធានុភាពវៀតណាម;ការកសាងបរិយាកាសវប្បធម៌ស្អាតស្អំ; សុក្រិតរបៀបរបបសម្រាប់សកម្មភាព វប្បធម៌ពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាន។ ទន្ទឹមនឹងនោះ លើកកម្ពស់គុណភាពការងារអប់រំ ការបណ្តុះបណ្តាល បំពាក់បំប៉នធនធានមនុស្សដែលមានគុណភាពខ្ពស់លើវិស័យវប្បធម៌ សិល្បៈ និងផ្នែកឧស្សាហកម្មវប្បធម៌ ប្រើប្រាស់សមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបចូលក្នុងវិស័យសកម្មភាពវប្បធម៌។
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha |
មហាសំណង់លើកស្ទួយឲ្យរីកចម្រើនរុងរឿងវប្បធម៌
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានចាត់ទុកថា ចាំបាច់ត្រូវពិចារណាលើការកសាងកម្មវិធីគោលដៅជាតិស្តីពីការលើកស្ទួយឲ្យរីកចម្រើនរុងរឿងវប្បធម៌ អភិវឌ្ឍន៍វប្បធម៌ កសាងមនុស្សវៀតណាមដំណាក់កាល ២០២៥ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ គឺជា មហាសំណង់ដើម្បីលើកស្ទួយឲ្យរីកចម្រើនរុងរឿង និងអភិវឌ្ឍន៍វប្បធម៌វប្បធម៌វៀតណាម។ ដូច្នេះហើយ ចាំបាច់ត្រូវកៀរគររាល់ប្រភពធនធាន ដើម្បីកសាងរាល់គោលដៅ ភរកិច្ចនៃកម្មវិធី។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានលើកច្បាស់ថា៖
“យើងចាំបាច់ត្រូវតែបង្កើតតម្លៃថ្មី ដើម្បីអះអាងពីគោលដៅនេះ។ ក្រៅពីការ លើកស្ទួយ ឲ្យរីកចម្រើនរុងរឿង និងថែរក្សាតម្លៃនានានោះ យើងចាំបាច់ត្រូវកសាងតម្លៃថ្មី។ ទន្ទឹម នឹងនោះ យើងត្រូវដោះស្រាយចំណុចមួយចំនួន ដើម្បីអភិវឌ្ឍន៍ឲ្យបានល្អប្រសើរ។ លើលពីនេះ យើងក៏ត្រូវចូលរួមសេដ្ឋកិច្ចទីផ្សារ។ ដូច្នេះហើយ យើងត្រូវធ្វើការយ៉ាងច្បាស់លាស់ ថែរក្សាតម្លៃវប្បធម៌ ដើម្បីអប់រំប្រពៃណីសីលធម៌ និងកសាងរាល់តម្លៃវប្បធម៌ថ្មីរបស់វៀតណាមផងដែរ”។
រីឯខ្លួនវិញ លេខឆាមជ្ឈិមបក្ស ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹមលោក Nguyen Trong Nghia បានស្នើឲ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ផ្តោតសំខាន់លើការស្រាយចំណង ចំណុចជាប់គាំង កៀរគររាល់ធនធានសង្គម ធនធានទាំងក្នុង និងក្រៅប្រទេសសម្រាប់បុព្វហេតុអភិវឌ្ឍន៍ និងលើកស្ទួយឲ្យរីកចម្រើនរុងរឿងវប្បធម៌។ លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា៖
“យើងបានគូសចេញគោលមាគ៌ា គោលនយោបាយឆ្លើយតបនឹងតម្រូវការលើកស្ទួយឲ្យរីកចម្រើនរុងរឿងវប្បធម៌ក្នុងយុគសម័យផ្លាស់ប្ដូរថ្មី ព្រមទាំងឆ្លើយតបនឹងសេចក្តីប្រាថ្នារបស់ប្រជាជន ពង្រឹង និងបង្កើនឋានៈរបស់វៀតណាម ជាពិសេសគឺពង្រឹងកម្លាំងរស់ប្រកបដោយចីរភាព និងគង់វង្សរបស់ប្រជាជាតិវៀតណាមក្នុងបរិយាកាសអន្តរជាតិសម្បូរបែប និងស្មុគស្មាញដូចបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ យើងរួមវិភាគទានជាបញ្ញាដល់ឯកសារបូកសរុបនាពេលខាងមុខ ហើយយើងនឹងមានកម្មវិធីសកម្មភាពដែលមានលក្ខណៈទម្លុះទម្លាយជាច្រើនផងដែរ”។
នាបច្ចុប្បន្ន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កំពុងប្រមូលមតិយោបល់របស់ប្រជាជន ដើម្បីសុក្រិត កម្មវិធីគោលដៅជាតិស្តីពីការលើកស្ទួយឲ្យរីកចម្រើនរុងរឿង អភិវឌ្ឍន៍វប្បធម៌ និងកសាងមនុស្សវៀតណាមដំណាក់កាល ២០២៦-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ លទ្ធផលនៃការងារនេះនឹងរួមចំណែកដល់ការបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាន និងធំធេងក្នុងបុព្វហេតុអភិវឌ្ឍន៍វប្បធម៌ ប្រែក្លាយវប្បធម៌ទៅជាកម្លាំងពលំផ្ទៃក្នុង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងខ្លាំងមាំមួន និងប្រកបដោយចីរភាពផងដែរ៕