អភិវឌ្ឍន៍លំនៅដ្ឋានសង្គម៖ ធានាសន្តិសុខ និងជំរុញកំណើន

(VOVWORLD) - កាលពីចុងសប្តាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការដោះស្រាយការលំបាក ជំរុញការអភិវឌ្ឍលំនៅដ្ឋានសង្គម។ 
អភិវឌ្ឍន៍លំនៅដ្ឋានសង្គម៖ ធានាសន្តិសុខ និងជំរុញកំណើន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ។ រូបថត៖ nhandan.vn

ការអភិវឌ្ឍ លំនៅដ្ឋានសង្គមគឺជាសសរស្តម្ភមួយនៅក្នុងគោលនយោបាយសន្តិសុខសង្គម ហើយជាដំណោះស្រាយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ នារយៈពេលកន្លងទៅ ការអភិវឌ្ឍលំនៅដ្ឋានសង្គមមានការផ្លាស់ប្តូរជាវិជ្ជមាន ប៉ុន្តែនៅតែមិនទាន់បំពេញតាមតម្រូវត្រូវបានការដាក់ចេញ ដែលទាមទារឱ្យក្រសួង ស្ថាប័ន មូលដ្ឋាន ធនាគារ និងសហគ្រាសរួមគ្នាដោះស្រាយ។

សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០២១ - ២០៣០ បានលើកឡើងនូវខ្លឹមសារជាច្រើន ដើម្បីធានាសិទ្ធិទទួលបានប្រកបដោយសមភាពអំពីលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋ និងការអភិវឌ្ឍលំនៅដ្ឋានសង្គម។

លទ្ធផលជាជំហានដំបូង

ដោះស្រាយតម្រូវការលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋ ជាពិសេសគឺមុខសញ្ញាដែលមានចំណូលទាប និងកម្មករនៅតាមតំបន់ឧស្សាហកម្ម តែងតែត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ និងកំណត់ថាជាភារកិច្ចស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

កាលពីខែមេសា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រីបានចេញគម្រោង "វិនិយោគសាងសង់ខូនដូសង្គមយ៉ាងហូចណាស់ ១ លានយូនីតសម្រាប់មុខសញ្ញា ដែលមានប្រាក់ចំណូលទាប កម្មករនៅតំបន់ឧស្សាហកម្មដំណាក់កាល ២០២១ -២០៣០"។ ធនាគារនានាបានរៀបចំកម្មវិធីទឹកប្រាក់ចំនួន ១២០ ទ្រីលានដុង (ជាង ៥ ពាន់លានដុល្លារអាមេរិក) ដើម្បីអនុវត្តន៍គម្រោងនេះ។ មកទល់ពេលនេះ តំបន់ចំនួន ២៨ បានប្រកាសគម្រោងចំនួន ៦៨ ដែលមានលក្ខខ័ណ្ឌពេញលេញ ឆ្លើយតបនឹងកញ្ចប់ឥណទានចំនួន ១២០ ទ្រីលានដុង ជាមួយនឹងតម្រូវការកម្ចីប្រាក់ជាង ៣០ ទ្រី លានដុង (ជិត ១,៣ ពាន់លានដុល្លារអាមេរិក)។ធនាគារនានាបានប្តេជ្ញាចិត្តផ្តល់ឥណទានសម្រាប់គម្រោងចំនួន ១៥ ។ ក្រសួងសំណង់បានវាយតម្លៃថា ប្រភពទុនឧបត្ថម្ភគឺមានលទ្ធផលជាផ្លែផ្កាជាជំហានដំបូង។

បើគណនាក្នុងដំណាក់កាលចាប់ពីឆ្នាំ ២០២១ ដល់ដំណាច់ឆ្នាំ ២០២៣ ប្រទេសទាំងមូលមានគម្រោងលំនៅដ្ឋានសង្គមជិត ៥០០ គម្រោង ដែលត្រូវបានអនុវត្តន៍ ដែលមានខូនដូចំនួនជាង ៤១ ម៉ឺនយូនីក ក្នុងនោះគម្រោងចំនួន ៧២ បានសម្រេចជាស្ថាពរ។

ទាក់ទងនឹងមូលនិធិដីធ្លីសម្រាប់កសាងសង់លំនៅដ្ឋានសង្គម យោងតាមក្រសួងសំណង់បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ន វៀតណាមបានរៀបចំផ្ទៃដីជាង ៨ ៦០០ ហិកតាដើម្បីសាងសង់លំនៅដ្ឋានសង្គម។ បើធៀបនឹង៤ឆ្នាំមុន (ឆ្នាំ២០២០) ផ្ទៃដីធ្លីអភិវឌ្ឍលំនៅដ្ឋានសង្គមបានកើនឡើង ៥ ២៥២ ហិកតា។ ខេត្តមួយចំនួនចាប់អារម្មណ៍លើការរៀបចំផែនការមូលនិធិដីធ្លីសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានសង្គមដូចជា Dong Nai ទីក្រុងហូជីមិញ Long An ទីក្រុង Hai Phong និងទីក្រុងហាណូយ។

លំនៅដ្ឋានសង្គមចំនួន ១៣ ម៉ឺនយូនីតក្នុងឆ្នាំ ២០២៤

អភិវឌ្ឍន៍លំនៅដ្ឋានសង្គម៖ ធានាសន្តិសុខ និងជំរុញកំណើន - ảnh 2ប្រតិភូចូលរួមកិច្ចប្រជុំ។ រូបថត៖ nhandan.vn

ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ ទោះបីជាគម្រោងលំនៅដ្ឋានសង្គមចំនួន ៧២ ខ្នងបានសាងសង់រួចរាល់ក៏ដោយ ប៉ុន្តែមានខូនដូចំនួនជាង ៣៨ ពាន់យូនីតតែប៉ុណ្ណោះ។បើប្រៀបធៀបទៅនឹងគោលដៅសរុប ចំនួនគម្រោងលំនៅដ្ឋានសង្គមបានស្រូបយកអត្រាទាប។

សេចក្ដីសម្រេចចិត្តលេខ 0១ ដែលបានចេញផ្សាយនាខែមករាឆ្នាំនេះ ស្តីពីភារកិច្ច និងដំណោះស្រាយសំខាន់ៗ អនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម លោកនាយករដ្ឋមន្ត្រីបានប្រគល់ការងារឲ្យសាងសង់រួចរាល់លំនៅដ្ឋានសង្គមប្រមាណ ១៣ ម៉ឺនយូនីត។ ដើម្បីអនុវត្តន៍ជាក់ស្ដែងគោលដៅក្នុងឆ្នាំនេះ ក៏ដូចជាគោលដៅសាងសង់លំនៅដ្ឋានសង្គមចំនួន ១ លានយូនីត (ត្រឹមឆ្នាំ ២០៣០) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា៖

“ក្រសួងសំណង់ដឹកនាំការ រៀបចំដំណើរការកាត់បន្ថយបែបបទរដ្ឋបាលជ្រើសរើសវិនិយោគិន អនុវត្តន៍លំនៅដ្ឋានសង្គមដើម្បីសន្សំសម្ចៃពេលវេលា លើកទឹកចិត្ត និងកៀរគរធនធានសង្គម។ ធនាគាររដ្ឋដឹកនាំធនាគារពាណិជ្ជធំៗរបស់រដ្ឋ រួមដៃជាមួយអាជីវកម្ម សិក្សាស្រាវជ្រាវ សាងសង់ និងផ្តល់កញ្ចប់ឥណទានសម្រាប់អ្នកទិញ ជាមួយពេលវេលាពី ១០ ទៅ ១៥ឆ្នាំ និងអត្រាការប្រាក់ទាបជាងពី ៣ ទៅ ៥% បើប្រៀបធៀបទៅនឹងការខ្ចីប្រាក់កម្ចីពាណិជ្ជកម្មផងដែរ”។

ចំពោះអង្គភាពអាជីវកម្មវិញ លោក Nguyen Van Thanh Huy អគ្គនាយករងនៃអគ្គក្រុមហ៊ុន Becamex បានមានប្រសាសន៍ថា៖

“ក្នុងត្រីមាសទី ១ ឆ្នាំនេះ យើងខ្ញុំបានបើកកាដ្ឋានសាងសង់ខូនដូចំនួន ២ ពាន់យូនីត។ អំពីប្រភពទុន ខេត្តផ្តល់អាទិភាពធ្វើតុល្យភាពធនធាន ដោយអំពាវនាវឱ្យមានការរួមដំណើររបស់ធនាគារពាណិជ្ជកម្ម ដើម្បីអនុវត្តន៍គម្រោងទាំងនេះ។ ក្នុងដំណើរការអនុវត្តន៍ Becamex បានឃើញថា អត្រាការប្រាក់កម្ចីសម្រាប់កម្មករនៅតែខ្ពស់ ហើយរយៈពេលខ្ចីប្រាក់កម្ចីគឺខ្លី។ ប្រសិនបើយើងពង្រីករយៈពេលខ្ចីប្រាក់កម្ចីសម្រាប់ពលករនឹងបង្កលក្ខណៈងាយស្រួលដ៏ធំធេងដល់ពលករ ដើម្បីក្លាយទៅជាម្ចាស់លំនៅដ្ឋានសង្គមផងដែរ”។ វៀតណាមកំពុងអនុវត្តន៍គម្រោងឆ្ពោះទៅការសាងសង់ខូនដូចំនួន ១ លានយូនីតដល់ឆ្នាំ ២០៣០។ ទោះបីនៅមានការលំបាកជាច្រើនដែលត្រូវដោះស្រាយក៏ដោយ ប៉ុន្តែនេះគឺជាគោលការណ៍ដែលមានលក្ខណៈមនុស្សធម៌ រួមចំណែកធានាសន្តិសុខសង្គម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ