អាមេរិកកាត់បន្ថយអត្រាការប្រាក់៖ សញ្ញាគ្រោះអាសន្ន​ធ្លាក់ចុះ​នៃ​សេដ្ឋ​កិច្ចសកល

(VOVWORLD) -ក្នុងកិច្ចប្រជុំមួយ នៃគណកម្មការទីផ្សារបើកទូលាយសហព័ន្ធ (FOMC) - ស្ថាប័នតាក់តែងគោនយោបាយរបស់ធនាគារទំនុកបំរុងសហរដ្ឋអាមេរិក (FED) ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែកក្កដា នោះស្ថាប័ននេះបានសម្រេចកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូង ក្រោយពីវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ ២០០៨។ តាមនោះ FED បានសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់ជាមូលដ្ឋាន ០,២៥% ។

នេះគឺជាលើកដំបូងហើយ ក្នុងរយៈពេលជាង ១ ទសវត្សរ៍កន្លងទៅ ដែលធនាគារទំនុកបំរុងសហរដ្ឋអាមេរិក (FED) បានសម្រេចកាត់បន្ថយអត្រាការប្រាក់ ក្រោយពីកិច្ចប្រជុំមួយក្នុងរយៈពេល ២ ថ្ងៃ នាចុងខែកក្កដាកន្លងទៅ។ សេចក្ដីសម្រេចនេះមិនធ្វើឲ្យមជ្ឈដ្ឋានវិនិយោគិនភ្ញាក់ផ្អើលឡើយ ដោយសារប្រការនេះត្រូវបានលើកឡើងជាច្រើនលើកច្រើនសារហើយ ក្នុងរយៈពេលថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រការគួរឲ្យកត់សម្គាល់គឺ FED បានសង្កត់ធ្ងន់ថា ស្ថានប័ននេះអាចបន្តកាត់បន្ថយអត្រាការប្រាក់ក្នុងឆ្នាំនេះ។ សេចក្ដីប្រកាសរបស់ FED ត្រូវបានចាត់ទុកថាជាការងារចាំបាច់ ដើម្បីជួយឧបត្ថម្ភដល់ខឿនសេដ្ឋកិច្ចអាមេរិកឲ្យអភិវឌ្ឍន៍ ប៉ុន្តែ វាក៏ជាសេចក្ដីប្រមានអំពីនិន្នាការធ្លាក់ចុះនៃល្បឿនកំណើនសេដ្ឋកិច្ចសកល។

ក្នុងកិច្ចប្រជុំមួយ នៃគណកម្មការទីផ្សារបើកទូលាយសហព័ន្ធ (FOMC) - ស្ថាប័នតាក់តែងគោនយោបាយរបស់ធនាគារទំនុកបំរុងសហរដ្ឋអាមេរិក (FED) ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែកក្កដា នោះស្ថាប័ននេះបានសម្រេចកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូង ក្រោយពីវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ ២០០៨។ តាមនោះ FED បានសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់ជាមូលដ្ឋាន ០,២៥% ។

គ្រោះអាសន្នកំណើនធ្លាក់ចុះ

ក្រុមអ្នកវិភាគបានចាត់ទុកថា សារទូទៅនៃការដែល FED បានកាត់បន្ថយអក្រាការប្រាក់គឺដោយសារ ហានិភ័យនៃកំណើនថយចុះ។ នាបច្ចុប្បន្ននេះ រាល់តួរលេខម៉ាក្រូរបស់អាមេរិកគឺមិនអនឡើយ។ អត្រាមនុស្សអត់មានការងារធ្វើនៃប្រទេសនេះកំពុងស្ថិតក្នុងកម្រិតទាបបំផុតក្នុងរយៈពេល ៥០ ឆ្នាំ កន្លងទៅ ហើយទីផ្សារមូលបត្រ វិថី Wall កំពុងស្ថិតនៅកំរិតឯតទគ្គកម្ម។

ការកាត់បន្ថយអាត្រាការប្រាក់គឺកម្រប្រព្រឹត្តិទៅចំពោះរាល់លក្ខណៈអំណោយ
ផលដូច្នេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ដោយឈរលើយថាទស្សន៍ក្នុងរយៈពេលវែងនោះ អត្រាការប្រាក់ FED បានផ្លាស់ប្ដូរក្នុងរយៈពេលខ្លី។ ពី ការព្យាករណ៍អត្រាការប្រាក់នឹងកើនឡើងនោះ FED បានបន្តព្យាករណ៍ថារក្សាអត្រាការប្រាក់ដដែល ហើយចុងក្រោយគឺកាត់បន្ថយអត្រាការប្រាក់។ មូលហេតុនៃការផ្លាស់ប្ដូរទាំងនេះ ត្រូវបានគេចាត់ទុកថាគឺដោយសារខឿនសេដ្ឋកិច្ចអាមេរិកបានទទួលរងផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម និងសម្ពាធអតិផរណាទៀតផង។ តាមការព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកទទួលបានកំណើន ១,៨% ក្នុងត្រីមាសទី ២ កន្លងទៅតែប៉ុណ្ណោះ។ កំណើននៃខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកនេះក៏ត្រូវបានព្យាករណ៍ថានឹងរក្សានៅ
កម្រិត ១,៨% ជារៀងរាល់ត្រីមាសរហូតដល់ដំណាច់ឆ្នាំ២០២០។

ទោះជាការកាត់បន្ថយអត្រាការប្រាក់០,២៥% របស់ FED មិនធ្វើឲ្យមជ្ឈដ្ឋានវិនិយោគិនភ្ញាក់ផ្អើលក៏ដោយ ប៉ុន្តែវាធ្វើឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ខកចិត្ត ព្រោះថាកាលពីមុននេះ នៅលើគេហទំព័រ Twitter លោក Donald Trump បានស្នើឲ្យ FED កាត់បន្ថយអត្រាការប្រាក់យ៉ាងខ្លាំងក្លា ដើម្បីជំរុញសេដ្ឋកិច្ចអាមេរិក។ លោកបានរិះគន់ប្រធានធនាគារ FED លោក Jerome Powell គឺមិនអាចជំរុញខឿនសេដ្ឋកិច្ចអាមេរិកឲ្យកើន ៣% ក្នុងឆ្នាំ ២០១៩ ដូចទៅនឹងកិច្ចសន្យារបស់លោក។

ប្រតិកម្មជាខ្សែសង្វាក់

ការដែល FED បានកាត់បន្ថយអត្រាការប្រាក់នឹងធ្វើឲ្យមានការរត់ប្រណាំង កាត់បន្ថយអត្រាការប្រាក់នៅលើសកលលោកទាំងមូល។ បន្ទាប់ពី ធនាគារទំនុកបំរុងអាមេរិកបានប្រកាសសេចក្ដីសម្រេច កាលពីថ្ងៃទី ៣១ ខែកក្កដាមក ធនាគារកណ្ដាលប្រេស៊ីលបានសម្រេចកាត់បន្ថយ ០,៥ % នៃអត្រាការប្រាក់ជាមូលដ្ឋាន ៦,៥ %ដែលបានរក្សាដដែលចាប់ពីខែមិនា ឆ្នាំ ២០១៨។សេចក្ដីសម្រេចកែប្រែអត្រាការប្រាក់នេះ គឺសំដៅជួយឧបត្ថម្ភដល់ខឿនសេដ្ឋកិច្ចធំបំផុតនៅតំបន់អាមេរិកឡាទីននេះ ចំពោះយថាទស្សន៍កំណើនខ្សោយ។ រីឯនៅប្រទេសចិនវិញ ធនាគារប្រជាជនចិន (PBOC) ក៏ទំនងនឹងកាត់បន្ថយអត្រាការប្រាក់ក្នុងរយៈពេលខ្លីផងដែរ។ ការកាត់បន្ថយអត្រាការប្រាក់នៅទូទាំងប្រព័ន្ធអាចផ្ដល់ជំនួយភ្លាមមួយរំពេចដល់សហគ្រាសចិននានា ដែលកំពុងជួបប្រទះការលំបាកក្នុងការប្រតិបត្តិការ និងធ្វើអាជីវកម្មនាពេលកន្លងទៅ។

ធនាគារកណ្តាលធំៗចំនួន ២ ផ្សេងទៀតអាចនឹងកាត់បន្ថយអត្រាការប្រាក់យ៉ាងឆាប់រហ័សតាម FED គឺ ធនាគារកណ្តាលជប៉ុន (BOJ) និងធនាគារកណ្តាលអឺរ៉ុប (ECB)។ ទេសាភិបាល ធនាគារ BOJ លោក H.Kuroda ធ្លាប់បានបង្ហើបឱ្យដឹងថា BOJ បានត្រៀមខ្លួនជាស្រេចចាត់វិធានការ ប្រសិនបើកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។

ជាទូទៅការដែលធនាគារទំនុកបំរុងអាមេរិកបានសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូង ចាប់ ពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ បានសរឲ្យឃើញនូវការលំបាកក្នុងរយៈពេលវែងនៃសេដ្ឋកិច្ចអាមេរិក។ ម៉្យាងវិញទៀត ទង្វើនេះក៏ធ្វើឲ្យយថាទស្សន៍សេដ្ឋកិច្ចពិភពលោកកាន់តែអាប់អួរ ហានិភ័យហិរញ្ញវត្ថុកាន់តែធំឡើងចំពោះខឿនសេដ្ឋកិច្ចទាំងអស់នៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ