អាមេរិកកំពុងនៅចំពោះមុខពេលវេលាប្រវត្តិសាស្ត្រ

(VOVworld)-អាមេរិកកំពុងនៅចំពោះមុខពេលវេលាសំខាន់មួយដែលបានរំពឹងទុក
ថានឹង​បើកចេញទំព័រប្រវត្តិសាស្ត្រថ្មី ដោយសារ ក្រោយការបោះឆ្នោតនាថ្ងៃទី៨វិច្ឆិកា
នេះ អាមេរិកនឹងមានប្រធានាធិបតីថ្មីជាម្ចាស់ជំនាន់ទី៤៥នៃសេតវិមាន។ តើអាមេ
រិកនឹង ស្វាគមន៍ប្រធានាធិបតីនារីដំបូងក្នុងប្រវត្តិសាស្ត្រគឺ បេក្ខនារីមកពីគណបក្ស
ប្រជាធិប តេយ្យ លោកស្រី Hillary Clinton ឬ អាជីវករមហាសេដ្ឋី Donald Trump
មកពីគណៈ បក្សសាធារណរដ្ឋ? សំនួរនេះនឹងមានចម្លើយបន្ទាប់ពីការបោះឆ្នោត
ចេញលទ្ធផលជាជំហានដំបូង។

អាមេរិកកំពុងនៅចំពោះមុខពេលវេលាប្រវត្តិសាស្ត្រ - ảnh 1
លោក Trump ថ្លែងសុន្ទរកថាក្នុងយុទ្ធនាការបោះឆ្នោតនៅRaleigh រដ្ឋ North Carolina


        ការបោះឆ្នោតលើកនេះត្រូវបានវាយតម្លៃថា មានលក្ខណៈច្របូកច្របល់
បំផុតក្នុង ប្រវត្តិសាស្ត្រនយោបាយរបស់អាមេរិក។ ដោយសារនេះជាលើកដំបូង
ដែលអាមេរិក មានបេក្ខជនពីរនាក់ ស្ទើរតែផ្ទុយគ្នាទាំងស្រុង ទាំងទស្សនៈនិង
គោលនយោបាយទាំង កិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស។​មិនត្រឹមតែប៉ុណ្ណោះ
 បេក្ខជនទាំងពីររូបនេះសុទ្ធតែ បានទទួលរងការចោទប្រកាន់មួយចំនួនពាក់ព័ន្ធ
ទៅនឹងរឿងអាស្រូវផ្ទាល់ខ្លួនដែរ។

        Hillary Clinton និង Donald Trump- ទស្សនៈផ្ទុយគ្នា

        អាចឃើញច្បាស់លាស់ថា កាន់តែខិជិតដល់ថ្ងៃបោះឆ្នោត គម្លាតអាត្រាគាំទ្រ
 សម្រាប់បេក្ខជនទាំងពីររូបកាន់តែរួញតូច។ ប្រការនេះសរឲ្យឃើញថា គ្មាន បេក្ខ
ជនណាអាចបញ្ចេញនូវឥទ្ធិពលលោតផ្លោះរបស់ខ្លួនឡើយ។

        ជាបេក្ខជនមកពីគណៈបក្សប្រជាធិបតេយ្យ និងជាអតីតអ្នកនយោបាយម្នាក់
ធ្លាប់​កាន់ដំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary Clinton មានការ
ផ្តូចផ្តើម គំនិតមុនក៏ដូចជាក្រោយគឺបន្តតាមដានគោលនយោបាយគ្រប់គ្រងរបស់
រដ្ឋអំណាច  ប្រធានាធិបតីលោក Barack Obama ក្នុងដំណើរការចលនាស្វែងរក
សន្លឹកឆ្នោត ដូចជា បង្កើន​ការត្រួតត្រាអាវុធ បើកទូលាយកម្មវិធីថែទាំសុខភាព
ប្រជាជនទាំងមូល (Obamacare) ការពារសហគមន៍ជនអ៊ីស្លាមអន្តោប្រវែសតាម
រយៈការអំពាវនាវ ការធ្វើកំណែទម្រង់ ច្បាប់អន្តោប្រវេសន៍ ក្នុងនោះមានដំណើ
ការផ្តល់សិទ្ធិពលរដ្ឋសម្រាប់ជនដែលកំពុង រស់នៅអាមេរិកខុសច្បាប់ ព្រមទាំង
គាំទ្រការ មិនធ្វើនិរទេសជនអន្តោប្រវេសន៍ខុស ច្បាប់រាប់លាននាក់ទៀតផង។
 លើវិស័យកិច្ចការបរទេស ជាអ្នកការទូតជើងចាស់មួយ​រូប លោកស្រី Clinton
មានគោលគំនិតបង្កើនទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្ត យូរអង្វែងនិងក
សាងទំនាក់ទំនងថ្មី។​តាមលោកស្រីរូបនេះថា ការបើកទូលាយនិងធ្វើឲ្យស៊ី
ជម្រៅនូវការសន្យាអន្តរជាតិជាវិធីល្អបំផុតដើម្បីការពារផលប្រយោជន៍យូរ
អង្វែងក៏ដូច ជាលើកកំពស់ឋានៈរបស់អាមេរិកលើឆាកអន្តរជាតិ។

អាមេរិកកំពុងនៅចំពោះមុខពេលវេលាប្រវត្តិសាស្ត្រ - ảnh 2
លោកស្រីHillary Clinton រាក់ទាក់ជាមួយអ្នកគាំទ្រនៅAllendale, Michigan


        រីឯមហាសេដ្ឋី លោក Donald Trump វិញ ដោយការប្រកាស មួយគួរឱ្យរន្ធត់
ខណៈដែលលោកបានអះអាងថាវិធានការដូចជា បង្កើនពន្ធលើអ្នកមានដើម្បីធានា
សន្តិសុខសង្គម វិនិយោគលើវិស័យអប់រំ សុខាភិបាលដើម្បីផលប្រយោជន័យូរ
អង្វែង ព្រមទាំង អំពាវនាវឲ្យប្រទេសសម្ព័ន្ធមិត្តត្រូវបង់ប្រាក់ដើម្បីអាមេរិកធានា
សន្តិសុខ។ ចំពោះបញ្ហា ជនអន្តោប្រវេសន៍ លោករូបនេះបានរក្សាជាប់នូវទស្សនៈ
 ធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍ខុសច្បាប់ កសាងជញ្ជាំងសន្តិសុខតាមព្រំ
ដែន ជាមួយមិកសិក។ មិនត្រឹមតែប៉ុណ្ណោះ លោក Trump បានប្រឆាំងជំទាស់លើ
កិច្ចព្រម ព្រៀងណាណិជ្ជកម្មមួយចំនួនព្រមទាំងប្រកាសថា នឹងចរចារឡើងវិញ
នូវមាត្រាមួយ ចំនួនក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA)
និងដកចេញពី​កិច្ច ព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)
ផងដែរ។

        ខំប្រឹងប្រែងទទួលបានសម្លេងគាំទ្រភាគច្រើនរបស់អ្នកបោះឆ្នោត

        រហូតមកដល់ពេលនេះ អ្នកបោះឆ្នោតអាមេរិកជាង៤០លាននាក់បានទៅបោះ
 ឆ្នោតមុនកាលកំណត់ ហើយតាមការស្ទង់មតិសរឲ្យឃើញថា គ្មានភាពខុសគ្នា
ប៉ុន្មាន ទេ​រវាងបេក្ខជនទាំងពីររូបនេះ។ ក្នុងសភាពបច្ចុប្បន្ន បេក្ខជនទាំងពីររូបនេះ
សុទ្ធតែមាន ឱកាសជាប់ឆ្នោតក្នុងការប្រណាំងចូលសេតវិមានហើយការព្យាករណ៍
នឹងបានបង្ហាញ ច្បាស់លាស់បន្ទាប់ពីចេញលទ្ធផលដំបូង.
រហូតដល់ពេលនេះ រដ្ឋទាំងអស់លើទូទាំងប្រទេសអាមេរិកបានដំណើរការបោះ ឆ្នោត។ នៅក្នុងពេលប្រកាសពីលទ្ធផលតាមរយៈការរាប់សន្លឹកឆ្នោតនៅរដ្ឋចំនួន៣​នោះ លោក ដូណាល់ ត្រាំ កំពុងនាំមុខ លោកស្រី ហ៊ីឡារី គ្លីនតុន។​ប៉ុន្តែ បន្ទាប់ពី ប៉ុន្មាន ម៉ោងរាប់សន្លឹកឆ្នោតបន្តនោះ រដ្ឋចំនួន៧បានប្រកាសលទ្ធផលសរឲ្យឃើញថា អត្រា ហាក់ស្ថិតនៅប្រផិតប្រផើយរវាងបេក្ខជនទាំងពីររូបនេះដែលឧត្តមភាពកំពុង ងាក មកលោកស្រីហ៊ីឡារី គ្លីនតុន។​លទ្ធផលនៃការបោះឆ្នោតនេះគ្រោងនឹងប្រកាស តាមរយៈរដ្ឋនីមួយដែលបញ្ចប់ការបោះឆ្នោតពោលគឺថ្ងៃទី៩វិច្ឆិកា។ ម្ចាស់ថ្មីរបស់សេត វិមានកំពុងត្រូវបានលេចចេញជាបណ្តើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ