(VOV)_រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Jonh Kerry ទើបនឹងបានបញ្ចប់ដំ
ណើរទស្សនកិច្ចក្នុងរយៈពេល៤ថ្ងៃនៅបណ្ដាប្រទេសអាស៊ីកណ្ដាល។ នេះគឺជា
លើកដំបូងដែលរដ្ឋមន្ត្រីការបរទេសអាមេរិកបានអញ្ជើញទៅបំពេញទស្សនកិច្ច
នៅប្រទេសទាំង៥នៅអាស៊ីកណ្ដាលនេះ។ លទ្ធផលបានសរអោយឃើញថា៖
អាមេរិកកំពុងខំប្រឹងប្រែងបង្កើនការជះឥទ្ធិពលនៅតំបន់អាស៊ីកណ្ដាលនេះ
យ៉ាងណាមិញនេះមិនមែនជាភារកិច្ចងាយស្រួលឡើយ។
|
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Jonh Kerry |
ប្រទេសចំនួន៥នៅអាស៊ីកណ្ដាល ដែលលោក John Kerry ទៅបំពេញទស្សន
កិច្ច រួមមាន៖ តាហ្ស៊ីគីស្តង់, អ៊ុយប៊ែរគីស្តង់, គីហ្សីស្តាន, កាហ្សាក់ស្តង់ , ទួរមេនី
ស្តង់។ ដំណើរទស្សនកិច្ចនេះត្រូវបានប្រព្រឹត្តទៅ បន្ទាប់ពីពេលមានការព្រមាន
របស់មន្ត្រីរុស្ស៊ី ចំពោះការគម្រាមគំហែងពីក្រុមឥស្លាមប្រដាប់អាវុធ នៅអាហ្វហ្គា
នីស្ថាន អាចរីករាលដាល់ទៅដល់តំបន់ទាំងមូល។ ទីមកដល់នានារបស់ លោក
John Kerry លើកនេះដើរតួនាទីយ៉ាងសំខាន់ចំពោះអាមេរិក ពីព្រោះ ស្ថានភាពនៅ
អាហ្វហ្គានីស្ថាន មិនប្រព្រឹត្តទៅដូចនឹងអ្វីដែលអាមេរិកបានរំពឹងទុកក៏ដូចជាការ
ដែលដៃគូផ្សេងៗ បាននិងកំពុងបង្កើនការជះឥទ្ធិពលនៅក្នុងតំបន់នេះដែរ។
កិច្ចសហប្រតិបត្តិការសន្តិសុខជាវិស័យមុខព្រួញ
អាមេរិកនិងបណ្ដាប្រទេសនៅអាស៊ីកណ្ដាល សុទ្ធតែមានការយកចិត្តទុកដាក់
ដូចគ្នាអំពីបញ្ហាមួយចំនួន ដូចជា ការបង្ការប្រឆាំងរដ្ឋឥស្លាមស្វ័យប្រកាស (IS) ។
ដូច្នេះ អាចងាយស្រួលយល់ថា៖ បញ្ហាជាច្រើនក្នុងរបៀបវារះ ដែលរដ្ឋមន្ត្រីលោក
Jonh Kerry លើកឡើងជាមួយបណ្ដាប្រទេសអាស៊ីកណ្ដាល រួមមាន៖សន្តិសុខទូ
ទាំងពិភពលោកនិងតំបន់ ការតស៊ូប្រឆាំងភេរវកម្ម។ នៅទីក្រុង Dushanbe លោក
Jonh Kerry បានមានជំនួបសន្ទនាជាមួយប្រធានាធិបតីតាហ្ស៊ីគីស្តង់លោក
Imomali Rakhmon បានអះអាងនូវការសន្យារបស់អាមេរិក ចំពោះសន្តិសុខព្រំ
ដែនជាមួយអាហ្វហ្គានីស្ថាន ។ អ្នកប្រមុខផ្នែកការទូតអាមេរិក បានធានាថា៖
អាមេរិកនៅរក្សាកិច្ចសន្យានានា ដើម្បីតាហ្ស៊ីគីស្តង់មួយប្រកបដោយអធិបតេយ្យ
ភាព សន្តិសុខ និងអភិវឌ្ឍន៍សម្បូររុងរឿង។ អាមេរិកមានគោលបំណងសហប្រតិ
បត្តិការជាមួយតាហ្ស៊ីគីស្តង់ ដើម្បីដោះស្រាយបណ្ដាបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខ។
ក្នុងពេលជាមួយគ្នានោះ នៅទីក្រុង Astana រដ្ឋមន្ត្រីអាមេរិកបានធ្វើជាសហ
អធិបតីវង់ចរចារយុទ្ធសាស្ត្រអាមេរិក- កាហ្សាក់ស្តង់ លើកទី៤។ អាមេរិកបានជ្រើស
រើសកាហ្សាក់ស្តង់ដើម្បីចរចារយុទ្ធសាស្ត្រ ពីព្រោះថា៖ក្នុងវិស័យសេដ្ឋកិច្ច កាហ្សាក់
ស្តង់ក្តោប២/៣ GDP របស់តំបន់អាស៊ីកណ្ដាលទាំងមូល។ ទន្ទឹមនឹងនោះ ប្រទេស
នេះជាទីតាំងគន្លឹះ ក្នុងតំបន់ និងជាតំបន់មានប្រភពធនធានធម្មជាតិច្រើនបំផុត
ផងដែរ។
|
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Jonh Kerry |
ប្រកួតប្រជែងជាមួយប្រទេសជាច្រើនដើម្បីបង្កើនការជះឥទ្ធិពល
គោលបំណងការបង្កើនជះឥទ្ធិពលរបស់អាមេរិកនៅអាស៊ីកណ្ដាល នេះមិន
មែនជាភារកិច្ចងាយស្រួលឡើយ។ ដោយមានទីតាំងសំខាន់ បានជានេះគឺជាមជ្ឈ
មណ្ឌលរបស់កម្មវិធី របៀបវារះការទូតសំខាន់ជាច្រើន។ ពិសេសនេះក៏ជាតំបន់
មានបរិមាណប្រេង ឧស្ម័នរ៉េដ៏ច្រើន និងបណ្ដាប្រទេសក្នុងតំបន់នេះសុទ្ធតែដើរ
តួនាទីជាពិសេសក្នុងការអនុវត្តយុទ្ធសាស្ត្រប្រឆាំងភេរវកម្ម។ ដូច្នេះ ក្នុងរយៈពេល
កន្លងទៅ អាស៊ីកណ្ដាលបានទទួលថ្នាក់ដឹកនាំពិភពលោកជាច្រើនមកកាន់ទីនេះ។
ចំពោះអាមេរិក អាស៊ីកណ្ដាលជាតំបន់សំខាន់ ពិសេសគឺក្នុងការដឹកជញ្ជូនទំ
និញ ក្នុងពេលដកទ័ពចេញពី អាហ្វហ្គានីស្ថាន និងឃ្លាំមើលការអភិវឌ្ឍន៍ស្ថិរភាព
របស់ប្រទេសនេះក្នុងអនាគត។ ក្រៅពីនោះ ពីតំបន់នេះ អាមេរិកអាចបង្កើនកម្លាំង
សម្ពាធទៅលើប្រទេសមួយចំនួនទៀត។ ដូច្នេះ ពីឆ្នាំ ១៩៩៩មក អាមេរិកបានមាន
គោលបំណងកសាងតំបន់អាស៊ីកណ្ដាលនេះទៅជាផ្លូវសូត្រថ្មី តំបន់សេដ្ឋកិច្ចសកម្ម
និងតភ្ជាប់អាហ្វហ្គានីស្ថាន ជាមួយបណ្ដាប្រទេសនៅអាស៊ីកណ្ដាលនិងអាស៊ីខាង
ត្បូង។ ការមានវត្តមានរបស់កងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន នាឆ្នាំ២០១១ និង
បន្ទាប់នោះគឺ កាហ្សាក់ស្តង់ បានអះអាងនូវគោលបំណងថា៖អាមេរិកដើរតួនាទី
សំខាន់ក្នុងតំបន់អាស៊ីកណ្ដាលនេះ។ ប៉ុន្តែ ក្រោយរយៈពេល១០ឆ្នាំកន្លងទៅ ផែន
ការរបស់អាមេរិកមិនបានដូចបំណងឡើយ។
ក្នុងសភាពការណ៍នេះ ប្រទេសជាច្រើនទៀត បាននិងកំពុងបង្កើនវត្តមាននៅ
តំបន់នេះ ដូចជា៖ រុស្ស៊ីនិងជប៉ុន។
អាចនិយាយបានថា៖ ដំណើរទស្សនកិច្ចលើកនេះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នៅអាស៊ីកណ្ដាលនេះជាការអះអាងជាថ្មីម្តង់ទៀតថា៖
ប្រទេសនេះអាចរក្សាវត្តមានទាំងខាងនយោបាយនិងយោធានៅតំបន់នេះដែរ។
ប៉ុន្តែ មហិច្ឆិតានេះរបស់អាមេរិកអាចជោគជ័យបានឬទេ គឺត្រូវផ្អែកទៅលើកត្តា
ជាច្រើន៕