អ៊ុយក្រែន ៖ការសាកល្បងថ្មី។

Vovworld-ការ បោះ​ប្រជាមតិ​បានទាក់ទាញជនជាច្រើនកុះករចូលរួម។លទ្ឋផល
ដំបូងដែលបានប្រកាសនថ្ងៃទី១២ឧសភា​បានសរឲ្យឃើញថា៖ប្រជាជន ដល់​ទៅ
៩៦%នៅ តំបន់ Logansk គាំទ្រការស្វ័យតឯនៅDonetskអត្រានេះមានជិត៩០%។
ប្រតិកម្មខុសពីគ្នាក្នុងសហគមន៍អន្តរជាតិ។
លទ្ឋផលក្នុងការ បោះឆ្នោត​ប្រជាមតិ​នៅខែត្រចំនួន២ ភាគខាង​កើត​អ៊ុយក្រែនបានចាប់ផ្តើមឲ្យការជជែកគ្នារវាងលោកខាងលិចជាមួយរុស្ស៊ី។ក្រេមឡាំង
 ប្រកាសថា ​ ​៖រុស្ស៊ីគោរព​សេចក្តី​សម្រេច​ចិត្តរបស់​បណ្តា​ជន​អ៊ុយក្រែន​ភាគ​ខាង​កើត។ប្រទេសនេះអំពាវនាវឲ្យអនុវត្តលទ្ឋផលនេះប្រកបដោយប្រជាធិបតេយ្យមិនប្រើអំពើ
ហឹង្សាតាមរយះការជួបសន្ទនារវាងដំណាងរបស់​ Kiev Donetskនិង Loganskរុស្ស៊ីនៅ
អំពាវនាវឲ្យរដ្ឋាភិបាលបណ្តោះអាសន្ន អ៊ុយក្រែនដំណើរការចរចារស្តីពីរចនាសម្ព័ន្ឋ
នៃប្រទេសនេះទៅអនាគត។ក្នុងពេលនោះរដ្ឋអំណាចKiev និងលោកខាងលិចមិន
ទទួលស្គាល់ ការ បោះឆ្នោត​ប្រជាមតិ​នេះទេ។ក្រសួងការបរទេស​អ៊ុយក្រែនចាត់ទុក
ថា៖ការ បោះឆ្នោត​ប្រជាមតិ​នេះមិនជះឥទ្ឋពលទៅលើចរិតលក្ខណះស្របច្បាប់នៃ
បូរណភាពដែនដីនៃប្រទេសនេះឡើយ។អាមេរិកក៍បានប្រកាសមិនទទួលស្គាល់ ការ
 បោះឆ្នោត​ប្រជាមតិ​នេះផងដែរ។អ្នកនាំពាកក្ស​ក្រសួងការបរទេសអាមេរិកលោកស្រី
 Jen Psaki អះអាងថា៖ការធ្វើមតិនេះ រៀបចំដោយ​ក្រុម​បះបោរ​នៅ​ តំបន់​ Donetsk
និង Loganskគឺសំដៅ​បង្កការបំបែកនៅ អ៊ុយក្រែន។ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក
Van Rompuy ចាត់ទុកថា៖ការ បោះឆ្នោត​ប្រជាមតិនេះគឺមិនស្របច្បាប់និងមិនគួរ
ជឿទំនុកទុកចិតទេ។

​​​​​​​​​​​​​​​​​​                                 

អ៊ុយក្រែន ៖ការសាកល្បងថ្មី។ - ảnh 1
រូបថត VNA

វិបត្តិនយោបាយនៅ អ៊ុយក្រែនកើនឡើងតទៅទៀត។
បុន្មានម៉ោងក្រោយពីលទ្ឋផលនៃ ៖ការ បោះឆ្នោត​ប្រជាមតិ​ត្រូវបានប្រកាសជាសា
ធារណះនោះថ្នាក់ដឹកនាំ”សាធារណះរដ្ឋប្រជាជនDonetsk  “និង​” សាធារណះរដ្ឋ
ប្រជាជនLogansk    “បានប្រកាស់អំពីអធិបតេយ្យភាពនិងឯករាជ្យរបស់ខ្លួន។លោក
 Dennis Pushilin ”សហប្រធាន សាធារណះរដ្ឋប្រជាជនDonetsk  “បានស្នើរុស្ស៊ីទទួល
ស្គាល់ Donetsk  ដូចជាកម្មវត្ថុ១នៃសហព័ន្ឋរុស្ស៊ី។លោកអោយដឹងថែមទៀតថា៖
ស្ថាប័នខ្ពស់បំផុតនៃសហប្រធាន សាធារណះរដ្ឋប្រជាជនDonetsk  “ជាក្រុមប្រឹក្សា
កំពូល។ស្ថាប័ននេះមានភារកិច្ចបង្កើតរដ្ឋាភិបាលនិងក្រុមប្រឹក្សាសន្តិសុខ។ក្នុងពេល
ជាមួយគ្នានោះលោក Valery Bolotov ទេសាភិបាលប្រជាជនតំបន់​  Loganskប្រកាស
ថា៖” សាធារណះរដ្ឋប្រជាជនLogansk    “នឹងដើរតាមផ្លូវប្រជាជាតិនិយម​សេរីភាព​ធ្វើ
សកម្មភាពតាមច្បាប់។ថ្នាក់ដឹកនាំបណ្តោះអាសន្ននៃប្រទេសនេះនៅមានផែនការ
ផ្ញើរលិខិតស្តីពីបែបបទឯករាជ្យដល់អង្គការសហប្រជាជាតិនិងអំពាវនាវឲ្យ ការទទួល
ស្គាល់ពីសហគមន៍អន្តរជាតិទៀតផង។
ប៉ុន្តែប្រការដែលធ្វើឲ្យរដ្ឋាភិបាលជាបណ្តោះអាសន្ន អ៊ុយក្រែនព្រួយបារម្មណ៍គឺកំលាំង
ទាមទារឯករាជ្យនៅតំបន់ទាំង២ Donetskនិង Loganskសុទ្ឋតែបានប្រកាសថា៖មិន​ចូលរួ​មការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី២៥ឧសភាខាងមុខនេះទេ។ជាងនេះទៅទៀតជោគជ័យក្នុងមការបោះប្រជាមតិពោលខាងលើអាចបង្កប្រតិកម្មនៅ
តំបន់ផ្សេងទៀតនៅ​អ៊ុយក្រែនដំណើរមការបោះប្រជាមតិប្រហាក់ប្រហែល។រួមជាមួយខឿនសេដ្ឋកិច្ចដុនដាបនាសព្វថ្ងៃ អ៊ុយក្រែនកំពុងប្រឈមមុខនឹងទំនាស់
ដ៍ធ្ងន់ធ្ងររវាងរដ្ឋអំណាច​ជាមួយខែត្រនានានៅភាកខាងកើត។ប្រការនេះទាមទារឲ្យ​Kiev ត្រូវមានប្រតិកម្មធូរ​​លុងដើម្បីត្រួតពិនិត្យបានសភាពការណ៍។ប៉ុន្តែនេះមិនមែនជាទង្វើ
ងាយអនុវត្តទេហើយ អ៊ុយក្រែនពុំអាចរួចផុតពីវិបត្តិ​យ៉ាងឆាប់ៗបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ