អ៊ីរ៉ង់ឆ្លៀតយករាល់ឱកាសពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រ
ANH HUYEN -  
(VOVworld)-នាប៉ុន្មានថ្ងៃកន្លងទៅ អាមេរិកនិងសហភាពអឺរ៉ុប (EU)បានលើកលែង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះអ៊ីរ៉ង់ បន្ទាប់ពីការដែល ស្ថាប័នថាមពលបរមាណូ
អន្តរជាតិ (IAEA) ប្រកាសថា តេអេរ៉ង់បានគោរពតាម លក្ខខណ្ឌចែងក្នុងកិច្ចព្រម ព្រៀងនុយក្លេអ៊ែរដែលទទួលបាននាចុងខែ កក្កដាឆ្នាំ២០១៥រវាងអ៊ីរ៉ង់ជាមួយក្រុម
P5+1 សំដៅដាក់កំហិតលើកម្មវិធីនុយ ក្លេអ៊ែរនៃប្រទេសនេះ។ អ៊ីរ៉ង់ក៏កំពុងបាន បោះជំហានធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លាជាមួយពិភពលោកដើម្បីឆ្លៀតយក ឱកាសដែលពោរពេញទៅដោយសក្តានុភាពនោះ។
អាចអះអាងបានថា ផលប្រយោជន៍ដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិ សាស្ត្រនាំមកជូនគឺច្បាស់លាស់ណាស់។ មិនត្រឹមតែទទួលបានការអនុញ្ញាត្តិ នាំ ចេញប្រេងឆៅទៅទីផ្សារពិភពលោកប៉ុណ្ណោះទេ តេអេរ៉ងថែមទាំងបាន ទាក់ទង់
ផ្ទាល់នឹងខ្ទង់ប្រាក់ចំនួន១០០ពាន់លានដុល្លារអាមេរិកដែលត្រូវបានហ៊ុំព័ទ្ធក្នុងដំ
ណាក់កាលបទដាក់ទណ្ឌកម្ម។ ចំនួនទឹក ប្រាក់នេះមានអន្ថន័យសំខាន់ណាស់
សម្រាប់តេអេរ៉ង់ធ្វើការបច្ចុប្បន្នកម្ម បច្ចេកវិទ្យាទំនើបលើពិភពលោកឲ្យសម
ស្របទៅនឹងសក្កានុភាពសេដ្ឋកិច្ច របស់ខ្លួន។
|
រូបថតៈGetty Images |
ការបោះជំហានធ្វើសមាហរណកម្មយ៉ាងសកម្ម
បច្ចុប្បន្នជាពេលវេលាសមស្របសម្រាប់អ៊ីរ៉ង់បង្កើតកិច្ចសហប្រតិបត្តិ ការ
ជាមួយប្រទេសនានា ហើយអ៊ីរ៉ង់នឹងក្តាប់ជាប់ឱកាសនេះដើម្បីស្ថាបនា ប្រទេស
ជាតិ។អ៊ីរ៉ង់បានដាក់គោលដៅបង្កើនកំណើនជារៀងរាល់ឆ្នាំគឺ ៨% ក៏ដូចជាការទាក់
ទាញវិនិយោគបរទេសជារៀងរាល់ឆ្នាំពី៣០ពាន់លានដុល្លារអាមេរិកដល់៥០ពាន់
លានដុល្លារអាមេរិក។ នេះជាសេចក្តីថ្លែងការរបស់ប្រធានាធិបតីអ៊ីរ៉ង់ដែលបាន
នាំចេញនាសប្តាហ៍មុននេះ ដោយអះអាងនូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ នឹងក្តាប់ជាប់
ឱកាសពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រនេះ និងដោះ ស្រាយរាល់
បញ្ហាសេដ្ឋកិច្ច ព្រមទាំងបើកផ្លូវសម្រាប់ភាពជឿនលឿននិងការអភិវឌ្ឍន៍។
ក្នុងការបោះជំហានដំបូង នាថ្ងៃទី១៤កុម្ភៈ ជាលើកដំបូងអ៊ីរ៉ង់បាននាំចេញ ទៅកាន់អឺរ៉ុបប្រេងឆៅចំនួន៤លានធុង។ចំនួនប្រេងនេះត្រូវបានលក់ឲ្យ បារាំង
រុស្ស៊ីនិងអេស្ប៉ាញ។ អ៊ីរ៉ង់បានឲ្យដឹងថែមទៀតថា ប្រទេសនេះបានដាក់គោលដៅ
នាំចេញប្រេងឆៅចំនួន១,៥លានធុងក្នុងមួយថ្ងៃ រហូតដល់ចុង ខែមិនា។
លើវិស័យទេសចរណ៍ ជាថ្មីៗនេះ អ៊ីរ៉ង់ក៏បានដាក់ចេញផែនការមួយដែល
ពោរពេញទៅដោយមហិច្ឆតា សំដៅបង្កើនចំណូលនៃផ្នែកនេះឲ្យឡើង ២៥ដល់
៣០ពាន់លានដុល្លារអាមេរិកដោយវិធានការទាក់ទាញភ្ញៀវទេសចរ ចំនួន២០
លាននាក់ក្នុងមួយឆ្នាំ។ តាមនោះ រដ្ឋាភិបាលអ៊ីរ៉ង់ជាថ្មីៗនេះបាន អនុម័តលើ
សេចក្តីព្រាងច្បាប់ថ្មីមួយ ដោយបន្ធូរបន្ថយការផ្តល់ទិដ្ឋាការឡើង ដល់៣០ថ្ងៃ
សម្រាប់ភ្ញៀវទេសចរបរទេសជំនួសឲ្យ១៤ថ្ងៃដូចមុននេះ។ទន្ទឹម ជាមួយគ្នានោះ អ៊ីរ៉ង់ក៏បានប្រកាសនូវផែនការទិញយន្តហោះថ្មីចំនួន៤០០ ទៅដល់៥០០គ្រឿង
ក្នុងតម្លៃ២០ពាន់លានដុល្លារនាទស្សវត្សខាងមុខ។
បើកទូលាយទំនាក់ទំនងពាណិជ្ជកម្ម
ដោយការលុបចោលរាល់វិធានការដាក់ទណ្ឌកម្មនោះ អ៊ីរ៉ង់សង្ឃឹមថានឹង
ទាក់ទាញប្រាក់វិនិយោគពីបរទេសចំនួន៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ តាម
អ្នកវិភាគសេដ្ឋកិច្ចថា ក្រៅពីប្រេងអ៊ីរ៉ង់នៅមានសក្កានុភាពសេដ្ឋកិច្ច ដទៃជា
ច្រើនទៀត។ ក្នុងកាលៈទេសៈដែលខឿនសេដ្ឋកិច្ចរបស់ចិនកំពុងមានកំណើន
យឺតយ៉ាវទៅៗ ហើយទីផ្សារជាច្រើនក៏ជួបប្រទះនឹងការលំបាក ម្លោះ ហើយការដែលអ៊ីរ៉ង់បោះជំហានត្រឡប់មកវិញ បង្កការទាក់ទាញសម្រាប់ ក្រុម
ហ៊ុនអឺរ៉ុបនិងអាមេរិកផងដែរ។ អង្គភាពអាជីវកម្មជាច្រើននៃខឿនសេដ្ឋ កិច្ចជឿនលឿនដូចជាអាល្លឺម៉ង់ ស្វីស អង់គ្លេស អ៉េស្ប៉ាញ់ បារាំងនិងប្រទេស កំពុងអភិវឌ្ឍន៍មួយចំនួនកំពុងមានការផ្លាស់ប្តូរយ៉ាងសកម្មដោយងាក់ទៅធ្វើ អាជីវកម្មឱកាសពីទីផ្សារអ៊ីរ៉ង់ដែរ។ នៅពេលវេលដ៏ខ្លីមួយ តាំងពីពេលដែល ការលុបចោលបទដាក់ទណ្ណកម្មចំពោះអ៊ីរ៉ង់បានប្រកាសនោះ គេក៏បានឃើញ នូវដំណើរទស្សកិច្ចជាច្រើនរវាងថ្នាក់ដឹកនាំអ៊ីរង់ជាមួយប្រទេសនានា។ ដំបូង បង្អស់គឺដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនលោក Xi Jinping ទៅកាន់អ៊ីរ៉ង់ បន្ទាប់មកគឺដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rowhani
ទៅកាន់អឺរ៉ុប។ ក្នុងដំណើរទស្សនកិច្ចទាំងនេះ កិច្ចព្រមព្រៀង សេដ្ឋកិច្ចជាច្រើន
បានចុះហត្ថលេខា បើកចេញផ្លូវសម្រាប់អង្គភាពអាជីវកម្ម នានាអនុវត្តសកម្ម
ភាពវិនិយោគ។
ដោយការធ្វើសមាហរណកម្មយ៉ាងសកម្មដូច្នោះ អ៊ីរ៉ង់កំពុងបើកចេញ ទ្វារសម្រាប់វិនិយោគិនបរទេស។ បន្ទាប់ពីច្រើនឆ្នាំត្រូវបានហ៊ុំព័ទ្ធសេដ្ឋកិច្ច មក អ៊ីរ៉ង់បានបញ្ជាក់នូវការធ្វើសមាហរណកម្មឡើងវិញដែលពោរពេញទៅ ដោយ
សកក្កានុភាពគួរឲ្យទាក់ទាញសម្រាប់ដៃគូដែលធ្លាប់ប្រឈមមុខ នយោបាយ
ផងដែរ៕
ANH HUYEN