អឺរ៉ុបក្នុងការតស៊ូប្រឆាំងភេរវកម្ម

អឺរ៉ុបក្នុងការតស៊ូប្រឆាំងភេរវកម្ម - ảnh 1
អឺរ៉ុបក្នុងការតស៊ូប្រឆាំងភេរវកម្ម (Reuters)

        Vovworld-បន្ទាប់ពីការដើរដង្ហែក្បួនបង្ហាញពីការរំលែកទុក្ខជាមួយប្រជាជន​បារាំង
នោះ ប្រទេសអឺរ៉ុបមួយចំនួនបានរឹតបន្តឹងសន្តិសុខនៅកំរិតខ្ពស់បំផុត​ព្រមទាំងលាត
ត្រដាង​ផែនការ​សន្តិសុខពិសេសដោយមានវិធានការបន្ទាន់។

ការប្រុងប្រយ័ត្នគ្របដណ្ដប់ទៅលើប្រទេសជាច្រើននៅទ្វីបអឺរ៉ុប

បណ្ដាករណីភេរវកម្មនៅទីក្រុងបារីសនាពេលកន្លងមកបានបង្ហាញប្រហោង
ជាច្រើនក្នុងការធានាសន្តិសុខនៅបារាំងនិយាយដោយឡែកនិងទ្វិបអឺរ៉ុប​និយាយ
​រួមចំពោះគ្រោះអាសន្នភេរវកម្មជ្រុលនិយម។ សាមគ្គីភាពនិងកិច្ច​សហប្រតិបត្តិការ
រវាងប្រទេសអឺរ៉ុបនានាជាមួយបារាំងនាពេលកន្លងមកបាន​សឲ្យឃើញថា ថ្នាក់ដឹក
នាំប្រទេសអឺរ៉ុបនានាបានយល់ដឹងបានថា ព្រឹត្តិការណ៍​បង្ហូរឈាមដូចជានៅបារាំង
អាចកើតមានឡើងនៅប្រទេសខ្លួនដែរ។

        ហេតុនេះហើយ នៅអង់គ្លេស នាយករដ្ឋមន្ត្រីលោក David Cameron បាន​សំណូមពរ
កំលាំងប៉ូលីសនិងអង្គភាពទាក់ទិននានាត្រៀមខ្លួនជាស្រេចទប់ទល់នឹងអំពើរភេរវកម្ម
ដែលកើតមានឡើងនៅកន្លែងជាច្រើននិងអូសបន្លាយក្នុង​ច្រើនថ្ងៃ។

        ប្រទេសបារាំងនៅប្រឈមមុខនឹងភេរវកម្មខណៈដែលនាយករដ្ឋមន្ត្រី​លោក Manuel
Valls បានអះអាងផែនការប្រឆាំងភេរវកម្មនឹងបន្តបានអនុវត្តនៅ​កំរិត​ខ្ពស់បំផុត។

        ក្នុងពេលជាមួយគ្នានោះ អធិការបតីសហព័ន្ធអាល្លឺម៉ង់លោកស្រី Angela Merkel បាន
អំពាវនាវស្ថាប័ន​ចារកម្ម​អន្តរជាតិសហការយ៉ាងស្អិតរមត់ថែមទៀតដើម្បីផ្លាស់ប្តូរព័ត៌មាន
លើទូទាំងទ្វិបអឺរ៉ុបក៏ដូច​ជាសកលលោក។ លោកស្រីក៏បានឲ្យដឹងដែរថា ប្រព័ន្ធសន្តិសុខ
នៅអាល្លឺម៉ង់​ជា​និច្ចកាលត្រូវកែលំអរឲ្យសមស្របនិងបង្កើនការវិនិយោគសំរាប់ប្រព័ន្ធនេះ
ក៏ដូចជាបង្កើនថវិការរដ្ឋសំរាប់កំលាំងប៉ូលីសសហព័ន្ធ។

ការសាកល្បងនៅតែគង់វង្ស

មិនអាចបដិសេធបានថាបណ្ដាការវាយប្រហារដែលធ្វើឲ្យមនុស្ស១៧នាក់ត្រូវស្លាប់នៅ
បារាំងបានជំរុញប្រទេសអឺរ៉ុបនានារៀបចំ​ផែនការសម្មភាពដាច់ខាតចំពោះលិទ្ធិភេរវកម្ម។
ប៉ុន្តែការតស៊ូប្រឆាំង​ភេរវកម្ម​មិនត្រឹមតែបញ្ចប់ក្នុងយុទ្ធនាការសន្តិសុខមួយនិងមិនមែនជា
ការទទួលខុសត្រូវ​របស់ប្រទេសដោយឡែកណាមួយឡើយ។ គួរឲ្យព្រួយបារម្ភជាងទៀត
នោះ​ដែលនាយកអង្គការប៉ូលីសអឺរ៉ុប (Europol) លោក Rob Wainwright បានឲ្យដឹង​ថា មានពលរដ្ឋ៥ពាន់នាក់នៃបណ្ដាប្រទេសអឺរ៉ុបបានចូលរួមជួរកំលាំងសង្គ្រាម​ឥស្លាម។​ប្រការនេះមានន័យថា EU កំពុងទប់ទល់បរិមាណដ៏ច្រើនមុខសញ្ញា​ដែលភាគច្រើនគឺយុវជនអាច
ត្រឡប់មកដំណើរការវាយប្រហារដែល​សាធារណៈមតិបានឃើញនៅក្រុងបារីសនា
សប្ដាហ៍មុន។

        អ្នកសម្រុះសម្រួលប្រឆាំងភេរវកម្មរបស់សហភាពអឺរ៉ុបលោក Gilles de Kerchove បាន
ទទួលស្គាល់ថា គ្មានរបៀបណាអាចទប់ស្កាត់ដាច់ខាត​ការវាយ​ប្រហារ​ភេរវកម្មដូចជាករណី
ដែលកើតមានឡើងនៅក្រុងបារីសនាពេលកន្លង​មកឡើយ។

        ក្រៅពីនោះទ្វីបអឺរ៉ុបក៏ប្រុងប្រយ័ត្នខញពស់ខណៈដែលមុខសញ្ញាជ្រុល​និយម​បានបង្វែ
ទិសដៅសកម្មភាពទៅករណីដោយឡែក តម្រង់ទៅលើទីដៅ​ងាយ​អនុវត្ត​បាន។ ហេតុនេះ
ហើយសង្គ្រាមប្រឆាំងលិទ្ធិភេរវកម្មទាមទាមាន​របៀប​ធ្វើលើគ្រប់​វិស័យជាងទៀត។ នោះ
គឺគោរពសិទ្ធិស្វ័យសំរេចចិត្តរបស់​បណ្ដា​ជនជាតិក្នុងពិភព​អារ៉ាប់ ជួយឧបត្ថម្ភប្រទេសនៅ
មជ្ឈឹមបូព៌ារអភិវឌ្ឍន៍​សេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ​បង្កើតការងារធ្វើសំរាប់យុវជន។

        ជាច្បាស់ណាស់ថា ការដែលទ្វិបអឺរ៉ុបបន្តក្លាយទៅជាទិសដៅវាយប្រហារ​នៃ​កំលាំង
​ភេរវកម្មគឺមាន។ សង្គ្រាមប្រឆាំងលិទ្ធិភេរវកម្មនឹងយូរអង្វែង។ ក្នុង​សង្គ្រាម​នេះ​ក្រៅពី
ផែនការសកម្មភាពដាច់ខាតនៃប្រទេសនិមួយៗ ទ្វីបអឺរ៉ុបត្រូវ​ឆ្ពោះទៅកិច្ច​សហប្រតិបត្តិការ
ស៊ីជម្រៅលើគ្រប់វិស័យជាងលើរណសិរ្សប្រឆាំងភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ