អឺរ៉ុបទប់ទល់នឹងវិបត្តិជនចំណាកស្រុកថ្មី៖ ការលំបាកកាន់តែកើនឡើង

(VOVWORLD) - ចាប់តាំងពីពេលទួរគីបានបើកព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងក្រិក សម្រាប់ជនភៀសខ្លួនរាប់ពាន់នាក់ និងជនចំណាកស្រុកដទៃទៀត ដោយរុញអឺរ៉ុបប្រឈមនឹងវិបត្តិថ្មី។ គេព្រួយបារម្ភថាសេណារីយ៉ូនៃវិបត្តិមនុស្សធម៌នឹងកើតឡើងម្តងទៀតនាឆ្នាំ ២០១៥ ហើយថែមទាំងអាក្រក់ជាងនេះទៅទៀត ព្រោះថា ទ្វីបនេះកំពុងត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកល Covid-19។
អឺរ៉ុបទប់ទល់នឹងវិបត្តិជនចំណាកស្រុកថ្មី៖ ការលំបាកកាន់តែកើនឡើង - ảnh 1ទិដ្ឋភាពនៃការចរចារវាង EU និងទួរគី

បន្តការចរចាកាលពីថ្ងៃទី ៩ ខែមិនា EU និងទួរគីនឹងមានជំនួបនាថ្ងៃទី ២៦ ខែមិនាខាងមុខ សំដៅស្វែងរកដំណោះស្រាយ ដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីរាំងខ្ទប់រលកជនចំណាកស្រុកចូលមកអឺរ៉ុបជារៀងរាល់ថ្ងៃ ហើយបញ្ជៀសសេណារីយ៉ូវិបត្តិជនចំណាកស្រុកនាឆ្នាំ ២០១៥ ម្ដងទៀត។

ហេតុអ្វីទួរគីបើកព្រំដែន?

កាលពី ៤ ឆ្នាំមុន ពោលគឺនាខែមីនាឆ្នាំ ២០១៦ ថ្នាក់ដឹកនាំ EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយទួរគីដើម្បីបញ្ចប់វិបត្តិជនភៀសខ្លួន។ ជាក់ស្តែង EU បានយល់ព្រមបង់ទឹកប្រាក់ចំនួន ៦ ពាន់លានអឺរ៉ូ ដល់ទួរគីហើយជំរុញការចរចា ស្ដីពីការដែលទួរគីចូលជាសមាជិក EU ដើម្បីប្ដូរទៅនឹងការដែលទួរគីរាំងខ្ទប់លំហូរជនចំណាកស្រុកចូល EU។ ហើយកិច្ចព្រមព្រៀងនេះ ពិតជាបាននាំមកនូវប្រសិទ្ធភាព។ ក្នុងរយៈពេលបីឆ្នាំក្រោយមក ចំនួនជនភៀសខ្លួនដែលមកកាន់បណ្ដាកោះក្រិក

ដោយឆ្លងកាត់ទួរគីបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពីចំនួនមនុស្សខ្ពស់បំផុតគឺ ៧០០០ នាក់ក្នុងមួយថ្ងៃ ចុះមករាប់រយនាក់ក្នុងមួយថ្ងៃ។ ទោះយ៉ាងណាក៏ដោយចំនួននេះមាននិន្នាការកើនឡើងម្តងទៀតចាប់ពីឆ្នាំ ២០១៩ ។

មូលហេតុនៃស្ថានភាពនេះគឺ ទោះជាទួរគីបានខិតខំប្រឹងប្រែងដើម្បីចូលជាសាជិក EU ក៏ដោយ ប៉ុន្តែយថាទស្សន៍នេះកាន់តែពិបាក ខណៈដែលសភាអឺរ៉ុបបានស្នើឲ្យបង្កករាល់ការចរចាដាក់បញ្ជូលសមាជិកថ្មី។ សំណើរបស់ EU បានប្រព្រឹត្តិទៅក្នុងបរិបទ ដែលប្រធានាធិបតីតួកគីកំពុងចាត់វិធានការបង្ក្រាបយ៉ាងគំហុកក្នុងស្រុក ដែលធ្វើឲ្យ EU មិនមិនពេញចិត្តនិងស្ទាក់ស្ទើរក្នុងការចរចា។

ម៉្យាងវិញទៀត ជម្លោះប្រដាប់អាវុធរវាងបណ្ដាកងកម្លាំងទួរគីនិងស៊ីរីនៅខេត្ត Idlib ដែលជាកំពែងចុងក្រោយរបស់ក្រុមឧទ្ទាមស៊ីរីក្នុងរយៈពេលកន្លងទៅ បានធ្វើឱ្យបញ្ហាជនភៀសខ្លួនកាន់តែធ្ងន់ធ្ងរឡើង ហើយជាក្ដីព្រួយបារម្ភរបស់បណ្តាប្រទេសអ៊ឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។ ដោយជាប់គាំងក្នុងវិបត្តិនៅ Idlib ប៉ុន្តែទួរគីមិនទទួលបានការជួយសង្គ្រោះ ពីបណ្ដាប្រទេសលោកខាងលិចឡើយ។  ដូច្នេះ ប្រធានាធិបតីទួរគី លោក Erdogan បានប្រកាសថានឹងបើកទ្វារព្រំដែនចូលមកអឺរ៉ុប។

វិបត្តិទ្វេដង

ដើម្បីដោះស្រាយបញ្ហាជនភៀសខ្លួនមកពី ស៊ីរី និងបណ្តាប្រទេសមជ្ឈឹមបូព៌ា ឆ្លងកាត់ព្រំដែនទួរគីនោះ EU ត្រូវបន្តធ្វើការចរចាជាមួយទួរគី។  នៅក្នុងការចរចាលើកដំបូងនាថ្ងៃទី ៩ ខែមីនា ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារដើម្បីអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចំណាកស្រុក ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៦ ។ ចំណុចគួរឲ្យកាត់សម្គាល់ក្នុងការចរចានេះ គឺ ភាគី EU បានឯកភាពលើគោលការណ៍ផ្តល់ហិរញ្ញវត្ថុសម្រាប់ទាំងជនចំណាកស្រុក ក្រិក និងទួរគី។ ទង្វើនេះ សំដៅបន្ធូរស្រាលទួរគី ដើម្បីគេស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងលំហូរជនចំណាកស្រុក។

តាមគម្រោង ភាគីទាំងពីរនឹងបើកកិច្ចប្រជុំនាថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០២០ ខាងមុខ ដើម្បីពិភាក្សាលើបញ្ហានេះ។ ទោះយ៉ាងណាក៏ដោយ ក្នុងបរិបទបច្ចុប្បន្ននេះ EU កំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាកខ្លាំង ទាំងដោះស្រាយបញ្ហា Brexit ផង និងផ្តល់អាទិភាពលើការពង្រឹងផ្ទៃក្នុងទៀតផង។ ក្រៅពីនេះ បញ្ហាសេដ្ឋកិច្ច ថវិការួមគឺជាបញ្ហាធំធេងចំពោះ EU។ ហើយធ្ងន់ធ្ងរបំផុតនាបច្ចុប្បន្ននេះ គឺ EU កំពុងក្លាយទៅជាចំណុចកណ្ដាលនៃជំងឺរាតត្បាតរបស់ពិភពលោក។ ម៉្យាងទៀត ដើម្បីដោះស្រាយបញ្ហា ជនចំណាកស្រុកនោះ ភាគីនានាត្រូវបញ្ចប់សង្គ្រាមនៅស៊ីរី ដែលក្នុងនោះចំណុចក្តៅគគុកបំផុតគឺខេត្ត Idlib។ ប៉ុន្តែបញ្ហានេះនឹងមិនអាចដោះស្រាយបាននាពេលអនាគតដ៏ខ្លីខាងមុខបានឡើយ ខណៈដែលតួនាទីរបស់ EU កាន់តែធ្លាក់ចុះក្នុងសង្គ្រាមនេះ។ ជនចំណាកស្រុក ដើម្បីតថ្ងៃជាមួយ ។ ដូច្នេះហើយ បញ្ហាជនចំណាកស្រុកនៅព្រំដែនទួរគីជាមួយបណ្តាប្រទេស EU នឹងបន្តអូសបន្លាយ ដោយគ្មានទីបញ្ជប់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ