អឺរ៉ុបពិបាកក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រភពថាមពល
(VOVWORLD) - នាថ្ងៃទី ៤ ឧសភា ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានប្រកាសពីសំណើរសម្រាប់កញ្ចប់ទណ្ឌកម្មថ្មីតម្រង់លើរុស្ស៊ី ជាពិសេសការ ដាក់ទណ្ឌកម្មលើវិស័យប្រេងឧស្ម័នរបស់រុស្ស៊ី។ នេះគឺជាកញ្ចប់ទណ្ឌកម្មទី៦ ដែល សហភាពអឺរ៉ុប (EU) បានដាក់លើរុស្ស៊ី ចាប់តាំងពីពេលដែលប្រទេសនេះ បើកប្រតិបត្តិ ការយោធាពិសេសនៅអ៊ុយក្រែន។ មុននោះ បណ្តាប្រទេសសហភាពអឺរ៉ុបបានជួបប្រជុំ គ្នាដើម្បីដោះស្រាយការលំបាករបស់ប្លុកក្នុងវិស័យថាមពល។ ទោះជាយ៉ាងណាក៏ ដោយ EU ក៏កំពុងប្រឈមមុខនឹងបញ្ហាលំបាកទាំងក្នុងរយៈពេលខ្លីនិងរយៈពេលវែង ផងដែរ។
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានប្រកាសពីសំណើរសម្រាប់កញ្ចប់ទណ្ឌកម្មថ្មីតម្រង់លើវិស័យប្រេងឧស្ម័នរបស់រុស្ស៊ី។ (រូបថត៖ European Parliament) |
ក្រុមអ្នកវិភាគបានចាត់ទុកថា មិនដូចការសម្រេចចិត្តបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម របស់រុស្ស៊ីដែលត្រូវបានអនុម័តកាលខែមេសា ឆ្នាំ ២០២២ នោះទេ ទណ្ឌកម្មប្រេង ឧស្ម័នលើកនេះ ប្រសិនបើត្រូវបានអនុម័ត នឹងក្លាយជាព្រនង់ខ្លាំងមួយទៅលើរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ EU ក៏ទទួលបានការព្រមានជាច្រើនអំពីហានិភ័យនៃការ កើនឡើងនៃតម្លៃប្រេងអន្តរជាតិ និងផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ចរបស់ប្លុកនេះ ផងដែរ។ លើសពីនេះ ការស្វែងរកសំឡេងរួមក្នុងចំណោមប្រទេសសមាជិកសហភាព អឺរ៉ុបលើបញ្ហានេះ ត្រូវបានរំពឹងថា នឹងជួបការលំបាកជាច្រើនដោយសារតែការប្រឆាំង ជំទាស់ពីប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួន ជាពិសេសហុងគ្រី និងស្លូវ៉ាគី ដែលស្ទើរតែពឹងផ្អែកទាំងស្រុងលើថាមពលពីរុស្ស៊ី។
EU និងបញ្ហាកាត់បន្ថយការពឹងផ្អែកថាមពលពីរុស្ស៊ី
ប្រេងរ៉ែនិងឧស្ម័នគឺជាអាវុធបង្កឥទ្ធិពលប្រពៃណីចំនួន២របស់រុស្ស៊ី។ ទោះជា យ៉ាងណាក៏ដោយ សម្រាប់សហភាពអឺរ៉ុបឥឡូវនេះ ឧស្ម័នគឺជាអាវុធដ៏គួរឲ្យភ័យខ្លាច ជាង។ ដើម្បីជៀសវាងការពឹងផ្អែកលើឧស្ម័នធម្មជាតិរបស់រុស្ស៊ី សហភាពអឺរ៉ុបកំពុង អនុវត្តន៍វិធានការជាបន្តបន្ទាប់ដើម្បីឆ្លើយតប។
ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែននៅចុងខែកុម្ភៈ ឆ្នាំ ២០២២ អ្នកសង្កេតការណ៍បានចង្អុលបង្ហាញថា ការពឹងផ្អែកខាងលើក្នុងរយៈពេលជា ច្រើនទសវត្សរ៍ បានធ្វើឲ្យរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Putin មានភាពតឹងរឹង បន្ថែម ខណៈដែលរដ្ឋាភិបាល អឺរ៉ុបស្ទាក់ស្ទើរនៅពេលប្រឈមនឹងកាយវិការបស់រដ្ឋ អំណាចរុស្ស៊ី។ វាមិនមែនជារឿងចៃដន្យទេ ដែលរុស្ស៊ីចាប់ផ្តើមវាយប្រហារលើអ៊ុយក្រែនក្នុងខែកុម្ភៈ ស្របពេលដែលអឺរ៉ុបត្រជាក់បំផុត ហើយមានតម្រូវការឧស្ម័នខ្ពស់ បំផុតសម្រាប់កំដៅអគារ។ ដោយសារបណ្តាញឧស្ម័ននៅអឺរ៉ុបលាតសន្ធឹងលើប្រទេស ជាច្រើន ការបិទវ៉ាល់ហ្គាសរបស់រុស្ស៊ីដែលនាំទៅដល់ប៉ូឡូញ និងប៊ុលហ្គារី បានបង្ក ឡើងផលប៉ះពាល់មិនត្រឹមតែដល់ប្រទេសទាំងពីរនេះប៉ុណ្ណោះទេ។ ការខ្វះខាតឧស្ម័ន នៅទីបំផុត នឹងប៉ះពាល់ដល់បណ្តាប្រទេសដែលនៅខាងក្រោមលំហូរឧស្ម័ននេះ ដូចជាបារាំង
និងអាល្លឺម៉ង់។
ភាពតានតឹងលើការផ្គត់ផ្គង់ថាមពល បានកើនឡើងនៅពេលដែលក្នុងថ្ងៃទី៣ ខែឧសភា កន្លងទៅ ប្រទេសរុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេស ប៉ូឡូញ និងប៊ុលហ្គារី បន្ទាប់ពីប្រទេសទាំងពីរបានបដិសេធការទាមទាររបស់ទីក្រុង ម៉ូស្គូថា ប្រទេសផ្សេងៗត្រូវទូទាត់ប្រាក់ទិញឧស្ម័នដោយប្រាក់រូប្លរបស់រុស្ស៊ី។ ផែនការទូទាត់ប្រាក់នេះរបស់រុស្ស៊ី បានធ្វើឲ្យសហភាពអឺរ៉ុបគិតថា បានរំលោភបំពានលើទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីដែលមានស្រាប់។
ផលប៉ះពាល់នៃកញ្ចប់ទណ្ឌកម្ម និងបញ្ហាប្រឈមរបស់សហភាពអឺរ៉ុប
ភាពតានតឹងកើនឡើងនៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែនគឺសមាមាត្រទៅនឹងការដាក់ ទណ្ឌកម្មទៅវិញទៅមករវាង EU និងរុស្ស៊ី។ ទណ្ឌកម្មដែលសហភាពអឺរ៉ុបកំពុងដាក់ពង្រាយ គឺសំដៅបញ្ចប់ទាំងស្រុងការនាំចូលប្រេងពីរុស្ស៊ីក្នុងរយៈពេលខ្លី។ ទោះយ៉ាងណាក៏ដោយ អ្នកវិភាគជាច្រើនចាត់ទុកថា កិច្ចការនេះនឹងមិនងាយស្រួលទេ។ ការ បញ្ឈប់ការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ីនឹងមានផលវិបាកអវិជ្ជមានជាច្រើន។ ប្រេងពីប្រទេសរុស្ស៊ីអាចត្រូវបានជំនួសដោយប្រេងពីទីផ្សារផ្សេងទៀត ប៉ុន្តែសម្រាប់ឧស្ម័ន វិញ នឹងជួបការលំបាកច្រើន ដែលសហភាពអឺរ៉ុបប្រាកដជា មិនមានដំណោះស្រាយ ជំនួសក្នុងរយៈពេលប៉ុន្មានខែខាងមុខ រហូតដល់ប៉ុន្មានឆ្នាំខាងមុខឡើយ។ ដោយសារ តែប្រៀបខ្លាំងពាក់ព័ន្ធដល់ធនធាន និងភូមិសាស្ត្រ ក្នុងរយៈពេលទសវត្សរ៍ជាច្រើន កន្លងមកនេះ រុស្ស៊ីបានបង្កើតប្រព័ន្ធដឹកជញ្ជូន និងចែកចាយឧស្ម័នដ៏ទូលំទូលាយ ប្រកបដោយស្ថិរភាព គុណភាព និងតម្លៃថោក សម្រាប់ទ្វីបអឺរ៉ុប តាមរយៈបំពង់ឧស្ម័ន ទ្រង់ទ្រាយធំ។ មន្ត្រីសហភាពអឺរ៉ុបមួយចំនួនក៏បានទទួលស្គាល់ថា ការបោះបង់ចោល ថាមពលរុស្ស៊ីភ្លាមៗនឹងមានការលំបាក ដែលបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ច និង អតិផរណានៅក្នុងសេដ្ឋកិច្ចអឺរ៉ុប។
ដូច្នេះហើយ ក្នុងរយៈពេលវែង អឺរ៉ុបមិនត្រឹមតែត្រូវការឆន្ទៈនយោបាយដ៏រឹងមាំ ប៉ុណ្ណោះទេ ថែមទាំងត្រូវទទួលយកការខាតបង់សេដ្ឋកិច្ចយូរអង្វែងទៀតផង។ សេណារីយ៉ូមួយទៀតដែលអាចកើតមាននោះគឺថា ប្រសិនបើរុស្ស៊ីឆាប់សម្រេច គោលដៅរបស់ខ្លួន និងបញ្ចប់យុទ្ធនាការយោធានៅអ៊ុយក្រែន តើអឺរ៉ុបនៅពេលនោះ បន្តខ្ជាប់ខ្ជួនកាត់ផ្តាច់ការជួញដូរថាមពលជាមួយរុស្ស៊ីដែរឬទេ? នោះគឺជាសំណួរដែលមិនងាយឆ្លើយឡើយ៕