អឺរ៉ុប-មួយឆ្នាំពោពេញទៅដោយបំរ៉ែបំរួល

(VOVworld)-ឆ្នាំ២០១៥ ជាឆ្នាំដែលពោរពេញទៅដោយបំរ៉ែបំរួលជាច្រើនរបស់អឺរ៉ុប
 ដោយសារទ្វីបនេះត្រូវ​ប្រឈមមុខនឹងស្ថានភាពអស្ថិរភាព និងការលំបាកសាក
ល្បងខ្លាំងបំផុតក្នុងពាក់កណ្ដាលសតវត្សន៍កន្លងទៅ។នេះគឺជាអស្ថិរភាពអំពីសន្តិ
សុខ ការស្ដាខឿន​សេដ្ឋកិច្ចឡើងវិញ​ដ៏យឹតយាវ គ្រោះអាសសន្នអំពីការបែកបាក់
ក្នុង EU ដោយមិន​ទាន់​ស្វែងរកបានសម្លេងរួមក្នុងការដោះស្រាយរលកជនអន្តោ
ប្រវេសន៍នៅឡើយ។​ ប្រការទាំងនេះបានធ្វើអោយស្ថានភាពនៅទ្វីបអឺរ៉ុបនេះមាន
បំរ៉ែបំរួលជាច្រើន។

អឺរ៉ុប-មួយឆ្នាំពោពេញទៅដោយបំរ៉ែបំរួល - ảnh 1
EU កំពុងស្ថិតក្នុងស្ថានភាពបែកបាក់ខណៈដែលប្រទេស
ជាសមាជិកនានារឹតបន្តឹងសន្តុិសុខព្រំដែនសំដៅរារាំងចរន្តជនអន្តោ
ប្រវេសន៍កំពុងហូរមក

      ទ្វីបអឺរ៉ុបត្រូវប្រឈមមុខនឹងវិបត្តិជាច្រើនដែលអាចបណ្ដាលអោយអស្ថិរភាព
នៅក្នុងនិងក្រៅខ្សែព្រំដែនរបស់ទ្វីបនេះ។ ប្រធានសភាអឺរ៉ុប លោក Martin Schulz បានទទួលស្គាល់ថា៖ មួយឆ្នាំចាប់ផ្តើមដោយការភ័យខ្លាច ហើយក៏​ត្រូវបញ្ចប់ ដោយការភ័យខ្លាចដែរ។ ដោយមួយឆ្នាំនេះពោរពេញទៅដោយវិបត្តិនានាយ៉ាង
ជ្រាលជ្រៅអំពីសេដ្ឋកិច្ច សង្គម ការងារធ្វើ។ មួយឆ្នាំដែលបណ្ដាប្រទេសជាសមាជិក​បានឃ្លាតឆ្ងាយពីគ្នាយ៉ាងឆ្ងាយបំផុតពីមុនមក។

 

       ឆ្នាំនៃបណ្តាការវាយប្រហារភេរវកម្មនិងវិបត្តិជនអន្តោប្រវេសន៍

        ភេរវកម្មនិងវិបត្តិជនអន្តោប្រវេសន៍ជាបម្រែបម្រួលធំបំផុតនៅទ្វីបអឺរ៉ុបក្នុង
ឆ្នាំ២០១៥នេះ ហើយជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតដែលទ្វីបអឺរ៉ុបទាំងមូលត្រូវ
ប្រឈមមុខ។

        បារាំង ជាប្រទេសមានទង់ជាតិ៣ព័ណ៌ ដែលជានិមិត្តរូបឲ្យសេរីភាព សម
ភាពនិងមេតាធម៌ ប៉ុន្តែជាកន្លែងរងការវាយប្រហារភេរវកម្មដ៏សាហាវចំនួន ២លើស
ដែលធ្វើឲ្យរំជួលពិភពលោក។ តាមនោះ ប្រទេសអឺរ៉ុបជាច្រើនបានស្វែងរក វិធាន
ការរឹតបន្តឹងសន្តិសុខ។ ដំណោះស្រាយមួយត្រូវបានលលើកយកមកពិភាគ្សានោះ
គឺការ ពិចារណាចំពោះការផ្អាកជាបណ្តោះអាសន្ននូវសន្ធិសញ្ញា Schengen ជាសន្ធិ សញ្ញាធ្វើដំណើរទៅវិញទៅមករវាងប្រទេសអឺរ៉ុបនានា។ ប្រទេសជាសមាជិក EU ក៏បានឯកភាពគ្នាអំពីកិច្ចព្រមព្រៀងមួយ បើកផ្លូវឲ្យការប្រើប្រាស់ប្រព័ន្ធកត់សម្គាល់
ព័ត៌មានអ្នកដំណើរ PNR (Passenger name record) ដោយមិនអើពើរ ដល់ការព្រួយ
បារម្ភអំពីការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួនឡើយ។

        ដើម្បីរាំងស្កាត់ឲ្យបានយូរអង្វែងអំពីការគំរាមកំហែងភេរវកម្ម ប្រការសំខាន់
បំផុតគឺ ជាការស្ថិរភាពសង្គម ប៉ុន្តែការស្ថិរភាពនេះ ត្រូវរងផលប៉ះពាល់ដោយវិបត្
តិជន អន្តោប្រវេសន៍ដែលធំបំផុតតាំងពីដើមសតវត្សទី២១មក។ ក្នុងឆ្នាំ២០១៥នេះ ចរន្តជនអន្តោប្រវេសន៍ធ្វើដំណើរពីប្រទេសស៊ីរី អាហ្វហ្គានីស្ថានដែលហូរមកទ្វីប នេះដោយឥតឈប់ឈរ។ សម្បីតែនៅក្នុងកិច្ចប្រជុំកំពូលនា ដំណាច់ឆ្នាំ២០១៥
នេះEU នៅមិនទាន់ស្រុះចិត្តគំនិតគ្នាក្នុងការដោះស្រាយ ការសាកល្បងសំដៅ
ជំនួសឲ្យរាល់វិធានការដែលមានចរិត្តលក្ខណៈបណ្តោះ អាសន្ននាបច្ចុប្បន្ននៅ
ឡើយ។

        ទ្វីបអឺរ៉ុបបាត់បង់សាមគ្គីភាពនិងធ្លាក់ក្នុងស្ថានភាពបែកបាក់

        ការបាត់បង់សាមគ្គីភាពរបស់EU ធ្លាប់កើតមានឡើងនៅក្នុងវិបត្តិបំណុល
របស់ក្រិកមុននេះ បណ្តាលឲ្យ EU ប្រឈមមុខនឹងសេណារីយ៉ូបែកបាក់គ្នា។ វិបត្តិ ជាបន្តបន្ទាប់ក្នុងឆ្នាំ២០១៥ ក៏ធ្វើឲ្យទ្វីបនេះប្រឈមមុខនឹងជម្រើសយ៉ាងលំបាក គឺបោះដៃជួយឧបត្ថម្ភឬរឹតបន្តឹងការត្រួតពិនិត្រដើម្បីការពារសុវត្ថិភាពរបស់ខ្លួន។
តាមនោះ ជនភៀសខ្លួន មិនត្រឹមតែជាអំរែកសេដ្ឋកិច្ច សន្តិសុខ សង្គមតែប៉ុណ្ណោះ
ទេ ថែមទាំងជាមូលហេតុបណ្តាលការបែកបាក់សាសនា ជាតិសាសន៍ទៀតផង។

         សេដ្ឋកិច្ចមិនទាន់ស្ដាឡើងវិញ

        ការជះឥទ្ធិពលនៃវិបត្តិហិរញ្ញវត្ថុទូទាំងពិភពលោក ពីឆ្នាំ ២០០៨មក និង​វិបត្តិបំណុលសាធារណនៅទ្វីបអឺរ៉ុប មិនទាន់ដោះស្រាយអោយបានចប់ចុងចប់
ដើមនៅឡើយ ជាមូលហេតុស្នូលបណ្ដាលអោយខឿនសេដ្ឋកិច្ចទ្វីបនេះមិនអាច
ស្ដាឡើងវិញ ក្នុងឆ្នាំ ២០១៥នេះ។ បណ្ដាកញ្ចប់ជួយឧបត្ថម្ភ បណ្ដាវិធានការកំ
ណែទម្រង់ត្រូវបានដាក់ចេញជា​បន្តបន្ទាប់ ប៉ុន្តែប្រសិទ្ធិភាពមិនទាន់បានប៉ុន្មន
ឡើយ។ EU នៅ​ប្រឈមមុខនឹងកម្លាំងសម្ពាធជាច្រើន ពិសេសគឺក្រិកនិងអ៊ីតាលី
នៅជាប្រទេស​មានអត្រាបំណុលសាធារណះច្រើនបំផុត។ ចំពោះប្រទេសមួយ
ចំនួន ការគំរាមកំហែងពីភេរវកម្មបានជះឥទ្ធិពលយ៉ាងខ្លាំង។ ​អត្រាអតិផរណា
របស់បណ្ដាប្រទេសក្នុង​ EU មិនទាន់ទទួលបានដូចគោលបំណង ដោយបណ្ដា
បទដាក់ទណ្ឌកម្មសេដ្ឋកិច្ច​រវាងរុស្ស៊ីនិង EU។

        ក្តីលំបាកនៅមិនទាន់ចាកចេញពីទ្វីបអឺរ៉ុប

        តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ទ្វីបអឺរ៉ុបនឹងប្រឈមមុខនឹងការសាកល្បង ជាច្រើនក្នុងឆ្នាំ២០១៦។ ហើយវាយតម្លៃអំពីបញ្ហានេះ ប្រធានគណៈកម្មាធិការ
អឺរ៉ុប Jean Claude Juncker បានទទួលស្គាល់ថា លោកមិនទាន់មានការស្រមើស្រ
មៃណាទាំងអស់ ប៉ុន្តែការលំបាក់មិនទាន់ចាក ចេញពីទ្វីបអឺរ៉ុបនៅឡើយទេ៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ