អាស៊ានអះអាងការប្តេជ្ញារក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត

(VOVWORLD) -សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥០ (AMM-50) និងសន្និសីទទាក់ ទិននានាដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីលប្រទេស ហ្វីលីពីន។ ទន្ទឹមនឹងខ្លឹម សារគោលសំខាន់ៗដែលបានលើកយកមកពិភាក្សាដូចជា បង្កើនការតភ្ជាប់ក្នុង តំបន់ ជម្រុញទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូនិងកសាងទស្សនវិស័យអាស៊ាន ដល់ឆ្នាំ២០២៥នោះ AMM-50 លើកនេះក៏បានទទួលស្គាល់នូវលទ្ធផលវិជ្ជមានដំបូង ខណៈដែលអាស៊ាននិងចិនបានអនុម័ត លើសេចក្តីព្រាងក្របខ័ណ្ឌ ក្រមប្រតិបត្តិ សម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ព្រមទាំងនាំខ្លឹមសារស្តីពីសមុទ្រខាង កើតចូលក្នុងសេចក្តីថ្លែងការណ៍ផង ដែរ។ អស់រយៈពេល៥០ឆ្នាំបានបង្កើតនិងអភិ វឌ្ឍន៍ អាស៊ានកំពុងអះអាងនូវតួនាទីមិនអាចខ្វះបានឡើយរបស់ខ្លួនក្នុងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់។

សមុទ្រខាងកើត មិនត្រឹមតែជាតំបន់យុទ្ធសាស្ត្រសំខាន់សម្រាប់ប្រទេសនានា ក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាខ្សែដឹកជញ្ជូនតាមផ្លូវសមុទ្រដ៏សំខាន់របស់តំបន់ និងពិភពលោកទៀតផង។ ក៏ដោយសារជាតំបន់សមុទ្រយុទ្ធសាស្ត្របានជាតំបន់នេះ តែងតែកើតមានឡើងជម្លោះដោយសារភាគីនានាសុទ្ធតែប្រកាសអធិបតេយ្យភាព របស់ខ្លួននៅតាមបណ្តាតំបន់ត្រួតស៊ីគ្នា។ ហេតុដូច្នេះ សមុទ្រខាងកើតគឺមិនស្ថិត នៅក្រៅការយកចិត្តទុកដាក់របស់អាស៊ានឡើយ ហើយជារៀងរាល់ឆ្នាំ តែងតែបាន ដាក់បញ្ចូលទៅក្នុងរបៀបវារៈរបស់ប្លុកផងដែរ។

        ចាំបាច់ត្រូវមានឧបករណ៍ច្បាប់មួយសម្រាប់ជម្លោះនៅសមុទ្រខាងកើត

        តាំងពីយូរហើយ អាស៊ានបានមានបំណង រួមជាមួយចិនកសាងឧបករណ៍ច្បាប់មានចរិតលក្ខណៈចាប់បង្ខំមួយដើម្បីកាត់បន្ថយជម្លោះកើតមានឡើងនៅតំបន់ សមុទ្រនេះ។ គោលគំនិតមួយអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាង កើត (COC) ត្រូវផ្តួចផ្តើមឡើងកាលទីឆ្នាំ២០០៥ ប៉ុន្តែអស់រយៈពេល ១៥ឆ្នាំទើបអាស៊ាន និងចិនបានអនុម័តជាផ្លូវការនូវសេចក្តីព្រាង COC នៅក្នុងសន្និសីទលើកនេះ។

        គោលគំនិតទូទៅរបស់អាស៊ាន គឺ COC ត្រូវផ្អែកទៅលើសេចក្តីថ្លែងការណ៍រួម ស្តីពីការប្រតិបត្តិលើសមុទ្រខាងកើត (DOC) ដែលអាស៊ាននិងចិនបានចុះហត្ថលេខា នាឆ្នាំ២០០២។ ពោលគឺ ភាគីនានាត្រូវមានកាតព្វកិច្ចនិងការប្រតិបត្តិដើម្បីគោលដៅ សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ កសាងទំនុកទុកចិត្ត និងដោះស្រាយជម្លោះដោយសន្តិវិធីនិងអនុសញ្ញានៃច្បាប់សមុទ្រ។ តាមទស្សនៈ របស់អាស៊ាន COC ត្រូវតបស្នងនូវចំណុចវិជ្ជមានរបស់ DOC ផងនិងត្រូវបានលើក កំពស់ផង សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ស្ថានភាពថ្មី។

អាស៊ានអះអាងការប្តេជ្ញារក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត - ảnh 1សម័យប្រជុំពេញអង្គនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥០ (AMM-50)

        ហេតុដូច្នេះ រួមជាមួយការសង្កត់ធ្ងន់លើគោលការណ៍វិជ្ជមានដែលបានចែងក្នុង DOC នោះ អាស៊ានមានបំណងថា ក្រមប្រតិបត្តិ COC ត្រូវមានការចាប់បង្ខំខ្ពស់ជាង DOC ត្រូវមានយន្តការឃ្លាំមើល ជាពិសេស បំពេញបន្ថែមសេចក្តីកំណត់ដោយ សង្កត់ធ្ងន់ទៅលើគោលការណ៍គោរពតំបន់សេដ្ឋកិច្ចពិសេសនិងតំបន់ខ្ពង់រាបបាត សមុទ្ររបស់ប្រទេសនានាតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រ ឆ្នាំ១៩៨២។

        ក្របខ័ណ្ឌ COC ដែលបានអនុម័តនាថ្ងៃទី៥សីហានោះគឺត្រូវទទួលការព្រម ព្រៀងចុះហត្ថលេខារបស់ប្រទេសទាំងអស់ទើបមានសុពលភាព។ ការស្វែងរកភាព ចុះសម្រុងរវាងប្រទេសអាស៊ាននានាឬរវាងអាស៊ាននិងចិននោះ នឹងជាឧបសគ្គមិន តិចឡើយនាពេលខាងមុខ។ ប៉ុន្តែ ការអនុម័តលើក្របខ័ណ្ឌ COC នៅត្រូវបានចាត់ ទុកជាការបោះជំហានដ៏ធំមួយឆ្ពោះទៅធានាសន្តិភាពនិងសន្តិសុខក្នុងតំបន់។ ជា ពិសេស ការសម្រេចរួចរាល់ក្របខ័ណ្ឌ COC គឺឆ្លុះបញ្ចាំងគោលបំណងដែលប្រទេស អាស៊ានទាំងអស់ប្រាថ្នា គឺកសាងតំបន់សមុទ្រខាងកើតប្រកបដោយសន្តិភាព ស្ថិរ ភាព ស្និទ្ធស្នាលនិងសហប្រតិបត្តិការ។

        អាស៊ានលើកកំពស់ស្មារតីស្រុះចិត្តគំនិត

        ក្នុងស្ថានភាពដែលអាស៊ានកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើននោះ ច្បាស់លាស់ថា កសាងទំនាក់ទំនងសមស្របអំពីសមុទ្រខាងកើត គឺ ម្យ៉ាងសម្តែងនូវ ការរួមចំណែកជាក់ស្តែងរបស់អាស៊ានសម្រាប់សន្តិភាព ស្ថិរភាពយូរអង្វែងក្នុងតំបន់ ម្យ៉ាងវិញទៀត សម្តែងនូវតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងបណ្តាបញ្ហាតំបន់ និងអន្តរជាតិ។ ការស្រុះចិត្តគំនិតជាគន្លឹះជួយអាស៊ានឆ្លងផុតរាល់ការសាកល្បងក្នុង តំបន់។ ក្នុងបទសន្ទរកថាបើក AMM-50  រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ប្រធានអា ស៊ាន ២០១៧ ក៏បានអះអាងថា “អាស៊ានកំពុងធ្វើដំណើរជាមួយគ្នា”។ ហើយ ក្នុងពេលវេលាមាសរបស់អាស៊ាននេះ ការធ្វើដំណើរនោះ កំពុងបានប្រទេសជាសមា ជិកលើកកំពស់ស្មារតីស្រុះចិត្តគំនិតនិងការទទួលខុសត្រូវដោះស្រាយរាល់ការសាក ល្បងរួម ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ