អាស៊ានឯកភាពសាមគ្គីភាពក្នុងបញ្ហាសមុទ្រខាងកើត
ANH HUYEN -  
|
អាស៊ានឯកភាពសាមគ្គីភាពក្នុងបញ្ហាសមុទ្រខាងកើត (baodatviet.vn) |
Vovworld-ARF បានបង្កើតនាខែកក្កដាឆ្នាំ១៩៩៤នៅក្រុងបាងកកថៃដោយ
គោលដៅរក្សាការសន្ទនានិងផ្លាស់ប្តូរមតិអំពីបញ្ហាក្នុងវិស័យនយោបាយសន្តិសុខ
កសាងជំនឿជាក់និងការទូតបង្ការនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក។ មកដល់ឥឡូវនេះ
ARF បានមានប្រទេសចំនួន២៧បានចូលរួម។ ដោយទ្រង់ទ្រាយនិងការចូលរួម
មានការទទួលខុសត្រូវរបស់សមាជិកនានា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ARF បានរួម
ចំណែកសំខាន់ក្នុងការកសាងបរិយាកាសសន្តិសុខដំបន់។
បញ្ហាសមុទ្រខាងកើតក្ដៅគគុកនៅ ARF 22
នាពេលកន្លងទៅ រួមជាមួយការសាកល្បងសន្តិសុខផ្សេងៗគ្នាលេចឡើងក្នុង
ដំបន់ ជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើតបាននិងកំពុងក្លាយទៅជាខ្លឹមសារ
ស្នូលនៃវេទិការសន្តិសុខក្នុងនិងក្រៅដំបន់។ ដើម្បីស្វែងរកទិសដៅ ត្រឹមត្រូវដោះ
ស្រាយបញ្ហាសមុទ្រខាងកើតនោះគឺមិនអាចបដិសេធបានឥទ្ធិពលនៃ ARF ឡើយ។
គេនៅចាំថានៅវេទិការ ARF 21 នៅម៉ីយ៉ាន់ម៉ានាឆ្នាំ២០១៤ ARF បានចេញ
សេចក្តីថ្លែងការណ៍រួមស្ដីពីបញ្ហាសមុទ្រខាងកើត ក្នុងនោះសម្ដែងការព្រួយបារម្ភ
ចំពោះសកម្មភាពរបស់ចិនដែលបង្កើនភាពតានតឹងក្នុងដំបន់។ ប្រការនោះបាន
បង្ហាញសាមគ្គីភាពក្នុងប្លុកអាស៊ាន។ រីឯនៅវេទិការ ARF ឆ្នាំនេះ បញ្ហាសមុទ្រខាង
កើតកាន់តែបានសមាជិក ARF យកចិត្តទុកដាក់ថែមទៀត។
អាស៊ានស្រុះចិត្តគំនិតអំពីការដោះស្រាយជំលោះនៅសមុទ្រខាងកើត
បញ្ហាសមុទ្រខាងកើតបានក្ដៅគគុកតាំងពីពេលមិនទាន់បើកវេទិការមកម្លោះ។
មុនពេលចូលរួមសន្និសីទ រដ្ឋមន្ត្រីការបរទេសចិនលោក WangYi បានព្រមានថា ការ
នាំបញ្ហាសមុទ្រខាងកើតទៅអាស៊ានគឺមានឥទ្ធិពលបញ្ច្រាស់និងបង្កើនភាពតានតឹង។
បញ្ហាសមុទ្រខាងកើតគួរតែចរចារទ្វេភាគី។ ប៉ុន្តែក្នុងសន្ទរកថាបើកសន្និសីទរដ្ឋមន្ត្រី
អាស៊ាន (AMM 48) នាថ្ងៃទី៤សីហា នាយករដ្ឋមន្ត្រីម្ចាស់ផ្ទះម៉ាឡេស៊ី Najib Razak
បានអះអាងបញ្ហាអន្តរជាតិធំៗជាច្រើនក្នុងនោះមានការទាមទាអធិបតេយ្យភាពត្រួត
ស៊ីគ្នាគឺស្មុគស្មាញ ប្រទេសដោយឡែកមិនអាចដោះស្រាយបានឡើយ។ សេចក្តីព្រាង
សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានបានសង្កត់ធ្ងន់ទៅលើសារ
សំខាន់នៃការបង្កើនសាមគ្គីភាពក្នុងប្លុក ពិសេសគឺដោះស្រាយបញ្ហាទាក់ទិនដល់
សន្តិភាពស្ថិរភាពសន្តិសុខនៅដំបន់ពិសេសគឺត្រូវតែដោះស្រាយដោយសន្តិវិធីនូវ
ជំលោះនានាដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។ តាមមជ្ឈដ្ឋានអ្នកសង្កេតការថា
ការផ្សាភ្ជាប់នេះជាកំលាំងចលករដើម្បីបង្កើតកំលាំងសមូហភាពឆ្លងផុតពីការសាក
ល្បងរួម។
ចិនបន្តកេចវេសដំណើរការឈានទៅ COC
លើស្ថានភាពជាក់ស្ដែង សាមគ្គីភាពឯកភាពរបស់អាស៊ានដែលបានធ្វើឲ្យចិន
សម្ដែងការព្រួយបារម្ភ។ ប្រការនេះបានបង្ហាញនាខែឧសភាឆ្នាំ២០១៥ ខណៈដែល
សន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៦បានចេញសេចក្តីថ្លែងការណ៍លើកច្បាស់អំពី
ការការព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើតគឺចិនបានមានប្រតិកម្មភ្លាមមួយ
រំពេក។ ឬនាពេលថ្មីៗនេះ មុននឹងសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន អនុរដ្ឋមន្ត្រី
ការបរទេសចិន Liu Zhenmin បានប្រកាសថា សន្និសីតមិនគួរតែពិភាគ្សាលើបញ្ហា
សមុទ្រខាងកើត។ ប៉ុន្តែចំពោះសាមគ្គីភាពរបស់បណ្ដាប្រទេសអាស៊ាននោះ មុន
ពេលបើកសន្និសីទ ARF ចិនបានប្រកាសបញ្ចប់ការសាងសង់នៅសមុទ្រខាងកើត។
ទន្ទឹមនឹងនោះឯកភាពជាមួយអាស៊ានបង្កើនការពិគ្រោះយោបល់សំដៅឈានទៅក្រម
ប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។
សេចក្តីប្រកាសរបស់ចិនរួមជាមួយការឯកភាពបង្កើតខ្សែទូរស័ព្ទក្តៅលើសមុទ្រ
រវាងអាស៊ាននិងចិន អាចសង្ឃឹមជួយដោះស្រាយភាពតានតឹងនៅសមុទ្រខាងកើតផង
ប៉ុន្តែក៏ធ្វើឲ្យសាធារណៈសង្ស័យ។ ហេតុនេះហើយ ARF 22 កំពុងរងចាំសញ្ញាសកម្មថ្មី៕
ANH HUYEN