អាស៊ីឦសាន ២០១៦៖ ឆ្នាំមួយពោពេញទៅដោយអស្ថិរភាព

          (VOV)_អាស៊ីឦសាន ជាតំបន់មួយដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋ កិច្ចសកលផង និងក៏ជាតំបន់ពោពេញទៅដោយជំលោះផងដែរ។ ក្រឡែកមើលឡើង 
វិញឆ្នាំ២០១៦ ស្ថានភាពនៅអាស៊ីឦសាន បានមានរលកថ្មីកើតមានឡើងជាបន្ត
បន្ទាប់។ នោះគឺសន្តិភាព ស្ថិរភាព ការប្រឈមមុខដាក់គ្នាជាបណ្ដាចំណុចលេចធ្លោ 
ក្នុងតំបន់អាស៊ីឦសាន ឆ្នាំ២០១៦។

អាស៊ីឦសាន ២០១៦៖ ឆ្នាំមួយពោពេញទៅដោយអស្ថិរភាព - ảnh 1
អាស៊ីឦសាន ២០១៦៖ ឆ្នាំមួយពោពេញទៅដោយអស្ថិរភាព

សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបាញ់សាកល្បងនុយក្លេអ៊ែរ អាមេ
រិកនិងកូរ៉េខាងត្បូងមានផែនការសម្រេច​ប្រព័ន្ធខែលការពារ​មី​ស៊ី​លដំណាក់កាលចុង
ក្រោយ    (THAAD) ឆាកនយោបាយកូរ៉េខាងត្បូងអស្ថិរភាព។ បំរ៉ែបំរួលទាំងនេះ បាន
ជំរុញតំបន់អាស៊ីឦសាននេះ ធ្លាក់ចូលក្នុងស្ថានភាពប្រឈមមុខគ្នា​ ក្នុងឆ្នាំ  ២០១៦។

          ឧបទ្វីបកូរ៉េបានប្រដូចគ្នានឹង​ធុងរំសេវ

        ចំណុចក្តៅគគុកបំផុតក្នុងតំបន់ ក្នុងឆ្នាំ២០១៦នេះ ជាឧបទ្វីបកូរ៉េ។លើកដំបូង
ក្នុងមួយឆ្នាំ សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េសាកនុយក្លែអ៊ែរពីរលើក
 បាញ់កាំជ្រូច១០ដង ដោយមាន២៤គ្រាប់។ សាធារណមតិអន្តរជាតិ បានមានប្រតិ
កម្មខ្លាំងក្លាចំពោះទង្វើទាំងនេះរបស់កូរ៉ែខាងជើង។ នាថ្ងៃទី៣០ វិច្ឆិកាឆ្នាំ២០១៦ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឯកភាពអនុម័តលើសេចក្ដីសម្រេច
ចិត្តដាក់បទដាក់ទណ្ឌកម្មលើគ្រប់វិស័យចំពោះកូរ៉េខាងជើង។

          ចំពោះកាយវិការរបស់កូរ៉េខាងជើងនេះ បណ្ដាប្រទេសអាមេរិក ជប៉ុន និងកូ
រ៉េខាងត្បូងក៏បានបង្កើតសកម្មភាពដាក់ពង្រាយកងទ័ព និងបើកទូលាយទ្រង់ទ្រាយ
សមយុទ្ធ។ ជាលើកដំបូងដោយមានការជំរុញពីអាមេរិក រដ្ឋអំណាចប្រធានាធិបតីកូ
រ៉ែខាងត្បូង លោកស្រី Park Heun Hye បានសម្រេចចិត្តដាក់ពង្រាយ​ប្រព័ន្ធខែល ការ
ពារ ​មី​ស៊ី​ល(THAAD)។ តាមបណ្ដាអ្នកជំនាញការអះអាងថា៖ប្រព័ន្ធ THAAD នេះជះ
ឥទ្ធិពលផ្ទាល់ចំពោះស្ថានភាពសន្តិសុខក្នុងតំបន់។

          ជំលោះអធិបតេយ្យកោះសមុទ្រ អស្ថិរភាពនយោបាយនៅកូរ៉េខាងត្បូង

        ឆ្នាំ២០១៦ បានឃើញភាពតានតឹងជាច្រើន រវាងជប៉ុននិងកូរ៉េខាងត្បូង​ក្នុង
ការប្រជែងដណ្ដើមអធិបតេយ្យភាពតំបន់ប្រជុំកោះ Senkaku ដែលបានចិន ហៅថា
ដាយយូរ។កងកម្លាំងការពារសមុទ្រជប៉ុនបានព្រមានជាច្រើនលើកច្រើនសារចំពោះ
នាវាចិនដែលបានចូលក្នុងតំបន់សមុទ្រនេះ ដែលបានតូក្យូរប្រកាស អធិបតេយ្យ
ភាពហើយ។ ដើម្បីបង្កើនកម្លាំងនៅប្រជុំកោះនេះ ជប៉ុនបានជំរុញ ខ្លាំងកំណែទម្រង់
យោធា បង្កើនថវិកាការពារជាតិ។ ជប៉ុនបានអនុម័តទៅលើថវិកាការពារជាតិសំ
រាប់ឆ្នាំសារពើពន្ធ ២០១៧ដោយមានចំនួន ៥១៧០ ពាន់លានយែន។ រួមជាមួយនោះ 
ជប៉ុនក៏បានអនុវត្តច្បាប់សន្តិសុខថ្មីជាផ្លូវការ ដោយមានគោលដៅគឺបង្កលក្ខណះ
អោយកងកម្លាំងការពារបានអនុវត្តសកម្ម ភាពយោធានៅឯបរទេស។

          ក្នុងពេលជាមួយគ្នានោះ វិបត្តិនយោបាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង
 លោកស្រី Park Geun Hye បានបង្កើតឡើងការរញ្ជួយដីមួយនៅលើ ឆាកនយោ
បាយកូរ៉េខាងត្បូង។ បណ្ដាគណបក្សនៅកូរ៉េខាងត្បូងកំពុងត្រៀមរៀបចំអោយ
ការបោះឆ្នោត​ប្រធានាធិបតីថ្មី។

          ឆ្នាំ ២០១៧ ស្ថានភាពនៅអាស៊ីឦសាន ពិតប្រាកដថានឹងបន្តមានបំរ៉ែបំរួល
ជាច្រើន។ មិនអាចអះអាងថាបទដាក់ទណ្ឌកម្មខ្លាំងក្លារបស់ក្រុមប្រឹក្សាសន្តិសុខ
 អង្គការសហប្រជាជាតិនេះអាចរាំងស្កាត់សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមា
និតកូរ៉ែបន្តអភិវឌ្ឍន៍នុយក្លែអ៊ែរនិងកាំជ្រូចបានឬទេ? ទិដៅរបស់ឆាកនយោ
បាយកូរ៉េខាងត្បូង និងយថាទស្សន៍បោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ដូច
ជាម្តេច? ជប៉ុនបន្តកំណែទម្រង់យោធាដល់កំរិតណា? ស្ថានភាពនយោបាយសន្តិ
សុខ និងទំនាក់ទំនងអាស៊ីឦសាន នឹងមានចំណុចលេចធ្លោគួរអោយចាប់អា
រម្មណ៍ជាច្រើនកើតមានឡើងនាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ