(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងសម័យបើកមហាសន្និបាតតំណាងសមាគមកសិករវៀតណាមលើកទី ៨ នាថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា៖ កសិកម្មគឺជាគុណសម្បត្តិជាតិ ជាសសរស្តម្ភនៃខឿនសេដ្ឋកិច្ចជាតិ។
នាថ្ងៃទី ២៦ ខែធ្នូ មហាសន្និបាតតំណាងសមាគមកសិករវៀតណាមលើកទី ៨ បានបើកជាផ្លូវការ។ រូបថត៖ VGP/Le Hieu |
កសិករ និង ជនបទមានទីតាំងយុទ្ធសាស្ត្រក្នុងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ ការអះអាងនេះបានសរឲ្យឃើញយ៉ាងច្បាស់លាស់អំពីសារៈសំខាន់នៃវិស័យកសិកម្ម កសិករក្នុងបុព្វហេតុអភិវឌ្ឍន៍របស់វៀតណាម។
កសិកម្មបន្តពង្រីកតួនាទីជាសសរស្តម្ភនៃខឿនសេដ្ឋកិច្ចវៀតណាម
ក្នុងឆ្នាំ២០២៣ កសិកម្ម បន្តអះអាងពីឋានៈដ៏សំខាន់របស់ខ្លួន ជាសសរស្តម្ភនៃខឿនសេដ្ឋកិច្ចវៀតណាម ធានាយ៉ាងរឹងមាំសន្តិសុខស្បៀងអាហារ តុល្យភាពសំខាន់ៗនៃខឿនសេដ្ឋកិច្ច និងរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
តួនាទីជា “សសរស្តម្ភ” ខឿនសេដ្ឋកិច្ចរបស់កសិកម្មបានបង្ហាញយ៉ាងច្បាស់លាស់នៅពេលដែលឆ្នាំនេះ ក្នុងបរិបទដែលមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែ កំណើនសេដ្ឋកិច្ចនៃវិស័យកសិកម្មវៀតណាមទាំងមូលត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ៣,៨៣% ខ្ពស់បំផុតក្នុងរយៈពេលច្រើនឆ្នាំថ្មីៗនេះ។ ជាពិសេស តម្លៃប្រាក់នាំចេញរបស់វិស័យទាំងមូលសម្រេចបានជាង ៥៣ ពាន់លានដុល្លារអាមេរិក អតិរេកពាណិជ្ជកម្មរបស់វិស័យទាំងមូលសម្រេចបានជាង ១២ ពាន់លានដុល្លារអាមេរិក។ នេះជាតួលេខខ្ពស់កំណត់ត្រា ហើយស្រូបយកជាង ៤២,៥% នៃការនាំចេញហួសកម្រិតរបស់ប្រទេសទាំងមូល។ ក្នុងនោះ មុខទំនិញនាំចេញមួយចំនួនបានកើនខ្ពស់ដូចជា៖ បន្លែ និងផ្លែឈើកើនជាង ៧០% និង អង្ករកើនជាង ៣៦%។ តាមការព្យាករណ៍ថា តម្លៃប្រាក់នាំចេញបន្លែ និងផ្លែឈើនៅឆ្នាំនេះរបស់វៀតណាមអាចឈានដល់កំណត់ត្រាពី ៥,៥ ទៅ ៥,៨ ពាន់លានដុល្លារអាមេរិក កើនពី ៨០ ទៅ ៩០% បើធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនោះ ទំនិញអង្ករ និងបន្លែនៅតែមានឱកាសបន្តមានកំណើនក្នុងឆ្នាំ ២០២៤។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានចាត់ទុកថា៖ រាល់សមិទ្ធផលដែលសម្រេចបានរបស់វិស័យកសិកម្មគឺជាលទ្ធផលនៃការរៀបចំ
ផលិតកម្មឡើងវិញ និងរៀបចំរចនាសម្ព័ន្ធឡើងវិញនូវផ្នែកទំនិញបំពេញបន្ថែមតម្លៃ នាំមកនូវប្រាក់ចំណូលខ្ពស់ជូនប្រជាកសិករនិយាយដោយឡែក និងរួមវិភាគទានដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូលនិយាយរួម៖
“ផ្លាស់ប្តូរពីការត្រិះរិះផលិតកម្មកសិកម្ម ទៅជាការត្រិះរិះសេដ្ឋកិច្ចកសិកម្ម គឺជាការផ្លាស់ប្តូរពីកំណើនតម្លៃតែមួយ ទៅជាកំណើនពហុតម្លៃ។ យើងមានទំនុកចិត្តដើម្បីរៀបចំរចនាសម្ព័ន្ធផ្នែកទំនិញ ដូចជាអង្ករបច្ចុប្បន្នមានវត្តមាននៅទីផ្សារដែលមានតម្រូវការពិបាកបំផុតដូចជាជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ សំខាន់បំផុតគឺ ប្រសិនបើចង់បង្កើតតម្លៃសម្រាប់អនាគត ត្រូវតែរៀបចំរចនាសម្ព័ន្ធផ្នែកទំនិញឡើងវិញ និងបង្កើនតម្លៃលើផ្ទៃដីដដែលផងដែរ”។
ប្រជាកសិករ - ម្ចាស់កម្មវត្ថុនៃការអភិវឌ្ឍកសិកម្ម និងសេដ្ឋកិច្ចជនបទ
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (រូបថត៖Tuan Huy) |
សមិទ្ធផលនៃវិស័យកសិកម្មក្នុងប៉ុន្មានឆ្នាំកន្លងទៅ តែងតែផ្សារភ្ជាប់ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ។ ប្រជាកសិករគឺជាម្ចាស់កម្មវត្ថុ និងជាមជ្ឈភាពនៃដំណើរការអភិវឌ្ឍន៍កសិកម្ម។ក្នុងបរិបទបច្ចុប្បន្ន នៅពេលដែលវៀតណាមកំពុងផ្លាស់ប្តូរការត្រិះរិះផលិកម្មកសិកម្មទៅជាសេដ្ឋកិច្ចកសិកម្ម ផលិតកម្មស្អាត កំណើនបៃតងគឺជានិន្នាការចាំបាច់ ហើយតួនាទីរបស់ប្រជាកសិករកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសសមាគមកសិករវៀតណាមលើកទី ៨អគ្គលេខាបក្សលោក Nguyen Phu Trong បានអះអាងថា៖
“បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា “កសិកម្ម កសិករ និងជនបទ គឺជាកត្តា
ទាំងបីដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា ហើយ មិនអាចកាត់ផ្តាច់បាន ព្រមទាំងមានតួនាទី និងទីតាំងយ៉ាងសំខាន់ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង និងការពារមាតុភូមិ។ កសិករ និងជនបទមានទីតាំងយុទ្ធសាស្ត្រក្នុងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ ដូច្នេះ សមាគមកសិករគ្រប់លំដាប់ថ្នាក់ត្រូវណែនាំប្រជាកសិករចូលរួមយ៉ាងសកម្មក្នុងការកសាងជនបទថ្មី ជនបទថ្មីកម្រិតខ្ពស់ គំរូ ឆ្លាតវៃ ប្រើប្រាស់ច្ចេកវិទ្យាឌីជីថល ព្រមទាំងពង្រីកតួនាទីរបស់ប្រជាកសិករគឺជាម្ចាស់កម្មវត្ថុ ជាមជ្ឈភាពក្នុងការអភិវឌ្ឍកសិកម្ម សេដ្ឋកិច្ចជនបទ និងកសាងជនបទថ្មី។ ផ្ទាំងគំនូរ “កសិកម្មអេកូឡូស៊ី ជនបទទំនើប កសិករអរិយធម៌” ពិតជាល្អឥតខ្ចោះដែរឬទេ ហើយធ្វើយ៉ាងម៉េចដើម្បីក្លាយទៅជាការពិតគឺទាមទារឲ្យមានការប្តេជ្ញាចិត្ត ការស្រុះចិត្តគំនិតគ្នា និងការចូលរួមរបស់ប្រព័ន្ធនយោបាយ និងសង្គមទាំងមូល ប៉ុន្តែសមាគមកសិករវៀតណាម និងវណ្ណៈកសិករវៀតណាមមានតួនាទីផ្ទាល់ និងស្នូល”។
វៀតណាមកំពុងប្រទះនឹងកាលានុវត្តភាពផ្លាស់ប្ដូរថ្មី ការអភិវឌ្ឍដ៏ទូលំទូលាយ និងគួរអោយចាប់អារម្មណ៍តាមទិសដៅឆ្ពោះទៅលំហូរ និន្នាការប្រើប្រាស់នៃខឿនសេដ្ឋកិច្ចពិភពលោក និងនិន្នាការប្រើប្រាស់បៃតងរបស់ពិភពលោក។ ក្នុងលំហូរនោះ កសិកម្មនិងកសិករវៀតណាមបន្តអះអាងពីតួនាទីដ៏សំខាន់របស់ខ្លួន រួមគ្នាស្ថាបនាខឿនកសិកម្មអេកូឡូស៊ីនិងជនបទទំនើប៕