ឥទ្ធិពលពីបទដាក់ទណ្ឌកម្មរបស់អ.ស.បទៅលើសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិកកូរ៉េ
HONG VAN -  
(VOVworld)-ការដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី៣០វិច្ឆិកា
បានអនុម័តជាឯកឆ័ន្ទលើសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មថ្មីចំពោះសាធារណរដ្ឋ
ប្រជាធិប តេយ្យប្រជាមានិកកូរ៉េនោះ គឺត្រូវបានចាត់ទុកជាកាយវិការខ្លាំងក្លាបំផុត
តាំងពីមុនមក ចំពោះប្រទេសនេះ។មជ្ឈដ្ឋានអ្នកនយោបាយនៃប្រទេសជាច្រើនបាន
ចាត់ទុកថា វិស័យដាក់ទណ្ឌកម្មដែលបានកត់ត្រាក្នុងសេចក្តីសម្រេចចិត្តនឹងដាក់
សម្ពាធពេញលេញ ធ្វើឲ្យប្រទេសកូរ៉េខាងជើងនេះកាត់បន្ថយការបង្ករឿងហេតុក្នុង
តំបន់និងវិលត្រឡប់មក តុចរចារប្រាំមួយភាគីវិញ។ប៉ុន្តែនេះមិនមែនជាការងាយ
ស្រួលនោះទេ។
|
សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការបោះឆ្នោតនាថ្ងៃទី៥ធ្នូ |
សេចក្តីសម្រេចចិត្តថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានស្លាក់
លេខ ២៣២១ ដែលពាក់ព័ន្ធនឹងការបាញ់សាកល្បងនុយក្លេអ៊ែរលើកទី៥ ហើយក៏ជា
ការបាញ់សាកល្បងនុយក្លេអ៊ែរធំបំផុតរបស់ប្រទេសកូរ៉េខាងជើងនេះដែលបានអនុវត្ត
នាខែឧសភាកន្លងទៅ។សេចក្តីសម្រេចិត្តនេះមានសរុប១៧ទំព័រនិងទទួលបានសម្លែង
គាំទ្រចំនួន១៥ហើយពុំមានសម្លែងបដិវាទទេ។ នេះជាសេចក្តីសម្រេចចិត្តលើកទី៦
របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះសាធារណរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិកកូរ៉េ។
ដាក់ទណ្ឌកម្មលើវិស័យបានប្រមូលផ្តុំប្រភពរូបិយប័ណ្ណបរទេសច្រើន
បំផុត
គោលដៅដាក់ទណ្ឌកម្មដែលសេចក្តីសម្រេចចិត្តលេខ២៣២១ឆ្ពោះទៅគឺសំដៅ
ធ្វើឲ្យខឿនសេដ្ឋកិច្ចរបស់កូរ៉េខាងជើងថយចុះ។ ជាក់ស្តែងគឺប្រទេសសមាជិកភាព
ទាំង១៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចអនុវត្តការដាក់
ទណ្ឌកម្មទៅលើផ្នែកឧស្សាហកម្មនាំចេញរបស់កូរ៉េខាងជើងនោះគឺធ្យូងថ្ម ហើយដាក់
សម្ពាធ ទៅលើព្យុងយ៉ាងដោយរបៀបរាំងស្កាត់ការនាំចេញធ្យូងថ្មរបស់ប្រទេសនេះ
ក្រោមកម្រិត៤០០លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។ប្រការនេះគឺស្មើនឹងគោលដៅកាត់
បន្ថយ ចំនួន៦០%នៃការនាំចេញធ្យូងថ្មប្រចាំឆ្នាំរបស់កូរ៉េខាងជើងផងដែរ។ ហេតុ
ផលដែល ធ្យូងថ្មជាវិស័យដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា
ជាតិគឺដោយ សារការនាំចេញធ្យូងថ្មជាប្រភពប្រមូលរូបីយប័ណ្ណបរទេសធំបំផុរបស់
កូរ៉េខាងជើងបច្ចុប្បន្ន។
ទន្ទឹមនឹងបញ្ហាសេដ្ឋកិច្ច សេចក្តីសម្រេចចិត្តក៏បានអនុវត្តបទដាក់ទណ្ឌកម្មចំពោះ
មន្ត្រីនិងអង្គការមួយចំនួនរបស់កូរ៉េខាងជើងដោយរងការសង្ស័យថាពាក់ព័ន្ធនឹងកម្មវីធី
នុយក្លេអ៊ែររបស់ប្រទេសនេះ។បុគ្គលនិងសមាជិកអង្គការទាំងអស់នេះត្រូវហាមឃាត
ធ្វើដំណើរជុំវិញពិភពលោក ហើយទ្រព្យសម្បត្តិត្រូវបង្កក។
សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិឆ្ពោះទៅការគ្មាននុយក្លេអ៊ែរលើ
ឧបទ្វីបកូរ៉េ
អង្គការសហប្រជាជាតិចាប់ផ្តើមអនុវត្តបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង
ពីឆ្នាំ២០១៦។ ប៉ុន្តែ មិនអើពើទៅលើការដាក់ទណ្ឌកម្មទាំងពហុភាគីនិងឯកោភាគីនោះ
ព្យុងយ៉ាងនៅបន្តអនុវត្តកម្មវិធីនុយក្លេអ៊ែរបស់ខ្លួនតាំងពីនោះមក។ ជាពិសេស ការបាញ់សាកល្បងនុយក្លេអ៊ែរមានការកើនឡើងថែមទៀត។ តាមស្ថិតិ ពីខែមករាឆ្នាំ២០១៦
កូរ៉េខាងជើងបានអនុវត្តការបាញ់សាកល្បងនុយក្លេអ៊ែរចំនួន២លើកហើយយ៉ាងហោច
ណាស់ប្រទេសនេះបានបាញ់បង្ហោះចំនួន២៥លើកដែលក្នុងនោះបានប្រើប្រាស់បច្ចេក
វិទ្យា កាំជ្រួចមីស៊ីល។ អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon បានសង្កត់ធ្ងន់ថា
ចំនួនការបាញ់បង្ហោះនេះរបស់កូរ៉េខាងជើងគឺច្រើនបំផុតតាំងពីមុនមក និងជាការគំរាម
កំហែងចំពោះសន្តិសុខតំបន់និងរំលោភយន្តការមិនប្រើប្រាស់នុយក្លេអ៊ែរលើសកល
លោកផងដែរ។
បន្ទាប់ពីរយៈពេល៣ខែធ្វើការពិភាគ្សាមក ជាទីបំផុត ក្រុមប្រឹក្សាសន្តិសុខអ.ស.ប
បានឯកភាពអនុម័តជាឯកឆ័ន្ទនូវសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មធ្ងន់ធ្ងរទៅលើកូរ៉េ
ខាងជើង។ប៉ុន្តែ អង្គការសហប្រជាជាតិនៅបើកច្រកទ្វារសម្រាប់ប្រទេសនេះ អង្គុយ
នៅតុចរចារនិងអនុវត្តការសន្យាមិនប្រើប្រាស់នុយក្លេអ៊ែរដោយសកម្មភាពជាក់ស្តែង៕
HONG VAN