ឧបទ្វីបកូរ៉េនិងឆ្នាំ២០១៩ពោរពេញទៅដោយការប្រែប្រួល
(VOVWORLD) - កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.បកូរ៉េ) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅប្រទេសសឹង្ហបុរីកាល ពីខែមិថុនាឆ្នាំ២០១៨ រួមជាមួយការរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងទំនាក់ទំនងរវាង កូរ៉េខាងត្បូងនិងស.ប.បកូរ៉េ បាននាំមកនូវក្ដីសង្ឃឹមជាច្រើនសសម្រាប់ឧបទ្វីប កូរ៉េ។
ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធាន ស.ប.បកូរ៉េលោក Kim Jong-un នៅក្នុងជំនួបទ្វេភាគីនៅទីក្រុងហាណូយកាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៩ (រូបថត៖ TTXVN) |
បន្ទាប់មក ដោយឈរលើមូលដ្ឋាននៃការរីកចម្រើនយ៉ាងសកម្មក្នុងឆ្នាំ ២០១៨នៃទំនាក់ទំនងរវាងស.ប.បកូរ៉េជាមួយអាមេរិកនិងទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ សាធារណៈមតិអន្តរជាតិបានរំពឹងទុកយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងសន្តិភាពមួយសម្រាប់ឧបទ្វីបកូរ៉េនៅកិច្ចប្រជុំកំពូលអាមេរិក-ស.ប.បកូរ៉េលើកទី២នៅ ទីក្រុងហាណូយកាលពីចុងខែកុម្ភៈឆ្នាំ២០១៩។
ប៉ុន្តែ ស្ថានភាពជាក់ស្ដែងនៅលើឧបទ្វីបកូរ៉េក្នុងឆ្នាំ២០១៩មានការប្រែប្រួល យ៉ាងស្មុគស្មាញ ហួសពីការស្មានទុករបស់មជ្ឈដ្ឋានអ្នកនយោបាយនិងអ្នក វិភាគ។
កិច្ចប្រជុំកំពូលអាមេរិក-ស.ប.បកូរ៉េលើកទី២មិនសម្រេចបានកិច្ចព្រមព្រៀង ព្យុងយ៉ាងបន្តសាកល្បងអាវុធ
របៀបវារៈក្នុងកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធាន ស.ប.បកូរ៉េលោក Kim Jong-un នៅទីក្រុងហាណូយកាលពីថ្ងៃទី២៨ខែកុម្ភៈ ត្រូវ កាត់ខ្លីគួរអោយភ្ញាក់ផ្អើល។ នោះគឺជាសញ្ញាមួយនៃលទ្ធផលមិនដូចនៅនឹងការ រំពឹងទុកឡើយ។ ហើយក្នុងសន្និសីទកាសែតបន្ទាប់នោះ រដ្ឋមន្រ្តីក្រសួងការបរទេស ស.ប.បកូរ៉េលោក Ri Yong-ho បានស្ដីបន្ទោសអាមេរិកមិនជួយជ្រោមជ្រែងបណ្ដា សំណើរបស់ស.ប.បកូរ៉េ ហើយបណ្ដាលអោយកិច្ចប្រជុំនេះត្រូវបរាជ័យ។
មិនដល់២ខែបន្ទាប់ពីកិច្ចប្រជុំពោលខាងលើ ព្យុងយ៉ាងបានដំណើរការបាញ់ បង្ហោះសាកល្បង មីស៊ីលចំនួន២លើក បើកផ្លូវសម្រាប់ការសាកល្បងអាវុធចំនួន ១០លើកទៀតបន្ទាប់នោះ។ សកម្មភាពនេះបានបណ្ដាលឡើងការព្រួយបារម្ភអំពី លទ្ធភាពដែលព្យុងយ៉ាងបោះបង់ចោលកិច្ចចរចាដើម្បីបន្តរត់ប្រណាំងសព្វាវុធ។ មិនត្រឹមតែប៉ុណ្ណោះទេ ព្យុងយ៉ាងថែមទាំងផ្អាកការជួបប្រាស្រ័យនិងគម្រោង សហប្រតិបត្តិការជាមួយសេអ៊ូល ព្រមទាំងរិះគន់សេអ៊ូលយ៉ាងខ្លាំងថា ប្រដេញ តាមគោលនយោបាយអមិត្តរបស់វ៉ាស៊ីនតោនប្រឆាំងនឹងព្យុងយ៉ាងផងដែរ។ សភាពការណ៍នៅលើឧបទ្វីបកូរ៉េក្នុងដំណាក់កាលនេះត្រូវបានពណ៌នាថា ស្ថិត នៅក្នុងភាពតានតឹងដ៏ធ្ងន់ធ្ងរ។
ក្ដីសង្ឃឹមថ្មី
ក្ដីសង្ឃឹមថ្មីត្រូវបានអុជបំភ្លឺជាថ្មីម្ដងទៀត ក្រោយពីព្រឹត្តិការណ៍ដែលប្រធានា ធិបតីអាមេរិកលោក Donald Trump ក្លាយទៅជាប្រមុខរដ្ឋកំពុងកាន់អំណាចដើម ដំបូងរបស់អាមេរិកដាក់ជើងនៅលើដែនដីស.ប.ប.កូរ៉េនៅតំបន់ Panmunjeom កាលពី ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩។ ជំនួបរវាងលោក Donald Trump និងលោក Kim Jong-un នៅ Panmumjeom ត្រូវបានរៀបចំដោយចៃដន្យ ក្នុងឱកាស ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងរបស់លោកប្រធានាធិបតីអាមេរិក និងចូលរួម កិច្ចប្រជុំកំពូលក្រុម G20 នៅជប៉ុន។ ប្រការនេះបានបង្ហាញអោយឃើញនូវភាព ប្រញាប់ប្រញាល់ចង់ជួបពិភាក្សាការងាររវាងភាគីទាំងពីរ។ បន្ទាប់ពីជំនួបនេះ លោកប្រធានាធិបតីអាមេរិកនិងលោកប្រធានស.ប.បកូរ៉េបន្តផ្លាស់ប្ដូរលិខិត សរសេរដោយដៃទៅវិញទៅមក តាមនោះអះអាងនូវទំនាក់ទំនងបុគ្គលយ៉ាងល្អ ប្រសើរ។
ទោះបីដូច្នេះក៏ដោយ រហូតដល់ខែតុលាឆ្នាំ២០១៩ អាមេរិកនិងស.ប.បកូរ៉េ ទើបរៀបចំបាននូវកិច្ចប្រជុំជាន់ខ្ពស់មួយទៀតនៅប្រទេសស៊ុយអែត។ ប៉ុន្តែ កិច្ច ប្រជុំនេះត្រូវជាប់គាំងជាថ្មីម្ដងទៀត។ ផលវិបាកគឺព្យុងយ៉ាងបន្តសាកល្បងអាវុធ បណ្ដាលអោយភាពតានតឹងនៅលើឧបទ្វីបកូរ៉េកាន់តែធ្ងន់ធ្ងរ។ ឡើងដល់កំពូលគឺករណី បាញ់សាកល្បងមីស៊ីលផ្លោងនិងប្រព័ន្ធបាញ់បង្ហោះទំនើបក្នុងពីរខែចុងឆ្នាំ២០១៩ ដែលបណ្ដាលអោយលោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវព្រមានថា អាចដំណើរការរំសាយសព្វាវុធនៅលើឧបទ្វីបកូរ៉េ។
រូបភាពនៃការបាញ់បង្ហោះសាកល្បងកាំជ្រួចមីស៊ីលរបស់ព្យុងយ៉ាងកាលពីថ្ងៃទី៩ខែឧសភា (រូបថត៖ KCNA) |
ជាប់គាំងដោយសារទស្សនៈស្ដីពីភាពគ្មានអាវុធនុយក្លេអ៊ែរផ្ទុយគ្នា
ក្នុងអំឡុងពេលចាប់ពីការស្ដារកិច្ចចរចាឡើងវិញកាលពីខែមិថុនាឆ្នាំ២០១៨មក អាមេរិកនិងស.ប.បកូរ៉េជានិច្ចកាលបង្ហាញទស្សនៈដ៏ផ្សេងគ្នាទាំងស្រុង អំពីដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ អាមេរិកនៅតែសំណូមពរអោយស.ប.បកូរ៉េត្រូវតែអនុវត្តដំណើរការលុបបំបាត់អាវុធ នុយក្លេអ៊ែរយ៉ាងពិតប្រាកដ ដែលអាចផ្ទៀងផ្ទាត់ហើយមិនអាចបញ្ច្រាសបាន ឡើយ មុនពេលត្រូវបានលុបចោលបទដាក់ទណ្ឌកម្ម។ ផ្ទុយទៅវិញ ស.ប.បកូរ៉េ ទាមទារអោយអាមេរិកនិងភាគីអន្តរជាតិទាក់ទិននានាត្រូវមានការបោះជំហានអោយបានសមស្របនឹងដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ព្យុងយ៉ាង នោះ គឺការកាត់បន្ថយបទដាក់ទណ្ឌកម្ម។ ប្រការនេះបានសរអោយឃើញថា ភាគីទាំង ពីរមិនទាន់ជឿទុកចិត្តគ្នា ឬត្រឹមតែជឿទុកចិត្តយ៉ាងតិចតួចប៉ុណ្ណោះ។
តាមមជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ទស្សនៈស្ដីពីភាពគ្មានអាវុធ នុយក្លេអ៊ែរដ៏ខុសគ្នាពេករវាងអាមេរិកនិងស.ប.បកូរ៉េ នឹងបន្តជាឧបសគ្គធំបំផុត ដែលបណ្ដាលអោយភាគីទាំងពីរមិនទាន់បង្រួញការខ្វែងគំនិតនៅឡើយទេ។ ហេតុនេះបានជា សភាពការណ៍នៅឧបទ្វីបកូរ៉េ ត្រូវបានព្យាករណ៍ថា នឹងបន្តប្រែ ប្រួលយ៉ាងស្មុគស្មាញនាពេលខាងមុខ៕