(VOVworld)-មហាជ័យជម្នះថ្ងៃទី៣០មេសាឆ្នាំ១៩៧៥ ជាទំព័រប្រវត្តិសាស្ត្រដ៏អង់
អាចក្លាហានក្នុងប្រវត្តិសាស្ត្របង្កើតនិងរក្សាប្រទេសរបស់ជនជាតិវៀតណាម។
ជ័យជម្នះនេះបានជួយឲ្យប្រជាជាតិវៀតណាមបំពេញកតាព្វកិច្ចប្រវត្តិសាស្ត្រ
ប្រកបដោយត្រចះត្រចង់ នោះគឺរំដោះទាំងស្រុងភាគខាងត្បូងវៀតណាម ឯកភាព
ប្រទេសជាតិនាំប្រទេសវៀតណាមឈានចូលសករាជឯករាជ្យនិងរួមដៃគ្នាកសាង
ប្រទេសមួយសម្បូរធូធារ។
វៀតណាមជាប្រទេសឯកភាពអំពីវប្បធម៌ ហើយឯកភាពប្រទេសជាតិជា
និន្នាការចាំបាច់ក្នុងប្រវត្តិសាស្ត្ររបស់វៀតណាម។ ប៉ុន្តែលើស្ថានភាពជាក់ស្តែង
ក្រោយ កិច្ចព្រមព្រៀង Geneva ឆ្នាំ១៩៥៤មក ទន្លេ Ben Hai នៅខ្សែស្របរយៈ
ទទឹងលេខ ១៧ក្លាយទៅព្រំដែនអារកាត់ភាគទាំងពីរ របស់ប្រទេសជាតិ។ អស់
រយៈពេល២០ឆ្នាំ ប្រជាជាតិវៀតណាមត្រូវសាច់ស្រស់ឈាមស្រស់ដើម្បីគោល
ដៅឯកភាពប្រ ទេសជាតិ។ ហើយថ្ងៃទី៣០មេសាឆ្នាំ ១៩៧៥ ជាថ្ងៃឯកភាពប្រ
ទេសជាតិទាំងស្រុង។
ឯកភាពទឹកដី
សង្គ្រាមដោយអាមេរិកបំផុសនៅភាគខាងត្បូងវៀតណាមគឺសាហាវណាស់
បណ្តាលការឈឺចាប់និងបាត់បង់ជាច្រើនសម្រាប់ជនជាតិវៀតណាម។ខណៈពេល
ដែលប្រទេសជាតិត្រូវឈ្លានពាន ខឿនឯករាជ្យជាតិស្ថិតក្នុងការគំរាមកំហែងនោះ
លោកប្រធានហូជីមិញធ្លាប់មានប្រសាសន៍ថា “ប្រទេសវៀតណាមតែមួយ ប្រជា
ជន វៀតណាមតែមួយ។ ទោះបីជា ទន្លេអាចរីងស្ងួតហើយទឹកហូរអាចសឹកថ្មបាន
ក៏ដោយ ប៉ុន្តែសច្ចធម៌នោះមិនអាចផ្លាស់ប្តូរឡើយ”។ តាមនោះ កងទ័ពនិងប្រជា
ជនវៀត ណាមបានវាយឈ្នះលើយុទ្ធសាស្ត្រឈ្លានពានរបស់អាមេរិក បង្ខំឲ្យអា
មេរិកចុះហត្ថ លេខាលើកិច្ចព្រមព្រៀងប៉ារីសស្តីពីការបញ្ចប់សង្គ្រាមនៅវៀតណាម
។ ការវាយប្រ ហារនារដូវផ្ការីកឆ្នាំ១៩៧៥ បានបញ្ចប់ប្រកបដោយជោគជ័យនូវ
សង្គ្រាមប្រឆាំងចក្រ ពត្តិអាមេរិកសង្គ្រោះប្រទេសជាតិ។
ជ័យជម្នះថ្ងៃទី៣០មេសាឆ្នាំ១៩៧៥ ជារបត់ដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្ររបស់
វៀតណាម នាំប្រទេសជាតិឈានចូលសម័យឯករាជ្យ សេរីភាពនិងសង្គមនិយម។
មហាជ័យជម្នះរដូវផ្ការីកឆ្នាំ១៩៧៥បានធ្វើឲ្យបរាជ័យសង្គ្រាមដែលមានទ្រង់ទ្រាយធំ
បំផុត អូសបន្លាយរយៈពេលច្រើនបំផុតនិងសាហាវបំផុតគិតតាំងពីក្រោយសង្គ្រាម
លោកលើកទី២ រួមចំណែកធ្វើឲ្យប្រព័ន្ធ ចក្រពត្តិនិយមអន់ខ្សោយ ព្រមទាំងបង្កើន
កម្លាំងសម្រាប់ប្រព័ន្ធសង្គមនិយមទៀតផង។
ជ័យជម្នះនៃសង្គ្រាមប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះប្រទេសជាតិជាជ័យជម្នះ
នៃក្តីស្នេហាជាតិ។ ហើយនេះក៏ជាជ័យជម្នះនៃសិល្បៈយោធាវៀតណាមក្រោមកម្លាំង
ចម្រុះរបស់ផែនមហាសាមគ្គីជាតិទាំងមូល របស់ចំណងមិត្តភាព និងការគាំទ្រជួយ
ឧបត្ថម្ភដ៏ធំធេងរបស់មិត្តភក្តិអន្តរជាតិ ជាពិសេសសម្ព័ន្ធមិត្តប្រគៀកស្មាប្រឆាំង
សត្រូវរួមរបស់ប្រទេសទាំងបីវៀតណាម ឡាវនិងកម្ពុជា។
ប្រទេសជាតិគងវង្សជារៀងរហូត
អស់រយៈពេល៤២ឆ្នាំក្រោយជ័យជម្នះថ្ងៃទី៣០មេសា វៀតណាមបានអនុវត្ត
ប្រកបដោយជោគជ័យ កិច្ចការផ្លាស់ប្តូរប្រទេសជាតិនិងទទួលបានសមិទ្ធិច្រើនមាន
ចរិតលក្ខណៈប្រវត្តិសាស្ត្រ។ វៀតណាមបានរួចផុតពីស្ថានភាពអន់ខ្សោយ ក្លាយទៅ
ជាប្រទេសមានចំណូលមធ្យម។ កំណើនសេដ្ឋកិច្ចទទួលបានជិត៧%ក្នុងមួយឆ្នាំ។
វិស័យឧស្សាហកម្មនិងសេវាកម្មស្រូបយក៨៣%នៃ GDP ។ តម្លៃប្រាក់ពាណិជ្ជកម្ម
នាំចេញកើន២០០ដងបើប្រៀបនឹងមុនឆ្នាំ១៩៧៥។ GDP គិតជាមធ្យមក្នុងមនុស្ស
ម្នាក់ឆ្នាំ២០១៦ ទទួលបាន២.២០០ដុល្លាអាមេរិក។ សមិទ្ធិផលទទួលបានលើគ្រប់
វិស័យនារយៈ ពេល៤០ឆ្នាំកន្លងទៅនោះ បានបង្កើតបុព្វបទសំខាន់ដើម្បីវៀតណាម
បន្តការផ្លាស់ ប្តូរយ៉ាងខ្លាំងក្លានិងលើគ្រប់ជ្រុងជ្រោយក្នុងដំណាក់កាលថ្មី។
ក្នុងដំណាក់កាលថ្មីនោះ ភារកិច្ចកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិក៏ត្រូវជួប
ប្រទះនឹងការសាកល្បងមិនតិចតូចដែរ។ នោះគឺពង្រឹងរបៀបរបបនិងប្រតិបត្តិប្រកប
ដោយប្រ សិទ្ធភាពខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ធានាស្ថិរភាពម៉ាក្រូ
សេដ្ឋកិច្ច។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានឆ្ពោះទៅកសាងខឿនសេដ្ឋកិច្ច
ឯករាជ្យម្ចាស់ការកាន់តែខ្ពស់ក្នុងស្ថានភាពចូលរួមសមាហរណកម្មស៊ីជម្រៅពីមួយ
ថ្ងៃទៅមួយថ្ងៃ។
ជ័យជម្នះថ្ងៃទី៣០មេសាឆ្នាំ១៩៧៥នាំមកឯកភាពជូនប្រទេសជាតិ។ ស្មារតីនៃ
មហាជ័យជម្នះរដូវផ្ការីកឆ្នាំ១៩៧៥ ជាគ្រឹះស្ថានរឹងមាំឲ្យប្រជាជនវៀតណាមកសាង
ប្រទេសគង់វង្សជានិរន្ត៕