ឯកភាពទឹកដីដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព

(VOVWORLD) -  មហាជ័យជំនះនិទាឃរដូវ ថ្ងៃទី ៣០ មេសាឆ្នាំ ១៩៧៥ មុននេះ ៤៦ ឆ្នាំ បានបង្កើត របត់មួយដ៏មហិមានៅក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀត ណាម ដែលនាំប្រទេសជាតិទាំងមូលចូលទៅក្នុងយុគសម័យឯករាជ្យ សេរីភាព ឯកភាពនិងសង្គមនិយម។ ចាប់តាំងពីពេលនោះមក វៀតណាមបានអភិវឌ្ឍន៍ដោយឥតឈប់ឈរនិងខ្ជាប់ខ្ជួនតាមគោលដៅដែលបានជ្រើសរើស ដោយអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងធ្វើសមាហរណកម្មយ៉ាងរឹងមាំទៅក្នុងលំហូរជាមួយសហគមន៍បណ្តាជនជាតិលើទូទាំងពិភពលោក។

ឯកភាពទឹកដីដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព - ảnh 1រូបថត៖ nhandan.com.vn

បន្ទាប់ពីជ័យជំនះ ជាប្រវត្តិសាស្ត្រ នៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥ មក វៀតណាមបានឈានដល់ដំណាក់កាលកសាង និងការពារប្រទេសជាតិ ក្នុងបរិបទដ៏លំបាកដែលត្រូវប្រយុទ្ធប្រឆាំងនឹងសង្គ្រាមពីរនៅព្រំដែន ភាគនិរតីនិងព្រំដែនខាងជើង និងការពារអធិបតេយ្យភាពកោះសមុទ្រនៅសមុទ្រខាងកើត ផង ហើយត្រូវតែទប់ទល់ជាមួយ គោលនយោបាយ យ៉ាងតឹងរ៉ឹងទៀត ផង។ ប៉ុន្តែ ប្រជាជាតិវៀតណាមទាំងមូលបានក្រោកឈរឡើង។ ជាពិសេសចាប់តាំងពីកិច្ចការផ្លាស់ប្តូរថ្មី (Doi moi) ត្រូវបានចាប់ផ្តើមនៅឆ្នាំ ១៩៨៦ វៀតណាមកំពុងមានការអភិវឌ្ឍដោយឥតឈប់ឈរ។

ពីប្រទេសមួយដែលមានកសិកម្មហួសសម័យ មានសេដ្ឋកិច្ចខ្នាតតូច ដោយមានផលិតផលក្នុងស្រុកសរុប (GDP) ត្រឹមតែ ១៤ ពាន់លានដុល្លារអាមេរិក និងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ប្រមាណតែ ២៥០ ដុល្លារអាមេរិកនៅក្នុងប៉ុន្មានឆ្នាំដើមឆ្នាំនៃការអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី ប្រទេសវៀតណាមបានរួចផុតពីភាពក្រីក្រ ដើម្បីផ្ទេរទៅការអនុវត្តនិងបង្កើនឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ។ នៅឆ្នាំ ២០១៩ វៀតណាមមានទំនាក់ទំនងជាផ្លូវការជាមួយ ប្រទេសចំនួន ១៨៩/១៩៣ ប្រទេសរបស់អង្គការសហប្រជាជាតិ មានទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជកម្មនិងវិនិយោគជាមួយប្រទេសនិងតំបន់ដែនដីចំនួនជាង ២២៤ ទូទាំងពិភពលោក។ ដល់ឆ្នាំ ២០២០ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៥; មានដៃគូយុទ្ធសាស្ត្រចំនួន ១៦; ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចំនួន ១១; ចូលរួមកិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគីជាង ៥០០ នៅក្នុងវិស័យជាច្រើន ហើយប្រទេសចំនួន ៧១ បានទទួលស្គាល់ថា វៀតណាមជាសេដ្ឋកិច្ចទីផ្សារ។ ជាងនេះទៅទៀត វៀតណាមបានបង្កើតរឿងព្រេងនិទានមួយក្នុងការកាត់បន្ថយភាពក្រីក្រជាមួយសន្ទស្សន៍ HDI ក្នុងឆ្នាំ ២០១៩ គឺ ០,៦៣ ជាប់ចំណាត់ថ្នាក់ ១១៨ ក្នុងចំណោម ១៨៩ ប្រទេសដែលមានន័យថា វៀតណាមស្ថិតក្នុងក្រុមប្រទេសដែលមានអត្រាកំណើន HDI ខ្ពស់បំផុតនៅលើពិភពលោក។

ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ចក្នុងបញ្ជីឈ្មោះក្រុមហ៊ុនចំនួន ២០០ មានចំណូលខ្ពស់ជាង ១ ពាន់លានដុល្លារនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយ Forbes Asia ប្រកាសនាឆ្នាំ ២០១៩ ក្នុងនោះមានសហគ្រាសវៀតណាមចំនួន ៧ ផងដែរ។ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីប្រាក់ដុល្លារពិភពលោក ត្រូវបានទស្សនាវដ្តី Forbes លើកតំកើងគឺមានមហាសេដ្ឋីដុល្លារចំនួន ៥ រូបមកពីប្រទេសវៀតណាម។ វៀតណាមក៏ជាប្រទេសជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចល្អបំផុតលើពិភពលោកសម្រាប់ការវិនិយោគនៅឆ្នាំ ២០១៩ កើនឡើង ១៥ កាំ បើប្រៀបធៀបនឹងឆ្នាំ ២០១៨។ ជាមួយគ្នានោះ ការប្រកួតប្រជែងរបស់វៀតណាមត្រូវបានវេទិកាសេដ្ឋកិច្ចេពិភពលោករៀបចំណាត់ថ្នាក់ ៦៧/១៤១ នៃប្រទេសនិងតំបន់ដែនដី កើនឡើង ១០ កាំ បើប្រៀបធៀបនឹងឆ្នាំ ២០១៨។ ឆ្នាំ ២០២០ ក៏កត់សម្គាល់នូវរបត់ថ្មីក្នុងសមាហរណកម្មអន្តរជាតិរបស់វៀតណាម ដោយការបោះជំហាន កិត្យានុភាពនិងសមត្ថភាពក្នុងការទទួលយក “ភារកិច្ចពីរទន្ទឹមគ្នា” ឆ្នាំ ២០២០ នៅពេលដំណាលគ្នាជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងជាប្រធានអាស៊ានផងដែរ។ ក្នុងនាមជាប្រធានអាស៊ាន ២០២០-២០២១ វៀតណាមបាននិងកំពុងបោះជំហានយ៉ាងខ្លាំង ដើម្បីលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងនាមជាមេដឹកនាំក្នុងតំបន់។

ឯកភាពទឹកដីដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព - ảnh 2រូបថត៖ nhandan.com.vn

នៅឆ្នាំ ២០២១ វៀតណាមបានខិតខំបង្កើនផលិតផលក្នុងស្រុកសរុបប្រមាណ ៦%។ ផលិតផល ក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺប្រហែល ៣.៧០០ ដុល្លារ។ ក្នុងដំណាក់កាល ២០២១-២០២៥ វៀតណាមបន្តជំរុញកំណើនសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅធ្វើឱ្យល្អឥតខ្ចោះនូវគំរូកំណើនស៊ីសង្វាក់ទាំងផ្នែកសេដ្ឋ កិច្ច - បច្ចេកទេស សេដ្ឋកិច្ច - សង្គមនិងសេដ្ឋកិច្ច - អេកូឡូស៊ី ជំរុញការអភិវឌ្ឍលើមូលដ្ឋាននៃការច្នៃប្រឌិត លើកកម្ពស់ផលិតភាពការងារ អនុវត្តន៍ការជឿនលឿនខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លើកកម្ពស់គុណភាពធនធានមនុស្ស លើកកម្ពស់គុណសម្បត្តិប្រៀបធៀបនិងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម។

ចក្ខុវិស័យនិងការអភិវឌ្ឍន៍សម្រាប់វៀតណាមក្នុងឆ្នាំ ២០២១ និងនៅក្នុងរយៈពេល ២០២១-២០៣០ គឺឈរ លើគោលការណ៍អនុវត្តន៍យកស្ថានភាពជាក់ស្តែងជាបទដ្ឋាននៃការពិត ឆ្លុះបញ្ចាំងពីក្រិតក្រមអភិវឌ្ឍន៍នៅវៀតណាមនិងទាញយកផលយ៉ាងមានប្រសិទ្ធិភាពពីសមិទ្ធិផលនៃការអភិវឌ្ឍរបស់ពិភពលោក ជាពិសេស សមិទ្ធិផលនៃបដិវត្តឧស្សាហកម្មលើកទី ៤ ដោយយកមនុស្សជាមជ្ឈភាព ដែលសមស្របជាមួយនឹងទ្រឹស្តីអភិវឌ្ឍន៍របស់ប្រទេសជាតិជាមួយនឹងសារធាតុមនុស្សសាស្ត្រខ្ពង់ខ្ពស់នៃសង្គមនិយម។

សមិទ្ធិផលប្រកបដោយចីរភាពដែលវៀតណាមសម្រេចបានលើគ្រប់វិស័យក្នុងរយៈពេល ៤៦ ឆ្នាំកន្លងមក ចាប់តាំងពីប្រទេសជាតិទទួលបានឯករាជ្យមក បង្កើតបានជាមូលដ្ឋានគ្រឹះដ៏សំខាន់និងជាមូលដ្ឋានសម្រាប់វៀតណាមដើម្បីបន្តការច្នៃប្រឌិតនិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងទូលំទូលាយក្នុងដំណាក់កាលថ្មី។ ជ័យជំនះជាប្រវត្តិសាស្ត្រនៃថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥ បានឯកភាពប្រទេសជាតិនិងស្មារតីនៃមហាជ័យជំនះដ៏ធំធេងនានិទាឃរដូវឆ្នាំ ១៩៧៥ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជនវៀតណាម កសាងប្រទេសប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ