ឯកអគ្គរដ្ឋទូតនៃចំណងមិត្តភាព
(VOVWORLD) - ក្នុងដំណើរការសមាហរណកម្មរបស់ប្រទេសជាតិ នារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ តួនាទីរបស់សហគមន៍ជនវៀតណាមនៅឯបរទេសតែងតែត្រូវបានរំលឹកដល់ ដូចជាកត្តាដ៏សំខាន់អញ្ចឹង។
មិត្ត Ngoc Quang (ទីពីរពីស្តាំ) ប្រាស្រ័យទាក់ទងជាមួយមិត្តអន្តរជាតិក្នុងរាត្រីអក្សរសាស្ត្រ
វប្បធម៌យុវជនអាស៊ាន-កូរ៉េខាងត្បូង - រូបថត៖ QUANG N. |
មិនថារស់នៅ សិក្សារៀនសូត្រនៅប្រទេសណាក៏ដោយ ប្រជាជនវៀតណាមគ្រប់រូបតែងតែជាឯកអគ្គរដ្ឋទូតនៃចំណងមិត្តភាព ដែលកំពុងរួមចំណែកផ្សព្វផ្សាយរូបភាព និងរាល់តម្លៃវប្បធម៌វៀតណាមនៅឯបរទេស។ ពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូងគឺជាតួរយ៉ាងអំពីរាល់ការខិតខំប្រឹងប្រែងទាំងនេះផងដែរ។
រាល់សមិទ្ធិផលដ៏សំខាន់ៗ ដែលប្រទេសជាតិសម្រេចបាននាបច្ចុប្បន្ននេះគឺមានការរួមវិភាគទានដ៏ថ្លៃថ្លារបស់បងប្អូនជនរួមជាតិនៅឯបរទេស។ ប្រជាអាណិកជនបានស្រុះចិត្តគំនិតគ្នា គាំទ្របុព្វហេតុផ្លាស់ប្ដូរថ្មី ហើយត្រៀមខ្លួនជាស្រេចរួមគ្នាទទួលខុសត្រូវរាល់ភារកិច្ចដ៏សំខាន់ៗរបស់ប្រទេសជាតិ។
ឯកអគ្គរដ្ឋទូតនៃចំណងមិត្តភាព
យុវជន Nguyen Ngoc Quang កើតឆ្នាំ ១៩៩៥ កំពុងជាកម្មសិក្សាការីថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Hanyang (ទីក្រុងសេអ៊ូល កូរ៉េខាងត្បូង)។ ប្អូនទើបទទួលបានពានរង្វាន់និស្សិតល្អទាំង ៥ យ៉ាងថ្នាក់មជ្ឈិម ដែលត្រូវបានមជ្ឈិមសមាគមនិស្សិតវៀតណាមប្រគល់ជូននិស្សិតដែលមានគុណសម្បត្តិ ៥ យ៉ាងគឺ ក្រមសីលធម៌ល្អ សិក្សារៀនសូត្រល្អ ស្ម័គ្រចិត្តល្អ សមាហរណកម្មល្អ និងរាងកាយល្អ។
ក៏ក្នុងឆ្នាំកន្លងទៅ ដោយយកឈ្នះលើក្រុមចំនួន ២៤ នោះ ក្រុមនិស្សិតបរទេស ដែលដឹកនាំដោយ យុវជន Quang បានឈ្នះពានរង្វាន់ជើងឯកក្នុងការប្រឡងគំនិតផ្ដូចផ្ដើមអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចការពារបរិស្ថាន។ គម្រោងសិក្សាស្រាវជ្រាវរបស់ក្រុមបានផ្ដោតសំខាន់លើ ដំណោះស្រាយសម្រាមប្លាស្ទិកក្នុងរយៈពេលដ៏ខ្លីបំផុត។ “ខ្ញុំពិជាមានមោទនភាពខ្លាំងណាស់ ព្រោះថាកម្រមានក្រុមចម្រុះជាតិសាសន៍ណាស់ ក្នុងនោះមានមិត្តកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងវៀតណាមបានឈ្នះរង្វាន់ក្នុងការប្រឡងថ្នាក់អន្តរជាតិនៅកូរ៉េខាងត្បូង។ នេះគឺជាការប្រឡងអំពីគំនិតផ្ដួចផ្ដើមចាប់ផ្ដើមអាជីវកម្ម។ ខ្ញុំមានតួនាទីរៀបចំ និងបង្កើតគំនិតផ្ដួចផ្ដើមដើម្បីកសាងគំរូចាត់ដំណោះស្រាយ និងរចនាស្លាយផងដែរ”។
ក៏ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សា និងផ្សព្វផ្សាយរូបភាពវៀតណាមនៅលើទឹកដីកូរ៉េខាងត្បូង អ្នកស្រី Nguyen Thi Biet ដែលបានរស់នៅកូរ៉េខាងត្បូងអស់រយៈពេល ១៤ ឆ្នាំ បានបើកថ្នាក់រៀនភាសាវៀតណាមដោយឥតគិតថ្លៃដល់កូនចៅគ្រួសារពហុវប្បធម៌។ ចាប់តាំងពីឆ្នាំ ២០១៦ មក អ្នកស្រី Biet បានបើកថ្នាក់រៀនបែបនេះចំនួន ៥ វគ្គ ដែលមានសិស្សប្រមាណ ៣០ នាក់។ “បច្ចុប្បន្ននេះ នាងខ្ញុំបានធ្វើការលើផ្នែកអភិវឌ្ឍន៍បរិយាកាសទ្វេភាសា ពោលគឺមានន័យថាផ្សព្វផ្សាយ ណែនាំ តម្រង់ទិសដៅដល់អាណាព្យាបាលសិស្ស ព្រោះថាយើងត្រូវចងចាំឫសគល់របស់ខ្លួន ហើយត្រូវបង្រៀនឲ្យកូនចៅជំនាន់ទី ២ ទី ៣ ចេះភាសាវៀតណាម និងអភិវឌ្ឍន៍ភាសាវៀតណាម វប្បធម៌វៀតណាមនៅស្រុកកំណើតទី ២ នេះ។ នេះគឺជាការងារសមស្របចំពោះនាងខ្ញុំផងដែរ”។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son។ រូបថត៖ VNA |
រួមចំណែកបង្កើតកម្លាំងទន់សម្រាប់ប្រទេសជាតិ
យុវជន Ngoc Quang និងអ្នកស្រី Nguyen Thi Biet គឺពលរដ្ឋក្នុងចំណោមប្រជាអាណិកជនវៀតណាមរាប់លាននាក់ដែលមានវត្តមាននៅតាមប្រទេស និងតំបន់ដែនដីជាង ១៣០ គឺជាម្ចាស់កម្មវត្ថុជួយថែរក្សា ហើយក៏ជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយអំពីវប្បធម៌ ទឹកដី និងមនុស្សវៀតណាម។ រាល់គុណតម្លៃប្រពៃណីដែលត្រូវបងប្អូនជនរួមជាតិថែរក្សា និងពង្រីកមិនត្រឹមតែជាសរសៃតភ្ជាប់រវាងសមាជិកក្នុងគ្រួសារ រវាងគ្រួសារ ជាមួយសហគមន៍ និងជាមួយស្រុកកំណើតប៉ុណ្ណោះទេ ថែមទាំងជាសារដ៏ជ្រាលជ្រៅដែលបានផ្ញើទៅកាន់មិត្តភក្តិអន្តរជាតិ រួមចំណែកបង្កើត “កម្លាំងទន់” របស់វៀតណាមទៀតផង។ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថា៖ “រាល់សមិទ្ធិផលដ៏សំខាន់ៗដែលប្រទេសជាតិសម្រេចបាននាពេលបច្ចុប្បន្ននេះ គឺមានការចូលរួមចំណែកដ៏ថ្លៃថ្លារបស់បងប្អូនជនរួមជាតិនៅឯបរទេស។ ប្រជាអាណិកជនកាន់តែស្រុះចិត្តគំនិតគ្នាពីមួយថ្ងៃទៅមួយថ្ងៃ គាំទ្របុព្វហេតុផ្លាស់ប្តូរថ្មី ហើយត្រៀមខ្លួនជាស្រេចទទួលខុសត្រូវរាល់ភារកិចចរបស់ប្រទេសជាតិ រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យរាលគោលដៅដ៏សំខាន់ៗដែល មហាសន្និបាតបក្សលើកទី១៣ បានដាក់ចេញផងដែរ”។
រាល់ជោគជ័យរបស់ប្រទេសជាតិនាបច្ចុប្បន្ននេះ គឺជាមោទនភាពរួមរបស់ប្រជាជនវៀតណាមរាប់លាននាក់ មិនថានៅក្នុងប្រទេស ឬក្រៅប្រទេស។ មហាសន្និបាត លើកទី ១៣ របស់បក្សបានដាក់ចេញគោលដៅយុទ្ធសាស្ត្រកសាងប្រទេសវៀតណាមអភិរឌ្ឍន៍ ហើយមានប្រាក់ចំណូលខ្ពស់នាឆ្នាំ ២០៤៥។ ក្នុងដំណើរការនេះ ប្រជាអាណិកជននឹងបន្តរួមដៃគ្នាធ្វើសកម្មភាព ដើម្បីវៀតណាមវិបុលភាព និងខ្លាំងមាំមួនផងដែរ៕