២០១៧៖ ឆ្នាំផ្លាស់ប្តូរថ្មីការបញ្ជាណែនាំតភ្ជាប់ជាមួយកសាងរដ្ឋាភិបាលស្ថាបនា

(VOVWORLD)-ឆ្នាំ២០១៧ប្រយោគរបស់រដ្ឋាភិបាលស្ថាបនាជាប្រយោគមួយក្នុងចំ ណោមប្រយោគដែលបាននិយាយច្រើនបំផុតក្នុងការងារប្រតិបត្តិរបស់ស្ថាប័ននីតិបញ្ញាត្តិ។ បណ្ដាជោគជ័យក្នុងការងារប្រតិបត្តិអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច កែទម្រង់បរិយាកាសវិនិយោគ អាជីវកម្ម បែបបទរដ្ឋបាល ជាពិសេសគឺកំណើន GPD ទទួលបាន ៦,៨១% សុទ្ធតែមកពីការកសាងរដ្ឋាភិបាលស្ថាបនា។ 

ឆ្នាំ២០១៧ ប្រយោគរបស់រដ្ឋាភិបាលស្ថាបនាជាប្រយោគមួយក្នុងចំណោមប្រយោគដែលបាននិយាយច្រើនបំផុតក្នុងការងារប្រតិបត្តិរបស់ស្ថាប័ននីតិបញ្ញាត្តិ។បណ្ដាជោគជ័យក្នុងការងារប្រតិបត្តិអភិវឌ្ឍន៍សេដ្ឋកិច្ច  សង្គម កិច្ច កែទម្រង់បរិយាកាសវិនិយោគ អាជីវកម្ម បែបបទរដ្ឋបាល ជាពិសេសគឺកំណើន GPD ទទួលបាន៦,៨១% សុទ្ធតែមកពីការកសាងរដ្ឋាភិបាលស្ថាបនា។ លទ្ធផលនេះបានសអោយឃើញថា៖ រដ្ឋាភិបាលស្ថាបនាកំពុងបង្កើតឡើងការផ្លាស់ប្តូរថ្មីដ៏ល្អប្រសើសំរាប់វៀតណាម។

២០១៧៖ ឆ្នាំផ្លាស់ប្តូរថ្មីការបញ្ជាណែនាំតភ្ជាប់ជាមួយកសាងរដ្ឋាភិបាលស្ថាបនា - ảnh 1

កសាងរដ្ឋាភិបាលស្ថាបនាជាបន្តស្មារតីផ្លាស់ប្តូរថ្មីរបស់បក្សក្នុងរយៈពេលជាង៣០ឆ្នាំកន្លងទៅ ដោយស្មារតីជំរុញប្រទេសជាតិអភិវឌ្ឍន៍ សម្បូររុងរឿង និងដើម្បីផលប្រយោជន៍ជាតិ ប្រជាជាតិ។

          ឆ្នាំ២០១៧ នៅក្នុងគ្រប់កិច្ចប្រជុំរបស់រដ្ឋាភិបាល សិក្ខាសាលា ជំនួបធ្វើការ ថ្នាក់ដឹកនាំរដ្ឋាភិបាលសុទ្ធតែក្រើនរំលឹកនិងសង្កត់ធ្ងន់ទៅលើប្រយោគ “រដ្ឋាភិបាលស្ថាបនា” ដូចជាទិសស្លោកមួយដើម្បីអនុវត្តតាម។ ដល់ឥឡូវ នេះ សមិទ្ធផលដែលវៀតណាមទទួលបាននោះជាជោគជ័យគួរអោយមោទនភាព។

បញ្ជាណែនាំសកម្ម ម្ចាស់ការ

          តាមអ្នកជំនាញការសេដ្ឋកិច្ច Vo Tri Thanh ថា៖រដ្ឋាភិបាលស្ថាបនាជារដ្ឋាភិបាលមានគ្រប់សមត្ថភាព  តម្លាភាព មានចក្ខុវិស័យល្អ គោលនយោបាយល្អ។ ក្រៅពីនោះ រដ្ឋាភិបាលស្ថាបនាមួយក៏ត្រូវជារដ្ឋាភិបាលមានទំនាក់ទំនងល្អជាមួយសង្គម ប្រជាជន ទីផ្សារនិងសហគ្រាស។ ចុងក្រោយ រដ្ឋាភិបាលស្ថាបនាត្រូវចេះបង្កនិងចែករំលែកការអភិវឌ្ឍន៍ទៀតផង។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖

“ រដ្ឋាភិបាលស្ថាបនាត្រូវម្ចាស់ការកសាងគោលនយោបាយ ច្បាប់ដើម្បីប្រទេសជាតិអភិវឌ្ឍន៍។ រដ្ឋាភិបាលត្រូវបង្កើតបានបរិយាកាសអាជីវកម្មអំណោយផល។ រដ្ឋាភិបាលស្ថាបនាក៏ត្រូវបំរើប្រជាជនប្រកបដោយល្អប្រសើបំផុត អំពីសុខុមាលភាពសង្គម ផលប្រយោជន៍សង្គម សុខាភិបាល អបរំ កីឡានិងវប្បធម៌។ 

២០១៧៖ ឆ្នាំផ្លាស់ប្តូរថ្មីការបញ្ជាណែនាំតភ្ជាប់ជាមួយកសាងរដ្ឋាភិបាលស្ថាបនា - ảnh 2

 

ក្របខ័ណ្ឌល្អដើម្បីវៀតណាមឈានទៅមុខ

          តាមឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម Giles Lever ថា៖ ចាប់ពីពេលរដ្ឋាភិបាលវៀតណាមផ្លាស់ប្តូរពីការបញ្ជាណែនាំតាមរបៀបរដ្ឋបាលទៅជារដ្ឋាភិបាលស្ថាបនាវៀតណាមទទួលបានស្នាដៃគួរអោយកត់ សម្គាល់ ។ រដ្ឋាភិបាលទទួលបានជំហានអភិវឌ្ឍន៍ជាច្រើន ដោយប្រមូលផ្តុំទៅលើការធ្វើកំណែទម្រង់បរិយាកាសអាជីវកម្មកាត់បន្ថយបែបបទរដ្ឋបាលបង្កើនរដ្ឋាភិបាលអេឡិកត្រូនិក។ នាយកជាតិធនាគារពិភពលោក លោក  Ousmane Dione ចែករំលែកថា៖

          “ យើងខ្ញុំសូមជូនពររដ្ឋាភិបាលវៀតណាមដែលទទួលបានសមិទ្ធផលសំខាន់ជាច្រើនក្នុងឆ្នាំ២០១៧។ វៀត ណាមបានកត់សម្គាល់អំពីល្បឿនកំណើន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណាទាប អត្រាប្រាក់ស្ថិរភាព និងឋានះអន្តរជាតិកាន់តែខ្ពស់។ ខ្ញុំក៏សូមជូនពរអោយវៀតណាម ដែលទទួលបានសមិទ្ធផលក្នុងវិស័យកំណែទម្រង់រដ្ឋ បាល ធនាគារ វិនិយោគសាធារណះ ចំណាត់លើបំណុលពិបាកទាញ។”

បណ្ដាដៃគូអន្តរជាតិក៏បានអះអាងថា៖នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រកាសអំពីរដ្ឋាភិបាលស្ថាបនា អភិវឌ្ឍន៍ ប្តេជ្ញាទទួលជោគជ័យ។ អនុប្រធានការិយាល័យពាណិជ្ជកម្មទទួលបន្ទុកទ្វីបអាស៊ី លោក  James W. Fatheree វាយតំលៃថា៖

          “វៀតណាមកំពុងបង្ហាញជាខឿនសេដ្ឋកិច្ចមួយប្រកបដោយសកម្ម មានឱកាសជាច្រើន។ វៀតណាមកំពុងអភិវឌ្ឍន៍ចំទិស។ យើងខ្ញុំសង្ឃឹមថា៖ដោយមានការខំប្រឹងប្រែង និងការសន្យានានារបស់វៀតណាមក្នុងឆ្នាំ ២០១៧ នេះ នឹងរួមវិភាគទានដោះស្រាយឧបសគ្គនានាខាងមុខ។”

អាចនិយាយបានថាជោគជ័យទាំងឡាយរបស់វៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ពិសេសគឺកំណើន GDP 6,81% ជាកំរិតខ្ពស់បំផុតក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ឈានដល់ឆ្នាំ២០១៨ តាមអ្នកប្រមុខរដ្ឋាភិបាលថា៖ស្មារតីរដ្ឋាភិបាលច្នៃប្រឌិតថ្មី រដ្ឋាភិបាលធ្វើសកម្មភាព នឹងបន្តពង្រឹងនិងពង្រីកខ្លាំងថែមទៀត  ប្តេជ្ញាខ្លាំងក្លាថែមទៀត ដើម្បីប្រទេសវៀតណាមកាន់តែអភិវឌ្ឍន៍ សម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ