២២ ឆ្នាំ ៖ វៀតណាមរួមដំណើរជាមួយបណ្ដាប្រទេសក្នុងដំបូលអាស៊ាន

(VOVWORLD) - ថ្ងៃទី ២៨ កក្កដា គូសសម្គាល់ ២២ ឆ្នាំដែលវៀតណាមចូលរួមសមាគមបណ្ដា ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងអំឡុង ២២ ឆ្នាំកន្លងទៅនេះវៀតណាមជានិច្ចកាលចាត់ទុកអាស៊ានគឺជាគ្រឹះស្ថាននិងជាអាទិភាពជួរមុខមួយក្នុងគោលនយោបាយកិច្ចការបរទេសដែលសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសជិតខាងនានាដើម្បីជំរុញការធ្វើសមាហរណកម្មដ៏ស៊ីជម្រៅសាមគីនិងឯកភាពក្នុងប្លុកថែមទៀត។ ២២ ឆ្នាំរួមដំណើរជាមួយ ៥០ ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍របស់អាស៊ាន ការរួមវិភាគទាននិងការផ្តើមគំនិតរបស់វៀតណាមបានគូសសម្គាល់វិជ្ជមានក្នុងអាស៊ាន។ 
២២ ឆ្នាំ ៖ វៀតណាមរួមដំណើរជាមួយបណ្ដាប្រទេសក្នុងដំបូលអាស៊ាន - ảnh 1 ២២ ឆ្នាំ ៖ វៀតណាមរួមដំណើរជាមួយបណ្ដាប្រទេសក្នុងដំបូលអាស៊ាន

(VOVworld) -  ឆ្លងកាត់ ៥០ ឆ្នាំគិតតាំងពីការចាប់បដិសន្ធិ ពីអង្គការក្នុងតំបន់មួយ អាស៊ានបានក្លាយទៅជាសហគមន៍រឹងមាំមួយដែលមានឋានៈនិងតួនាទីកាន់តែសំខាន់ លើឆាកអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ។ ចូលរួមអាស៊ាននាឆ្នាំ ១៩៩៥ ស្នាដៃរបស់អាស៊ានសុទ្ធតែមានការរួមវិភាគទានរបស់វៀតណាម។ វៀតណាមរួម ជាមួយអាស៊ានជំរុញសេចក្តីសម្រេចសំខាន់ៗរបស់សមាគមដូចជា៖ ធម្មនុញ្ញអាស៊ាន (២០០៧) សេចក្តីថ្លែងការណ៍ទីក្រុងហាណូយស្តីអំពីទស្សនៈវិស័យអាស៊ានឆ្នាំ ២០២០ ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ បណ្ដាផែនការអនុវត្តលើវិស័យសំខាន់ៗ រួមជាមួយកិច្ចព្រមព្រៀងផ្សេងៗទៀត។

ការចូលរួមអាស៊ានគឺជាសេចក្តីសម្រេចដែលមានអត្ថន័យប្រវត្តិសាស្ត្រ

ការចូលរួមអាស៊ានបានបង្ហាញច្បាស់លាស់នូវគោលនយោបាយម្ចាស់ការសមាហរណកម្មក្នុងតំបន់និងអន្តរជាតិរបស់វៀតណាមដែលបើកចេញសម័យកាលធ្វើសមាហរណកម្មថ្មីរបស់វៀតណាមលើគ្រប់វិស័យ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung  បានចាត់ទុកថា៖

«សេចក្តីសម្រេចចូលរួមអាស៊ានគឺត្រឹមត្រូវណាស់។ នាឆ្នាំ ១៩៩៥ ក្នុងកាលៈទេលៈផ្សាភ្ជាប់នឹងតម្រូវការរបស់ប្រទេសជាតិស្តីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមការធ្វើសមាហរណកម្មនិងការបើកទូលាយទំនក់ទំនងជាមួយប្រទេសនានា។ នាពេល នោះ ការចូលរួមអាស៊ានបានជួយឧបត្ថម្ភវៀតណាមបើកចេញទំនាក់ទំនងជាមួយសហភាពអឺរ៉ុប EU ប្រក្រតីភាពទំនាក់ទំនងជាមួយអាមេរិកនិងចិន។ ក្នុងពេលក្លាយទៅជា សមាជិកពេញលេញរបស់អាស៊ានវៀតណាមចូលរួមយ៉ាងសកម្មហើយគូសសម្គាល់ដោយសមិទ្ធិផលដែលបំរើឲ្យការអនុវត្តគោលនយោបាយធ្វើសមាហរណកម្មរបស់វៀតណាម។»

ការចូលរួមអាស៊ាននាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់វៀតណាម។ ស្តីអំពីសន្តិសុខនយោបាយ អាស៊ានបង្កើតបរិយាកាសងាយស្រួលដើម្បីវៀតណាមជំរុញទំនាក់ទំនងជិតខាងជាមួយប្រទេសនានាក្នុងតំបន់ដោះស្រាយបញ្ហាក្នុងទំនាក់ទំនងទ្វេភាគីដែលបន្សល់ពីប្រវត្តិសាស្ត្រ។ ជាប្រទេសសមាជិកអាស៊ានមួយ វៀតណាមក៏បានរួមវិភាគទានកសាងនិងជំរុញបណ្ដាយន្តការដំណើរសហប្រតិបត្តិការក្នុងតំបន់ដើម្បីអភិវឌ្ឍន៍ឲ្យសមស្របជាមួយផលប្រយោជន៍របស់ប្រទេសជាតិ។ ក្នុងទំនាក់ទំនងកិច្ចការបរទេស អាស៊ានជួយបង្កើនឋានៈនិងសម្លេងរបស់វៀតណាមលើឆាកអន្តរជាតិ ជួយឧបត្ថម្ភវៀតណាមជំរុញទំនាក់ទំនងជាមួយដៃគូនានា។ ជាពិសេស ការចូលរួមអាស៊ានបានបង្កើតឡើងក្របខ័ណ្ឌយន្តការសហប្រតិបត្តិការសំរាប់វៀតណាមលើគ្រប់វិស័យដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង។ អគ្គលេដខាធិការអាស៊ាន លោក Le Luong Minh បានបញ្ជាក់ថា៖  

«ការដែលវៀតណាមចូលរួមក្នុងអាស៊ានបានជួយឧបត្ថម្ភវៀតណាមក្នុងដំណើរ អភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្រោយរយៈពេល ១០ ឆ្នាំ ចាប់ពីឆ្នា ២០០៦ ដល់ឆ្នាំ ២០១៦ GDP របស់វៀតណាមកើនពីរដង ពី ៣,៥% ដល់ ៧%។ ទំហំពាណិជ្ជកម្មរវាងបណ្ដាប្រទេស អាស៊ានជាមួយវៀតណាមក៏បានកើនឡើងដល់ ១០០០%។ ការវិនិយោគក្នុងប្លុករបស់បណ្ដាប្រទេសអាស៊ានចូលក្នុងវៀតណាមកើនឡើងដល់ ១២០%។ វៀតណាមនិងអាស៊ានមិនត្រឹមផ្សាភ្ជាប់ជាមួយគ្នាយ៉ាងជិតស្និទ្ធខាងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេថែមទាំងខាងយន្តការនិងមនុស្សទៀតផង។ ប្រការទាំងនេះជាកត្តាសំខាន់ ដែលជួយសហគ្រាសវៀតណាមផ្លៀតយកឱកាសល្អដែលសហគមន៍អាស៊ានបង្កើតឡើង។»

វៀតណាមរួមជាមួយអាស៊ានឆ្ពោះទៅការអភិវឌ្ឍន៍ព្រមៗគ្នានិងនិរន្តរភាព

ឆ្នាំ ២០១៧ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាននិងជាលើកទី ២ ទិវាបង្កើតសហគមន៍អាស៊ានដោយមានបណ្ដាលទ្ធផលវិជ្ជមានក្នុងការអនុវត្ត ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងបណ្ដាផែនការមេលើវិស័យសំខាន់ចំនួន ៣ គឺ៖ សហគមន៍នយោបាយសន្តិសុខសហគមន៍សេដ្ឋកិច្ចនិងសហគមន៍វប្បធម៌សង្គម។ វាយតំលៃអំពីសហគមន៍អាស៊ានក្រោយរយៈពេលជាង ១ ឆ្នាំចាប់បដិសន្ធិ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន លោក Nguyễn Hoành Năm បានអះអាងថា៖

«បើប្រៀបនឹងដំណាក់កាលមុនៗការងារអនុវត្តរបស់អាស៊ានត្រូវបានធ្វើល្អជាងក្នុងរយៈពេលជាង ១ ឆ្នាំ កន្លងទៅ តាមរយៈការបែងចែកភារកិច្ចជាក់ស្តែង។ នាបច្ចុ្ចប្បន្ន អាស៊ានកំពុងផ្លាស់ប្តូរជាមួយគ្នាដើម្បីស្វែងរកវិធានការក្នុងនោះមានការកែលំអរបៀបធ្វើសកម្មភាពលើកកំពស់សមត្ថភាពនៃក្បាលម៉ាស៊ីនព្រមទាំងបង្កើតឡើងយន្តការតភ្ជាប់ក្នុងប្លុកងាយស្រួលថែមទៀត។»

ក្រោយរយៈពេល ៥០ ឆ្នាំចាប់បដិសន្ធិ អាស៊ានកំពុងធ្លាប់បានឱកាសជាច្រើនប៉ុន្តែនៅប្រឈមមុខនឹងការសាកល្បងមិនតិចតូចឡើយ។ ដើម្បីជំនះពុះពារលើការសាកល្បងឆ្លៀតយកឱកាសដ៏ធំធេងពីសហគមន៍បាននាំមកប្រការនេះទាមទាឲ្យប្រទេសអាស៊ាននិមួយៗរក្សាជំនឿជាក់ហើយកសាងការស្រុះចិត្តគំនិតនិងសមាគីប្លុកទាំងមូល។ចំពោះវៀតណាមវៀតណាមជានិច្ចកាលកំណត់អាស៊ានជាសហគមន៍តភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគ្នាសាមគីភាពនិងឯកភាពមួយ។ ដោយហេតុនេះ អស់រយៈពេល ២២ ឆ្នាំកន្លងទៅនេះ វៀតណាមរួមជាមួយប្រទេសអាស៊ានផ្សេងៗទៀតបានដោះស្រាយការខ្វែងគំនិតដែលប្រវត្តិសាស្ត្របានបន្យល់ទុកដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយដោយឈរលើស្មារតីមិត្តភាពនិងសាមគ្គីភាព។ ក្នុងដំណើរធ្វើសមាហរណកម្មក្នុងអំឡុង ២២ ឆ្នាំកន្លងទៅនេះ វៀតណាមបានមានការរួមវិភាគទានជាក់ស្តែងសំរាប់ការអភិវឌ្ឍន៍របស់អាស៊ានហើយនឹងទទួលបានស្នាដៃដំបូង។ ទោះបីជាពោរពេញទៅដោយឱកាសអភិវឌ្ឍន៍ក្តី ប៉ុន្តែ នៅមានការសាកល្បងដែលទាមទាឲ្យវៀតណាមក៏ដូចជាប្រទេសអាស៊ានផ្សេងៗទៀតគប្បីបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀតដើម្បីនាំចេញការផ្តើមគំនិតថ្មីនិងវិធានការអនុវត្តការផ្តើមគំនិតនៃ «ទស្សនៈវិស័យឆ្នាំ ២០២៥» នាំអាស៊ានក្លាយទៅជាកត្តាសូលមួយនៃសហគមន៍ទ្វីបអាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ