(VOV)_ឆ្នាំ២០១៦ ជាឆ្នាំគូសសញ្ញាអំពីកំណាត់ផ្លូវ៣០ឆ្នាំផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍
របស់ប្រទេសជាតិ។វៀតណាមពីប្រទេសមានចំណូលទាប បានក្លាយទៅជាប្រទេស
មានចំណូលមធ្យម សេដ្ឋកិច្ចអភិវដ្ឍន៍ដោយមានកំណើនមធ្យមជាង៦%/ឆ្នាំ ជីវភាព
រស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងសមិទ្ធិផលធំ
ធេងទាំងនោះ ត្រូវនិយាយដល់ តួនាទីរបស់ផ្នែកការទូតដែលរួមចំណែកនាំវៀត
ណាមធ្វើសមាហរណកម្មប្រកបដោយស៊ីជំរៅនិងទូលំទូលាយជាមួយពិភពលោក
ដោយមានថានះកាន់តែធំធេងលើឆាកអន្តរជាតិ។
|
៣០ឆ្នាំផ្លាស់ប្តូរថ្មីនិងបណ្ដាបទពិសោធន៍ការទូតធំៗ |
ក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ កិច្ចការបរទេសបានមានការរួមវិភាគទាន
ជាច្រើន លើគ្រប់វិស័យ។ ៣០ឆ្នាំផ្លាស់ប្តូរថ្មីបានបន្សល់ទុកនូវបទពិសោធន៍ជាច្រើន
សំរាប់ផ្នែកការទូត។
ជានិច្ចកាលដាក់ផលប្រយោជន៍ជាតិ ជនជាតិឈរលើជួរមុខ
ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី មុខមាត់ទំនាក់ទំនងអន្តរជាតិរបស់វៀត
ណាមមានការផ្លាស់ប្តូរថ្មីជាច្រើន។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui
Thanh Son បានអះអាងថា៖ ផ្នែកកិច្ចការបរទេសបានរួមវិភាគទានសកម្មជាច្រើន
សំរាប់ការផ្លាស់ប្តូរថ្មីទាំងនោះ៖
“ យើងបានបង្កើតទំនាក់ទំនងជាមួយប្រទេសចំនួន១៨៥ ក្នុងចំណោមប្រ
ទេស ១៩៣ នៃអង្គការសហប្រជាជាតិ។ ទីពីរ យើងបានចូលរួមក្នុងអង្គការអន្តរ
ជាតិ តំបន់ចំនួន៧០ និងដើរតួនាទីជាសមាជិកសកម្ម ម្ចាស់ការ និងមានការទ
ទួលខុសត្រូវ។ទីបី សម្លេងរបស់យើងលើឆាកអន្តរជាតិ ក៏បានប្រទេសនានាក្នុង
តំបន់និងអន្តរជាតិគោរព មានការច្នៃប្រឌិតជាច្រើនរបស់យើងត្រូវបានសហគមន៍
អន្តរជាតិស្វាគមន៍ជាច្រើន។”
វៀតណាមក៏មានការរួមវិភាគទានសកម្ម និងបង្កើតសញ្ញាសកម្មជាច្រើន
នៅវេទិកាពហុភាគី កាន់ដំណែងសំខាន់ក្នុងយន្តការសហប្រតិបត្តិការពហុភាគី។
ជាពិសេស ការងារជនវៀតណាមនៅឯបរទែសក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ
ទទួលបានសមិទ្ធិផលធំធេងជាច្រើន។
ទទួលបានសមិទ្ធិផលទាំងនេះ គឺដោយសារការងារកិច្ចការបរទេសជានិច្ច
កាលដាក់ផលប្រយោជន៍ជាតិ ប្រជាជាតិលើដំបូងបង្អស់។ ក្នុងបុព្វហេតុផ្លាស់ប្តូរ
ថ្មី វៀតណាមជានិច្ចកាលកំណត់ថា៖ត្រូវរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ប្រ
មូលផ្តុំកម្លាំងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ការពារអធិបតេយ្យភាព និងបង្កើនទំ
នាក់ទំនងជាមួយមិត្តភក្តិអន្តរជាតិ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក
Bui Thanh Son បានចាត់ទុកថា៖
“ នេះគឺជាគោលការណ៍ផង និងគោលដៅផង។ដោយមានគោលដៅនោះ
ក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីនេះ វៀតណាមបានសកម្មដោះស្រាយបានបំរ៉ែ
បំរួលស្មុគស្មាញ នាំចេញបានដំណោះស្រាយសមស្រប ទទួលបានការគាំទ្រជា
ច្រើន ពីមិត្តភក្តិអន្តរជាតិ ចំពោះបុព្វហេតុផាស្ល់ប្តូរថ្មីរបស់វៀតណាម។”
ពង្រីកសមិទ្ធិផលក្នុងដំណាក់កាលធ្វើសមាហរណកម្មថ្មី
នាបច្ចុប្បន្ន ស្ថានភាពលើពិភពលោកមានបំរ៉ែបំរួលជាច្រើន លឿននិងស្មុគ
ស្មាញ។ សន្តិសុខអស្ថិរភាពនៅតំបន់ជាច្រើន។ ក្នុងសភាពការណ៍នោះការងារ
កិច្ចការបរទេស បន្តជំរុញខ្លាំងការងារស្រាវជ្រាវ ព្យាករណ៍អំពីស្ថានភាព នាំចេញ
យុទ្ធសាស្ត្រនិងគោលនយោបាយប្រកបដោយជាក់ស្ដែង ប្រសិទ្ធិភាព ធានាបាន
ផលប្រយោជន៍ជាតិ ។ លោក Bui Thanh Son បានចាត់ទុកថា៖ដោយផ្អែកទៅ
លើស្ថានភាពនេះ ការងារកិច្ចការបរទេសត្រូវប្រមូលផ្តុំទៅលើភារកិច្ចសំខាន់ៗ៖
ទីមួយគឺអនុវត្តគោលមាគា៍កិច្ចការបរទេស ដែលបានមហាសន្និបាតបក្ស នីតិ
កាលទី១២បានដាក់ចេញ។ ទីពីរគឺបន្តរក្សាការតស៊ូ ការពាររឹងមាំអធិបតេយ្យ
ភាព និងបូរណភាពដែនដី។ ទីបីគឺបន្តនាំទំនាក់ទំនងរវាងវៀតណាមជាមួយប្រ
ទេសនានាអោយបានស៊ីជំរៅថែមទៀត។
“ ដើម្បីអនុវត្តបានគោលដៅទាំងនេះ គឺត្រូវកសាងកម្មវិធីធ្វើសកម្មភាព
ជាក់ស្ដែង។ វៀតណាមកំពុងឈានចូលក្នុងដំណាក់កាលធ្វើសមាហរណកម្មថ្មី
បន្ទាប់ពីពេលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ឬពហុ
ភាគី មកភារកិច្ចរបស់យើងនាបច្ចុប្បន្ន គឺត្រូវផ្សព្វផ្សាយ បច្ចុប្បន្នកម្មព័ត៍មានគ្រប់
គ្រាន់សំរាប់សហគមន៍ អង្គភាពអាជីវកម្ម ដើម្បីបំរើការងារធ្វើសមាហរណកម្ម
សេដ្ឋកិច្ច។”
ឆ្នាំ ២០១៦ ជាឆ្នាំដើមដំបូងដែលវៀតណាមអនុវត្តគោលមាគា៍កិច្ចការបរ
ទេសគោលការណ៍ធំៗរបស់បក្ស ស្ដីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច ផែនការ
ឆ្នាំ ២០១៦ដល់ឆ្នាំ ២០២០។ដាក់ផលប្រយោជន៍ជាតិ ប្រជាជាតិឈរលើជួរមុខ
រក្សាឯករាជ្យ ម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិដោយផ្អែកទៅលើមូល
ដ្ឋានសមភាព មានផលប្រយោជន៍ដូចគ្នា រួមផ្សុំពង្រីកកម្លាំងជាតិជាមួយកម្លាំង
សម័យកាលដើម្បីកសាងនិងការពាររឹងមាំប្រទេសជាតិ កសាងប្រទេសវៀតណាម
សង្គមនិយម ជាទិសដៅនៃការងារកិច្ចការបរទេសនាពេលខាងមុខនេះ៕