៥០ឆ្នាំទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-កម្ពុជា

(VOVWORLD) -ប្រទេសទាំងពីរវៀតណាម-កម្ពុជាបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី២៤ខែមិថុនាឆ្នាំ១៩៦៧។
៥០ឆ្នាំទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-កម្ពុជា - ảnh 1រូបភាពអ៊ីនធឺណែត 

Ø  ប្រទេសទាំងពីរវៀតណាម-កម្ពុជាបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី២៤ខែមិថុនាឆ្នាំ១៩៦៧។

Ø  ចាប់ពីឆ្នាំ១៩៥៤-១៩៧០ រដ្ឋអំណាចស៊ីហនុអនុវត្តគោលនយោបាយសន្តិភាព អព្យាក្រឹត បង្កើតទំនាក់ទំនងជាជំហានៗជាមួយកងកម្លាំងបដិវត្តន៍វៀតណាម គាំទ្រការតស៊ូប្រឆាំងអាមេរិក សង្គ្រោះជាតិ និងឯកភាពប្រទេសជាតិរបស់វៀតណាម។

Ø  ចាប់ពីខែមេសាឆ្នាំ១៩៧៥-ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩៖របបប្រល័យពូជសាសន៍ប៉ុលពតកាន់អំណាចនៅកម្ពុជា។ ពួកវាបានអនុវត្តគោលនយោបាយអមិត្តចំពោះវៀតណាម បង្កជំលោះជាមួយតំបន់ព្រំដែនវៀតណាម និងដំណើការវាយប្រហារសង្គ្រាមព្រំដែនប្រឆាំងវៀតណាម។

Ø  ចាប់ពីឆ្នាំ១៩៧៩-ឆ្នាំ១៩៨៩៖កងទ័ពប្រជាជនវៀតណាមបានជួយឧបត្ថម្ភគាំទ្រប្រជាជនកម្ពុជាផ្តួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជួយឧបត្ថម្ភប្រជាជនកសាងប្រទេសជាតិឡើងវិញ។ ចុងឆ្នាំ១៩៨៩ វៀតណាមបានដកកងទ័ពចេញពីកម្ពុជា។

Ø  វៀតណាមនិងសាធារណះរដ្ឋប្រជាមានិតកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីអំពីតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ អនុសញ្ញាស្ដីអំពីគោលការណ៍ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ នាឆ្នាំ១៩៨៣ កិច្ចព្រមព្រៀងស្ដីអំពីព្រំដែនឆ្នាំ១៩៨៣។

Ø  ខែតុលាឆ្នាំ១៩៩១ វៀតណាមចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារិសស្ដីអំពីកម្ពុជា។ ខែឧសភាឆ្នាំ១៩៩៣ កម្ពុជាបានដំណើការបោះឆ្នោតសកល ដោយអង្គការសហប្រជាជាតិរៀបចំឡើង បន្ទាប់នោះ រាជរដ្ឋាភិបាលត្រូវបានបង្កើត។

Ø  កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ៖ភាគីទាំងពីរបានយកចិត្តទុកដាក់និងជំរុញខ្លាំង។ សន្និសីទស្ដីអំពីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅបណ្ដាខេត្តព្រំដែន វៀតណាម-កម្ពុជា បានគូសសញ្ញាមួយស្ដីអំពីយន្តការសហប្រតិបត្តិការថ្មី រវាងខេត្តជាប់ព្រំដែន សំដៅធានាសន្តិសុខនៅក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា នាខែមេសាឆ្នាំ២០១៧របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តសម្រេចការកសាងបង្គោលព្រំដែនបំពេញបន្ថែមក្នុងឆ្នាំ២០១៧ សម្រេចសំណុំឯកសារកំណត់ខ័ណ្ឌស៊ីម៉ាបោះបង្គោលព្រំដែន និងស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែននៅសេសសល់។ ភាគីទាំងពីរបានឯកភាពបង្កើនការងារគ្រប់គ្រងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍និរន្តរភាព។

Ø  វៀតណាម-កម្ពុជាបានបង្កើតគណៈកម្មាធិការចម្រុះ ស្ដីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា។ចាប់ពីខែមេសាឆ្នាំ១៩៩៤មក គណៈកម្មាធិការចម្រុះបានដំណើរកិច្ចប្រជុំចំនួន១០លើក។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ (ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបានជិត៣ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០១៧ ទទួលបាន៩៣៦ លានដុល្លារអាមេរិក (កើន១១,៦% បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០១៦។ ប្រទេសទាំងពីរក៏បានយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៖អប់រំបណ្ដុះបណ្ដាល ថាមពល អគ្គីសនី សុខាភិបាល និងគមនាគមន៍…លៗ

Ø  ទន្ទឹមនឹងទំនាក់ទំនងទ្វេភាគីនោះ ភាគីទាំងពីរក៏ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន កិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ដូចជា៖កិច្ចសហប្រតិបត្តិការក្នុងគណៈកម្មាធិការទន្លេមេគង្គ (MRC)  អនុតំបន់ទន្លេមេគង្គបើកទូលាយ(GMS) កម្មវិធីអភិវឌ្ឍន៍បណ្ដាតំបន់ក្រីក្រនៃបណ្ដាប្រទេសក្នុងរបៀងកើត-លិច (WEC) យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចទន្លេចំនួន៣ Ayeyawady – Chao Praya - មេគង្គ (ACMECS) កម្ពុជា-ឡាវ-វៀតណាម (CLMV) តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ