៩០ឆ្នាំនៃទិវាបង្កើតបក្សនិងបណ្ដាមេរៀនរបស់បដិវត្តន៍វៀតណាម

(VOVWORLD) - ក្នុងអំឡុងពេល៩០ឆ្នាំចាប់តាំងពីការប្រសូត្រឡើងនៅថ្ងៃទី៣កុម្ភៈឆ្នាំ ១៩៣០មក បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំបដិវត្តន៍ វៀតណាម ឆ្ពោះទៅរកជ័យជំនះមួយទៅជ័យជំនះមួយ។ 

ដោយឈរលើជ័យជំនះដែល មានអត្ថន័យប្រវត្តិសាស្ត្រនិងសហសម័យទាំងនោះ បក្សបានបូកសរុប មេរៀនជាច្រើននៃដំណើរការដឹកនាំបដិវត្តន៍វៀតណាម។ ក្នុងនោះ គួរអោយ កត់សម្គាល់ គឺមេរៀនស្ដីពីការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅ ឯករាជ្យជាតិនិងលទ្ធិសង្គមនិយម មេរៀនយកប្រជាជនធ្វើជាឫស្សគល់ មេរៀន ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល។ ជាពិសេស ក្នុង ដំណាក់កាលបច្ចុប្បន្ននេះ មេរៀនស្ដីពីការងារកសាង ពង្រឹងបក្ស មាន អត្ថន័យដ៏សំខាន់ពិសេសណាស់។

        ក្នុងអំឡុងពេល៩០ឆ្នាំកន្លងទៅ មេរៀនស្ដីពីការប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវគោលដៅឯករាជ្យជាតិនិងលទ្ធិសង្គមនិយមដោយឈរលើមូលដ្ឋានគ្រឹះនៃលទ្ធិម៉ាក្ស-លេនីននិយមនិងសតិអារម្មណ៍ ហូជីមិញ ជានិច្ចកាលជាគោល ដៅយុទ្ធសាស្ត្រនៃដំណើរការបដិវត្តន៍វៀតណាមទាំងស្រុង។ គោលដៅនោះ ត្រូវបានដាក់ចេញនៅក្នុងកម្មវិធីនយោបាយដើមដំបូងរបស់បក្សតាំងពីឆ្នាំ១៩៣០ ហើយត្រូវបានពង្រីកនិងអនុវត្តជាក់ស្ដែងក្នុងដំណាក់កាលនីមួយៗរបស់ បដិវត្តន៍វៀតណាម ក៏ដូចជាត្រូវបានអភិវឌ្ឍទាំងខាងទ្រឹស្ដីនិងស្ថានភាពពិត ជាក់ស្ដែងនៅក្នុងកម្មវិធីនយោបាយជាបន្តរបស់បក្សផងដែរ។ លោកសាស្ត្រា ចារ្យរង បណ្ឌិត Nguyen Trong Phuc អតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ បក្ស បានអះអាងថា៖

        “គោលដៅនៅទីនេះមានន័យថា ដើម្បីដណ្ដើមបានឯករាជ្យជាតិ នៅ ប្រទេសកសិកម្មមួយត្រូវមានដីស្រែអោយប្រជាកសិករធ្វើស្រែ កែលំអជីវ ភាពទាំងខាងសម្ភារៈនិងស្មារតីសម្រាប់ប្រជាជន នាំមកនូវសិទ្ធិប្រជាធិប តេយ្យ ឈានឡើងកសាងសង្គមអោយកាន់តែប្រសើរឡើងពីមួយថ្ងៃទៅ មួយថ្ងៃ។ ទាំងអស់នេះគឺលទ្ធិសង្គមនិយម។ បក្សជាតំណាងនៃវណ្ណៈកម្មករ ព្រមទាំងជាអគ្គមគ្គុទ្ទេសនៃចលនាស្នេហាជាតិផងដែរ”។

        មេរៀនដ៏ជោគជ័យបំផុតដែលបក្សបានបូកសរុបហើយលោកប្រធានហូជីមិញបានក្រើនរំលឹកយ៉ាងញឹកញាប់នោះគឺមេរៀន “យកប្រជាជនធ្វើជា ឫស្សគល់”។ ចាប់ពីការប្រសូត្រឡើងកាលពីឆ្នាំ១៩៣០មក បក្សជានិច្ចកាល ផ្ដោតសំខាន់ទៅលើបុព្វហេតុតស៊ូដណ្ដើមនិងការពាររដ្ឋអំណាច ដឹកនាំការ កសាងនិងពង្រីកកម្លាំងរដ្ឋរបស់ប្រជាជន ដោយប្រជាជនជ្រើសតាំងនិង ដើម្បីប្រជាជន។ បន្ទាប់ពីជ័យជំនះនៃបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ បក្សនិង លោកប្រធានហូជីមិញបានយកចិត្តទុកដាក់ជាពិសេសដល់ការកសាងនិងការពាររដ្ឋអំណាចបដិវត្តន៍ថ្មីដែលពិតជាអ្នកបម្រើរបស់ប្រជាជន ទទួល បន្ទុកកិច្ចការរួមសម្រាប់ប្រជាជន។ ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីវិញ បក្សបានដឹក នាំការកសាងនិងសុក្រិតដោយឥតឈប់ឈរនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជនជ្រើសតាំងនិងដើម្បីប្រជាជន។ លោក Nguyen Tuc សមាជិកអង្គប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានអះអាងថា៖

        “ពេលណាដែលយើងមានកំហុសឆ្គងក្នុងគោលនយោបាយជនជាតិគឺ ពេលនោះយើងជួបការលំបាកតែម្ដង។ នោះគឺមេរៀនចំពោះអ្នកកុម្មុយនិស្ត និងអ្នកស្នេហាជាតិទាំងអស់។ មេរៀននោះត្រូវបានក្រើនរំលឹកឡើងវិញ នៅ ពេលដែលយើងដំណើរការបុព្វហេតុផ្លាស់ប្ដូរថ្មីនៅមហាសន្និបាតបក្សលើកទី៦។ មេរៀន “យកប្រជាជនធ្វើជាឫស្សគល់” នោះ មិនមែនជាត្រូវបានធ្វើឡើង ដោយជំនាន់យើងនោះទេ ប៉ុន្តែចាប់ពីជំនាន់ជីដូនជីតាយូរលង់ណាស់មក ហើយសុទ្ធតែបានផ្ដែផ្ដាំថា “មានប្រជាជនគឺមានអ្វីគ្រប់បែបយ៉ាង បាត់បង់ ប្រជាជនគឺបាត់បង់អ្វីៗទាំងអស់”។

        មេរៀនស្ដីពីការពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូលក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យ កសាងលទ្ធិសង្គមនិយមនិងការពារមាតុភូមិ ក៏ត្រូវបានពង្រីកយ៉ាងខ្លាំងក្លាក្នុងដំណើរការដឹកនាំបដិវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាមផងដែរ។ បក្សបានប្រមូលផ្ដុំ សាមគ្គីជនជាតិទាំងមូល ខិតខំ ប្រឹងប្រែងដើម្បីគោលដៅរួមនោះគឺឯករាជ្យជាតិនិងលទ្ធិសង្គមនិយម ក៏ប៉ុន្តែ នៅតែធានា ផលប្រយោជន៍ដោយឡែករបស់វណ្ណៈនិងស្រទាប់ប្រជាជននី មួយៗផងដែរ។

        ក្នុងដំណាក់កាលបច្ចុប្បន្ននេះ មេរៀនស្ដីពីការងារកសាង ពង្រឹងបក្ស មានអត្ថន័យដ៏សំខាន់ពិសេស។ បក្សធ្វើសកម្មភាពនិងដឹកនាំដោយឈរលើ គោលការណ៍ប្រមូលផ្ដុំប្រជាធិបតេយ្យ គោរពវិន័យយ៉ាងម៉ឺងម៉ាត់ រិះគន់និង ស្វ័យរិះគន់ទៅលើរាល់កំហុស ហើយប្ដេជ្ញាចិត្តកែកំហុស។ ក្នុងប៉ុន្មានឆ្នាំ កន្លងទៅ មុននឹងមហាសន្និបាតបក្សលើកទី១៣ បក្សបានបញ្ជាដឹកនាំយ៉ាង ខ្លាំងក្លាហើយត្រូវជ្រើសតាំងកម្មាភិបាលអោយបានហ្មត់ចត់ មិនទុកអោយកើត ឡើងករណីជ្រើសតាំងដោយច្រឡំនូវអ្នកមានឫទ្ធានុភាពនយោបាយមិនរឹងមាំ មានចរិយាសម្បត្តិ សមត្ថភាព កិត្យានុភាពមិនសក្តិសម ខ្លួនឯងមិន ធ្វើជាគំរូ បាត់បង់សាមគ្គីភាព អ្នកមានសញ្ញាអន់ខ្សោយអំពីសតិអារម្មណ៍ នយោបាយ សីលធម៌ របៀបរស់នៅ ស៊ីសំណូកអំពើពុករលួយ អំពើ អសកម្ម “ផលប្រយោជន៍ក្រុម” នោះឡើយ។

        រយៈពេល៩០ឆ្នាំជាកំណាត់ផ្លូវដ៏វែងល្មមដើម្បីអះអាងនូវភាពត្រឹមត្រូវលើមាគ៌ាឆ្ពោះទៅឯករាជ្យជាតិនិងលទ្ធិសង្គមនិយម។ រយៈពេល៩០ឆ្នាំនោះ ក៏បានអះអាងដែរថា មេរៀនស្ដីពីផែនមហាសាមគ្គីជនជាតិទាំងមូលនិង មេរៀនយកប្រជាជនធ្វើជាឫស្សគល់មិនដែលចាស់នោះឡើយ ហើយការងារ កសាង ពង្រឹងបក្សជាភារកិច្ចដ៏សំខាន់ពិសេសដើម្បីជួយអោយបក្សបន្ត ទទួលភារកិច្ចដឹកនាំប្រជាជាតិវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ